រដ្ឋមន្ត្រីវប្បធម៌ ជំរុញឲ្យលើកតម្កើងស្នាដៃសិប្បកម្ម ហត្ថកម្ម ដើម្បីលើកស្ទួយវិស័យមួយនេះ កុំឲ្យបាត់បង់ និងបង្កើតការងារដល់ពលរដ្ឋ |
|
ចុះថ្ងៃទី: 12-03-2023, 07:22 AM, ចំនួនអ្នកអានៈ 46ដង |
|
រាជធានីភ្នំពេញ:លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញការបើកទីតាំងថ្មីមួយដែលមានឈ្មោះថា មជ្ឈមណ្ឌល សច្ចៈ (SATCHA) ដែលប្រើប្រាស់នូវកម្លាំងពលកម្មរបស់សិប្បករខ្មែរ ដែលមានសិប្បករមានជំនាញខ្ពស់នៅក្នុងការកែច្នៃវត្ថុនានា ដែលមានគ្រប់ទម្រង់នៅក្នុងវប្បធម៌របស់ខ្មែរ មានដូចជា ពីត្បាញ ចំលាក់ ស្មុក ម្រាក់ និងគ្រឿងអលង្កា ដែលជាការច្នៃប្រឌិតថ្មី ប៉ុន្តែឈរលើមូលដ្ឋានរបស់អត្តសញ្ញាណជាតិ ដែលនេះគោលបំណងរបស់ក្រសួង ហើយក៏មិនមែនជាបំណងគោលបំណងរបស់ក្រសួងវប្បធម៌តែមួយប៉ុណ្ណោះទេ ក៏ជាបំណងរបស់ក្រសួងឧស្សាហកម្ម ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារផងដែរ។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញឲ្យលើកតម្កើងស្នាដៃសិប្បកម្ម ហត្ថកម្ម ដើម្បីលើកស្ទួយវិស័យមួយនេះ កុំឲ្យបាត់បង់ និងបង្កើតការងារដល់ពលរដ្ឋផងដែរ។
លោកស្រីរដ្ឋមន្ត្រី លើកឡើងដូច្នេះ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសិប្បកម្មសច្ចៈ(SATCHA) នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
លោកស្រីបានបន្តថា ទីតាំងនេះបើកឡើងដើម្បីឆ្លើយតបទៅនឹងអត្តសញ្ញាណរបស់ជាតិនៅលើទីផ្សារ ដែលចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ការងារធ្វើដល់សិប្បកររបស់យើងផងដែរ។
លោកស្រីរដ្ឋមន្ត្រី បានបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឲ្យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរហូតដល់១,៥លាននាក់ សម្រាប់យុវជន ហើយជំនាញផ្សេងៗដែលទាក់ទង និងការអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងការលើកតម្កើងជីវភាពរបស់ប្រជាជន ហើយក្នុងចំណោយ១,៥លាននាក់លោកបានផ្តល់២ទៅ៤ភាគរយ ទៅក្នុងការបណ្តុះបណ្តាលជំនាញពីដូនតា។ ជំនាញដូនតាមានច្រើន ហើយក៏ចង់ផ្ទេរនូវចំណេះដឹងមានពីដូនតាមក កុំឲ្យបាត់បង់ ព្រោះនៅក្នុងបរិបទបច្ចុប្បន្ននេះ ជួនកាលក្មេងៗជំនាន់ក្រោយមិនសូវមានការយល់ដឹង ហើយការផ្ទេរនូវជំនាញមានភាពលំបាក និងការមិនយល់នូវអ្វីជាតម្លៃរបស់ខ្លួនផង។
លោក អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះផ្នែកសហគ្រាសធនតូច មធ្យម និងសិប្បកម្ម។ នេះជាការបណ្តុះបណ្តាលយុវជនខ្មែរអំពីការច្នៃប្រឌិតផលិតផល សិប្បកម្ម និងសិល្បៈប៉ុណ្ណោះទេ ហើយក៏បង្កើតនូវធនធានដ៏សំខាន់សម្រាប់បន្តវេនទៅពេលខាងមុខ និងជាថ្នាលបណ្តុះបណ្តាលមួយ ដែលថែរក្សាជំនាញដូនតា ដើម្បីឲ្យផលិតផលរបស់យើងមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។
លោកបន្តថា ទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលសច្ចៈ (SATCHA) គឺជាការក៏សាងឡើងដោយបរទេសដែលមានឆន្ទៈ និងបេះដូង ស្រឡាញ់កម្ពុជា គាំទ្រកម្ពុជា ហើយជួយដល់ពលរដ្ឋកម្ពុជាផងដែរ។
