តើ​សម​រាត្រី​នា​រដូវប្រាំង​ត្រូវ​នឹង​ខែមីនា មាន​កិច្ច​ពិធី​អ្វីខ្លះ​តាម​ទំនៀម​ព្រាហ្មណ៍​?
ចុះថ្ងៃទី: 21-03-2023, 12:22 PM, ចំនួនអ្នកអានៈ 153ដង
យើង​ស្គាល់​សម​រាត្រី តាម​ការ​ប្រែ​សម្រួល​ពី​ភាសា​សំ​ស្ត្រឹ​ត ដែលមាន​សរសេរ​លើ​ថ្ម​បុរាណ​តាំងពី​សម័យមុន​អង្គរ និង​សម័យអង្គរ ថា “​វិ​សុ​វ​” (​បើ​សរសេរ​តាម​ភាសា​បច្ចុប្បន្ន ជា “​ពិ​សុ​ព​”) ដែល​អ្នកប្រាជ្ញ​ខាង​សិលាចារឹក​បាន​ដឹងឮ​យូរ​មកហើយ​ដែរ​។ សម​រាត្រី (​វិ​សុ​វ​/​ពិ​សុ​ព​) ជា​ព្រឹត្តិការណ៍​មួយ ដែល​រយៈពេល​ថ្ងៃ​និង​យប់​មាន​ប្រវែង​ស្មើគ្នា​។ ជាពិសេស ចំពោះ​អង្គរវត្ត​ក្នុង​វេលា​ថ្ងៃនេះ នា​វេលា​ព្រឹក​ស្រាងៗ មាន​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ បើ​គិត​នៅ​ឆ្នាំ​២០២៣ ត្រូវចំ​នៅ​ថ្ងៃទី​២១ ខែមីនា ខាងមុខនេះ​។ សម​រាត្រី (Equinox) កើតឡើង​ចំនួន​២​ដង​ជា​រៀងរាល់ឆ្នាំ គឺ​សម​រាត្រី​រដូវប្រាំង (​វសន្តរដូវ​) កើតឡើង​នៅ​ថ្ងៃទី​២១ ខែមីនា និង​សម​រាត្រី​រដូវវស្សា​កើតឡើង​នៅ​ថ្ងៃទី​២២ ខែកញ្ញា​។ ​លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ពិសេស​នេះ នា​វសន្តរដូវ ប្រហែល​មាន​ប្រារព្ធ​កិច្ច​ពិធី​ធំៗ​តាម​ទំនៀម​ព្រាហ្មណ៍​នា​សម័យអង្គរ​។ ប៉ុន្តែ​ពិធី​ទាំងនោះ មិនមាន​បន្ត​រៀបចំ​មកទល់​សព្វថ្ងៃ នាំឱ្យ​យើង​បាត់ដាន​ឈឹង​។ ដើម្បី​ជាការ​ពិចារណា យើង​សាកល្បង​មើលទៅ​ប្រភពដើម​នៃ​អារ្យធម៌​ខ្មែរ ដ្បិត​យើង​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា ហើយ​ប្រហែល​តិច​ឬ​ច្រើន​យើង​ប្រតិបត្តិ​តាម​ប្រពៃណី​ព្រាហ្មណ៍​ខ្លះ​ហើយ​។​ នា​ថ្ងៃ​វិ​សុ​វ​/​ពិ​សុ​ព វសន្តរដូវ ទី​១ ព្រាហ្មណ៍​នៅ​ទូទាំងប្រទេស​ឥណ្ឌា​នៅ​អំឡុង​ខែមីនា គេ​ឃើញ​មាន​ប្រារព្វ​ពិធីបុណ្យ​មួយ​យ៉ាង​ធំ បើតាម​គម្ពី​បុរាណ​របស់​ឥណ្ឌា គេ​ហៅថា Holi​។ នៅក្នុង​ពិធី​នេះ អ្នកចូលរួម​ទាំងអស់​បាន​ច្រៀង រាំ យ៉ាង​ត្រេកអរ ដោយ​យក​ម្សៅ​ពណ៌​មក​បាច​និង​លាប​ដាក់គ្នា​ទៅវិញទៅមក​យ៉ាង​សប្បាយរីករាយ​ដើម្បី​អបអរ​សារ​ទ​ជ័យ​ជំ​នៈរ​បស់​ព្រះ​នរាយណ៍​ដែល​បាន​តំណែង​ខ្លួន​ជា​អវតារ​មាន​ទម្រង់​ជានរ​សឹង្ហ ដែល​បានសម្លាប់​យក្ស​កំណាច​ដ៏​ធំ​មួយ បាន​បំផ្លាញ​ផែនដី​មាន​ឈ្មោះថា ហិរណ្យ​ក​ស៊ី​ពុ ( Hiranyakashipu)​។ ទី​២ ព្រឹត្តិការណ៍​សម​រាត្រី​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ជ័យជំនះ​របស់​ព្រះ​នរាយណ៍​ដែរ គឺ​ព្រះ​គ្រឹ​ស្ណ​ដែលជា​អវតារ​មួយ​យ៉ាងសំខាន់​របស់​ព្រះអង្គ​ដែល​បាន​កំចាត់ ឬ​បំផ្លាញ​សភាវ​អាក្រក់​។ ព្រាហ្មណ៍ ប្រារព្ធ​កិច្ច​ដើម្បី​បង្ហាញថា សភាវ​ល្អ​ឈ្នះ​លើស​ភាវ​អាក្រក់ យុត្តិធម៌​ឈ្នះ​លើ​អយុត្តិធម៌​។ ទី​៣ ថ្ងៃ​វិ​សុ​វ​/​ពិ​សុ​ព​នេះ​ក្រៅពី​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ថ្ងៃ​មង្គល​របស់​និកាយ​ព្រះ​នរាយណ៍ ក៏​ជា​ថ្ងៃ​មង្គល​ធំ​មួយ​របស់​និកាយ​ព្រះ​ឥសូរ​ដែរ​។ វេលា​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ ព្រះ​ឥសូរ​និង​មហេសី​បានរួម​បញ្ចូល​គ្នា​ជា​ប្រាណ​តែមួយ ដែល​មួយ​ចំហៀង​ជា​ប្រាណ​បុរស និង​មួយ​ចំហៀង​ជា​ប្រាណ​ស្ត្រី ដែលមាន​ឈ្មោះថា “​អឌ្ឍ​នារី​ស្វរ​” (Ardhanarishvara)​។ ខ្មែរ​បុរាណ​និយម​បដិមា​នេះ​ខ្លាំង ដែល​យើង​មាន​បដិមា​នេះ​នៅមុន​សម័យអង្គរ​និង​សម័យអង្គរ​។​ ​ទី​៤ ចំពោះ​ប្រពៃណី​ធ្វើ​យោគ (Yogic tradition) នៅ​ថ្ងៃ​សម​រាត្រី​រដូវ​នេះ គឺជា​ថ្ងៃ​ដ៏​វិសេស​សម្រាប់​អ្នកប្រតិបត្តិ​យោគ (Yoga) ព្រោះ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត ដើម្បី​ទទួលផល​ខ្ពង់ខ្ពស់ ពី​ការធ្វើ​យោគ ជាង​វេលា​ណាៗ​ទាំងអស់​។​ ​បើ​ពិចារណា​លើ​ករណី​ពិធី​ខាងលើ នោះ​យើង​ឃើញ​មាន​ទាក់ទង​នឹង​ព្រះ​នរាយណ៍​ជាពិសេស​។ អង្គរវត្ត​សាង​ទ្បើង​ជា​ទេវ​ឋាន​របស់​ព្រះ​នរាយណ៍ មានឈ្មោះ​ដើម​ថា “​ព្រះ​បរម​វិស្ណុ​លោក​”​។ តើ​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល​អង្គរវត្ត​នៅ​សម​រាត្រី​រដូវប្រាំង​នេះ មាន​ទាក់ទង​នឹង​កិច្ច​ពិធី​ខាងលើ​ទេ​ដឹង​? ​អត្ថបទ​៖ ឆាយ ផាន់​នី​ ​រូបភាព​៖ លោក ហ៊ុំ រិទ្ធី​
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-03-2024, 12:34 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានី​ភ្នំពេញ ៖និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ទៀតថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានជូនដំណឹងដល់ម្ចាស់ក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:31 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានី​ភ្នំពេញ ៖មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែមីនា ឆ្នាំ២០២៤។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០២៖៣០នាទីរសៀល ថ្ងៃទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:29 PM, ចំនួនអ្នកអានៈ​ 20ដង
លោក Sergei Naryshkin ជាប្រមុខសេវាស៊ើបការណ៍សម្ងាត់ក្រៅប្រទេសរបស់រុស្ស៉ី បានជួបរដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើង លោក Ri Chang Dae អំឡុងដំណើរ ទស្សនិច្ចក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា។ ​KCNA​ បានឱ្យដឹងថាមន្ត្រីជាន់ខ្ពស់ទាំង២ បានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការដើម្បី ទប់ទល់នឹងកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:28 PM, ចំនួនអ្នកអានៈ​ 22ដង
ហៃណាន៖ ពិធីបើកវេទិកានេះ​​មាន​ការចូល​រួម​ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានាជាច្រើនរូប។ដូចការគ្រោងទុកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី ដែលរៀបចំ​ឡើង​​នៅ​ទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន បានចាប់ផ្តើមបើកជាផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:23 PM, ចំនួនអ្នកអានៈ​ 19ដង
