សិង្ហបុរី និងក្រុងហុងកុង ព្យាយាមរម្ងាប់ស្ថានភាពចលាចលជុំវិញកិច្ចព្រមព្រៀងទិញធនាគារ Credit Suisse
ចុះថ្ងៃទី: 21-03-2023, 01:17 PM, ចំនួនអ្នកអានៈ 204ដង
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) កាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុន Credit Suisse នឹងបន្តប្រតិបត្តិការនៅក្នុងប្រទេសសិង្ហបុរីដោយមិនមានការរំខាន ឬការរឹតបន្តឹងនោះទេ។ MAS បានបន្តថា អតិថិជននឹងបន្តមានសិទ្ធិចូលប្រើប្រាស់គណនីរបស់ពួកគេពេញលេញ ហើយកិច្ចសន្យារបស់ក្រុមហ៊ុនជាមួយសមភាគីនានានឹងនៅតែជាធរមាន។ អាជ្ញាធរហិរញ្ញវត្ថុក្នុងប្រទេសសិង្ហបុរី និងទីក្រុងហុងកុងបានផ្តល់ការធានាថា ធនាគារ Credit Suisse Group AG នឹងនៅតែបើកដំណើរការអាជីវកម្ម ហើយការដួលរលំរបស់ធនាគារនេះនឹងមិនប៉ះពាល់ដល់ទីផ្សាររបស់ពួកគេទេ បន្ទាប់ពីធនាគារ UBS Group AG បានយល់ព្រមទិញធនាគារស្វីសដែលមានបញ្ហាមួយនេះនៅក្នុងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ។ ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍បន្ថែមថា នៅក្នុងសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះកាលពីថ្ងៃចន្ទ អាជ្ញាធររូបិយវត្ថុរបស់ទីក្រុងហុងកុងបានឱ្យដឹងថា ប្រតិបត្តិការរបស់ធនាគារ Credit Suisse នៅក្នុងទីក្រុងមួយនេះនឹងនៅតែបើកដំណើរការដដែល។ ការធានាពីនិយ័តករនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីធំទាំងពីរនេះជួបលុបបំបាត់ភាពមិនច្បាស់លាស់ដែលអតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀតរបស់ធនាគារ Credit Suisse កំពុងប្រឈមបន្ទាប់ពីការប្រកាសភ្លាមៗអំពីការចូលកាន់កាប់ពីសំណាក់ធនាការ UBS ក្នុងគោលបំណងទប់ទល់នឹងវិបត្តិទំនុកចិត្ត។ អាជ្ញាធរ MAS របស់សិង្ហបុរីបានសង្កត់ធ្ងន់ថា ការកាន់កាប់នេះមិនរំពឹងថានឹងប៉ះពាល់ដល់ស្ថិរភាពប្រព័ន្ធធនាគាររបស់ប្រទេសសិង្ហបុរីនោះទេ ខណៈដែលអាជ្ញាធរ HKMA របស់ក្រុងហុងកុងបាននិយាយថា វិស័យធនាគារក្នុងស្រុកនិងផលប៉ះពាល់ទីផ្សារទៅនឹងធនាគារ Credit Suisse មិនមានខ្លាំងនោះទេ។ និយ័តកររបស់សិង្ហបុរីបាននិយាយថា ខ្លួននឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីស្វីស និងដោះស្រាយផលប៉ះពាល់ណាមួយដែលកើតមានចំពោះបុគ្គលិក។ និយ័តករនេះបានបន្តថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សាច់ប្រាក់ងាយស្រួលដើម្បីធានាថា ប្រព័ន្ធហិរញ្ញវត្ថុរបស់រដ្ឋនៅតែមានស្ថិរភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-04-2024, 11:05 AM, ចំនួនអ្នកអានៈ​ 42ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក បៃដិន បានឱ្យដឹងទៀតថាលោកនឹងកោះប្រជុំជាមួយមេដឹកនាំក្រុមប្រទេស G7​ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដើម្បីសម្របសម្រួល ការឆ្លើយតបរួមគ្នាតាមផ្លូវការទូតទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «អ៉ីរ៉ង់ និងក្រុម spanroxy របស់ពួកគេក្នុងប្រទេសយេម៉ែន ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-04-2024, 10:28 AM, ចំនួនអ្នកអានៈ​ 41ដង
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការនៃចក្រភពអង់គ្លេស មិនត្រឹមតែទទួលយកការស្នើសុំឱ្យលុបចោលពាក្យបណ្ដឹងនេះនោះទេ ថែមទាំងបានបញ្ជាក់ថា បណ្ដឹងមួយនេះកំពុងដំណើរការ ហើយវាអាចនឹងត្រូវយកមកកាន់ក្ដីនៅឆ្នាំក្រោយ។ ក្រុមហ៊ុន Aspanspanle បានបរាជ័យក្នុងការព្យាយា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-04-2024, 10:26 AM, ចំនួនអ្នកអានៈ​ 50ដង
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើទៅកាន់អ្នកគាំទ្ររបស់លោក ក្នុងយុទ្ធការឃោសនាបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ព្រះប្រទានពរដល់ប្រជាជនអ៉ីស្រាអែល។ ពួកគេកំពុងស្ថិតក្រោមការវាយប្រហារ ក៏ដោយសារតែ យើងបង្ហាញពីភាពទន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-04-2024, 10:17 AM, ចំនួនអ្នកអានៈ​ 37ដង
បើតាមយោធាអ៉ីស្រាអែល អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់លើទឹកដីរបស់ខ្លួន កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ហើយនេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល។ ការវាយប្រហាររបស់អ៉ីរ៉ង់នេះដែរធ្វើឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់ សន្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-04-2024, 09:37 AM, ចំនួនអ្នកអានៈ​ 29ដង
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X បេសកកម្មការទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពយោធារបស់អ៉ីរ៉ង់គឺធ្វើឡើង ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់របប Zionist (អ៉ីស្រាអែល) ប្រឆាំងបេសកកម្មទូតរបស់យើងក្នុងទីក្រុងដាម៉ាស (ប្រទេសស៊ីរី)។ ប្រសិនបើអ៉ីស្រាអែលហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-04-2024, 09:33 AM, ចំនួនអ្នកអានៈ​ 28ដង
