ក្រសួងវប្បធម៌ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ |
|
ចុះថ្ងៃទី: 05-08-2023, 11:11 AM, ចំនួនអ្នកអានៈ 73ដង |
|
(សេអ៊ូល, កូរ៉េ)៖តាមរយៈមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ បណ្ដាញទូរទស្សន៍ KBS នឹងរៀបចំមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ ឆ្នាំ២០២៣ ASEAN-Korea Music Festival 2023 ឬហៅថា ROUND Festival 2023 ដែលនឹងប្រារព្ធធ្វើនៅពហុកីឡដ្ឋាននៃទីក្រុងបានឌុង (Bandung) សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក គង់ សុធារិទ្ធ អនុប្រធាននាយកដ្ឋានអាស៊ាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមន្ត្រីបង្គោល និងលោក សូ ស្រណោះ គ្រូតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសមាជិកគណៈកម្មការតំណាងជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ ឆ្នាំ២០២៣ ពីថ្ងៃទី២-៥ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល (Seoul) សាធារណរដ្ឋកូរ៉េ។
បើតាមព័ត៌មានពី លោក គង់ សុធារិទ្ធ ដែលជាមន្ត្រីបង្គោលសម្របសម្រួលកិច្ចការខាងលើ បានឱ្យដឹងថា ប្រទេសជាសមាជិកអាចលើកស្នើ ឬឧទ្ទេសក្រុមតន្ត្រីយុវវ័យតំណាងជាតិរបស់ខ្លួនតាមដែលអាច តែគណៈកម្មការរៀបចំនឹងប្រជុំពិភាក្សាធ្វើការជ្រើសរើសតែ ១ក្រុមប៉ុណ្ណោះ ដែលជាក្រុមតន្ត្រីតំណាងជាតិពីបណ្ដាសមាជិកអាស៊ានទាំងអស់១០ លើកលែងតែប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ និងប្រទេសកូរ៉េ ដែលជាម្ចាស់មូលនិធិនៃព្រឹត្តិការណ៍នេះ ដែលអាចមានអាទិភាចាត់តាំងក្រុមតន្ត្រី ៤ក្រុមចូលរួម ដូច្នេះជារួមមានក្រុមតន្ត្រីយុវវ័យ សរុបចំនួន ១៧ក្រុម នឹងមកបង្ហាញភាពអស្ចារ្យ ភាពគគ្រឹកគគ្រេង រសជាតិនៃតន្ត្រី និងពណ៌សម្បុរនៃអត្តសញ្ញាណជាតិរបស់ខ្លួន នៅលើឆាកសម្ដែងដ៏ធំនៅក្នុងពហុកីឡដ្ឋាននៃទីក្រុងបានឌុង(Bandung)សាធារណរដ្ឋឥណ្ឌូនេស៊ី។
ដោយឡែក លោក សូ ស្រណោះ ក្នុងនាមសមាជិកគណៈកម្មការតំណាងជាតិ បានប្រាប់បន្ថែមផងដែរថា លោកពិតជាមានក្ដីសោមន្សរីករាយ និងសប្បាយចិត្តក្រៃលែង ដែលត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការតំណាងប្រទេស និងបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
លោកយល់ថានេះជាឱកាសដ៏ប្រសើរសម្រាប់ក្រុមតន្ត្រីយុវវ័យជំនាន់ថ្មី ពិសេសប្អូនៗដែលស្រឡាញ់ ចូលចិត្ត ស្ថិតក្នុងវិស័យតូរ្យតន្ត្រី និងចម្រៀង គួរគប្បីខិតខំឃ្មាតខ្មី យកចិត្តទុកដាក់ ពង្រឹងជំនាញ បង្កើនសមត្ថភាព ឱ្យគុណភាពនៃទេពកោសលរបស់ខ្លួនឡើងដល់កម្រិតមួយ អាចចូលប្រឡូកលើឆាកអន្តរជាតិបាន និងត្រូវចេះរិះរកគំនិតច្នៃប្រឌិតថ្មី ស្របតាមបរិបទសម័យឌីជីថល ទើបយើងដែលមានជាម្ចាស់ស្នាដៃពិត អាចចាប់យកឱកាសបង្ហាញឱ្យពិភពលោក ឬជាតិសាសន៍ដ៏ទៃបានដឹង បានស្គាល់ បានឃើញពីទេពកោសលពិតរបស់ក្រុមតន្ត្រីយុវវ័យកម្ពុជា។
ក្រុមយុវតន្ត្រីតំណាងប្រទេសនីមួយៗ ត្រូវបានចម្រាញ់ ជម្រុះ និងជម្រើស ដោយឆ្លងកាត់ការត្រួតពិពិនិត្យលើលក្ខ័ណ្ឌបច្ចេកទេស សីលធម៌រស់នៅ កេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ ស្នាដៃដែលពេញនិយម ក្រោមការប្រជុំពិភាក្សា និងពិគ្រោះយោបល់រវាងតំណាងKBS និងគណៈកម្មការតំណាងជាតិ។
