ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះយ៉ាងស្វាហាប់ ឆ្ពោះទៅងើបឡើងវិញពេញទំហឹង ដល់កម្រិត ៥.៥% ក្នុងឆ្នាំនេះ |
|
ចុះថ្ងៃទី: 18-05-2023, 03:45 PM, ចំនួនអ្នកអានៈ 27ដង |
|
រាជធានីភ្នំពេញ:ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញ ក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោកផងដែរ។ វិស័យកសិកម្មរបស់កម្ពុជា កំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារ ក្នុងតំបន់កាន់តែច្រើន បន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥.៥ភាគរយ។
សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះ ទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើន ក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ ធនាគារពិភពលោកលើកឡើងដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។
របាយការណ៍នេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥.២ភាគរយ។ សន្ទុះងើបឡើងវិញ ក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ ទៅរកកម្រិតកំណើនដែលធ្លាប់មានកាល ពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះ ការមកដល់នៃភ្ញៀវបរទេស មានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
យ៉ាងណាក៏ដោយ ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេស នឹងអាចធ្វើឲ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ លើសកលលោក អាចបង្កហានិភ័យមួយ ដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដែលមានការពឹងអាស្រ័យខ្លាំង លើទុនមកពីក្រៅសម្រាប់វិនិយោគ។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ដើម្បីរក្សាឲ្យបាននូវដំណើរងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ ឲ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយ ឲ្យកាន់តែរលូនថែមទៀត»។
សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនដល់៦ភាគរយ ដោយមានការទ្រទ្រង់ពីសំណាក់ សន្ទុះស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងពីសំណាក់ការកើនឡើង នៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រ និងផ្លូវជាដើម។
របាយការណ៍នេះ និយាយទៀតថា កម្ពុជាអាចជំរុញកំណើននេះបានតាមរយៈការវិនិយោគលើតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន។
របាយការណ៍នេះ មានផ្នែកមួយ ដែលផ្ដោតសំខាន់ទៅលើការពិនិត្យលទ្ធភាព ដែលកម្ពុជាអាចធ្វើបាន ក្នុងការបង្កើនការចំណាយសាធារណៈ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសទៅលើវិស័យសុខាភិបាល និងអប់រំ ប៉ុន្តែរបាយការណ៍ ក៏ធ្វើការកត់សម្គាល់ដែរថា ចាំបាច់ត្រូវបង្កើនការចំណាយនោះថែមទៀត។ ការផ្តោតការយកចិត្តទុកដាក់ទៅលើប្រសិទ្ធផលផ្នែកបែងចែក និងផ្នែកប្រតិបត្តិការរបស់ធនធាន អាចជួយបានក្នុងការឆ្លើយតបចំពោះបញ្ហា នៃការដាក់ពង្រាយមិនស្មើភាពគ្នានៃគ្រូបង្រៀន និងចំពោះបញ្ហានៃកង្វះភាពទុកចិត្តរបស់សាធារណជន ទៅលើសេវាសុខាភិបាលក្នុងស្រុក។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ផ្ដោតសំខាន់លើការវិវត្តនៃសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដងក្នុងមួយឆ្នាំ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-06-2023, 07:18 PM, ចំនួនអ្នកអានៈ 11ដង
ខេត្តកណ្តាល៖ នៅក្នុងពិធី មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក/ក្រុង មន្ត្រីគណបក្សចុះជួយឃុំ/សង្កាត់ និងមន្ត្រីគណបក្សតាមក្រុមការងារពាក់ព័ន្ធ សរុបប្រមាណ ២០០រូប។នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 07:03 PM, ចំនួនអ្នកអានៈ 20ដង
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Wall Street Journal ដែលត្រូវបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ដូច្នេះថា «យើងជឿ ជាក់យ៉ាងមុតមាំថាយើងនឹងទទួលបានជ័យជម្នះ...ខ្ញុំមិនដឹងនោះទេថាតើវានឹងត្រូវចំណាយពេលយូរប៉ុណ្ណា ។ និយាយដោយស្មោះត្រង់ វាអាចនឹងត្រូវធ្វើឡើងក្រោម មធ្យោបាយផ្សេងៗគ្នា។ ប៉ុន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:53 PM, ចំនួនអ្នកអានៈ 12ដង
សេចក្ដីថ្លែងការណ៍រួមខាងលើ ត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីមួយរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នាឱកាសចូលរួមវេទិកា សន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃសៅរ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថាភាគីទាំង៣ បានទទួលស្គាល់ថានឹងដំណើរការ ប្រព័ន្ធប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:52 PM, ចំនួនអ្នកអានៈ 13ដង
កីឡា ៖ នៅវេលាម៉ោង៩យប់នេះ (ម៉ោងនៅកម្ពុជា) គឺបិសាចក្រហម Man Utd ប៉ះ មេឃខៀវ Man City ដណ្តើមពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cuspan 2023 ដែលការប្រកួតនេះធ្វើឡើងនៅទឹកដីកណ្តាលនៃកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ។