តាមមន្ត្រីការទូតម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំបន្ទាន់មួយ នៅក្នុងលិខិតមួយ ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសៅរ៍។ «ការវាយប្រហាររបស់អ៉ីរ៉ង់គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2024, 09:58 PM, ចំនួនអ្នកអានៈ​ 40ដង
(ប៉េកាំង)៖ នារសៀលថ្ងៃទី១២ ខែមេសា លោកវរសេនីយ៍ឯក Wu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យ នៃក្រសួងការពារជាតិចិនបានប្រកាសព័ត៌មាន ស្តីពីបញ្ហាពាក់ព័ន្ធនឹងរឿងយោធានាពេលថ្មីៗនេះ។ មានអ្នកយកព័ត៌មានសួរថា៖ យោងតាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗនេះ មេបញ្ជាការកងទ័ពជើងទឹកនៃតំបន់តៃវ៉ាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2024, 09:50 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានី​ភ្នំពេញ ៖លោស្រី ឃួន ឃុនឌី បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ កូនៗ ចៅៗ សិស្សានុសិស្ស ក្មួយៗយុជន លោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋសប្បាយរីករាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2024, 09:30 PM, ចំនួនអ្នកអានៈ​ 40ដង
រសៀលថ្ងៃទី១២ខែមេសា លោកវរសេនីយ៍ឯក Wu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានប្រកាសព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធរឿងយោធាក្នុងពេលថ្មីៗនេះ។ មានអ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលីនិងហ្វីលីពីនបានធ្វើសមយុទ្ធជើងទឹកចម្រុះជាលើកដំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2024, 09:25 PM, ចំនួនអ្នកអានៈ​ 56ដង
លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី១៣ ខែមេសានេះដែលត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់មជ្ឈដ្ឋានបានមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដែលបានរៀបចំ «សង្ក្រាន្ដវត្តភ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2024, 09:22 PM, ចំនួនអ្នកអានៈ​ 64ដង
iPhone SE 4 ត្រូវបានគេរំពឹងថានឹងក្លាយជាការអាប់ដេតយ៉ាងខ្លាំងចំពោះ iPhone ដែលមានតម្លៃសមរម្យបំផុតរបស់ក្រុមហ៊ុន Aspanspanle ជាមួយនឹងការរចនាថ្មី ថែមទាំងបានបំពាក់នូវរន្ធ USB-C សម្រាប់សាកថ្ម និងមុខងារថ្មីៗជាច្រើនទៀត។ខណៈពេលដែល iPhone 16 កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងនោះ វត្តមាន iPhone ថ្មីមួយទៀតគឺ iPhone SE ជំនាន់ថ្មី ក៏ត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2024, 02:48 PM, ចំនួនអ្នកអានៈ​ 61ដង
AC សង្ឃឹមថា នេះជាការទទួលនូវបទពិសោធន៍ថ្មីមួយ យកស្ទីលតាម NBA ដែលអាចញាំងឱ្យអ្នកគាំទ្រទស្សនាបានកាន់តែកៀកនឹងកីឡាករ និងក្នុងទីលានទៀតផង។ក្លិបបាល់ទាត់អាជីពអ៊ីតាលី AC Milan បានកែកុនកីឡដ្ឋាន San Siro របស់ខ្លួន តាមរយៈបន្ថែមកៅអី ដើម្បីឱ្យអ្នកទស្សនាខិតកាន់តែកៀកកីឡាករ ដូចទៅនឹងស្តង់ដារបាល់បោះកម្រិត NBA របស់សហរដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2024, 02:46 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានី​ភ្នំពេញ ៖ក្នុងឱកាសពិធីបុណ្យថ្មី ប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២ឥ២៤នេះ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រចាំការវេនទី១ ២៤ម៉ោងលើ២៤ម៉ោង នៅនាយកដ្ឋានអង្គរក្ដើម្បីធានាបានការបញ្ជា ដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ស្របពេលដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2024, 02:42 PM, ចំនួនអ្នកអានៈ​ 59ដង
ខេត្តសៀមរាប៖ ក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ព្រមទាំងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ កំពុងមមាញឹករៀបចំ តុបតែង លម្អរចំព្រឹត្តិការណ៍ «សៀមរាប សង្ក្រាន្ត» បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2024, 02:32 PM, ចំនួនអ្នកអានៈ​ 59ដង
នុងរបាយការណ៍ចំណាយប្រចាំឆ្នាំដែលត្រូវបានចាប់គិតពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែនេះវិញឆ្នាំ២០២៤ តោខៀវ Chelsea បានចាយលុយច្រើនជាង ៧៥លានផោនលើសគេ តាមពីក្រោយក្រុមមេឃខៀវ Manchester City ដែលចាយអស់ ៦០លានផោន ដ្បិត Luton Town ដែលទើបឡើងមកលេងលីគ PL រដូវកាលនេះចំណាយអស់ថ្លៃសេវាតិចជាងគេ មានត្រឹមតែជាង ២លានផោនប៉ុណ្ណោះ។ បណ្តាក្លិបលេ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 902 នាក់
ម្សិលមិញ : 3141 នាក់
សរុបទាំងអស់ : 6431244 នាក់