យ៉ាងណាមិញក្រុមតន្ត្រី «One Peace Band» ត្រូវបានជ្រើសរើសជាក្រុមតន្ត្រីតំណាងកម្ពុជា និងមានសិទ្ធិចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ខាងលើ ដែលនឹងប្រារព្ធធ្វើនៅពហុកីឡដ្ឋាននៃទីក្រុងបានឌុង (Bandung) សាធារណរដ្ឋឥណ្ឌូនេស៊ី នាពេលខាងមុខ។ ព្រឹត្តិការណ៍នេះ គឺបានបើកចំហទ្វារនៃចំណងទាក់ទងរវាងមនុស្សនិងមនុស្ស ប្រជាជននិងប្រជាជន វប្បធម៌និងវប្បធម៌ សំខាន់ជាងនេះទៀតគឺបានបង្កើតចំណងរឹងមាំរវាងក្រុមតន្ត្រីយុវវ័យល្បីៗពីបណ្ដាប្រទេសអាស៊ាន ជាមួយកូរ៉េ។
ជាងនេះទៀតលោកបានប្ដេជ្ញាថា នឹងធ្វើការដឹកនាំក្រុមតន្ត្រី One Peace Band ធ្វើការហ្វឹកហាត់ រៀបរៀងស្នាដៃថ្មីរបស់ពួកគេ បង្កើតជាទម្រង់ទស្សនីយភាពនៃការប្រគំតន្ត្រីដ៏ប្រសើរមួយ ដើម្បីចូលរួមបង្ហាញឱ្យពិភពលោកបានដឹងពីសមត្ថភាព ស្គាល់គុណតម្លៃ និងភាពអស្ចារ្យនៃក្រុមតន្ត្រីយុវវ័យកម្ពុជា ក៏ដូចជាការលើកមុខមាត់ និងបង្ហាញកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:48 PM, ចំនួនអ្នកអានៈ 31ដង
ប្រធានាធិបតី លោក ចូ បៃដិន បានជួបបណ្តាមេដឹកនាំនៅថ្ងៃទី២ នៃកិច្ចប្រជុំប្រចាំឆ្នាំ និងបានសន្យាវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធនានា រួមទាំងខ្សែកាបក្រោម បាតសមុទ្រ ដោយក្រុមមន្រ្តីអាមេរិកនិយាយថា ជាផ្នែកមួយនៃការទាញចំណាប់អាម្មណ៍ដែលមានគោលបំណងទប់ស្កាត់ផ្លូវចូលរបស់ចិន មកក្នុងតំបន់ដែល មានសារៈសំខាន់ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:47 PM, ចំនួនអ្នកអានៈ 29ដង
កំណែទម្រង់ទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធន (Caspanital Adequacy Framework ឬ CAF) របស់ ADB ។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មី ប្រចាំឆ្នាំរបស់ ADB ដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬ ប្រហែល ៤0% ។ ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:43 PM, ចំនួនអ្នកអានៈ 19ដង
យោងតាមអាជ្ញាធរ បានបញ្ជាក់ថា មនុស្ស ២៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងរបួសស្រាល ខណមនុស្សម្នាក់ ស្លាប់ ក្នុងហេតុការណ៍នេះ។
អាជ្ញាធរអ៊ូសបេគីស្ថាន បានរាយការណ៍ពីការផ្ទុះដ៏ធំមួយនៅជិតអាកាសយានដ្ឋាន ក្នុងរដ្ឋធានី តាសខេន របស់ប្រទេស ដែលបណ្តាលឲ្យមនុស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:52 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖បើតាមសេចក្តីប្រកាសក្រសួងការបរទេស ស្តីពីលទ្ធផលជំនួបមេដឹកនាំទាំងពីរ បានឱ្យដឹងថា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានប្តេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធក្នុង ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ ផ្លាស់ប្ដូរនិងចែករំលែកព័ត៌មាន សហការក្នុងការប្រយុទ្ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:38 PM, ចំនួនអ្នកអានៈ 24ដង
លោក Villavicencio ជាអតីតសមាជិកសភា និងជាអ្នកកាសែតម្នាក់ដែលធ្វើយុទ្ធនាការប្រឆាំងនឹងអំពើរលួយ ត្រូវបានគេបាញ់សម្លាប់ក្នុងរដ្ឋធានី គីតូ កាលពីថ្ងៃទី៩ ខែសីហា ក្នុងពេលមិនដល់ ២សប្ដាហ៍ផង មុនការបោះឆ្នោតប្រធានាធិបតី។ ប៉ូលិសអេក្វាទ័រ បានចាប់ខ្លួនជនសង្ស័យ ៦នាក់ដែលត្រូវបាន រាយការណ៍ថាជាជនជាតិកូឡុំប៊ីទាំងអស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:36 PM, ចំនួនអ្នកអានៈ 23ដង
