សម្តេចពិជ័យសេនា ទៀ បាញ់ និងអ្នកសម្របសម្រួលតំណាងអង្គការ UN ប្រចាំកម្ពុជា ប្រារព្ធទិវាអន្ដរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ |
|
ចុះថ្ងៃទី: 29-05-2023, 05:35 PM, ចំនួនអ្នកអានៈ 44ដង |
|
ខេត្តកំពង់ស្ពឺ៖ពិធីនេះបានធ្វើឡើងធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ( PKO) ខេត្តកំពង់ស្ពឺសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ចូស៊ិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញរៀបចំទិវាអន្ដរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងដាក់កម្រងផ្ការំឭកវិញ្ញាណក្ខន្ធកម្លាំងរក្សាសន្តិភាពពលីជីវិត ក្នុងតំបន់បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ។
នាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ថ្ងៃនេះគឺការប្រារព្ធខួប៧៥ឆ្នាំ «ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ» ដែលជាទិវាប្រកបដោយមោទនភាពបំផុត ចំពោះបណ្តាប្រទេស បញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីភាពកតញ្ញូ ការរំឭកដឹងគុណបំណាច់ កងរក្សាសន្តិភាពដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព និងសន្តិសុខនៅលើពិភពលោក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការពលីកម្មរបស់កងកម្លាំងរក្សាសន្តិភាពនៅគ្រប់ដំណាក់កាល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រាលទុកលំបាកជួយប្រទេសផ្សេងៗ ដែលកំពុងប្រឈមរងគ្រោះ ដោយវិបត្តិសង្គ្រាមរ៉ាំរ៉ៃ រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រោះធម្មជាតិផ្សេងៗ ឱ្យមានជីវភាពរស់នៅបានប្រសើរឡើង។
សម្តេចបានបន្ថែមថា ពិធីគោរពវិញ្ញាណកងកម្លាំងរក្សាសន្តិភាពពិភពលោកនេះ បានធ្វើឡើងស្របពេលដែលបណ្តាប្រទេសបរិច្ចាគកងកម្លាំងចូលរួមថែរក្សាសន្តិភាពលើពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ២៩ ឧសភា លើកទី៧៥ ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយក៏ជាថ្ងៃប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ វីរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាពនៅតាមប្រទេសមានជំលោះសង្គ្រាមតាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ននេះ។
លោក ចូស៊ិប ស៊ូអើ បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រីប្រមាណជាង ១លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆត្រ UN ក្នុងនោះមានយុទ្ធជន យុទ្ធនារីថែរក្សាសន្តិភាពប្រមាណ ៤,២០០នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនោះមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១១នាក់ផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ ដែលអង្គការសហប្រជាជាតិ បានបង្កើតបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហៅកាត់ថា UNTAC ដើម្បីចូលរួមចំណែកជួយស្តារឡើងវិញនូវសុខសន្តិភាពជូនប្រទេសកម្ពុជាពីសង្គ្រាមហែកហួរក្នុងស្រុកនិងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។
នៅក្នុងប្រតិបត្តិការបេសកកម្មរក្សាសន្តិភាពរបស់ UNTAC នៅកម្ពុជា, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៩២-ឆ្នាំ១៩៩៣ មានកម្លាំង UNTAC ប្រមាណជាង ១៥,០០០នាក់ កម្លាំងនគរបាលស៊ីវិល ៣,០០០នាក់ បុគ្គលិកស៊ីវិល ៩០០នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហើយមានកម្លាំង UNTACនេះ ៨២នាក់ មកប្រទេសចំនួន២៧ប្រទេសបានរងការពលីជីវិត។
