រដ្ឋមន្ត្រី ថោង ខុន៖ បណ្ដាញទេសចរណ៍បេតិកភណ្ឌពិភពលោករបស់កម្ពុជា គឺពិតជាពិសេសជាងគេ មិនងាយមានប្រទេសណាដូច |
|
ចុះថ្ងៃទី: 11-03-2023, 11:38 AM, ចំនួនអ្នកអានៈ 100ដង |
|
ខេត្តកំពង់ធំ:ថ្លែងក្នុងឱកាសបិទពិធីបុណ្យទន្លេលើកទី៧ នារាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ប្រទេសកម្ពុជាមានសក្ដានុពលវប្បធម៌យ៉ាងច្រើន ទាំងវប្បធម៌រូបី-អរូបី ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងភាពសម្បូរបែបផ្សេងទៀតនៃវិស័យវប្បធម៌ខ្មែរ។
បណ្ដាញខ្សែទស្សនកិច្ចទេសចរណ៍បេតិកភណ្ឌពិភពលោកដែលមាននៅប្រទេសកម្ពុជា គឺមានលក្ខណៈពិសេសលើសគេសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ភ្ជាប់ជាមួយការផ្ដល់ចំណេះដឹង ប្រវត្តិសាស្ត្រ វប្បធម៌ សាសនា គំរូស្ថាបត្យកម្ម បរិស្ថាន និងការអប់រំយ៉ាងធំធេង ដែលមិនងាយមានប្រទេសណាមានដូចឡើយ, នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោកបានថ្លែងថា «កម្ពុជាគឺមានបណ្ដាញទេសចរណ៍បេតិកភណ្ឌពិភពលោកនៅជាប់ៗគ្នា ដែលមិនមានប្រទេសណាមានដូចនោះទេ អមដោយសហគមន៍ទេសចរណ៍ជាច្រើនអនេក»។
បណ្ដាញទេសចរណ៍បេតិកភណ្ឌពិភពលោក ដែលលោករដ្ឋមន្ត្រី ថោង ខុន ចង់សំដៅនោះគឺរួមមាន តំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមទាំងតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ ដែលកម្ពុជាកំពុងស្នើចុះបញ្ជីបេតិកភណ្ឌពិភពលោកថែមទៀត។
តំបន់អង្គរ គឺជារាជធានីខ្មែរបុរាណនាសម័យអង្គរជាង៦០០ឆ្នាំ ចាប់តាំងពីដើមសតវត្សទី៩ ដល់ពាក់កណ្ដាលសតវត្សទី១៥ ដែលភ្ញៀវទេសចរអន្តរជាតិស្គាល់ធំយ៉ាងទូលំទូលាយ។ តំបន់នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។
តំបន់ប្រាសាទព្រះវិហារ គឺជារមណីយដ្ឋានបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា ដែលមានក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ អមដោយអាកាសធាតុ ទេសភាពយ៉ាងមហោស្ចារ្យនៅលើកំពូលភ្នំព្រះវិហារ។ ទីនោះជាព្រហ្មញ្ញសាសនដ្ឋានដ៏ធំមួយនៃមហាអាណាចក្រខ្មែរសម័យបុរាណ និងនៅតែជាទីស័ក្តិសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរសម័យបច្ចុប្បន្នផងដែរ។ តំបន់នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ២០០៨។
តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីខ្មែរបុរាណសម័យចេនឡា ចាប់ពីសតវត្សទី៧-៨ ជារមណីយដ្ឋានបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ និងជាព្រហ្មញ្ញសាសនដ្ឋានដ៏ធំមួយដែរសម្រាប់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។ តំបន់នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ២០១៧។
លោក ថោង ខុន បានបន្ថែមថា ភាពរួសរាយរាក់ទាក់របស់ខ្មែរ គឺមិនដូចអ្នកដទៃនោះទេ បរទេសដទៃបើគេញញឹម គឺញញឹមចេញពីកែវភ្នែក ប៉ុន្តែអ្នកស្រុកខ្មែរ គឺញញឹមចេញពីបេះដូង។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវដល់អន្តរក្រសួង-ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំកសាងប្រទេសជាតិឱ្យកាន់តែរីកលូតលាស់ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ពិសេសគឺត្រូវចូលរួមថែរក្សាការពារសន្តិភាព ពីព្រោះសន្តិភាពគឺកត្តាសំខាន់បំផុតដែលទាក់ទាញឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិដើរទស្សនាកម្សាន្តនៅប្រទេសយើងកាន់តែច្រើន៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-03-2024, 10:08 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ ៖នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 10:03 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ ៖លោក ជា សុមេធី បានឱ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្បាល់ អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្បាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្ត្រីជំនាញ ទៅតាមប្រភេទជនមានពិការភាព និងធ្វើការហ្វឹកហាត់ពួកគាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 09:59 PM, ចំនួនអ្នកអានៈ 24ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតរបស់ខ្លួន លើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានបំផ្លាញអង្គភាពផលិតថាមពលអគ្គីសនីនៅឯទំនប់ធំមួយ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនជាងមួយលាននា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 09:58 PM, ចំនួនអ្នកអានៈ 19ដង
ហៃណាន៖ សំណើរបស់លោក ឈិន ចុង បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
លោក ឈិន ចុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជា អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC) បានស្នើសម្ត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 05:41 PM, ចំនួនអ្នកអានៈ 23ដង