នៅក្នុងរបាយការណ៍មួយដាក់ជូនសភា ក្រសួងការបរទេសតៃវ៉ាន់ បានកត់សម្គាល់ថាទោះបីជាមិនដឹងថាលទ្ធផលបោះឆ្នោតប្រធានាធិបតីនឹងទៅជាយ៉ាងណាក៏ដោយ ក៏នៅតែមានការគាំទ្រ ភាគច្រើននៅក្នុងគណបក្សទាំង២របស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់។ ក្រសួងបន្ថែមថាតៃវ៉ាន់នឹងបន្តរក្សាតុល្យភាពទំនាក់ទំនងជាមួយគណបក្សប្រជាធិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:20 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានី​ភ្នំពេញ ៖លោក Leon Lim អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកកីឡាប៊ូលីងកម្ពុជាបានឲ្យដឹងថា រយៈពេលជាង ២ខែមកហើយ ដែលសហព័ន្ធបានត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ ក្នុងនោះការត្រៀមកីឡាករ-កីឡាការិនី ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ ដោយសហព័ន្ធបានបង្កើនការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:16 PM, ចំនួនអ្នកអានៈ​ 17ដង
Messi ដែល​បាន​លេង​អស់​រយៈពេល ១៧ ឆ្នាំ​នៅ Barcelona មុនពេល​ចុះហត្ថលេខា​ជាមួយ Paris St Germain ក្នុង​ឆ្នាំ ២០២១ និង Inter Miami ឆ្នាំមុន​នឹងមាន​អាយុ ៣៧ ឆ្នាំ​ក្នុង​រយៈពេល​តិចជាង ៣ ខែ ប៉ុន្តែ​ដឹង​ច្បាស់​ថា​អាយុ​នឹង​មិនអាច​កំណត់ថា​ពេលណា​ត្រូវ​ចូលនិវត្តន៍ របស់គេ​នោះទេ​។​ តន៍​នោះទេ ដោយបាន​បន្ថែមថា​រូបគេ​មិនមាន​គំនិត​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:13 PM, ចំនួនអ្នកអានៈ​ 19ដង
Toni Kroos ចាក​ចេញពី Bayern Munich ចូលរួម​ជា Real Madrid ដំបូង​នៅ​ឆ្នាំ ២០១៤ ក្នុងតម្លៃ ២៥​លាន​អឺរ៉ូ បង្ហាញខ្លួន​សរុប​បាន ៣០១​ប្រកួត ស៊ុត​បាន ២២​គ្រាប់ ឈ្នះ​ពាន​សរុប ២០​គ្រឿងReal Madrid បានប្រកាស​បន្ត​កិច្ចសន្យា​ថ្មី​ជូន​ខ្សែបម្រើ Toni Kroos ១​រដូវ​កាល​បន្ថែមទៀត ពោលគឺ​មាន​សុពលភាព​រហូតដល់​ឆ្នាំ ២០២៤-២៥​។​ ​ខ្សែបម្រើ Toni Kroos សញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:12 PM, ចំនួនអ្នកអានៈ​ 24ដង
កីឡាករ​វ័យ ៣១​ឆ្នាំ​រូបនេះ ត្រូវបាន​បញ្ជូន​ឱ្យទៅ​ជួប​វេជ្ជបណ្ឌិត​ឯកទេស បន្ទាប់ពី​ត្រូវបាន​ដក​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ Johnstone បានទទួល​ការកោះហៅ ៤​លើក លេង​ឱ្យ​ជម្រើសជាតិ​តោ​កំណាច​អង់គ្លេស ហើយ​ត្រូវបាន​គេ​រំពឹងថា អ្នកចាំទី Jordan Pickford ស្ថិតក្រោម​ការសិក្សា ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:11 PM, ចំនួនអ្នកអានៈ​ 24ដង
តាមរយៈការដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass លោក ពូទីន ក៏បានលើកឡើងដែរថាយន្ដហោះចម្បាំង F-16 អាចបំពាក់អាវុធនុយក្លេអ៊ែរ ហើយមូស្គូនឹង ពិចារណាពីបញ្ហាមួយនេះក្នុងផែនការយោធារបស់ខ្លួន។​ ថ្លែងទៅកាន់ក្រុមពីឡុតនៅឯពិធីជួបជុំមួយស្ថិតនៅភាគពាយព្យទីក្រុងមូស្គូ កាលពីថ្ងៃពុធ ទី២៧ ខែមីនា លោក ពូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:10 PM, ចំនួនអ្នកអានៈ​ 25ដង
