នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនចប់អាណត្តិ និងនាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនតែងតាំងថ្មី ចូលជួបសម្តែងការគួរសម |
|
ចុះថ្ងៃទី: 26-05-2023, 01:00 PM, ចំនួនអ្នកអានៈ 29ដង |
|
រាជធានីភ្នំពេញ:នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ វរសេនីយ៍ឯក SHALIMAR R IMPERIAL នាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជាចប់អាណត្តិ និង វរនាវីឯក LEO C.DIMOC នាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការមួយចំនួននៅកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកឡើងពីជោគជ័យមួយចំនួនរបស់កម្ពុជា នៅក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ ក្នុងនោះរួមមាន ការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជោគជ័យការប្រកួតកីឡាស៊ីហ្គេមដែលទើបបញ្ចប់ទៅថ្មីៗនេះ។
ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លៃអំណរគុណដល់កងទ័ពហ្វីលីពីនដែលបានជួយកងទ័ពកម្ពុជាទាំងស្មារតី សម្ភារ និងការផ្ដល់អាហារូបករណ៍ជួយកសាង ធនធានមនុស្សក្នុងកងយោពលខេមរភូមិន្ទ លើមុខជំនាញមួយចំនួន។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា អាស្រ័យដោយមានការជួយឧបមគាំទ្រពីបណ្ដាប្រទេសជាមិត្ត ធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ហើយមានសមត្ថភាព ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ក្នុងកិច្ចឆ្លើយតប វរសេនីយ៍ឯក SHALIMAR R IMPERIAL បានជំរាបជូនពីដំណើរមកបំពេញបេសកកម្មការទូត លើវិស័យយោធានៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។
វរសេនីយ៍ឯក SHALIMAR R IMPERIAL បានបញ្ជាក់ថា បើទោះបីជួបបញ្ហាប្រឈមយ៉ាងដូច្នេះក្តី ក៏កិច្ចសហប្រតិបត្តិការបានដំណើរការដោយលូន និងទទួលបានជោគជ័យ ក្នុងនោះ កងទ័ពប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នា និងការតាក់តែងរៀបចំឯកសារផ្លាស់ប្ដូរព័ត៌មានចារកិច្ច ជាដើម។
វរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព បានបើកប្រទេសឡើងវិញ ដែលធ្វើឲ្យមានការស្ងើចសរសើរទាំងថ្នាក់តំបន់ និងពិភពលោក។
ជាមួយនោះ វរសេនីយ៍ឯក SHALIMAR R IMPERIAL ក៏បានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់ដែលកម្ពុជាសម្រេចបាន នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា និងជោគជ័យការរៀបចំដំណើរការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-06-2023, 07:18 PM, ចំនួនអ្នកអានៈ 11ដង
ខេត្តកណ្តាល៖ នៅក្នុងពិធី មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក/ក្រុង មន្ត្រីគណបក្សចុះជួយឃុំ/សង្កាត់ និងមន្ត្រីគណបក្សតាមក្រុមការងារពាក់ព័ន្ធ សរុបប្រមាណ ២០០រូប។នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 07:03 PM, ចំនួនអ្នកអានៈ 20ដង
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Wall Street Journal ដែលត្រូវបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ដូច្នេះថា «យើងជឿ ជាក់យ៉ាងមុតមាំថាយើងនឹងទទួលបានជ័យជម្នះ...ខ្ញុំមិនដឹងនោះទេថាតើវានឹងត្រូវចំណាយពេលយូរប៉ុណ្ណា ។ និយាយដោយស្មោះត្រង់ វាអាចនឹងត្រូវធ្វើឡើងក្រោម មធ្យោបាយផ្សេងៗគ្នា។ ប៉ុន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:53 PM, ចំនួនអ្នកអានៈ 12ដង
សេចក្ដីថ្លែងការណ៍រួមខាងលើ ត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីមួយរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នាឱកាសចូលរួមវេទិកា សន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃសៅរ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថាភាគីទាំង៣ បានទទួលស្គាល់ថានឹងដំណើរការ ប្រព័ន្ធប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:52 PM, ចំនួនអ្នកអានៈ 13ដង
កីឡា ៖ នៅវេលាម៉ោង៩យប់នេះ (ម៉ោងនៅកម្ពុជា) គឺបិសាចក្រហម Man Utd ប៉ះ មេឃខៀវ Man City ដណ្តើមពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cuspan 2023 ដែលការប្រកួតនេះធ្វើឡើងនៅទឹកដីកណ្តាលនៃកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ។
