រយពេល​២​ថ្ងៃ​នៃ​ការចាប់ផ្ដើម​បុណ្យ​ទន្លេ ទទួលបាន​ភ្ញៀវទេសចរ​ជាង ៤០​ម៉ឺន​នាក់​
ចុះថ្ងៃទី: 09-03-2023, 11:47 AM, ចំនួនអ្នកអានៈ 67ដង
រាជធានី​ភ្នំពេញ ៖តាម​ផេ​ក​ផ្លូវការ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ជាង​៤០​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ ក្នុង​រយៈពេល​២​ថ្ងៃ​ដំបូង គឺ​ថ្ងៃទី​៧ និង​ទី​៨ ខែមីនា ឆ្នាំ​២០២៣​។ នេះ​ជាការ​បង្ហាញ​នូវ​ភាព​ជោគ​ជ​យ័ និង​មោទកភាព​សម្រាប់​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ដែល​ប្រារព្ធ​ធ្វើ​ទ្បើង​នៅ​ខេត្តកំពង់ធំ​។​ គួររម្លឹកថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ គឺ​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨-១០ ខែមីនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត (Our River for Now and Next)»​។ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​នោះ​គឺ​ប្រជាជន​បានមក​ទស្សនា​កម្សាន្ត​បណ្ដើរៗ​មុន​ថ្ងៃ​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ទៅទៀត​។​ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​បាន​ថ្លែងថា ចំនួន​ប្រជា​ពល​ដ្ឋ​ចូលរួម​ថ្ងៃទី​៧ ខែមីនា មាន​ប្រមាណ​១៨,៥០០​នាក់ និង​ថ្ងៃទី​៨ ខែមីនា មាន​ប្រមាណ​៣៨៥,០០០​នាក់ សរុប​៤០៣,៥០០​នាក់ ឯណោះ​។​ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ គឺមាន​ការតាំងពិព័រណ៍​សមិទ្ធផល មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ និង​ការតាំងពិព័រណ៍​ក​សិ​ទេសចរណ៍ ផលិតផល​សហគ្រាស​ធុន​តូច​និង​មធ្យម ផលិតផល​ខ្មែរ ផលិតផល​កសិកម្ម និង​ផលិតផល​របស់​សហគម​ន៍ សរុប​ចំនួន​៣០០​ស្តង់​។ ការរៀបចំ​ពិព័រណ៍​នេះ គឺជា​ការរួមចំណែក​មួ​យ​ក្នុងការ​ប្រើប្រាស់​ឱ្អ​ស់​លទ្ធភាព​នៃ​វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​ចាត់ទុកថា​ជាការ​នាំចេញ​នៅនឹងកន្លែង ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ពិសេស​ការបង្កើត​ឱកាស​ការងារ​សម្រាប់​ក​សិ​ករ សិប្បករ និង​អ្នក​ផលិត​តាមរយៈ​ទីផ្សារ​ទេសចរណ៍​។​ លោក​បន្តថា ក្រៅពីនេះ ក៏មាន​ការសម្តែង​ទស្សនីយភាព​សិល្បៈ​ចម្រុះ​បុរាណ​-​សម័យ ដែលមាន​ការចូលរួម​ពី​សិល្បករ​-​សិល្បការ​នី​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​មាន​សកម្មភាព​កីឡា​ដែល​រួមមាន​៖ កីឡា​រត់ប្រណាំង​កម្សាន្ត​៣​គម និង​៥​គម កីឡាបាល់ទាត់​ឆ្នេរ​ខ្សាច់ កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ កីឡា​ប៉េតង់ ប្រដាល់​គុន​ខ្មែរ កីឡាបាល់ទាត់​លើ​តុ ដែល​សកម្មភាព​កីឡា​ទាំងនេះ​នឹង​បង្ហាញ​អំពី​ការចូលរួម​អបអរសាទរ​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​នៅសល់តែ​៥៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​យើង​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​។​ លោក​រដ្ឋមន្ត្រី ក៏​ធ្លាប់​បង្ហាញ​ការរំពឹងទុក​ថា រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ធំ​នេះ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​យ៉ាងតិច​១​លាន​នាក់​ឯណោះ​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-03-2024, 05:41 PM, ចំនួនអ្នកអានៈ​ 23ដង