នៅពេល​ត្រូវបាន​សួរ​អំពី​ជំហរ​របស់​រដ្ឋបាល​ស​ហ​រដ្ឋ​អាមេរិក​ចំពោះ​ការវាយប្រហារ​លើដី​ដែល​អាច​កើតមាន​លើ Rafah ជា​កន្លែង​ដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ស្វែងរក​ការ​ជ្រកកោន នោះដែរ​ឬទេ លោក Cohen បាន​ឆ្លើយតប​ភ្លាមៗ​ថា ការសម្រេចចិត្ត​ទាក់ទង​នឹង​ការវាយប្រហារ Rafah ជា​កម្មសិទ្ធិ​របស់​នាយ​ក​រដ្ឋមន្ត្រី​អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:02 PM, ចំនួនអ្នកអានៈ​ 27ដង
ស្ពាន​បួន​គន្លង​បាន​បាក់​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ត្រូវបាន​បុក​ដោយ​កប៉ាល់​កុងតឺន័រ​ចុះបញ្ជី​ដោយ​ប្រទេស​សិង្ហ​បុរី Dali ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​យក្ស Maersk របស់​ប្រទេស​ដា​ណឺ​ម៉ាក​។ ជា​លទ្ធផល​នៃ​គ្រោះថ្នាក់​នេះ គឺ​ផ្នែក​ដ៏​ធំ​មួយ​នៃ​ស្ពាន​ប្រវែង ២.៦ គីឡូម៉ែត្រ បាន​បាក់​ហើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:00 PM, ចំនួនអ្នកអានៈ​ 22ដង
លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានមក​ដល់ទី​ប្រជុំជន Torzhok ក្នុង​តំបន់ Tver ខណដំណើរ​ទស្សនកិច្ច​របស់គាត់​គឺ​ទាក់ទង​នឹង​ទិវា​កម្មករ​វប្បធម៌​ដែល​បាន​ប្រារព្ធ​មួយថ្ងៃ​មុន​។​ អ្នកនាំពាក្យ​បន្តថា លោក​ប្រធានាធិបតី​រុស្ស៊ី​បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅកាន់ Torzhok ដោយបាន​ទៅ​សារមន្ទីរ​ប្រវត្តិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 11:59 AM, ចំនួនអ្នកអានៈ​ 27ដង
អគ្គលេខាធិការប៉ូលិស Interspanol លោក Jurgen Stock បានលើកឡើងក្នុងសន្និសីទខ្លីមួយ នៅឯការិយាល័យសម្របសម្រួលប៉ូលិស Interspanol ក្នុងប្រទេសសិង្ហបុរី ថាតាមរយៈ ការប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយលើអ៉ីនធើណិត ការបញ្ចុះបញ្ចូលពីមុខជំនួញថ្មី និងដោយសារតែផលវិបាកបង្កឡើងដោយកូវីដ១៩ផងនោះ ក្រុមឧក្រិដ្ឋជនបាន និងកំពុងពង្រីក បណ្ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 11:55 AM, ចំនួនអ្នកអានៈ​ 22ដង
ក្នុងអំឡុងពេល​នៃ​ការដើរ​ហែរ​ក្បួន​គាំទ្រ​ក្រុម​ភេរ​វករ PKK មាន​អ្នកគាំទ្រ PKK ចំនួន ១២ នាក់​បាន​ព្យាយាម​ទម្លុះ​បង្អួច​នៃ​ស្ថាន​អគ្គ​កុងស៊ុល​នៅ​ទីក្រុង Hannover រដ្ឋធានី​នៃ​រដ្ឋ Lower Saxony នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​អាល្លឺម៉ង់​។ ពួកគេ​បាន​វាយប្រហារ​ដោយ​បំបែក​កញ្ចក់​នៅ​ច្រកចូល​ដ៏​សំខាន់​នៃ​ស្ថាន​អគ្គ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1778 នាក់
ម្សិលមិញ : 1915 នាក់
សរុបទាំងអស់ : 6367198 នាក់