ការប្រកួតយប់នេះអាចក្លាយជាពានទី២ សម្រាប់ Man City ដែលត្រូវប្រជែងនារដូវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:49 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ ៖កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១១និង២៧នាទី ប្រជាពលរដ្ឋបានប្រទះឃើញសាកសពអត់ក្បាលដេក ស្លាប់ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាមសមត្ថកិច្ចនគរបាលចាប់ខ្លួនបានហើយ ករណីឃាតកម្មសម្លាប់ជនជាតិចិន នៅកណ្តាលវាលស្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:38 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ ៖ការសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ម៉ៅ ម៉ុច ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានសម្រេចចោទប្រកាន់លើបុគ្គលនេះ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួយដូរបាន (ចេញសែកស្អុយ)។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក ស សំណាង កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានចេញដីកាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:37 PM, ចំនួនអ្នកអានៈ 18ដង
ក្រុមហ៊ុនចំនួន ៤ ដែលមានទំនាក់ទំនងគ្នាចំនួន ២ ត្រូវបានដាក់ទណ្ឌកម្មដោយក្រសួងរតនាគារ ខណដែលក្រសួងការបរទេស ក៏បានដាក់ការរឹតបន្តឹងទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់នៅក្នុង SAF និង RSF ក៏ដូចជាអ្នកដឹកនាំតែមួយដងនៅក្នុងរដ្ឋាភិបាលដែលលែងដំណើរការរបស់ Omar al-Bashir ។
សហរដ្ឋអាមេរិក បានប្រក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:26 PM, ចំនួនអ្នកអានៈ 12ដង
កីឡា៖ គិតត្រឹមម៉ោង២៖០០នាទី នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រុមម្ចាស់ផ្ទះកម្ពុជា យកបានមេដាយមាស ១គ្រឿង ឈរលេខរៀងទី២ នៃតារាងមេដាយ ដោយមានក្រុមថៃ ឈរលេខ១ រកបានមេដាយមាស ២ និងប្រាក់ ១គ្រឿង និងសំរឹទ្ធ១។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:15 PM, ចំនួនអ្នកអានៈ 18ដង
យោងតាមលោកអភិបាល បានបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន បានបាញ់ផ្លោងលើផ្លូវមួយនៅក្នុងភូមិ Maslova Pristan ក្នុងស្រុក Shebekinsky ដែលត្រូវបានកំណត់គោលដៅរួចជាស្រេចដោយការវាយប្រហារដ៏ខ្លាំងក្លាក្នុងសប្តាហ៍នេះ។
អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយថា ជនស៊ីវិល ២ នាក់ត្រូវបានសម្លាប់ កាលពីថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 06:14 PM, ចំនួនអ្នកអានៈ 12ដង
លោក ប្រាប៉ូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ធ្វើការកត់សម្គាល់ខាងលើ ទៅកាន់រដ្ឋមន្ត្រីការពារជាតិ និងក្រុមមន្ត្រីយោធាមកពីជុំវិញពិភពលោក នៅឯវេទិកា សន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី។ បើតាមលោក ស៊ូប៊ីយ៉ាន់តូ តំបន់គ្មានយោធាគួរតែត្រូវស្ថិតនៅក្រោមការឃ្លាំមើលពីកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 11:09 AM, ចំនួនអ្នកអានៈ 1ដង
ក្លិប Newcastle United កៀកនឹងចុះកិច្ចសន្យា នាំយកខ្សែការពារសញ្ជាហ្គាំប៊ី Yankuba Minteh មកពីក្លិបដាណឺម៉ាក Odense។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
Minteh មានវ័យ ១៨ឆ្នាំ រកបានគ្រាប់បាល់ ៤គ្រាប់ ក្នុងការប្រកួតលីគ Suspanerliga ចំនួន ១៧លើក នារដូវកាលនេះ។
លោកក៏បានលេងចំនួន ២លើកឲ្យក្រុមជម្រើសជាតិហ្គា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 11:05 AM, ចំនួនអ្នកអានៈ 27ដង
អាជ្ញាធរឥណ្ឌា បានឱ្យដឹងដែរថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារនៅក្នុងចំណោមអ្នករងរបួសមានមនុស្សជាច្រើនរងរបួសធ្ងន់។ រថយន្ដ ពេទ្យច្រើនជាង ២០០គ្រឿង និងគ្រូពេទ្យ ១០០នាក់បន្ថែម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ នៅក្នុងស្រុកបាឡាស័រ (Balasore) នៃរដ្ឋ Odisha ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា។
មនុស្សយ៉ាង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 10:50 AM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មិនដឹងជាអង្គការប៉ុន្មាន ស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ [...] អស់លោកខ្មែរមួយចំនួន ហើយបើបានជាជ្រុល ស៊ីលុយបរទេស ស៊ីចុះ ក៏ប៉ុន្ដែកុំវាយក្បាលខ្មែរ»។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ដា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 10:49 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ ៖ក្នុងជំនួបជាមួយកម្មករ កម្មការិនី នៅស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់ក្រុមជ្រុលនិយមនោះ កុំបង្កើតចលាចលដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ ក្នុងចេតនាបំផ្លាញសន្ដិភាពដែលកម្ពុជាកំពុងមានជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-06-2023, 10:47 AM, ចំនួនអ្នកអានៈ 20ដង
ខេត្តកណ្តាល៖សម្ដេចតេជោលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មលើគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោត
 ព័ត៌មានលម្អិត
|
|
|