ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានរំឭកប្រជាជនខ្មែរអំពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារ
ចុះថ្ងៃទី: 17-04-2023, 11:21 AM, ចំនួនអ្នកអានៈ 188ដង
រាជធានីភ្នំពេញ: រៀងរាល់ឆ្នាំប្រជាជនខ្មែរដែលស្នាក់នៅប្រទេសកម្ពុជា និងធ្វើការនៅតំបន់ឆ្ងាយៗតែងតែវិលត្រឡប់មកស្រុកកំណើត ដើម្បីជួបជុំឪពុកម្តាយ សាច់ញាតិ និងសមាជិកក្រុមគ្រួសារ ដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេលបីថ្ងៃ នៅក្នុងខែមេសា នៅតាមភូមិស្រុករៀងៗខ្លួន។ ប៉ុន្តែបើយើងនឹកគិតទៅដល់៤៨ឆ្នាំមុន នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលយោធាខ្មែរក្រហម វាយដណ្តើមបានប្រទេសកម្ពុជា និងបានឡើងគ្រប់គ្រងអំណាចទាំងស្រុង។ ភ្លាមៗនោះយោធាខ្មែរក្រហមបានបណ្តេញប្រជាជនចេញពីផ្ទះសម្បែង ហើយគ្រប់ក្រុមគ្រួសារប្រជាជនខ្មែរបានបែកបាក់សមាជិក។ ថ្ងែនេះដែរក៏ជាថ្ងៃនៃការចាប់ផ្តើមសោកនាដកម្ម អំពើប្រល័យពូជសាសន៍ និងការសម្លាប់ប្រជាជនខ្មែរយ៉ាងរង្គាលនៅទូទាំងប្រទេស។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ មានប្រជាជនខ្មែរស្លូតត្រង់ប្រមាណជាង២លាននាក់បានបាត់បង់ជីវិត និងបានបន្សល់នូវជនពិការ ក្មេងកំព្រា ស្រ្តីមេម៉ាយ ព្រមទាំងប្រជាជនដែលមានជំងឺផ្លូវចិត្តយ៉ាងធ្ងន់។ សព្វថ្ងៃមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៥លាននាក់ ហើយអ្នកទាំងនេះកាន់តែមានវ័យចាស់ជរា ទ្រុឌទ្រោម និងកំពុងប្រឈមបញ្ហាសុខភាព ដែលគាត់គួរតែទទួលបាននូវការយកចិត្តទុកដាក់ និងសេវាថែទាំសុខភាព។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះ បានឆ្លងកាត់រឿងរ៉ាវរន្ធត់ និងបានឆ្លងកាត់ការលំបាកគ្រប់យ៉ាងក្នុងការចូលរួមកសាងជីវភាពគ្រួសារ សហគមន៍ និងស្តារប្រទេសជាតិដែលខេ្ទចខ្ទាំឡើងវិញ ដូច្នេះរឿងរ៉ាវរបស់គាត់ក៏មិនត្រូវបានបំភ្លេចចោល ហើយគួរត្រូវបានលើកមកនិយាយឲ្យបានទូលំទូលាយ ដើម្បីអប់រំដល់មនុស្សជំនាន់ក្រោយ និងទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមកើតឡើងម្តងទៀត។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មិនត្រឹមបានរំឭកប្រជាជនខ្មែរឡើងវិញពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែបានជំរុញឲ្យប្រជាជនខ្មែរកាន់តែមានភាពរឹងមាំទៅថ្ងៃអនាគត។ សោម ប៊ុនថន អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-05-2024, 12:30 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានី​ភ្នំពេញ ៖ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានសម្តែងការអបអរសាទរដែលសម្តេចរដ្ឋសភាធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋសភា និងជាស្រ្តីទី១នៅកម្ពុជា ទទួលបានតំណែងដ៏សំខាន់នេះ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំសម្តេចរដ្ឋសភាធិបធី នឹងពង្រឹងពង្រីក កិច្ចសហប្រតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2024, 12:27 PM, ចំនួនអ្នកអានៈ​ 23ដង
យ៉ាងណាក៏ដោយ នេះក៏ជាលើកទី២ ផងដែរដែលកម្មវិធីលំដាប់ពិភពលោកមួយនេះ បន្ទាប់ពី World Cuspan ត្រូវបានធ្វើនៅអាល្លឺម៉ង់ គិតចាប់តាំងពីឆ្នាំ១៩៨៨ មក ដោយកាលនោះហូឡង់ដណ្តើមបានជើងឯក ក្រោយពេលយកឈ្នះគូប្រជែងសហភាពសូវៀត ២ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ។ នៅសល់ត្រឹមតែ ១ខែទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ព្រឹត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2024, 12:31 PM, ចំនួនអ្នកអានៈ​ 27ដង
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងបរិស្ថាន។ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២៤ នេះត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2024, 12:17 PM, ចំនួនអ្នកអានៈ​ 25ដង
ថ្មីៗនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានលើកឡើងថា វាជាកំហុសរបស់គណបក្សកាន់អំណាចនៅតៃវ៉ាន់ ដែលមិនអាចឱ្យកោះនេះចូលរួមមហាសន្និបាត សុខភាពពិភពលោក (WHA) ខណៈរដ្ឋបាលនៃកោះតៃវ៉ាន់ថា ទីក្រុងប៉េកាំងគ្មានសិទ្ធិនិយាយជំនួសពួកគេទេ។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Josespanh Wu បានអំពាវនាវនៅថ្ងៃពុធនេះ ដល់អង្គក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2024, 12:14 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានី​ភ្នំពេញ ៖ហេតុ​កាណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០:៣០​នាទី​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៤ តាម​បណ្ដោយ​ផ្លូវ​៣១០ ក្នុង​សង្កាត់​បឹង​កេង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ ជនសង្ស័យ ៣ នាក់​ត្រូវបាន​សមត្ថកិច្ច ប្រដេញ​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ជនបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2024, 12:13 PM, ចំនួនអ្នកអានៈ​ 26ដង
