ព្រះមហាក្សត្រ យាងជាព្រះរាជធិបតីភាព ប្រកាសអំពីពិធីសមោសរ នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១២
ចុះថ្ងៃទី: 27-03-2023, 12:14 PM, ចំនួនអ្នកអានៈ 340ដង
រាជធានីភ្នំពេញ:មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាព្រឹត្តិការណ៍ភាពយន្តដ៏ធំនិងល្បីជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅអាស៉ីអាគ្នេយ៍ ដែលបង្ហាញខ្សែភាពយន្តយ៉ាងច្រើន ហើយទទួលស្វាគមន៍សមិទ្ធិករភាពយន្ត និងភ្ញៀវកិត្តិយសមកពីទូទាំងពិភពលោក។ មហោស្រពនេះ មានគោលបំណងបំផុសវប្បធម៌ភាពយន្តចម្រុះដល់សាធារណជននៅកម្ពុជា លើកស្ទួយគំនិតថ្មីៗនៃការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្តដែលមានគុណភាពដែលថតដោយសមិទ្ធិករភាពយន្តជាតិ និងអន្តរជាតិ នៅកម្ពុជា និងស្ដីអំពីកម្ពុជា។ ឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានមោទកភាពរៀបចំកម្មវិធី «ពន្លក» ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ដែលជាការបញ្ចាំងភាពយន្តរយៈពេលពេញមួយសប្ដាហ៍ ដើម្បីឱ្យទស្សនិកជនភ្លក្សរសជាតិខ្សែភាពយន្តខ្លះៗ ទម្រាំដល់ការបើកមហោស្រពធំ នៅក្នុងខែឧសភាខាងមុខ។ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហទ័យយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រកាសអំពីពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១២ ដោយមានការបញ្ចាំងភាពយន្តដ៏ស្រស់ស្អាតមួយ ក្រោមចំណងជើងថា «ទេពហត្ថា»។ ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពនិងសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ កម្មវិធីនេះ រួមបញ្ចូលទាំងព្រឹត្តិការណ៍ពិសេសប្រចាំថ្ងៃដែលបង្ហាញពីប្រធានបទមួយចំនួន ដែលនឹងត្រូវបានបង្កើតឡើងក្នុងកំឡុងពេលមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នាពេលខាងមុខ។ ភាពយន្តល្បីៗរួមមានរឿងកំប្លែងអាហ្វ្រិក ភាពយន្តសំខាន់ៗក្នុងប្រវត្តិសាស្ត្រភាពយន្តរបស់កម្ពុជាដូចជារឿង «នាងព្រាយសក់ពស់» ដឹកនាំដោយលោក ហ៊ុយ គឹង និងសម្ដែងដោយតារាល្បីលោកស្រី ឌី សាវ៉េត និងភាពយន្តដែលផលិតទាក់ទងនឹងសម័យឯករាជ្យរបស់កម្ពុជា រួមមានការពិភាក្សារបស់លោក ប៉ាន់ រិទ្ធី ស្តីពីប្រវត្តិសាស្ត្រកម្ពុជា បារាំង តាមរយៈសៀវភៅ «The Empire of Mid-South» របស់លោក ហ្សាក់ ពើររ៉ាំង (Jacques Perrin) និងភាពយន្តឯកសាររបស់គាត់ «France is our Mother Country»។ កម្មវិធីនេះ បានធ្វើគារវកិច្ចចំពោះរបាំខ្មែរ និងសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងភាពយន្ត «ទេពហត្ថា» (The Perfect Motion) របស់លោក ហ្សាវីយ៉េ ដឺ ឡូហ្សាន(Xavier de Lauzanne) និងភាពយន្ត «ព្រះនាងបុប្ផាទេវី រាជអប្សរាទី១» (Buppha Devi - The First Royal Apsara) របស់លោក គ្រីស្តូហ្វ ហ្កាគ្យូឡូ(Christophe Gargiulo) ។ លើសពីនេះ កម្មវិធីនេះបានបង្ហាញជូនអំពីភូមិភាពយន្តថ្មីបំផុត គឺកិច្ចពិភាក្សាជាមួយអ្នកវិជ្ជាជីវៈភាពយន្ត (Pro Talks)។ កម្មវិធី «ពន្លក» (CIFF “SPROUTS”) បង្ហាញពីកម្មវិធី«សាលាសម្តែង» (The acting academy) ក៏ដូចជាកិច្ចពិភាក្សាជាមួយអ្នកមានឥទ្ធិពល នៅក្នុងវិស័យផលិតភាពយន្តនៅកម្ពុជា។ «យើងខ្ញុំ ពិតជាមានកិត្តិយសណាស់ចំពោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២។ វត្តមានដ៏ខ្ពង់ខ្ពស់របស់រាជវង្សានុវង្ស រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ អង្គការនិងប្រតិភូអន្តរជាតិនានា អ្នកមានកេរឈ្មោះនៅក្នុងវិស័យសិល្បៈនិងភាពយន្ត ក្រុមហ៊ុនឯកជន និងដៃគូក្នុងឧស្សាហកម្មភាពយន្តនានា ជាសក្ខីភាពមួយបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាវេទិកាដ៏សំខាន់មួយសម្រាប់ការជជែកពិភាក្សាអំពីវប្បធម៌និងសិល្បៈនៅកម្ពុជា និងនៅក្នុងតំបន់»។ នេះជាការបញ្ជាក់ របស់អ្នករៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអំពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ សូមតាមដានហ្វេសប៊ុក Cambodia International Film Festival ។ សូមជម្រាបថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា។ ចាប់ផ្ដើមនៅឆ្នាំ២០១០ មហោស្រពនេះដើរតួជាកត្តាលីករមួយសម្រាប់វិស័យភាពយន្ត ដោយប្រមូលផ្ដុំអ្នកចូលរួមជាង៣ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ CIFF ក៏ដើរតួផងដែរ ជាស្ពានរបស់ប្រទេសកម្ពុជានិងពិភពលោក តាមរយៈការនាំមកបង្ហាញនូវវប្បធម៌ និងភាពយន្តរបស់សាកលលោក។ CIFF ក៏រួមចំណែកលើកស្ទួយដល់ចរាចរណ៍របស់ខ្សែភាពយន្តនៅក្នុងតំបន់ និងផ្សព្វផ្សាយពីផលិតកម្មកម្ពុជាផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-11-2025, 05:07 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖វត្តមានរបស់លោកបណ្ឌិត គុណ ញឹម និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមជាមួយថ្នាក់ដឹកនំាជាន់ខ្ពស់របស់ធនាគារវីង។ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រិភូអមនាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 05:03 PM, ចំនួនអ្នកអានៈ​ 62ដង
ក្នុងឆ្នាំនេះ ទីក្រុងប៉េកាំងទើបតែបានបន្ធូរបន្ថយខ្លះៗវិញប៉ុណ្ណោះ នូវការរឹតត្បិតរបស់ខ្លួនលើគ្រឿងសមុទ្រនាំចូលរបស់ជប៉ុន ដែលត្រូវបានដាក់ចេញ ពាក់ព័ន្ធការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពល Fukushima ចូលទៅក្នុងសមុទ្រកាលពីឆ្នាំ២០២៣។ មុនបម្រាមកាលនោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 05:00 PM, ចំនួនអ្នកអានៈ​ 64ដង
ថ្លែងអំឡុងព្រឹត្តិការណ៍ប្រមូលផ្តុំមួយដើម្បីប្រឆាំងអំពើពុករលួយ កាលពីថ្ងៃចន្ទ លោកស្រី Imee Marcos ដែលជាសមាជិកព្រឹទ្ធសភា បានធ្វើការអះអាងដោយគ្មានភស្តុតាងថា ប្អូនប្រុសរបស់លោកស្រី បានជួបការលំបាក ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន តាំងតែពីវ័យក្មេង ហើយបញ្ហានេះបានបន្តមកទល់សព្វថ្ងៃ។ លោកស្រីបានអះអាងទៀត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:58 PM, ចំនួនអ្នកអានៈ​ 67ដង
កែប៖ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានថ្លែងថា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជាមានមុខងារចំបង គឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:53 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖លោក ទន់ សារ៉ាត បានថ្លែងថា នេះជាលើកទី២ ហើយក្នុងរយៈពេលជាង ២ឆ្នាំ នៃដំណើរការរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដោយក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំទីប្រឹក្សាក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោក ទន់ សារ៉ាត រដ្ឋលេខាធិការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:49 PM, ចំនួនអ្នកអានៈ​ 64ដង
លោកស្រី Lila Ibrahim ប្រធានផ្នែកប្រតិបត្តិការរបស់ Google DeespanMind បានគូសបញ្ជាក់ថា ទិសដៅស្រាវជ្រាវរបស់មន្ទីរពិសោធន៍ថ្មីនេះនឹងផ្តោតការយកចិត្តទុកដាក់លើការអនុវត្តបច្ចេកវិទ្យា AI ទៅលើវិស័យអាទិភាពចំនួនបីគឺ៖ ការអប់រំ សុខាភិបាល និងវិទ្យាសាស្ត្រ។ តាមរយៈការផ្តោតលើវិស័យទាំងនេះ ក្រុមហ៊ុនរំពឹងថាការស្រាវជ្រាវរបស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:45 PM, ចំនួនអ្នកអានៈ​ 66ដង
របកគំហើញនេះ សម្គាល់អនាគតមួយដែលឧបករណ៍អាចសាកបានដោយមិនចាំបាច់ដោតឌុយ។ វិស្វករបានបង្កើតប្រព័ន្ធមួយ ដែលផ្ទេរថាមពលដោយសុវត្ថិភាពលើចម្ងាយខ្លីដោយប្រើរលកវិទ្យុ។ វាអាចផ្តល់ថាមពលដល់ឧបករណ៍អេឡិចត្រូនិចតូចៗដូចជាឧបករណ៍ចាប់សញ្ញា ភ្លើង ឬឧបករណ៍វេជ្ជសាស្ត្រដោយមិនចាំបាច់ប៉ះរាងកាយ។ លទ្ធផល គឺជាវិធីប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:42 PM, ចំនួនអ្នកអានៈ​ 40ដង
