ចិនជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការរឹតបន្តឹងការនាំចេញបន្ទះឈីប |
|
ចុះថ្ងៃទី: 29-05-2023, 06:13 PM, ចំនួនអ្នកអានៈ 71ដង |
|
ការលើកឡើងនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិននៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បានជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការគ្រប់គ្រងការនាំចេញឧបករណ៍អេឡិចត្រូនិចសឺមីកុងឌុចទ័រ (semiconductor) ដោយហៅទង្វើនេះថាជា «ការប្រព្រឹត្តខុស» ដែល «បំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការថ្កោលទោសចុងក្រោយបំផុតរបស់ប្រទេសចិនចំពោះការរឹតបន្តឹងការនាំចេញនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោក Wang ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក យ៉ាស៊ុតូហ្សី នីហ្សីមុរ៉ា (Yasutoshi Nishimura) កាលពីថ្ងៃទី២៦ ខែឧសភានៅឯសន្និសីទរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងដេត្រុយ (Detroit)។
ប្រទេសជប៉ុន រួមជាមួយនឹងប្រទេសហូឡង់ កាលពីខែមករាបានយល់ព្រមគ្នាបន្ស៊ីគោលនយោបាយនាំចេញរបស់ខ្លួនទៅនឹងគោលបយោបាយគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ដែលនឹងដាក់កម្រិតដល់ការលក់ឧបករណ៍ផលិតបន្ទមួយចំនួនទៅកាន់ប្រទេសចិន ហើយបានដាក់ការរឹតត្បឹតលើការនាំចេញឧបករណ៍ផលិតសឺមីកុងឌុចទ័រចំនួន២៣ប្រភេទទៅកាន់ប្រទេសជិតខាងរបស់ខ្លួន។
សហរដ្ឋអាមេរិកបានដាក់ការរឹតបន្តឹងទាំងនេះកាលពីឆ្នាំមុនក្នុងគោលបំណងបង្អាក់ការងាររបស់ចិនលើកុំព្យូទ័រទំនើបដែលអាចប្រើដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធស៊ើបការណ៍សិប្បនិម្មិត។
ជប៉ុនមិនបានលើកឡើងពីឈ្មោះរបស់ចិនទេនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីការគ្រប់គ្រងការនាំចេញនេះ ដោយគ្រាន់តែនិយាយថា ខ្លួនកំពុងបំពេញកាតព្វកិច្ចក្នុងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ។
ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទរបស់ក្រសួងពាណិជ្ជកម្មចិនក៏បាននិយាយផងដែរថា ប្រទេសចិន «មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសជប៉ុនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-03-2024, 12:07 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងផ្លូវការ បន្ទាប់ពីភាគីទាំងពីរ មានកិច្ចសហការរួមគ្នាជាច្រើនឆ្នាំកន្លងមកប្រកបដោយភាពជោគជ័យ តែមិនទាន់មានការចុះអនុស្សារណៈយោគយល់គ្នា។ ដូច្នេះការចុះ MOU នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 12:04 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ ៖យោងតាមសេចក្តីជូនដំណាងរលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:54 AM, ចំនួនអ្នកអានៈ 0ដង
យោងតាមព័ត៌មានរបស់អាមេរិក ទំនាក់ទំនងគូបដិបក្ខរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានរារាំងមន្ត្រីសហរដ្ឋអាមេរិកពីការចែករំលែកព័ត៌មានណាមួយអំពីផែនការលើសពីអ្វីដែលចាំបាច់ ដោយសារតែការភ័យខ្លាចអាជ្ញាធររុស្ស៊ីអាចនឹងសិក្សាប្រភពស៊ើបការណ៍សម្ងាត់របស់ពួកគេ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:53 AM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ ៖តាមរយៈរបាយការណ៍របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឱ្យដឹងថា សមាគមដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ៥៣អង្គភាព។ សមាគមដែលនៅដំណើរការ និងមានសកម្មភាពចំនួន ២២អង្គភាព។ អង្គភាពបានមកធ្វើបច្ចុប្បន្នភាពមានចំនួន ៦អង្គភាព។ អង្គភាពដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃមា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:47 AM, ចំនួនអ្នកអានៈ 0ដង
លោក Mustafa ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Mahmoud Abbas និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែនេះ ដែលមានភារកិច្ចជួយកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលអនុវត្តស្វ័យភាពមានកម្រិតនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានរាយការណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:46 AM, ចំនួនអ្នកអានៈ 0ដង
