អាមេរិក និងចិនត្អូញត្អែរដាក់គ្នាអំពីបញ្ហាពាណិជ្ជកម្ម វិនិយោគនិងគោលនយោបាយនាំចេញ
ចុះថ្ងៃទី: 29-05-2023, 06:12 PM, ចំនួនអ្នកអានៈ 75ដង
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន គឺជាជំនួបមន្ត្រីជាន់ខ្ពស់របស់អាមេរិក និងចិនលើកដំបូងក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសន្តិសុខជាតិបានបង្អាក់ផែនការជំនួបពិភាក្សាឡើងវិញរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោកនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បានត្អូញត្អែរដាក់គ្នាអំពីគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញនៅក្នុងកិច្ចពិភាក្សាកាលពីចុងសប្តាហ៍មុនដែលការិយាល័យរបស់លោកស្រី Raimondo ពិពណ៌នាថាជាកិច្ចពិភាក្សាប្រកបដោយ «ភាពស្មោះត្រង់ និងពិតប្រាកដ»។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិកថា៖ «មេដឹកនាំទាំងពីរមានការពិភាក្សាដោយស្មោះត្រង់ និងពិតប្រាកដលើបញ្ហាទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន រួមទាំងបរិយាកាសរួមនៅក្នុងប្រទេសទាំងពីរសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ និងវិស័យនានាសម្រាប់កិច្ចសហប្រតិបត្តិការសក្តានុពល»។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា៖ «លោកស្រីរដ្ឋមន្ត្រី Raimondo ក៏បានលើកឡើងពីការព្រួយបារម្ភអំពីវិវាទនាពេលថ្មីៗនេះនៃសកម្មភាពរបស់ប្រទេសចិនដែលបានធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិកដែលប្រតិបត្តិការនៅចិន»។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនថា លោក Wang បានលើកឡើងពីការព្រួយបារម្ភសំខាន់ៗអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន រួមទាំងគោលនយោបាយលើឧបករណ៍អេឡិចត្រូនិក ការគ្រប់គ្រងការនាំចេញ និងការពិនិត្យឡើងវិញនៃការវិនិយោគបរទេស។ ភាគីទាំងពីរបានយល់ព្រមបង្កើត និងរក្សាបណ្តាញទំនាក់ទំនងបើកចំហ ដោយការិយាល័យរបស់លោកស្រី Raimondo បានឱ្យដឹងថា នឹងជួយ «គ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ»។ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ទំនាក់ទំនងនេះនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរលើបារម្ភអំពីពាណិជ្ជកម្មសេដ្ឋកិច្ច និងបញ្ហាកិច្ចសហប្រតិបត្តិការជាក់លាក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-03-2024, 07:59 PM, ចំនួនអ្នកអានៈ​ 0ដង
ប្រទេសរុស្ស៊ីបានប្រើអំណាចវេតូរបស់ខ្លួន នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទប់ស្កាត់ការបន្ត នៃក្រុមអ្នកជំនាញដែលមានភារកិច្ចស៊ើបអង្កេត ការរំលោភលើទណ្ឌកម្មដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់របស់កូរ៉េខាងជើង។ រុស្ស៊ីប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 07:55 PM, ចំនួនអ្នកអានៈ​ 0ដង
លោក កែវ រតនៈ បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរងនិងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដោយមានការចូលរួមពី លោក បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:26 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានី​ភ្នំពេញ ៖ចាប់តាំងពីចូលកាន់តំណែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំជាច្រើនក្រៅប្រទេស។ បើតាម លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទកាសេតកាលពីទី១៩ ខែកុម្ភៈ បានបង្ហាញ រយៈពេល៦ខែមកនេះ សម្តេចធិបតី បានចូលរួមកិច្ចប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:23 PM, ចំនួនអ្នកអានៈ​ 20ដង
អ្នកនាំពាក្យមេដឹកនាំតៃវ៉ាន់ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា លោក Chiu បានស្នើសុំផ្ទាល់មាត់លាលែងពីតំណែងជាប្រមុខការពារជាតិ កាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោមហេតុផល ដោយសារបញ្ហាពាក់ព័ន្ធសមាជិកគ្រួសាររបស់លោក។ យោងតាមអ្នកនាំពាក្យរូបនោះ លោកស្រី Tsai បានសម្រេចថា ដោយសារតែស្ថានភាពស្មុគស្មាញ នៃស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:21 PM, ចំនួនអ្នកអានៈ​ 19ដង