ដោយឡែកសម្រាប់កម្ពុជាវិញ ក្នុងរយៈពេល១៧ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិ ចំនួនជាង៩០០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស ខណៈនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានកម្លាំងមួកខៀវចំនួនជិត៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:34 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ ៖និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ទៀតថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានជូនដំណឹងដល់ម្ចាស់ក្រុ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:31 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ ៖មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែមីនា ឆ្នាំ២០២៤។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០២៖៣០នាទីរសៀល ថ្ងៃទ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:29 PM, ចំនួនអ្នកអានៈ 20ដង
លោក Sergei Naryshkin ជាប្រមុខសេវាស៊ើបការណ៍សម្ងាត់ក្រៅប្រទេសរបស់រុស្ស៉ី បានជួបរដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើង លោក Ri Chang Dae អំឡុងដំណើរ ទស្សនិច្ចក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា។ KCNA បានឱ្យដឹងថាមន្ត្រីជាន់ខ្ពស់ទាំង២ បានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការដើម្បី ទប់ទល់នឹងកា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:28 PM, ចំនួនអ្នកអានៈ 22ដង
ហៃណាន៖ ពិធីបើកវេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានាជាច្រើនរូប។ដូចការគ្រោងទុកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន បានចាប់ផ្តើមបើកជាផ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:23 PM, ចំនួនអ្នកអានៈ 19ដង
នៅក្នុងរបាយការណ៍មួយដាក់ជូនសភា ក្រសួងការបរទេសតៃវ៉ាន់ បានកត់សម្គាល់ថាទោះបីជាមិនដឹងថាលទ្ធផលបោះឆ្នោតប្រធានាធិបតីនឹងទៅជាយ៉ាងណាក៏ដោយ ក៏នៅតែមានការគាំទ្រ ភាគច្រើននៅក្នុងគណបក្សទាំង២របស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់។ ក្រសួងបន្ថែមថាតៃវ៉ាន់នឹងបន្តរក្សាតុល្យភាពទំនាក់ទំនងជាមួយគណបក្សប្រជាធិបត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:20 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ ៖លោក Leon Lim អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកកីឡាប៊ូលីងកម្ពុជាបានឲ្យដឹងថា រយៈពេលជាង ២ខែមកហើយ ដែលសហព័ន្ធបានត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ ក្នុងនោះការត្រៀមកីឡាករ-កីឡាការិនី ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ ដោយសហព័ន្ធបានបង្កើនការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីចំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:16 PM, ចំនួនអ្នកអានៈ 17ដង
Messi ដែលបានលេងអស់រយៈពេល ១៧ ឆ្នាំនៅ Barcelona មុនពេលចុះហត្ថលេខាជាមួយ Paris St Germain ក្នុងឆ្នាំ ២០២១ និង Inter Miami ឆ្នាំមុននឹងមានអាយុ ៣៧ ឆ្នាំក្នុងរយៈពេលតិចជាង ៣ ខែ ប៉ុន្តែដឹងច្បាស់ថាអាយុនឹងមិនអាចកំណត់ថាពេលណាត្រូវចូលនិវត្តន៍ របស់គេនោះទេ។
តន៍នោះទេ ដោយបានបន្ថែមថារូបគេមិនមានគំនិត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:13 PM, ចំនួនអ្នកអានៈ 19ដង
