កម្ពុជា-វៀតណាម ឯកភាពពន្លឿន​ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់ ដើម្បីសម្រួលដល់ការនាំចេញ-ចូលទំនិញ, ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទេសទាំង២ សម្រេចបានជាង ៦ពាន់លានដុល្លារ
ចុះថ្ងៃទី: 10-03-2023, 12:48 PM, ចំនួនអ្នកអានៈ 216ដង
លោកបានស្នើសុំភាគីវៀតណាម ពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ​(ព្រៃវែង)-តឺនណាម(តៃនិញ) ដោយនាពេលបច្ចុប្បន្ន គូភាគីនៅរង់ចាំតែ ពិធីសម្ភោធជាផ្លូវការនៃច្រកអន្តរជាតិនេះ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ប៉ុណ្ណោះ។ កម្ពុជា-វៀតណាមឯកភាព បានឯកភាពពិនិត្យលទ្ធភាពពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ​(ព្រៃវែង)-តឺនណាម(តៃនិញ) ​ដែលជាការសម្រួលដល់ការនាំចេញ និងនាំចូលទំនិញរវាងប្រទេសទាំងពីរ។ ​ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​បានលើកឡើងពីការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជុំវិញសំណើរនេះ លោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មវៀតណាម បានលើកឡើងថា ភាគីវៀតណាម ​កំពុងឆ្លងនីតិវិធីផ្ទៃក្នុង​ ដោយបានបញ្ជូនអត្ថបទកិច្ចព្រមព្រៀងជូនរដ្ឋាភិបាលវៀតណាមពិនិត្យរួចរាល់ហើយ និងបានរំពឹងថាភាគីទាំងពីរ នឹងអាចបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន នាពេលដ៏ខ្លីខាងមុខ។ ទន្ទឹមនឹងនេះ ​លោកបានឯកភាពនឹងពន្លឿននីតិវិធីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ដើម្បីបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនិញ) តាមដែលអាចធ្វើបាន ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរគ្រោងនឹងសម្ភោធច្រកទ្វារអន្តរជាតិនេះ នាពេលដ៏ខ្លីខាងមុខ។ ក្នុងកិច្ចជំនួបពិភាក្សា​នេះដែរ ភាគីទាំងពីរ ថែមទាំងបានពិភាក្សា​ ​អំពីនីតិវិធី និងយន្តការនានា សម្រាប់ជួយសម្រួលដល់ការនាំចេញស្ករសកម្ពុជាចូលទៅទីផ្សារវៀតណាម ដើម្បីចៀសវាងការបង់ពន្ធក្រោមវិធានការប្រឆាំងនឹងការបង្វែរទិសដៅទំនិញ។ ​កម្ពុជា-វៀតណាម បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សំដៅជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលបម្រើដល់ឧត្តមផលប្រយោជន៍សេដ្ឋកិច្ច ​ និងប្រជាជននៃប្រទេសទាំងពីរ​។ ​ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានតម្លៃជាង៦ពាន់លានដុល្លារ កើនឡើង១៩.៦% ក្នុងនោះកម្ពុជា​ នាំចេញទៅវៀតណាមក្នុងតម្លៃជាង២ពាន់លានដុល្លារ កើនឡើង៩.២%​ និងនាំទំនិញពីវៀតណាមមកវិញក្នុងតម្លៃ ជិត៤ពាន់លានដុល្លារ កើនឡើង២៦.២%៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-03-2024, 12:07 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានី​ភ្នំពេញ ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងផ្លូវការ បន្ទាប់ពីភាគីទាំងពីរ មានកិច្ចសហការរួមគ្នាជាច្រើនឆ្នាំកន្លងមកប្រកបដោយភាពជោគជ័យ តែមិនទាន់មានការចុះអនុស្សារណៈយោគយល់គ្នា។ ដូច្នេះការចុះ MOU នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 12:04 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានី​ភ្នំពេញ ៖យោងតាមសេចក្តីជូនដំណាងរលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:54 AM, ចំនួនអ្នកអានៈ​ 29ដង
យោងតាម​ព័ត៌មាន​របស់​អាមេរិក ទំនាក់ទំនង​គូបដិបក្ខ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ម៉ូស្គូ បាន​រារាំង​មន្ត្រី​សហរដ្ឋអាមេរិក​ពី​ការចែករំលែក​ព័ត៌មាន​ណាមួយ​អំពី​ផែនការ​លើសពី​អ្វីដែល​ចាំបាច់ ដោយសារតែ​ការភ័យខ្លាច​អាជ្ញាធរ​រុស្ស៊ី​អាច​នឹងសិក្សា​ប្រភព​ស៊ើបការណ៍​សម្ងាត់​របស់​ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:53 AM, ចំនួនអ្នកអានៈ​ 18ដង
រាជធានី​ភ្នំពេញ ៖តាមរយៈរបាយការណ៍របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឱ្យដឹងថា សមាគមដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ៥៣អង្គភាព។ សមាគមដែលនៅដំណើរការ និងមានសកម្មភាពចំនួន ២២អង្គភាព។ អង្គភាពបានមកធ្វើបច្ចុប្បន្នភាពមានចំនួន ៦អង្គភាព។ អង្គភាពដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:47 AM, ចំនួនអ្នកអានៈ​ 19ដង
លោក Mustafa ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Mahmoud Abbas និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែនេះ ដែលមានភារកិច្ចជួយកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលអនុវត្តស្វ័យភាពមានកម្រិតនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានរាយការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:46 AM, ចំនួនអ្នកអានៈ​ 23ដង
