លោក ស សុខា ៖ សន្តិភាព​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិ​ស​យ័​
ចុះថ្ងៃទី: 30-05-2023, 11:22 AM, ចំនួនអ្នកអានៈ 45ដង
ខេត្តព្រៃវែង៖ លោក ស សុខា បាន​ថ្លែង​បែបនេះ​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការ​វត្ត និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ ចំនួន ៣ ២៥០​នាក់ ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង នា​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៣ ។​ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង និង​បាត់ដំបង បាន​ថ្លែងថា សន្តិភាព​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិ​ស​យ័ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​រក្សា​សន្តិភាព មាន​សន្តិភាព​គឺមាន​អ្វីៗ​ទាំងអស់​។​ លោក ស សុខា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ជា​ប្រមុខ​ដឹកនាំ និង​ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​មន្ត្រីរាជកា​រ មន្ត្រី​ជាប់កិច្ចសន្យា និង​មន្ត្រី​សុខាភិបាល​ចំណុះ​រដ្ឋបាល​ស្រុក​បាភ្នំ ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច រួមចំណែក​ធ្វើឱ្យ​សម្រេចបាន​ជោគជ័យ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ នៃ​នីតិកាល​ទី​៦ ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២៣​នេះ​។ ក្នុងឱកាស​នោះដែរ លោក ស សុខា ក៏បាន​ជម្រាបជូន​អង្គពិធី​អំពី​សភាពការណ៍​សាកល​ដែល​កំពុង​មានការ​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ ដូចជា​ជំងឺឆ្លង​កូ​វីដ​-១៩​ដែល​នៅតែ​មិនទាន់​បញ្ចប់ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ វិបត្តិ​សង្គ្រាម​រុស្សី និង​អ៊ុយ​ក្រែ​ន ការប្រែប្រួល​អាកាសធាតុ​កាន់តែ​អាក្រក់ និង​បទល្មើស​មិន​ប្រពៃណី​ជា​អន្តរជាតិ​ផ្សេងៗ​ទៀត​។​ លោក​បាន​បន្ថែមថា​សម្រាប់​កម្ពុជា​ទន្ទឹមនឹង​ការ​ប្រឈម​បញ្ហា​សាកល​នេះ ក្រុមប្រឆាំង​ជ្រុលនិយម ក៏​នៅតែ​មិន​បោះបង់​ផែនការ​បំផ្លាញ​សុខសន្តិភាព និង​ស្ថេរភាព​សង្គម​នោះដែរ​។​ លោក ស សុខា មានប្រសាសន៍​ដោយ​ទាញ​ចំណាប់​អង្គពិធី​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រកបដោយ​ភាពត្រឹមត្រូវ និង​ត្រូវបាន​ចូលរួម​គាំទ្រ​យ៉ាង​សម្មពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​គ្រប់​ថ្នាក់ រួមទាំង​ស្រុក​បាភ្នំ នឹង​ធ្វើឱ្យ​ប្រទេសជាតិ​បន្ត​រក្សាបាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ធានា​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​ ផ្អែកលើ​មូលដ្ឋាន​នៃ​ការរក្សាបាន​សុខសន្តិភាព​ដែលជា​កត្តា​គន្លឹះ​ធំ​បំផុត​នេះ លោក បាន​គូស​បញ្ជាក់ជូន​អង្គពិធី​អំពី​សមិទ្ធផល និង​ស្នាដៃ​ធំៗ​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​ក្នុង​រយៈពេល​៥​ឆ្នាំ ក្នុងនោះ​មានដូចជា​កិច្ចការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ការគោរព​ប្រតិបត្តិ​រដ្ឋធម្មនុញ្ញ ការគោរព​ប្រតិបត្តិ​ប្រកបដោយ​ភក្ដីភាព​ចំពោះ​ព្រះមហាក្សត្រ និង​របបរាជានិយម ការបង្កា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​ការរៀបចំ​ជោគជ័យ​នូវ​កិច្ចប្រជុំ​អាស៊ាន និង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជាដើម​។​ លោក​ក៏បាន​គូសបញ្ជាក់​បន្ថែម​អំពី​ទិសដៅ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០២៣ និង​រយៈពេល​៥​ឆ្នាំ​បន្តទៀត​ក្នុង​ក្របខណ្ឌ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនោះ​លោក​បាន​សង្កត់ធ្ងន់​ជាថ្មីទៀត​អំពី​សារៈសំខាន់​នៃ​ការរក្សា​សុខសន្តិភាព​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​គ្រប់​វិស័យ ព្រមទាំង​ការរៀបចំ​ការបោះឆ្នោត​តាម​គន្លង​ប្រជាធិបតេយ្យ​ជា​ទៀងទាត់ និង​ត្រឹមត្រូវ ក្នុងនោះ​រួមទាំង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ខាងមុខនេះ ដែល​គ្រប់​តួអង្គ​ត្រូវតែ​បន្ត​រួមគ្នា​ធ្វើឱ្យ​ការបោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-04-2024, 12:37 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្ត​កែប ៖ អនុប្រធាន​មន្ទីរអប់រំ​ខេត្ត​កែប​ម្នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុច​បង្គោល​លេខ​១៤​និង​១៥ ក៏​ស្រាប់តែ​ផ្ទុះ​កង់​រថយន្ត​ខាងឆ្វេង បណ្តាល​ឲ្យ​រេច​ង្គូ​តទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:33 PM, ចំនួនអ្នកអានៈ​ 23ដង
សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​ពេល​ល្ងាច តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម អ៊ី​ណូ អាត់​ស៊ុ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ខណដែល​ពិធី​នោះបាន​ប្រព្រឹត្តទៅ ក្រោម​បរិយាកាស​ដ៏​សែន​រីករាយ និង​ស្និទ្ធស្នាល នៅ​និវេសនដ្ឋាន​ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:25 PM, ចំនួនអ្នកអានៈ​ 17ដង
ហង្ស​ក្រហម​បាន​ស្វែងរក​អ្នកចាត់ការ​ថ្មី​ចាប់តាំងពី​លោក Klospanspan បានប្រកាស​កាលពី​ខែមករា​ថា​លោក​នឹង​ចាក​ចេញពី​តួនាទី​របស់លោក​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​ ក្រុម​ហង្ស​ក្រហម Liverspanool ត្រូវបាន​គេ​រាយការណ៍​ថា អាច​នឹង​បញ្ជាក់​ពី​គ្រូបង្វឹក Feyenoord លោក Arne Slot ជា​អ្នក​ស្នង​តំណែង​របស់លោក Jurgen Klospanspan នៅមុន​ចុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:11 PM, ចំនួនអ្នកអានៈ​ 29ដង
លោក ស៊ុំ ធី បានធ្វើ​បទ​អន្តរាគមន៍​អំពី​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ (CCCA) ដែលជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​មួយ​ជួយ​រាជរដ្ឋាភិបាល ក្នុងការ​រៀបចំ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ NDC និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​រយៈពេល​វែង​ប្រកបដោយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:07 PM, ចំនួនអ្នកអានៈ​ 17ដង
​បុរស​វ័យ ៤៤ ឆ្នាំ​រូបនេះ​បានប្រកាស​កាលពី​ខែមករា​ថា​លោក​នឹង​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​នៅ​រដូវក្តៅ​តែ​ក្រោយមក​ថ្មីៗ​នេះ​បាន​ជួបពិភាក្សា​ជាមួយ​លោក Joan Laspanorta ប្រធាន​ក្លិប Barcelona បាន​បញ្ចុះបញ្ចូល​ក្នុងការ​ផ្លាស់ប្តូរ​ចិត្ត ដើម្បី​បន្ត​ដឹកនាំ​រហូតដល់​ចប់​កិច្ចសន្យា​តែម្តង ពោលគឺ​នៅ​ខែមិថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:06 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានី​ភ្នំពេញ ៖នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បី​មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:02 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានី​ភ្នំពេញ ៖ឯកឧត្ដមឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ វង គន្ធារី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានបរិច្ចាគថវិកាចំនួន ១៥,០០០ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ ឯកឧត្ដមឆាយ ឫទ្ធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:01 PM, ចំនួនអ្នកអានៈ​ 22ដង
កីឡា ៖ សំបុត្រ​តំបន់​(A) សម្រាប់​ចូល​ទស្សនា​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​(Hun Sen Cuspan) លើក​ទី​១៧ ឆ្នាំ​២០២៣-២០២៤ (​ថ្នាក់ជាតិ​) រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន និង ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០២៤ នា​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 11:57 AM, ចំនួនអ្នកអានៈ​ 20ដង