លោក PierreAndre អគ្គនាយកក្រុមហ៊ុន ប៊ីយ៉ន រីថេល ប៊ីហ្សនេស កម្ពុជា (សច្ចៈ) បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសដែលពោរពេញដោយទេពកោសល្យ និងជំនាញ វិជ្ជាជីវៈជាច្រើន ហើយគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសិប្បកម្មកម្ពុជានៅទីនេះ។ នៅក្នុងនោះដែរ គោលបំណងតែមួយ គឺដើម្បីផ្សព្វផ្សាយ គាំទ្រ នូវស្នាដៃសិប្បកម្ម ហត្ថកម្ម របស់ខ្មែរទៅភ្ញៀវជាតិ និងអន្តរជាតិ មិនតែប៉ុណ្ណោះគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលសច្ចៈ ក្រុមការងារមានឆន្ទៈបង្កើតមិនមែនតែខេត្តសៀមរាបនោះទេ ក្រុមការងារនឹងបង្កើតរោងជាងដូចនៅទីនេះ តាមបណ្តារខេត្តផ្សេងៗទៀត ដែលស្របទៅតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា គួរតែបញ្ជ្រាបនូវចំណេះដឹងដ៏ទាក់ទាញដែលហៅថា ជំនាញដូនតា ចូលដល់ចូលដល់ជំនាញវិជ្ជាជីវៈដល់ប្រជាជន និងក្មេងជំនាន់ក្រោយ។
ជាមួយនេះដែរ លោកស្រី Anne Laure ស្ថាបនិកមជ្ឈមណ្ឌលសច្ចៈ បានលើកឡើងដែរថា លោកស្រីក៏មានសេចក្តីស្រមៃយ៉ាងសម្ងាត់មួយ គឺមានបំណងចង់បង្កើតនូវគំរូអាជីវកម្ម បែបសិប្បកម្មថ្មី ប្រកបដោយចីរភាព និងនិរន្តរភាព និងសមស្របទៅនឹងតម្រូវការ បំណងប្រាថ្នាសិប្បករក្នុងស្រុកនាពេលបច្ចុប្បន្ន ជាមួយនឹងការច្នៃប្រឌិតតាមបែបវិទ្យាសាស្រ្តថ្មី ការយកប្រពៃណីចំណេះដឹងទំនៀមទម្លាប់ បូករួមជាមួយនឹងការរចនាម៉ូដតាមបែបសហម័យ ដើម្បីបង្កើតជាផលិតផលមួយ ដែលមានភាពខុសប្លែកជារបស់ដើម និងជាស្នដៃរបស់ប្រជាជនខ្មែរ ដែលជាសិប្បករខ្មែរយ៉ាងពិតប្រាកដ ហើយជាផលិតផលដែលមានគុណភាពខ្ពស់ ហើយក៏ជាការផ្សព្វផ្សាយទេពកោសល្យ និងចំណេះដឹងរបស់សិប្បករខ្មែរ ទៅកាន់មនុស្សជំនាន់ក្រោយ។ នេះជាក្តីស្រមៃរបស់ក្រុមការងារ៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-03-2023, 04:05 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ:លោក ជា ចាន់តូ បានបញ្ជាក់ថា ប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនទៅបានអាស្រ័យ នឹងការគ្រប់គ្រងការបែងចែកធនធានមនុស្សបានល្អ ស្របតាមជំនាញ និងសមត្ថភាព ដូចនេះទើបរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាសសរស្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 04:02 PM, ចំនួនអ្នកអានៈ 8ដង
នាយកដ្ឋានប៉ូលីសទីក្រុងញូវយ៉ក (NYPD) បាននិយាយថា Majors ដែលជាតារានៃ Creed III និង Ant-«Man and The Wasspan: Quantumania» បានជាប់ពាក់ព័ន្ធក្នុងជម្លោះមួយ ជាមួយស្ត្រីអាយុ ៣០ឆ្នាំ។ អ្នកនាំពាក្យរបស់ NYPD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនរងគ្រោះបានប្រាប់ប៉ូលីសថា នាងត្រូវបានគេវាយដំ» ។ លោកបានបន្តថា «មន្ត្រីបានដាក់បុរសអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 03:56 PM, ចំនួនអ្នកអានៈ 9ដង