បេក្ខជនប្រធានាធីបតីឥណ្ឌូណេស៉ី ដែលបានទទួលបរាជ័យក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែកុម្ភៈ គឺលោក Anies Baswedan និង លោក Ganjar Pranowo កាលពីថ្ងៃពុធសប្តាហ៍នេះ បានឡើងនិយាយតវ៉ាចំពោះជ័យជម្នះរបស់លោក Prabowo នៅឯតុលាការធម្មនុញ្ញ ដោយចោទប្រកាន់ថា ការបោះឆ្នោតបានប្រព្រឹត្តទៅ ដោយមានការជ្រៀតជ្រែកលូកលាន់ ពីរដ្ឋាភិបាលផុតអាណត្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 05:36 PM, ចំនួនអ្នកអានៈ 23ដង
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបពិភាក្សាការងារជាមួយលោក ឈិន ចុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជាប្រធានគ្រប់គ្រង់ទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC)។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 05:32 PM, ចំនួនអ្នកអានៈ 27ដង
ថ្ងៃទី២៧ ខែមីនា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើសន្និសីទដាក់ចេញផលិតផលបញ្ញាសិប្បនិមិ្មត (AI)ថ្មីនៅវេទិកា Boao សម្រាប់អាស៊ី។ ផលិតផល AI ថ្មីមួយចំនួនដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលបកស្រាយអំពីសៀវភៅបុរាណចិន និងបកស្រាយអំពីរឿងទេវកថាបុរាណចិន បានបង្ហាញជូនទស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 05:28 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តបាត់ដំបង៖លោក កែវ ឌាំង អាយុ៤១ឆ្នាំ ដែលជាម្ចាស់ផ្ទះរងគ្រោះ ប្រកបមុខរបរជាអ្នកលក់ទូរស័ព្ទ និងគ្រឿងអគ្គិសនី បានឲ្យដឹងថា នៅពេលខ្មាន់កាំភ្លើងបាញ់ចូលផ្ទះគាត់ភ្លាមៗនោះ គាត់មិនដឹងនោះទេ ពោលគាត់ និងក្រុមគ្រួសារកំពុង សម្រានលង់លក់នៅក្នុងបន្ទប់។ លុះព្រឹកឡើង ក៏ចុះមកបើកទ្វារផ្ទះដើម្បីលក់ដូរដូច
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 05:23 PM, ចំនួនអ្នកអានៈ 31ដង
ឡុងដ៍៖ អនុអគ្គសេនាធិការការពារជាតិ លោកឧត្តមសេនីយ៍ឯក Sir Rob Magowan បានទទួលស្គាល់ថា ចក្រភពអង់គ្លេស មិនអាចប្រយុទ្ធតទល់ជាមួយរុស្ស៊ី រយៈពេល ២ ខែ នោះទេ ដោយសារតែមិនមានគ្រាប់រំសេវ និងឧបករណ៍បម្រុងគ្រប់គ្រាន និងពេញលេញ ។
គណៈកម្មាធិការការពារជាតិនៃចក្រភពអង់គ្លេស បានព្យាករណ៍
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 05:22 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ ៖ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមវត្ដមាន លោក លី សុវណ្ណារិទ្ធ រដ្ឋលេខាធិការតំណាងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល។
អាកាសយានិក នៃបញ្ជាការដ្ឋានកងទ័ពជើងអាកា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 05:16 PM, ចំនួនអ្នកអានៈ 22ដង
ការដួលរលំនៃស្ពាននេះក៏បានជំរុញឱ្យកំពង់ផែផ្សេងទៀតពិនិត្យមើលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនផងដែរ ដោយសារការកើនឡើងនៃទំហំកប៉ាល់ ចាប់តាំងពីការសាងសង់ស្ពាននេះក្នុងឆ្នាំ ១៩៧៧ ។
អ្នកជំនាញខាងឧស្សាហកម្ម បានប្រាប់ឲ្យដឹងថា វាអាចត្រូវចំណាយពេលពី ៣ ទៅ ៥ ឆ្នា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 05:15 PM, ចំនួនអ្នកអានៈ 24ដង
ទិន្នន័យពីក្រសួងមហាផ្ទៃអង់គ្លេស នៅថ្ងៃពុធសប្តាហ៍នេះបង្ហាញថា មនុស្សចំនួន ៤,៦៤៤នាក់ បានឆ្លងចូលមកអង់គ្លេស តាមទូកតូចៗគិតត្រឹមថ្ងៃ ទី២៦ ខែមីនា ឆ្នាំ ២០២៤ ដោយប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ គឺមានតែចំនួន ៣,៧៧០នាក់ប៉ុណ្ណោះ។ កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថា «ចំនួនមនុស្ស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 05:12 PM, ចំនួនអ្នកអានៈ 28ដង
ជាការពិតណាស់កាលពីខែមករា លោក Xavi បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលដោយប្រកាសពីការសម្រេចចិត្តចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។ លោកបាននិយាយថា “ខ្ញុំចង់ប្រកាសថានៅថ្ងៃទី ៣០ ខែមិថុនាថា ខ្ញុំនឹងឈប់ធ្វើជាគ្រូបង្វឹកនៅ Barça ទៀតហើយ។
លោក Xavi Hernandez ត្រូវបានរាយការ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 05:10 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ ៖ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ អភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកទំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:34 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ ៖និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ទៀតថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានជូនដំណឹងដល់ម្ចាស់ក្រុ
ព័ត៌មានលម្អិត
|
|
|