វគ្គ​ហ្វឹកហ្វឺន​ដំបូង​រយៈពេល​ប្រាំ​ថ្ងៃ​ដោយបាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ប្រទេស​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៅ​ដើម​ឆ្នាំនេះ​ដើម្បី​ទិញ Tomahawks រហូតដល់​ទៅ ៤០០ គ្រឿង​ពី​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹងសមត្ថភាព​ប្រឆាំង​ការវាយប្រហារ​ប្រឆាំងនឹង​ទីតាំង​មី​ស៊ី​ល​របស់​សត្រូវ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:44 AM, ចំនួនអ្នកអានៈ​ 29ដង
ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃអាទិត្យ ទី​៧ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង ៨:០០ នាទី​ព្រឹក ស្ថិតក្នុង​ភូមិ​ព្រៃ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:40 AM, ចំនួនអ្នកអានៈ​ 19ដង
លោក Dmytro Kuleba បានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបំពេញទស្សនកិច្ចមួយ ក្នុងគោលបំណងជំរុញ និងស្វែងរកការគំាទ្រដល់ ផែនការសន្តិភាពរបស់អ៊ុយក្រែន និងពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា។ ដោយសារតែមានទំនាក់ទំនងជាប្រពៃណីជិតស្និទ្ធទាំងផ្នែកសេដ្ឋកិច្ច និងយោធាជាមួយរុស្ស៉ីយូរអង្វែង ណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:39 AM, ចំនួនអ្នកអានៈ​ 23ដង
FA បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្សែបម្រើ​ក្លិប Newcastle United ខាងលើ បាន​បំពាន​ច្បាប់ FA Rule E8 ដោយបាន​ភ្នាល់​ការប្រកួត​បាល់ទាត់ ច​ម្លោះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២៣ ។​ ខ្សែបម្រើ Sandro Tonali របស់​ក្លិប Newcastle ត្រូវបាន​ចោទប្រកាន់​ដោយ​សមាគម​បាល់ទាត់​របស់​ប្រទេស​អង់គ្លេស​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:36 AM, ចំនួនអ្នកអានៈ​ 20ដង
សេចក្តីថ្លែងការណ៍​រប​ស់​យោធា​បាន​និយាយថា កម្លាំង​ទាហាន​នៅតែ​ប្រយុទ្ធ​នៅ​ទ្បើ​យ​នៅក្នុង​មន្ទីរពេទ្យ​នេះ​។ យោធា​បាន​បន្ថែមថា អ្នក​សត្រូវ​របស់​យើង​ប្រហែល 200 នាក់​ត្រូវបាន​ស​ម្លា​.​ប់ ។ កងទ័ព​បាន​អះអាង​បន្តថា កងកម្លាំង​របស់ខ្លួន​បាន​ជម្លៀស​ជន​ស៊ីវិល អ្នកជំងឺ និង​បុគ្គលិក​ពេទ្យ​ទៅកាន់​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:35 AM, ចំនួនអ្នកអានៈ​ 26ដង
Alonso មានវ័យ ៤២ឆ្នាំ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតួនាទីនៅអ្នកចាត់ក្រុមនៅកីឡដ្ឋាន Anfield គិតចាប់តាំងពីលោក Klospanspan បាននិយាយថាគាត់នឹងលាឈប់នៅបញ្ចប់រដូវកាលនេះ ។ ស្រប់ពេលដែលលោក Alonso កំពុងដឹកនាំក្រុម Bayer Leverkusen ឈរតំណែងកំពូលតារាងលីគ Bundesliga និងលេងមិនទាន់ចាញ់នោះទេ ក្នុងឈានទៅលើកពានលីគជាលើកដំបូងរបស់ពួកគេ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 10:08 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានី​ភ្នំពេញ ៖នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 10:03 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានី​ភ្នំពេញ ៖លោក ជា សុមេធី បានឱ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្បាល់ អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្បាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្ត្រីជំនាញ ទៅតាមប្រភេទជនមានពិការភាព និងធ្វើការហ្វឹកហាត់ពួកគាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 09:59 PM, ចំនួនអ្នកអានៈ​ 43ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតរបស់ខ្លួន លើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានបំផ្លាញអង្គភាពផលិតថាមពលអគ្គីសនីនៅឯទំនប់ធំមួយ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនជាងមួយលាននា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 09:58 PM, ចំនួនអ្នកអានៈ​ 26ដង
ហៃណាន៖ សំណើរបស់លោក ឈិន ចុង បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។ លោក ឈិន ចុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជា អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC) បានស្នើសម្ត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1349 នាក់
ម្សិលមិញ : 2779 នាក់
សរុបទាំងអស់ : 6370412 នាក់