Politico បាននិយាយថា រដ្ឋលេខាធិការកងទ័ពជើងគោកអាមេរិក លោក Dan Dirscoll និងអគ្គសេនាធិការកងទ័ពជើងគោក នាយកឧត្តមសេនីយ៍ Randy George នឹងត្រូវជួបជាមួយលោក ហ្សេលេនស្គី ព្រមទាំងមេបញ្ជាការជាន់ខ្ពស់ និងសមាជិកសភា​របស់អ៊ុយក្រែន។ ទន្ទឹមគ្នា យោងតាមសេចក្តីរាយការណ៍ដាច់ដោយឡែករបស់កាសែតអាមេរិក Wall Street Journal លោក Driscoll ក៏ត្រូវបានរំពឹងថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:40 PM, ចំនួនអ្នកអានៈ​ 41ដង
ប្រព័ន្ធមីស៉ីលខាងលើ គឺហៅថា NASAMS ដែលត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ សព្វថ្ងៃនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក មានតែប្រទេសអូស្រ្តាលីនិងឥណ្ឌូណេស៉ីប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការប្រព័ន្ធមីស៉ីលការពារអាកាស​របស់អាមេរិកមួយនេះ។ សហរដ្ឋអាមេរិក បានប្រកាសពីការលក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:39 PM, ចំនួនអ្នកអានៈ​ 69ដង
កិច្ចពិភាក្សា នឹងដឹកនាំដោយលោក Abdullah Alswaha រដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍របស់អារ៉ាប៊ីសាអូឌីត។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំៗជាច្រើន ដូចជា វិស័យថាមពល វេជ្ជសាស្ត្រ និងហិរញ្ញវត្ថុ។ ការចូលរួមរបស់ប្រធានក្រុមហ៊ុន AI ធំៗទាំងពីរនេះ មានន័យសំខាន់ណាស់សម្រាប់យុទ្ធសាស្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:36 PM, ចំនួនអ្នកអានៈ​ 64ដង
កីឡាករទាំងនោះត្រូវបានហាមឃាត់រយៈពេល ១២ខែ បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA បានរកឃើញថា ឯកសារក្លែងក្លាយត្រូវបានប្រើប្រាស់ ដើម្បីឱ្យពួកគេអាចលេងក្នុងវគ្គជម្រុះ Asian Cuspan ឱ្យក្រុមជម្រើសជាតិម៉ាឡេស៊ី ទល់នឹងជម្រើសជាតិវៀតណាម ។ សហព័ន្ធគ្រប់គ្រង់បាល់ទាត់ពិភពលោក (FIFA) គ្រោងនឹងបើកការស៊ើបអង្កេតជាផ្លូវក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:33 PM, ចំនួនអ្នកអានៈ​ 39ដង
យោងតាមរបាយការណ៍ដែលត្រូវបានដាក់ជូនសភា ក្រុមហ៊ុន TNB បានរកឃើញទីតាំងជាង ១៣,៨២៧ កន្លែង ដែលមានសកម្មភាពលួចប្រើប្រាស់ថាមពលអគ្គិសនីខុសច្បាប់។ បើទោះជាប្រទេសម៉ាឡេស៊ីមិនទាន់មានច្បាប់គ្រប់គ្រងការជីកយករ៉ែគ្រីបតូក៏ដោយ ប៉ុន្តែសកម្មភាពលួចកែឆ្នៃរង្វាស់ភ្លើង (Meter) ឬតភ្ជាប់ខុសច្បាប់ ដើម្បីប្រើប្រាស់ភ្លើង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:25 PM, ចំនួនអ្នកអានៈ​ 41ដង
រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បានឱ្យដឹងថា ម្តងហើយម្តងទៀត រុស្ស៉ីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ការផ្តាច់ភ្លើងភ្លាមៗ កើតមាននៅក្នុងតំបន់មួយចំនួនរបស់អ៊ុយក្រែន។ គេមិនទាន់ដឹងអំពីទំហំខូចខាតពេញនៅឡើយទេ។ តាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន និងអ្នកព័ត៌មាន Reuters ការផ្ទុះនាំឱ្យកក្រើកទីក្រុង Lviv និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 01:18 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖លោក ខៀវ កាថា ជាអ្នកអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញ នាទសវត្ស៩០ បានទទួលមណរភាព នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយរោគាពោធ ក្នុង ជន្មាយុ ៧៤ឆ្នាំ។ បទចម្រៀងល្បីៗដែលជាស្នាដៃនិពន្ធរបស់លោក ខៀវ កាថា មានដូចជាបទចម្រៀង លក់ស្រែចូលបា បទម្ចាស់អូរស្រីខ្មៅ និងបទអនិច្ចាអ្នកស្រែ។ល។ លោក ខៀវ វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 01:15 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ មានប្រសាសន៍បើកកិច្ចប្រជុំ ទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ​ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្ម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3324 នាក់
ម្សិលមិញ : 8473 នាក់
សរុបទាំងអស់ : 10383747 នាក់