យោងតាមសេចក្តីប្រកាសរបស់សេតវិមានបានបង្ហាញថា ពន្ធលើរថយន្តអគ្គិសនី នាំចូលពីប្រទេសចិននឹងកើនឡើងបួនដង ពោលពី ២៥% ទៅ ១០០% នៅឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ គេមើលឃើញថា មានរថយន្តអគ្គិសនីនាំចូលពីចិនតិចតួចបំផុត នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាល Biden និងក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2024, 12:09 PM, ចំនួនអ្នកអានៈ​ 21ដង
ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានបញ្ជាក់ថារដ្ឋបាលលោក បៃដិន បានជូនដំណឹងជាផ្លូវការពីផែនការបញ្ជូនអាវុធឱ្យអ៉ីស្រាអែល ទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិករួចរាល់ហើយ ខណៈមន្ត្រីសភាម្នាក់ក៏បាននិយាយក្នុង ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2024, 12:08 PM, ចំនួនអ្នកអានៈ​ 20ដង
​បន្ទាយមានជ័យ ៖ លោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុពេទ្យ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ក្រោយពី​បានទទួល ព័ត៌មាន លោក បាន​ចាត់​មន្ត្រីក្រោមឱវាទ​រប​ស់លោក ទៅ​ត្រួតពិនិត្យ តែ​មិនទាន់​មកដល់​ផង ការ​សាង​ទំនិញ​នេះ​រួចរាល់ ត្រូវ រថយន្ត ស៊ីណា បានដឹងខ្លួន បើក​រត់​មក​តាមផ្លូវ​បេតុង ឆ្លង​កាត់មុខ​សាលាសង្ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2024, 12:04 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានី​ភ្នំពេញ ៖សម្តេច​ធិបតី​បន្តថា “​ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​បញ្ជាក់​អំពី​ចំណាត់ការ​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល និង​របស់​រូបខ្ញុំ​ផ្ទាល់​ពាក់ព័ន្ធ​នឹង​ករណីនេះ​”​។នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2024, 12:00 PM, ចំនួនអ្នកអានៈ​ 30ដង
ដំណើរ​ទស្សនកិច្ច​រប​ស់លោក Blinken ទៅកាន់​ទីក្រុង Kyiv កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការបន្ត​ការគាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក​សម្រាប់​អ៊ុយ​ក្រែ​ន​កាលពី​ខែ​មុន និង​បន្ទាប់ពី​សភា​បានអនុម័ត​កញ្ចប់​ជំនួយ​បរទេស​រាប់ពាន់​លាន​ដែល​បាន​ពន្យារពេល​ជា​យូរ​មកហើយ​។ ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​ប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2024, 11:59 AM, ចំនួនអ្នកអានៈ​ 24ដង
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ មុននឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងក្នុងសប្ដាហ៍នេះ លោក ពូទីន ក៏បានបញ្ជាក់ឡើងវិញដែរថាលោក នៅតែបើកចំហចំពោះកិច្ចសន្ទនា និងកិច្ចចរចាដើម្បីដោះស្រាយបញ្ចប់សង្រ្គាមចាយពេលជាង២ឆ្នាំមកនេះ។ តាមលោក ពូទីន ផែនការរបស់ចិន និងគោលការណ៍លើកឡើង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានី​ភ្នំពេញ ៖តាមរយៈសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 45ដង
នៅ​ទីក្រុង British Columbia អ្នកស្រុក​រាប់ពាន់នាក់​នៅក្នុង​តំបន់ Northern Rockies Regional និង Fort Nelson First Nations (​សហគមន៍​ជនជាតិភាគតិច​) ត្រូវបាន​ជម្លៀស​ចេញពី​លំនៅដ្ឋាន ខណដែល​ភ្លើង បន្ត​លេប​ត្របាក់​ផ្ទៃដី​បន្ថែម ៤,១៣៦ ហិកតា​។​ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​លើកដំបូង​ក្នុង​រដូវ​នេះ បាន​រាលដាល​លើ​ផ្ទៃដី​ប្រហែល ១០,០០០ ហិច​តា នៅ​ទូទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:35 PM, ចំនួនអ្នកអានៈ​ 47ដង
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ទីស្នាក់ការថ្មីនេះ មានអគារសរុបចំនួន ៧ ដែលលាតសន្ធឹងលើផ្ទៃដីជិត ១លានម៉ែត្រការ៉េ នឹងមានសមត្ថភាពអាចផ្ទុកបុគ្គលិកបានរហូតដល់ចំនួន ៣០,០០០នាក់ឯណោះ។ ជាងនេះទៅទៀត ទីស្នាក់ការថ្មីនេះ បង្កើតឡើងដោយផ្អែកលើគោលគំនិតនៃ «បច្ចេកវិទ្យាបៃតង និង និរន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-05-2024, 06:30 PM, ចំនួនអ្នកអានៈ​ 44ដង
ទំកាសែត Rodong Sinmun របស់​គណបក្ស​ពលករ​ដែល​កំពុងកាន់​អំណាច​របស់​ប្រទេស​កូរ៉េខាងជើង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា សហគ្រាស​ឧស្សាហកម្ម​ការពារជាតិ​សំខាន់ៗ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនា​រោងចក្រ​ស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3278 នាក់
ម្សិលមិញ : 3933 នាក់
សរុបទាំងអស់ : 6536072 នាក់