កាលពីថ្ងៃអាទិត្យ អាជ្ញាធរ CAAN ក៏បានសរសេរលិខិតផ្ញើទៅកាន់ អាជ្ញាធរអាកាសចរណ៍ស៉ីវិលឥណ្ឌា (DGCAI) ផងដែរ ដើម្បីស្នើសុំឱ្យមានការស៉ើបអង្កេត ពីសំណាក់ភាគីឥណ្ឌា ជុំវិញមូលហេតុអ្វីបានជាយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ Air India ដែលត្រូវស្ថិតនៅរយៈកម្ពស់៥,៨០០ម៉ែត្រ ដើម្បីរង់ចាំចុះចត នៅអាកាសយានដ្ឋានកដ្ឋមណ្ឌូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 03:53 PM, ចំនួនអ្នកអានៈ 7ដង
លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូ។ លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 03:50 PM, ចំនួនអ្នកអានៈ 8ដង
លោក Nagelsmann ទើបនឹងត្រូវបានបញ្ឈប់ពីតំណែងអ្នកចាត់ការ Bayern Munich ហើយត្រូវបានជំនួសដោយលោក Thomas Tuchel អតីតអ្នកចាត់ការ Chelsea ។បើយោងតាមសារព័ត៌មាន The Guardian បានចុះផ្សាយថា Tottenham Hotsspanur គ្រោងនឹងជួបជាមួយលោក Julian Nagelsmann ដើម្បីពិភាក្សាលើការនាំយករូបលោកមកដឹកនាំជំនួសលោក Antonio Conte ដែលបានចែកផ្លូវពីក្រុមមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 03:46 PM, ចំនួនអ្នកអានៈ 7ដង
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើ Twitter អង្គការសកម្មជនដែលបានទទួលរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០១៧ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបាននូវការហាមឃាត់ជាសកលលើអាវុធនុយក្លេអ៊ែរ បានឲ្យដឹងថា ខ្លួនបានថ្កោលទោសការកើនឡើងដ៏គ្រោះថ្នាក់បំផុតនេះដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 03:45 PM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ:នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ ដោយសម្ដេចតេជោបានស្នើទៅកាន់ភាគីម៉ាឡេស៊ីឱ្យបង្កើនការទិញអង្ករ ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជាបន្ថែមឱ្យបានច្រើនឡើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 03:42 PM, ចំនួនអ្នកអានៈ 12ដង
ក្នុងនាមជាប្រទេសតែមួយគត់ដែលបានរងគ្រោះពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ប្រទេសជប៉ុន បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងនុយក្លេអ៊ែរដែលកើតចេញពីរុស្ស៊ី ហើយយើង នឹងថ្កោលទោសការសម្រេចចិត្តរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការដាក់ពង្រាយអាវុធនុយក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 03:41 PM, ចំនួនអ្នកអានៈ 10ដង