កញ្ញា ជា ថារី គ្រូបង្វឹកកីឡាការ៉ាតេរបស់សមាគមន៍ក្រសួងមហាផ្ទៃ និងជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ី (Referee Commission) និងកញ្ញា ប្លុង ពេជ្រអក្ខ ជាប់ជាអាជ្ញាកណ្តាលខ្មែរពីររូបទៅកាត់ក្តីក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅចិន។ កញ្ញា ជា ថារី ជាចៅក្រមដាក់ពិន្ទុ លើប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:34 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងពេលលោក ថាវីស៊ីន បំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា។
នាយករដ្ឋមន្រ្តីកម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:12 PM, ចំនួនអ្នកអានៈ 28ដង
កីឡា ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៧ ហើយ ដោយថ្ងៃទី២៩ ខែកញ្ញានេះ មាន២គូ នៅលើទីលានបាល់ទាត់ផ្សេងគ្នា។
សូមជម្រាបថា គិតត្រឹមសប្ដាហ៍ទី៦ ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងនៃក្របខណ្ឌ Cambodian Premier League ជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:07 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ឆ្លើយតបសំណួរនោះ សម្តេចបានលើកយកខ្លឹមសារទាំងស្រុងនៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកជូនសម្តេចនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:04 PM, ចំនួនអ្នកអានៈ 35ដង
ក្រុមម៉ូតូទឹកកម្ពុជា ចំនួន ៩ នាក់ ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៤ ខែកញ្ញា ដើម្បីចូលរួមការប្រកួតកម្រិតពិភពលោក WGP#1 World Series នៅទីនោះ ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៤ ដល់ទី៨ ខែតុលា ខាងមុខ។
ការប្រកួត WGP#1 World Series ដែលធ្វើនៅសហរដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:03 PM, ចំនួនអ្នកអានៈ 19ដង
នាយកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR ប្រចាំការិយាល័យទីក្រុងញូវយ៉ក លោកស្រី រូវិន មេនីគឌីវេឡា (Ruven Menikdiwela) បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដូច្នេះថា «គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា កន្លងទៅនេះ មានមនុស្សច្រើនជាង ២,៥០០នាក់ បានស្លាប់ ឬបាត់ខ្លួន ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 11:59 AM, ចំនួនអ្នកអានៈ 33ដង
Barcelona ប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយជុំវិញការបង់ប្រាក់ជូនលោក Jose Maria Enriquez Negreira ដែលជាអតីតអនុប្រធានគណៈកម្មាធិការ ដើម្បីជាថ្នូរនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។
ក្រុមប៉ូលិសអេស្ប៉ាញបានឆ្មក់ចូលឆែកឆេរដល់ក្នុងការិយាល័យគណៈកម្មាធិការអាជ្ញាកណ្តាលបាល់ទាត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:42 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំអោយមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:36 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការសម្រេចបិទ និងដកហូត មន្ទីរពេទ្យសម្រាកព្យាបាលឯកជនខាងលើនេះ ដោយមូលហេតុប្រើប្រាស់បុគ្គលិកមិនមានគុណវឌ្ឍិស្របទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:34 PM, ចំនួនអ្នកអានៈ 29ដង
ក្នុងកញ្ចប់ថវិកាខាងលើ ក៏រួមមានទាំងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ចំនួន២០០ដុល្លារសិង្ហបុរី (១៤៥ដុល្លារអាមេរិក) សម្រាប់ប្រជាជនសិង្ហបុរីពេញវ័យប្រមាណ ២.៥លាននាក់ ឬស្មើជិតពាក់កណ្តាលនៃប្រជាជនសិង្ហបុរីសរុប ដែលនឹងត្រូវចែកចាយនៅខែធ្នូ ចុងឆ្នាំនេះ។ កញ្ចប់ថវិកាគាំទ្រនេះ ដែលជាការប្រកាសបន្ថែមព
 ព័ត៌មានលម្អិត
|
|
|