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង លោក Prabowo ដែលត្រូវឡើងកាន់តំណែងជាផ្លូវការ នៅខែតុលា ឆ្នាំនេះ នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។ ក្នុងខែមីនានេះ លោក ស៉ី ជីនពីង ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:21 PM, ចំនួនអ្នកអានៈ​ 24ដង
សេចក្តីថ្លែងការណ៍​ដដែល បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ ក្រុមការងារ IAEA មិន​សង្កេតឃើញ​ការព្រួយបារម្ភ​ណាមួយ​ទាក់ទង​នឹង​សុវត្ថិភាព​នុយក្លេអ៊ែរ​ទេ​។​ ភ្នាក់ងារ IAEA បាន​បន្ថែមថា មានការ​លេច​ធ្លាយ​សារធាតុ​រាវ​តិចតួច​បំផុត​ដែល​ត្រូវបាន​សង្កេតឃើញ​។​ អ្នកជំនាញ​នៃ​ទីភ្នាក់ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:10 PM, ចំនួនអ្នកអានៈ​ 17ដង
ខេត្តមណ្ឌលគិរីអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:02 PM, ចំនួនអ្នកអានៈ​ 17ដង
ក្មេងស្រី​អាយុ ៨ ឆ្នាំ​ម្នាក់ ត្រូវបាន​គេ​រាយការណ៍​ថា នៅ​រស់រានមានជីវិត ខណ​ឧបទ្ទវ​ហេតុនេះ កើតឡើង​នៅ​ជិត​តំបន់ Mamatlakala ក្នុង​ខេត្ត Limspanospano ភាគ​ខាងជើង​។​នាយកដ្ឋាន​ដឹកជញ្ជូន​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោចណាស់ ៤៥ នាក់​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដែល​រថយន្តក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 04:59 PM, ចំនួនអ្នកអានៈ​ 20ដង
ក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសថ្មីចុងក្រោយខាងលើរបស់រុស្ស៉ី បានកំណត់គោលដៅលើតំបន់ចំនួន​១០ ទូទាំងប្រទេសអ៊ុយក្រែន ហើយបានបណ្តាលឱ្យខូចខាតស្ថានីយថាមពល លំនៅដ្ឋានប្រជាជន ព្រមទាំងបង្កឱ្យរបួសមនុស្សមួយចំនួន។ បើតាមកងទ័ពអាកាសអ៊ុយក្រែន យន្តហោះដ្រូន shahed ៥៨គ្រឿង និងមីស៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 12:07 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានី​ភ្នំពេញ ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងផ្លូវការ បន្ទាប់ពីភាគីទាំងពីរ មានកិច្ចសហការរួមគ្នាជាច្រើនឆ្នាំកន្លងមកប្រកបដោយភាពជោគជ័យ តែមិនទាន់មានការចុះអនុស្សារណៈយោគយល់គ្នា។ ដូច្នេះការចុះ MOU នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 12:04 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានី​ភ្នំពេញ ៖យោងតាមសេចក្តីជូនដំណាងរលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:54 AM, ចំនួនអ្នកអានៈ​ 29ដង
យោងតាម​ព័ត៌មាន​របស់​អាមេរិក ទំនាក់ទំនង​គូបដិបក្ខ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ម៉ូស្គូ បាន​រារាំង​មន្ត្រី​សហរដ្ឋអាមេរិក​ពី​ការចែករំលែក​ព័ត៌មាន​ណាមួយ​អំពី​ផែនការ​លើសពី​អ្វីដែល​ចាំបាច់ ដោយសារតែ​ការភ័យខ្លាច​អាជ្ញាធរ​រុស្ស៊ី​អាច​នឹងសិក្សា​ប្រភព​ស៊ើបការណ៍​សម្ងាត់​របស់​ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:53 AM, ចំនួនអ្នកអានៈ​ 18ដង
រាជធានី​ភ្នំពេញ ៖តាមរយៈរបាយការណ៍របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឱ្យដឹងថា សមាគមដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ៥៣អង្គភាព។ សមាគមដែលនៅដំណើរការ និងមានសកម្មភាពចំនួន ២២អង្គភាព។ អង្គភាពបានមកធ្វើបច្ចុប្បន្នភាពមានចំនួន ៦អង្គភាព។ អង្គភាពដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:47 AM, ចំនួនអ្នកអានៈ​ 19ដង
លោក Mustafa ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Mahmoud Abbas និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែនេះ ដែលមានភារកិច្ចជួយកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលអនុវត្តស្វ័យភាពមានកម្រិតនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានរាយការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:46 AM, ចំនួនអ្នកអានៈ​ 23ដង
វគ្គ​ហ្វឹកហ្វឺន​ដំបូង​រយៈពេល​ប្រាំ​ថ្ងៃ​ដោយបាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ប្រទេស​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៅ​ដើម​ឆ្នាំនេះ​ដើម្បី​ទិញ Tomahawks រហូតដល់​ទៅ ៤០០ គ្រឿង​ពី​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹងសមត្ថភាព​ប្រឆាំង​ការវាយប្រហារ​ប្រឆាំងនឹង​ទីតាំង​មី​ស៊ី​ល​របស់​សត្រូវ ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1875 នាក់
ម្សិលមិញ : 2779 នាក់
សរុបទាំងអស់ : 6370938 នាក់