វគ្គហ្វឹកហ្វឺនដំបូងរយៈពេលប្រាំថ្ងៃដោយបានចាប់ផ្តើមកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចសន្យានៅដើមឆ្នាំនេះដើម្បីទិញ Tomahawks រហូតដល់ទៅ ៤០០ គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពប្រឆាំងការវាយប្រហារប្រឆាំងនឹងទីតាំងមីស៊ីលរបស់សត្រូវ ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:44 AM, ចំនួនអ្នកអានៈ 0ដង
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពីពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:40 AM, ចំនួនអ្នកអានៈ 0ដង
លោក Dmytro Kuleba បានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបំពេញទស្សនកិច្ចមួយ ក្នុងគោលបំណងជំរុញ និងស្វែងរកការគំាទ្រដល់ ផែនការសន្តិភាពរបស់អ៊ុយក្រែន និងពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា។ ដោយសារតែមានទំនាក់ទំនងជាប្រពៃណីជិតស្និទ្ធទាំងផ្នែកសេដ្ឋកិច្ច និងយោធាជាមួយរុស្ស៉ីយូរអង្វែង ណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:39 AM, ចំនួនអ្នកអានៈ 0ដង
FA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្សែបម្រើក្លិប Newcastle United ខាងលើ បានបំពានច្បាប់ FA Rule E8 ដោយបានភ្នាល់ការប្រកួតបាល់ទាត់ ចម្លោះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ។
ខ្សែបម្រើ Sandro Tonali របស់ក្លិប Newcastle ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់របស់ប្រទេសអង់គ្លេស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:36 AM, ចំនួនអ្នកអានៈ 0ដង
សេចក្តីថ្លែងការណ៍របស់យោធាបាននិយាយថា កម្លាំងទាហាននៅតែប្រយុទ្ធនៅទ្បើយនៅក្នុងមន្ទីរពេទ្យនេះ។ យោធាបានបន្ថែមថា អ្នកសត្រូវរបស់យើងប្រហែល 200 នាក់ត្រូវបានសម្លា.ប់ ។ កងទ័ពបានអះអាងបន្តថា កងកម្លាំងរបស់ខ្លួនបានជម្លៀសជនស៊ីវិល អ្នកជំងឺ និងបុគ្គលិកពេទ្យទៅកាន់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:35 AM, ចំនួនអ្នកអានៈ 0ដង
Alonso មានវ័យ ៤២ឆ្នាំ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតួនាទីនៅអ្នកចាត់ក្រុមនៅកីឡដ្ឋាន Anfield គិតចាប់តាំងពីលោក Klospanspan បាននិយាយថាគាត់នឹងលាឈប់នៅបញ្ចប់រដូវកាលនេះ ។ ស្រប់ពេលដែលលោក Alonso កំពុងដឹកនាំក្រុម Bayer Leverkusen ឈរតំណែងកំពូលតារាងលីគ Bundesliga និងលេងមិនទាន់ចាញ់នោះទេ ក្នុងឈានទៅលើកពានលីគជាលើកដំបូងរបស់ពួកគេ។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 10:08 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ ៖នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 10:03 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ ៖លោក ជា សុមេធី បានឱ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្បាល់ អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្បាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្ត្រីជំនាញ ទៅតាមប្រភេទជនមានពិការភាព និងធ្វើការហ្វឹកហាត់ពួកគាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 09:59 PM, ចំនួនអ្នកអានៈ 24ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតរបស់ខ្លួន លើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានបំផ្លាញអង្គភាពផលិតថាមពលអគ្គីសនីនៅឯទំនប់ធំមួយ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនជាងមួយលាននា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 09:58 PM, ចំនួនអ្នកអានៈ 25ដង
ហៃណាន៖ សំណើរបស់លោក ឈិន ចុង បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
លោក ឈិន ចុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជា អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC) បានស្នើសម្ត
ព័ត៌មានលម្អិត
|
|
|