ការប្រកួតយប់នេះអាចក្លាយជាពានទី២ សម្រាប់ Man City ដែលត្រូវប្រជែងនារដូវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:49 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ ៖កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១១និង២៧នាទី ប្រជាពលរដ្ឋបានប្រទះឃើញសាកសពអត់ក្បាលដេក ស្លាប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាមសមត្ថកិច្ចនគរបាលចាប់ខ្លួនបានហើយ ករណីឃាតកម្មសម្លាប់ជនជាតិចិន នៅកណ្តាលវាលស្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:38 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ ៖ការសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ម៉ៅ ម៉ុច ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានសម្រេចចោទប្រកាន់លើបុគ្គលនេះ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួយដូរបាន (ចេញសែកស្អុយ)។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក ស សំណាង កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានចេញដីកាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:37 PM, ចំនួនអ្នកអានៈ 18ដង
ក្រុមហ៊ុនចំនួន ៤ ដែលមានទំនាក់ទំនងគ្នាចំនួន ២ ត្រូវបានដាក់ទណ្ឌកម្មដោយក្រសួងរតនាគារ ខណដែលក្រសួងការបរទេស ក៏បានដាក់ការរឹតបន្តឹងទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់នៅក្នុង SAF និង RSF ក៏ដូចជាអ្នកដឹកនាំតែមួយដងនៅក្នុងរដ្ឋាភិបាលដែលលែងដំណើរការរបស់ Omar al-Bashir ។
សហរដ្ឋអាមេរិក បានប្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:26 PM, ចំនួនអ្នកអានៈ 12ដង
កីឡា៖ គិតត្រឹមម៉ោង២៖០០នាទី នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រុមម្ចាស់ផ្ទះកម្ពុជា យកបានមេដាយមាស ១គ្រឿង ឈរលេខរៀងទី២ នៃតារាងមេដាយ ដោយមានក្រុមថៃ ឈរលេខ១ រកបានមេដាយមាស ២ និងប្រាក់ ១គ្រឿង និងសំរឹទ្ធ១។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:15 PM, ចំនួនអ្នកអានៈ 18ដង
យោងតាមលោកអភិបាល បានបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន បានបាញ់ផ្លោងលើផ្លូវមួយនៅក្នុងភូមិ Maslova Pristan ក្នុងស្រុក Shebekinsky ដែលត្រូវបានកំណត់គោលដៅរួចជាស្រេចដោយការវាយប្រហារដ៏ខ្លាំងក្លាក្នុងសប្តាហ៍នេះ។
អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយថា ជនស៊ីវិល ២ នាក់ត្រូវបានសម្លាប់ កាលពីថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:14 PM, ចំនួនអ្នកអានៈ 12ដង
លោក ប្រាប៉ូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ធ្វើការកត់សម្គាល់ខាងលើ ទៅកាន់រដ្ឋមន្ត្រីការពារជាតិ និងក្រុមមន្ត្រីយោធាមកពីជុំវិញពិភពលោក នៅឯវេទិកា សន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី។ បើតាមលោក ស៊ូប៊ីយ៉ាន់តូ តំបន់គ្មានយោធាគួរតែត្រូវស្ថិតនៅក្រោមការឃ្លាំមើលពីកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 11:09 AM, ចំនួនអ្នកអានៈ 1ដង
ក្លិប Newcastle United កៀកនឹងចុះកិច្ចសន្យា នាំយកខ្សែការពារសញ្ជាហ្គាំប៊ី Yankuba Minteh មកពីក្លិបដាណឺម៉ាក Odense។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
Minteh មានវ័យ ១៨ឆ្នាំ រកបានគ្រាប់បាល់ ៤គ្រាប់ ក្នុងការប្រកួតលីគ Suspanerliga ចំនួន ១៧លើក នារដូវកាលនេះ។
លោកក៏បានលេងចំនួន ២លើកឲ្យក្រុមជម្រើសជាតិហ្គា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 11:05 AM, ចំនួនអ្នកអានៈ 27ដង
អាជ្ញាធរឥណ្ឌា បានឱ្យដឹងដែរថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារនៅក្នុងចំណោមអ្នករងរបួសមានមនុស្សជាច្រើនរងរបួសធ្ងន់។ រថយន្ដ ពេទ្យច្រើនជាង ២០០គ្រឿង និងគ្រូពេទ្យ ១០០នាក់បន្ថែម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ នៅក្នុងស្រុកបាឡាស័រ (Balasore) នៃរដ្ឋ Odisha ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា។
មនុស្សយ៉ាង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 10:50 AM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មិនដឹងជាអង្គការប៉ុន្មាន ស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ [...] អស់លោកខ្មែរមួយចំនួន ហើយបើបានជាជ្រុល ស៊ីលុយបរទេស ស៊ីចុះ ក៏ប៉ុន្ដែកុំវាយក្បាលខ្មែរ»។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ដា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 10:49 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ ៖ក្នុងជំនួបជាមួយកម្មករ កម្មការិនី នៅស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់ក្រុមជ្រុលនិយមនោះ កុំបង្កើតចលាចលដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ ក្នុងចេតនាបំផ្លាញសន្ដិភាពដែលកម្ពុជាកំពុងមានជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 10:47 AM, ចំនួនអ្នកអានៈ 20ដង
ខេត្តកណ្តាល៖សម្ដេចតេជោលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មលើគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោត
 ព័ត៌មានលម្អិត
|
|
|