អ្នកចាត់ការ​លោក Guardiola ថា «Erling Haaland មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ​សម្រាប់​ការប្រកួត​នៅថ្ងៃនេះ​។ វា​មិនមែនជា​របួស​ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែ​មិនទាន់​អនុញ្ញាតឱ្យ​គាត់ ចូល​លេង​ក្នុង​ការប្រកួត​នេះឡើយ​»​។ ក្លិប​មេឃ​ខៀវ Manchester City នឹង​គ្មាន​វត្តមាន​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ Erling Haaland នៅពេលដែល​ពួកគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 11:56 AM, ចំនួនអ្នកអានៈ​ 19ដង
ទីបញ្ជាការកណ្ដាលយោធាអាមេរិក CENTCOM បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X (Twitter) ថាកាលពីរសៀលថ្ងៃពុធ (ម៉ោងក្នុង ទីក្រុងសាណា ប្រទេសយេម៉ែន) នាវាមួយគ្រឿងរបស់ក្រុមចម្រុះបានបាញ់ទម្លាក់មីស៊ីលបាលិស្ទីគប្រឆាំងនាវាមួយគ្រាប់ដោយជោគជ័យ ដែលត្រូវបានបាញ់ចេញពីមូលដ្ឋាន គ្រប់គ្រងដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 11:51 AM, ចំនួនអ្នកអានៈ​ 20ដង
មន្ត្រី​អាមេរិក​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កាំជ្រួច​មី​ស៊ី​ល​ទាំងនោះ​ត្រូវបាន​ផ្ទុក​ក្នុង​កញ្ចប់​ជំនួយ​យោធា​ចំនួន 300 លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បានអនុម័ត​កាលពី​ថ្ងៃទី 12 ខែមីនា កន្លងទៅ​។ ប៉ុន្តែ​មន្ត្រី​រូបនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 11:44 AM, ចំនួនអ្នកអានៈ​ 21ដង
លោក Paul O’Brien នាយក​ប្រតិបត្តិ​អង្គការ​លើកលែងទោស​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​នៅក្នុង​សារ​ដែល​បង្ហោះ​នៅលើ X ថា “​នោះ​ហើយ​ជា​មូល​ហេតុដែល​យើង​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការបញ្ជូន​អាវុធ​ទៅ​ឲ្យ​អ៊ីស្រាអែល​ជាបន្ទាន់​។ នាយក​ប្រតិបត្តិ​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ​នៅ​សហរដ្ឋអាមេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 11:34 AM, ចំនួនអ្នកអានៈ​ 22ដង
រាជធានី​ភ្នំពេញ ៖ឯកឧត្ដមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងលោកជំទាវ អៀ តុលា បានបរិច្ចាគថវិកាចំនួន ៨លានរៀល ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ ឯកឧត្ដមសាស្ត្រាចារ្យ ងី ម៉េង និងលោកជំទាវ អៀ តុលា តែចូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 11:31 AM, ចំនួនអ្នកអានៈ​ 21ដង
ការដាក់ចេញបម្រាមបណ្ដោះអាសន្នខាងលើ ត្រូវបានប្រកាសដោយក្រសួងការបរទេសអ៊ុយក្រែនកាលពីថ្ងៃពុធ ទី២៤ ខែមេសា តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោករដ្ឋមន្ត្រីការបរទេស Dmytro Kuleba ប្រកាសផ្អាកការផ្ដល់សេវាកម្មកុងស៊ុលសម្រាប់បុរសមានអាយុ១៨ឆ្នាំ ដល់៦០ឆ្នាំ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ហើយបានរិះគន់ផងដែរចំពោះប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 11:26 AM, ចំនួនអ្នកអានៈ​ 19ដង
លោក Bogdanov បាន​និយាយ​បែបនេះ​នៅក្នុង​ពិធី​បើក​វេទិកា​យុវជន​អន្តរជាតិ​លើក​ទី​៣ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​រដ្ឋ​ម៉ូស្គូ​។អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Mikhail Bogdanov ដែល​បម្រើការ​ជា​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​សម្រាប់​ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក បាន​និយាយ​ឲ្យ​ដឹង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1821 នាក់
ម្សិលមិញ : 4460 នាក់
សរុបទាំងអស់ : 6461377 នាក់