បេក្ខជនប្រធានាធីបតីឥណ្ឌូណេស៉ី ដែលបានទទួលបរាជ័យក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែកុម្ភៈ គឺលោក Anies Baswedan និង លោក Ganjar Pranowo កាលពីថ្ងៃពុធសប្តាហ៍នេះ បានឡើងនិយាយតវ៉ាចំពោះជ័យជម្នះរបស់លោក Prabowo នៅឯតុលាការធម្មនុញ្ញ ដោយចោទប្រកាន់ថា ការបោះឆ្នោតបានប្រព្រឹត្តទៅ ដោយមានការជ្រៀតជ្រែកលូកលាន់ ពីរដ្ឋាភិបាលផុតអាណត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 05:36 PM, ចំនួនអ្នកអានៈ​ 16ដង
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបពិភាក្សាការងារជាមួយលោក​ ឈិន​ ចុង​ (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍​ គណៈកម្មាធិការបក្ស​ និងជាប្រធានគ្រប់គ្រង់ទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC)។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 05:32 PM, ចំនួនអ្នកអានៈ​ 23ដង
ថ្ងៃទី២៧ ខែមីនា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើសន្និសីទដាក់ចេញផលិតផលបញ្ញាសិប្បនិមិ្មត (AI)ថ្មីនៅវេទិកា Boao សម្រាប់អាស៊ី។ ផលិតផល AI ថ្មីមួយចំនួនដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលបកស្រាយអំពីសៀវភៅបុរាណចិន និងបកស្រាយអំពីរឿងទេវកថាបុរាណចិន បានបង្ហាញជូនទស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 05:28 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តបាត់ដំបង៖លោក កែវ ឌាំង អាយុ៤១ឆ្នាំ ដែលជាម្ចាស់ផ្ទះរងគ្រោះ ប្រកបមុខរបរជាអ្នកលក់ទូរស័ព្ទ និងគ្រឿងអគ្គិសនី បានឲ្យដឹងថា នៅពេលខ្មាន់កាំភ្លើងបាញ់ចូលផ្ទះគាត់ភ្លាមៗនោះ គាត់មិនដឹងនោះទេ ពោលគាត់ និងក្រុមគ្រួសារកំពុង សម្រានលង់លក់នៅក្នុងបន្ទប់។ លុះព្រឹកឡើង ក៏ចុះមកបើកទ្វារផ្ទះដើម្បីលក់ដូរដូច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 05:23 PM, ចំនួនអ្នកអានៈ​ 31ដង
ឡុង​ដ៍​៖ អនុ​អគ្គសេនាធិការ​ការពារ​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Sir Rob Magowan បាន​ទទួលស្គាល់ថា ចក្រភព​អង់គ្លេស មិនអាច​ប្រយុទ្ធ​តទល់​ជាមួយ​រុស្ស៊ី រយៈពេល ២ ខែ នោះទេ ដោយសារតែ​មិនមាន​គ្រាប់រំសេវ និង​ឧបករណ៍​បម្រុង​គ្រប់គ្រាន និង​ពេញលេញ ។​ គណៈកម្មាធិការ​ការពា​រ​ជាតិ​នៃ​ចក្រភព​អង់គ្លេស បាន​ព្យាករណ៍​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 05:22 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានី​ភ្នំពេញ ៖ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមវត្ដមាន លោក លី សុវណ្ណារិទ្ធ រដ្ឋលេខាធិការតំណាងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល។ អាកាសយានិក នៃបញ្ជាការដ្ឋានកងទ័ពជើងអាកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 05:16 PM, ចំនួនអ្នកអានៈ​ 21ដង
ការដួលរលំ​នៃ​ស្ពាន​នេះ​ក៏បាន​ជំរុញ​ឱ្យ​កំពង់ផែ​ផ្សេងទៀត​ពិនិត្យមើល​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ផងដែរ ដោយសារ​ការកើនឡើង​នៃ​ទំហំ​កប៉ាល់ ចាប់តាំងពី​ការសាងសង់​ស្ពាន​នេះ​ក្នុង​ឆ្នាំ ១៩៧៧ ។​ អ្នកជំនាញ​ខាង​ឧស្សាហកម្ម បាន​ប្រាប់​ឲ្យ​ដឹងថា វា​អាច​ត្រូវ​ចំណាយពេល​ពី ៣ ទៅ ៥ ឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 05:15 PM, ចំនួនអ្នកអានៈ​ 22ដង
