សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបន្ដអនុវត្តនូវបទបញ្ជារបស់សម្ដេច ចំពោះអ្នកដែលហ៊ានធ្វើបាតុកម្ម តាមការអំពាវនាវរបស់ក្រុមជ្រុលនិយម
ចុះថ្ងៃទី: 03-06-2023, 10:49 AM, ចំនួនអ្នកអានៈ 81ដង
រាជធានី​ភ្នំពេញ ៖ក្នុងជំនួបជាមួយកម្មករ កម្មការិនី នៅស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់ក្រុមជ្រុលនិយមនោះ កុំបង្កើតចលាចលដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ ក្នុងចេតនាបំផ្លាញសន្ដិភាពដែលកម្ពុជាកំពុងមានជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអនុវត្តតាមបទបញ្ជារបស់សម្ដេចដែលបានចេញកាលពីពេលកន្លងទៅ ចំពោះក្រុមបុគ្គលទាំងឡាយណាដែលហ៊ានបាតុកម្ម តាមការអំពាវនាវរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូម្បីតែអ្នកដែលចង់ធ្វើបាតុកម្មប៉ុន្មានថ្ងៃនេះ ម្ដងហើយម្ដងទៀត ខ្ញុំនៅតែបញ្ជាក់ថា ប្រសិនបើអ្នកឯងនៅហ៊ានធ្វើបទបញ្ជាខ្ញុំត្រូវតែអនុវត្ត កុំបង្កើតចលាចល. អញ្ចឹងទេយើងត្រូវរួមគ្នាការពាររក្សាសន្ដិភាពនេះ ឲ្យខាងតែបាន»។ ​បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលមានសមត្ថភាពរកសន្ដិភាពបានហើយ ការពារសន្ដិភាពបានទៀត គ្រាដែលគណបក្សដទៃមិនទាន់មានសមត្ថភាពបែបនេះឡើយ។ សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសម្ដងរួចហើយថា អ្នកដែលធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងត្រូវ «ស្វាគមន៍ដោយគុក» ដោយរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យពួកគេបំផ្លាញសន្តិសុខ និងស្ថេរភាពជាតិនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សូមកុំរញ៉េរញ៉ៃជាមួយបាតុកម្មស្អីៗកុំរញ៉េរញ៉ៃ ខ្ញុំបានផ្តល់សារហើយ សារខ្ញុំនៅតែមានតម្លៃ សូមបញ្ជាក់ ខ្ញុំមិនចាំបាច់ចេញសារទី២ទេ សារទី១ នៅតែមានតម្លៃ ហើយចាប់យកទាំងអស់ នរណាក៏ដោយដែលមកបំផ្លាញស្ថិរភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់យកទាំងអស់អត់មានទុកទេ។ រឿងរបស់លោកឯង លោកឯងមកបំផ្លាញសន្តិសុខជាតិយ៉ាងម៉េច ហើយគេកំពុងធ្វើស៊ីហ្គេមទៀត ហើយថាបើមហាផ្ទៃមិនឲ្យធ្វើគឺនៅតែធ្វើ ខ្ញុំគ្រាន់តែបញ្ជាក់ថា គុកនឹងស្វាគមន៍»។ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រកាសថា គណបក្សភ្លើងទៀនគ្រោងប្រមូលផ្តុំសមាជិក និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ ដើម្បីតស៊ូមតិទាមទារឱ្យគ.ជ.ប អនុញ្ញាតឱ្យគណបក្សនេះចូលរួមការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាខែកក្កដាខាងមុខនេះឡើងវិញ។ ការព្រមានធ្វើបាតុកម្មនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចតាមគ.ជ.ប ដោយបដិសេធចំពោះបណ្តឹងគណបក្សភ្លើងទៀន។ សម្តេចតេជោ ហ៊ុ​ន សែន បានណែនាំទៅសមាជិក និងអ្នកគាំទ្រគណបក្សភ្លើងទៀន កុំជឿតាមការញុះញង់រហូតដល់ជាប់ពន្ធនាគារជំនួសគេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើសិនជាមេដឹកនាំក្រុមប្រឆាំងចង់សាកល្បង សូមចេញមកធ្វើបាតុកម្មចុះ សម្តេចនឹងបញ្ជាឲ្យវាយខ្នោះភ្លាមៗ ហើយបញ្ជូនទៅឲ្យជាប់ពន្ធនាគារនៅឆ្ងាយពីរាជធានីភ្នំពេញ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-01-2026, 06:37 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក គីម ឆាងយ៉ុង ដោយបានគូសបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ទូលំទូលាយ និងចំណេះដឹងជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុត បេសកកម្មការទូតនៅកម្ពុជារបស់ លោកនឹងទទួលបានជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 06:32 PM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖ ក្រោយពីរៀបចំអ្នកលក់ដូរ គ្មានសណ្ដាប់ធ្នាប់បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យចរាចរណ៍ នៅផ្លូវព្រះមុនីរ៉េត នាពេលថ្ងៃ ដើម្បីបើកសម្រួលលំហូរចរាចរណ៍ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។ ទន្ទឹមនឹងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងរៀបចំក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 06:28 PM, ចំនួនអ្នកអានៈ​ 66ដង
យោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា តម្រូវការដ៏មហាសាលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីសំណាក់ក្រុមហ៊ុនយក្សដូចជា OspanenAI, Google និង Microsoft បានធ្វើឱ្យការផ្គត់ផ្គង់បន្ទះឈីបសម្រាប់ឧបករណ៍ប្រើប្រាស់ទូទៅមានភាពខ្វះខាតយ៉ាងខ្លាំង។ អ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅទូទាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 06:12 PM, ចំនួនអ្នកអានៈ​ 60ដង