កំពូលមហាសេដ្ឋីចិន Jack Ma បានចាកចេញពីប្រទេសចិនដីគោកនៅអំឡុងចុងឆ្នាំ២០២០ បន្ទាប់ពីលោករិះគន់ទៅលើប្រព័ន្ធច្បាប់របស់រដ្ឋ និងមានដីការចាប់ខ្លួនជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ចាស់របស់សារព័ត៌មាន CNN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ជនសង្ស័យត្រូវបានដាក់នៅក្រោម «វិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 03:35 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ:ជាការឆ្លើយតប លោក វង សូត បានលើកឡើងថា ការជួញដូរមនុស្សជារឿងមួយដ៍ស្មុគស្មាញដែលទាមទារឱ្យភាគីពាក់ព័ន្ឋត្រូវចូលរួមទាំងអស់គ្នា ព្រោះថាករណីជួញដូរមនុស្ស ប្រព្រឹត្តិទៅជាប្រព័ន្ធពីប្រទេសមួយទៅប្រទេសមួយ។ តែយ៉ាងណាក្តីក្រសួងសង្គមកិច្ច បាននឹងកំពុងបន្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 03:32 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ:ក្រុមហ៊ុន CHEC គឺជាតំណាងមួយផងដែររបស់ក្រុមហ៊ុន CCCC សំរាប់ប្រតិបត្តិការនៅលើទីផ្សារអន្តរជាតិ។ CHEC មានសាខា៩០កន្លែង ជុំវិញពិភពលោក ដែលកំពុងផ្តល់សេវាកម្មដល់ទៅ ១០០ប្រទេស ក្នុងតំបន់ និងមានបុគ្គលិកជំនាញសរុបជាង ២ម៉ឺននាក់ ដែលមានកំពុងប្រតិបត្តិការក្នុងគម្រោងទឹកប្រាក់សរុបជាង ៤ពាន់លានដុល្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 03:29 PM, ចំនួនអ្នកអានៈ 8ដង
តៃប៉ិ៖ អនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ បាននិយាយ នៅថ្ងៃចន្ទនេះថា មិនមានសញ្ញាគំរាមកំហែងណាមួយនៃការដាក់ពង្រាយយោធាមិនធម្មតាពីសំណាក់ប្រទេសចិន នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ នោះទេ។
ប្រទេសចិន ដែលចាត់ទុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 12:18 PM, ចំនួនអ្នកអានៈ 14ដង
លោកស្រី បូន នឹងត្រូវជួបបណ្តាមេដឹកនាំគណបក្សនយោបាយនានា ហើយក៏មានបំណងចាប់ផ្តើមការសន្ទនាឡើងវិញជាមួយក្រុមសហជីពជុំវិញបញ្ហាការងារ ប៉ុន្តែចំពោះច្បាប់សោធននិវត្តន៍ថ្មីនេះ ការិយាល័យនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់នោះទេ។ លោកស្រីនាយករដ្ឋមន្ត្រី ធ្លាប់បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយ AFP ថា កិច្ចប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 12:14 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ:មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាព្រឹត្តិការណ៍ភាពយន្តដ៏ធំនិងល្បីជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅអាស៉ីអាគ្នេយ៍ ដែលបង្ហាញខ្សែភាពយន្តយ៉ាងច្រើន ហើយទទួលស្វាគមន៍សមិទ្ធិករភាពយន្ត និងភ្ញៀវកិត្តិយសមកពីទូទាំងពិភពលោក។ មហោស្រពនេះ មានគោលបំណងបំផុសវប្បធម៌ភាពយន្តចម្រុះដល់សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-03-2023, 12:10 PM, ចំនួនអ្នកអានៈ 12ដង
កាលពីខែមករាកន្លងទៅ រុស្ស៊ីឲ្យដឹងថា ខ្លួនផលិតបានសំណុំដំបូងនៃនាវាមុជទឹក Torspanedoes Poseidon ក្នុងរយៈពេល ៤ឆ្នាំ បន្ទាប់ពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីប្រភេទអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីនេះ ដោយប្រើការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួន។ មានការបញ្ជាក់លម្អិតតិចតួចប៉ុណ្ណោះអំពីវត្
 ព័ត៌មានលម្អិត
|
|
|