ទិន្នន័យពីក្រសួងមហាផ្ទៃអង់គ្លេស នៅថ្ងៃពុធសប្តាហ៍នេះបង្ហាញថា មនុស្សចំនួន ៤,៦៤៤នាក់ បានឆ្លងចូលមកអង់គ្លេស តាមទូកតូចៗគិតត្រឹមថ្ងៃ ទី២៦ ខែមីនា ឆ្នាំ ២០២៤ ដោយប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ គឺមានតែចំនួន ៣,៧៧០នាក់ប៉ុណ្ណោះ។ កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថា «ចំនួនមនុស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 05:12 PM, ចំនួនអ្នកអានៈ​ 20ដង
​ជាការ​ពិតណាស់​កាលពី​ខែមករា លោក Xavi បានធ្វើឱ្យ​ពិភព​បាល់ទាត់​ភ្ញាក់ផ្អើល​ដោយ​ប្រកាស​ពី​ការសម្រេចចិត្ត​ចាក​ចេញពី​ក្លឹប​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។ លោក​បាន​និយាយថា “​ខ្ញុំ​ចង់​ប្រកាសថា​នៅ​ថ្ងៃទី ៣០ ខែមិថុនា​ថា ខ្ញុំ​នឹង​ឈប់​ធ្វើជា​គ្រូបង្វឹក​នៅ Barça ទៀតហើយ​។ លោក Xavi Hernandez ត្រូវបាន​រាយការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 05:10 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានី​ភ្នំពេញ ៖ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ អភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកទំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:34 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានី​ភ្នំពេញ ៖និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ទៀតថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានជូនដំណឹងដល់ម្ចាស់ក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:31 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានី​ភ្នំពេញ ៖មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែមីនា ឆ្នាំ២០២៤។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០២៖៣០នាទីរសៀល ថ្ងៃទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:29 PM, ចំនួនអ្នកអានៈ​ 33ដង
លោក Sergei Naryshkin ជាប្រមុខសេវាស៊ើបការណ៍សម្ងាត់ក្រៅប្រទេសរបស់រុស្ស៉ី បានជួបរដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើង លោក Ri Chang Dae អំឡុងដំណើរ ទស្សនិច្ចក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា។ ​KCNA​ បានឱ្យដឹងថាមន្ត្រីជាន់ខ្ពស់ទាំង២ បានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការដើម្បី ទប់ទល់នឹងកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:28 PM, ចំនួនអ្នកអានៈ​ 23ដង
ហៃណាន៖ ពិធីបើកវេទិកានេះ​​មាន​ការចូល​រួម​ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានាជាច្រើនរូប។ដូចការគ្រោងទុកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី ដែលរៀបចំ​ឡើង​​នៅ​ទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន បានចាប់ផ្តើមបើកជាផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:23 PM, ចំនួនអ្នកអានៈ​ 20ដង
នៅក្នុងរបាយការណ៍មួយដាក់ជូនសភា ក្រសួងការបរទេសតៃវ៉ាន់ បានកត់សម្គាល់ថាទោះបីជាមិនដឹងថាលទ្ធផលបោះឆ្នោតប្រធានាធិបតីនឹងទៅជាយ៉ាងណាក៏ដោយ ក៏នៅតែមានការគាំទ្រ ភាគច្រើននៅក្នុងគណបក្សទាំង២របស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់។ ក្រសួងបន្ថែមថាតៃវ៉ាន់នឹងបន្តរក្សាតុល្យភាពទំនាក់ទំនងជាមួយគណបក្សប្រជាធិបត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2196 នាក់
ម្សិលមិញ : 1915 នាក់
សរុបទាំងអស់ : 6367616 នាក់