Toni Kroos ចាកចេញពី Bayern Munich ចូលរួមជា Real Madrid ដំបូងនៅឆ្នាំ ២០១៤ ក្នុងតម្លៃ ២៥លានអឺរ៉ូ បង្ហាញខ្លួនសរុបបាន ៣០១ប្រកួត ស៊ុតបាន ២២គ្រាប់ ឈ្នះពានសរុប ២០គ្រឿងReal Madrid បានប្រកាសបន្តកិច្ចសន្យាថ្មីជូនខ្សែបម្រើ Toni Kroos ១រដូវកាលបន្ថែមទៀត ពោលគឺមានសុពលភាពរហូតដល់ឆ្នាំ ២០២៤-២៥។
ខ្សែបម្រើ Toni Kroos សញ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:12 PM, ចំនួនអ្នកអានៈ 24ដង
កីឡាករវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានបញ្ជូនឱ្យទៅជួបវេជ្ជបណ្ឌិតឯកទេស បន្ទាប់ពីត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ Johnstone បានទទួលការកោះហៅ ៤លើក លេងឱ្យជម្រើសជាតិតោកំណាចអង់គ្លេស ហើយត្រូវបានគេរំពឹងថា អ្នកចាំទី Jordan Pickford ស្ថិតក្រោមការសិក្សា ស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:11 PM, ចំនួនអ្នកអានៈ 24ដង
តាមរយៈការដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass លោក ពូទីន ក៏បានលើកឡើងដែរថាយន្ដហោះចម្បាំង F-16 អាចបំពាក់អាវុធនុយក្លេអ៊ែរ ហើយមូស្គូនឹង ពិចារណាពីបញ្ហាមួយនេះក្នុងផែនការយោធារបស់ខ្លួន។ ថ្លែងទៅកាន់ក្រុមពីឡុតនៅឯពិធីជួបជុំមួយស្ថិតនៅភាគពាយព្យទីក្រុងមូស្គូ កាលពីថ្ងៃពុធ ទី២៧ ខែមីនា លោក ពូ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:10 PM, ចំនួនអ្នកអានៈ 25ដង
នៅពេលត្រូវបានសួរអំពីជំហររបស់រដ្ឋបាលសហរដ្ឋអាមេរិកចំពោះការវាយប្រហារលើដីដែលអាចកើតមានលើ Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនស្វែងរកការជ្រកកោន នោះដែរឬទេ លោក Cohen បានឆ្លើយតបភ្លាមៗថា ការសម្រេចចិត្តទាក់ទងនឹងការវាយប្រហារ Rafah ជាកម្មសិទ្ធិរបស់នាយករដ្ឋមន្ត្រីអ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:02 PM, ចំនួនអ្នកអានៈ 25ដង
ស្ពានបួនគន្លងបានបាក់កាលពីថ្ងៃអង្គារបន្ទាប់ពីត្រូវបានបុកដោយកប៉ាល់កុងតឺន័រចុះបញ្ជីដោយប្រទេសសិង្ហបុរី Dali ដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនយក្ស Maersk របស់ប្រទេសដាណឺម៉ាក។ ជាលទ្ធផលនៃគ្រោះថ្នាក់នេះ គឺផ្នែកដ៏ធំមួយនៃស្ពានប្រវែង ២.៦ គីឡូម៉ែត្រ បានបាក់ហើ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 12:00 PM, ចំនួនអ្នកអានៈ 22ដង
លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ទីប្រជុំជន Torzhok ក្នុងតំបន់ Tver ខណដំណើរទស្សនកិច្ចរបស់គាត់គឺទាក់ទងនឹងទិវាកម្មករវប្បធម៌ដែលបានប្រារព្ធមួយថ្ងៃមុន។ អ្នកនាំពាក្យបន្តថា លោកប្រធានាធិបតីរុស្ស៊ីបានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ Torzhok ដោយបានទៅសារមន្ទីរប្រវត្តិស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 11:59 AM, ចំនួនអ្នកអានៈ 26ដង
អគ្គលេខាធិការប៉ូលិស Interspanol លោក Jurgen Stock បានលើកឡើងក្នុងសន្និសីទខ្លីមួយ នៅឯការិយាល័យសម្របសម្រួលប៉ូលិស Interspanol ក្នុងប្រទេសសិង្ហបុរី ថាតាមរយៈ ការប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយលើអ៉ីនធើណិត ការបញ្ចុះបញ្ចូលពីមុខជំនួញថ្មី និងដោយសារតែផលវិបាកបង្កឡើងដោយកូវីដ១៩ផងនោះ ក្រុមឧក្រិដ្ឋជនបាន និងកំពុងពង្រីក បណ្ដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 11:55 AM, ចំនួនអ្នកអានៈ 22ដង
ក្នុងអំឡុងពេលនៃការដើរហែរក្បួនគាំទ្រក្រុមភេរវករ PKK មានអ្នកគាំទ្រ PKK ចំនួន ១២ នាក់បានព្យាយាមទម្លុះបង្អួចនៃស្ថានអគ្គកុងស៊ុលនៅទីក្រុង Hannover រដ្ឋធានីនៃរដ្ឋ Lower Saxony នៅភាគពាយព្យនៃប្រទេសអាល្លឺម៉ង់។ ពួកគេបានវាយប្រហារដោយបំបែកកញ្ចក់នៅច្រកចូលដ៏សំខាន់នៃស្ថានអគ្គ
ព័ត៌មានលម្អិត
|
|
|