លោក Rutte គូសបញ្ជាក់ថា «មានការពិភាក្សាល្អណាស់» ជាមួយលោក ត្រាំ ទាក់ទងនឹងរបៀបដែលសម្ព័ន្ធមិត្តណាតូ អាចធ្វើការរួមគ្នាដើម្បីធានាសន្តិសុខតំបន់អាកទិក មិនត្រឹមតែ Greenland ប៉ុណ្ណោះទេ ប៉ុន្តែប្រទេស NATO ចំនួន ៧ទៀត ដែលស្ថិតនៅលើតំបន់អាកទិក។ អគ្គលេខាធិការនៃអង្គការណាតូ (NATO) បាននិយាយនាថ្ងៃព្រហស្បតិ៍ ទី២២ ខែមករាថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 06:09 PM, ចំនួនអ្នកអានៈ​ 62ដង
លោក ត្រាំ បានផ្ញើលិខិតទៅកាន់មេដឹកនាំរាប់សិបនាក់ដើម្បីអញ្ជើញពួកគេឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ហើយក្នុងនោះមានប្រទេសខ្លះបានទទួលយកការអញ្ជើញ ខ្លះបដិសេធ និងខ្លះទៀតមិនទាន់ឆ្លើយតប។ ប្រទេសដែលបានទទួលយកការអញ្ជើញរបស់លោកត្រាំរួមមាន៖ អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប កាតា បារ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 05:22 PM, ចំនួនអ្នកអានៈ​ 75ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់ថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ កិច្ចប្រជុំនេះ ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 05:12 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពាន លើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ខាងក្រោមនេះជាសេចក្តីថ្លែងការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 05:07 PM, ចំនួនអ្នកអានៈ​ 69ដង
រាជធានីភ្នំពេញនេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំការប្រកួតកីឡា ឆ្នាំ២០២៦ នៅថ្ងៃទី២២ ខែមករានេះ ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងនាយកដ្ឋានពាក់ព័ន្ធជាច្រើន នៅមជ្ឈមណ្ឌលជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 04:57 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តក្រចេះ៖ នៅចំពោះមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រឈមមុខនឹងស្ថានភាពឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាព បូរណភាពទឹលដីកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងដោះស្រាយយ៉ាងយកចិត្តទុកដាក់និងហ្មត់ចត់បំផុត ដោយដៃម្ខាងវាយទប់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 04:46 PM, ចំនួនអ្នកអានៈ​ 63ដង
បើមើលពីជ្រុងសេដ្ឋកិច្ច ការកែទម្រង់នេះពិតជាមានប្រយោជន៍ណាស់ ព្រោះការប៉ាន់ប្រមាណបានបង្ហាញថា ការថែទាំសុខ ភាពបឋមរឹងមាំ នាំមកនូវផលចំណេញខ្ពស់ ដោយក្នុងនោះ រាល់ការវិនិយោគ ១ ដុល្លារអាម៉េរិក ផ្តល់ផលចំណេញដល់ សេដ្ឋកិច្ចរហូតដល់ទៅ ១៦ ដុល្លារ តាមរយៈសុខភាព ផលិតភាព និងការងារកាន់តែប្រសើរ។ តំបន់អាស៊ីបូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 04:37 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តតាកែវ៖ លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងវិនិយោគលើវិស័យកសិកម្មរបស់ក្រុមអ្នកវិនិយោគម៉ាឡេស៊ី រួមមាន៖ដំណាំស្វាយ និងខ្នុរ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងដៃគូរសហការអន្តរជាតិផ្សេងៗទៀត។នៅក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ ក្រុមអ្នកវិនិយោគម៉ាឡេស៊ី នាព្រឹក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:46 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:42 PM, ចំនួនអ្នកអានៈ​ 44ដង
ក្រុមហង្សក្រហមមួយនេះ បានគ្រងតំណែងជើងឯកលីគ Premier League គម្រប់លើកទី២០ នារដូវកាលមុន នាំឱ្យពួកគេរកបានចំណូលសរុប ៨៣៦លានផោន ច្រើនជាងក្លឹបណាៗទាំងអស់ទៀតផង គ្រាដែល Manchester United ក៏បានបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅឈរនៅលេខរៀងទី២៩ ដែលជាចំណាត់ថ្នាក់ដ៏ទាបបំផុតមិនធ្លាប់មានពីមុនមក។ ក្រុមបាល់ទាត់អាជីព Liverspanool បានក្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:40 PM, ចំនួនអ្នកអានៈ​ 65ដង
លោក ត្រាំ បានអះអាងថាលោកបានពិភាក្សាជាមួយលោក ពូទីន ហើយជឿថាប្រធានាធិបតីរុស្ស៉ីមានបំណងចង់បានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត៤ឆ្នាំមកនេះ។ តាមលោក ត្រាំ លោក ហ្សេលេនស្គីឥលូវក៏ហាក់ដូចជាបានត្រៀមខ្លួនរាល់ដើម្បីឈានដល់កិច្ចព្រមព្រៀងផងដែរ។ នៅក្នុងកិច្ចពិភាក្សាមួយ នាឱកាសចូលរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:37 PM, ចំនួនអ្នកអានៈ​ 59ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេស្វ៊ីស នៅបន្ទាប់ពីជំនួបជាមួយប្រមុខ NATO លោក Mark Rutte លោក ត្រាំ បានគូសបញ្ជាក់ថា «គាត់ (លោក ពូទីន) ត្រូវបានអញ្ជើញ។ គាត់បានយល់ព្រមទទួលយកការអញ្ជើញ»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២១ ខែមករា បានអះអាងថាប្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 730 នាក់
ម្សិលមិញ : 8671 នាក់
សរុបទាំងអស់ : 10989707 នាក់