ធនាគារពិភពលោកថា បំណុលសាធារណៈក្នុងប្រទេសនៅតំបន់ប៉ាស៊ីហ្វិករំពឹងធ្លាក់ចុះ
ចុះថ្ងៃទី: 13-08-2023, 09:54 AM, ចំនួនអ្នកអានៈ 138ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍របស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា៖ «ស្របតាមកិច្ចខិតខំប្រឹងប្រែងពង្រឹងសារពើពន្ធ បំណុលសាធារណៈត្រូវបានព្យាករថានឹងធ្លាក់ចុះក្នុងកំឡុងឆ្នាំ២០២៣-២០២៤ នៅទូទាំងតំបន់ប៉ាស៊ីហ្វិក (លើកលែងតែនៅកោះសូឡូម៉ុន និងរដ្ឋសហព័ន្ធមីក្រូនេស៊ី)»។ ធនាគារពិភពលោកបានឱ្យដឹងថា បំណុលសាធារណៈនៅប្រទេសស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិកភាគច្រើនរំពឹងថានឹងធ្លាក់ចុះក្នុងរយៈពេល ១២ខែខាងមុខ ខណៈប្រទេសនានាដើរឆ្ពោះទៅរកការបន្ធូរបន្ថយបន្តិចម្តងៗនូវវិធានការជំរុញសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយស្ថានភាពសារពើពន្ធមានភាពប្រសើរឡើង។ បំណុលបានកើនឡើងនៅក្នុងតំបន់នេះចាប់តាំងពីឆ្នាំ២០១៩ ដោយសារប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍ត្រូវបានរងផលប៉ះពាល់ដោយការបិទព្រំដែនដើម្បីទប់ស្កាត់ជំងឺកូវីដ ពាណិជ្ជកម្មត្រូវបានប៉ះពាល់ដោយបញ្ហាប្រឈមផ្នែកដឹកជញ្ជូន ហើយព្រឹត្តិការណ៍អាកាសធាតុបណ្តាលឱ្យមានការខូចខាតផ្សេងៗ។ ប្រទេសនានាបានជ្រើសយកបំណុលបន្ថែមដើម្បីអនុវត្តកញ្ចប់ជំនួយ និងជំរុញសេដ្ឋកិច្ច។ ការណ៍នេះបានកើតមានជាពិសេសនៅក្នុងប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ដូចជាប្រទេសហ្វីជី ប៉ាឡៅ (Palau) និងវ៉ានូអាទូ (Vanuatu)។ ធនាគារពិភពលោកធ្លាប់បានឱ្យដឹងថា ប្រទេសចំនួនប្រាំមួយនៅតំបន់ប៉ាស៊ីហ្វិកពោលគឺប្រទេសគីរីបាទី សាធារណរដ្ឋកោះម៉ាស្យល រដ្ឋសហព័ន្ធមីក្រូនេស៊ី សាម័រ តុងហ្គា និងទូវ៉ាលូ ស្ថិតក្នុងហានិភ័យខ្ពស់នៃវិបត្តិបំណុល។ ទោះជាយ៉ាងណា របាយការណ៍នេះបានបន្ថែមថា នៅពេលដែលឱនភាពសារពើពន្ធកើនឡើងនៅកោះសូឡូម៉ុន និងរដ្ឋសហព័ន្ធមីក្រូនេស៊ី រដ្ឋាភិបាលទាំងនេះត្រូវបានរំពឹងថានឹងបង្កើនការខ្ចីប្រាក់បន្ថែមដើម្បីបំពេញកង្វះខាតហិរញ្ញប្បទាន ដែលជាការបង្កើនបំណុលសាធារណៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-02-2026, 06:37 AM, ចំនួនអ្នកអានៈ​ 30ដង
អភិបាលតំបន់ លោក អូឡេកសាន់ ហាន់ហ្សា (Oleksandr Hanzha) បានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្ស ១២នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីដ្រូនរុស្ស៊ីមួយគ្រឿងបានវាយប្រហារនៅក្បែររថយន្តក្រុងមួយ នៅក្នុងតំបន់ នីប្រូពេត្រាវ (Dnispanrospanetrovsk) ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ​ ដោយទីភ្នាក់ងារសារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-02-2026, 06:36 AM, ចំនួនអ្នកអានៈ​ 43ដង
ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៣នាក់បន្ថែមទៀត និងបានរាប់បញ្ចូលទារកអាយុ ៦ខែម្នាក់ដែលពីមុនបានបាត់ឈ្មោះពីបញ្ជីផ្លូវការ ចូលទៅក្នុងតួលេខអ្នកស្លាប់សរុប។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើងជិតមួយសប្តាហ៍ហើយ បន្ទាប់ពីសាឡាងបានលិចនៅក្បែរកោះ Baluk-Baluk ខណៈកំពុងធ្វើដំណើរពីទីក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 08:39 PM, ចំនួនអ្នកអានៈ​ 81ដង
ខេត្តព្រះវិហារ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាល ដែលប្រឹងប្រែង និងសហការរួមគ្នា ក្នុងការបម្រើសេវាថែទាំសុខភាព ព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរ៍ភាព ស្របនឹងពាក្យមួយថា «ទុក្ខអ្នកជំងឺ គឺជាទុក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 08:12 PM, ចំនួនអ្នកអានៈ​ 80ដង
លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថា «ក្រុមចរចារបស់យើងទើបតែបានផ្តល់របាយការណ៍។ កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំបីភាគីបន្ទាប់ត្រូវបានកំណត់ហើយ គឺថ្ងៃទី៤ និង ៥ ខែកុម្ភៈ នៅអាប៊ូដាប៊ី»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅថ្ងៃអាទិត្យនេះថា ជុំថ្មីនៃកិច្ចចរចាត្រីភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 06:16 PM, ចំនួនអ្នកអានៈ​ 79ដង
រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតពីម៉ោង៦ព្រឹកថ្ងៃទី៣១ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៧៥៣នាក់បន្ថែមទៀត បានបន្តវិល​ត្រ​ឡប់​ទៅ​លំនៅឋានវិញ។ បើតាមក្រសួងមហាផ្ទៃ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មាន​ប្រមាណ​ជិត៥សែន៤ម៉ឺននាក់ ឬស្មើនឹង៨៣% ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 06:10 PM, ចំនួនអ្នកអានៈ​ 81ដង
ព្រះវិហារ៖ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនយោធិនបើកបរ ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការក៏បានពាំនាំនូវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 06:05 PM, ចំនួនអ្នកអានៈ​ 77ដង
សហភាពអឺរ៉ុបបានផ្លាស់ប្ដូរជានិមិត្តរូបមួយនៅក្នុងវិធីសាស្ត្ររបស់ខ្លួនចំពោះមេដឹកនាំអ៉ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះតាមរយៈការចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអង្គការភេរវករ បន្ទាប់ពី កងកម្លាំងសន្តិសុខអ៉ីរ៉ង់ធ្វើការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករកាលពីដើមខែមករា។ លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 06:02 PM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់អ្នករកការងារ និងនិយោជក, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 04:10 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងតាមចាប់មេក្លោង និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូលសាលាពេទ្យ។ ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃនេះ (ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦) រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិសិ្សតចូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 04:01 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 02:09 PM, ចំនួនអ្នកអានៈ​ 44ដង
ខេត្តស្វាយរៀង៖នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 02:05 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 02:01 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តកែប៖ ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន និងបានចូលរួមចំណែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 01:57 PM, ចំនួនអ្នកអានៈ​ 82ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរចេញពីរដ្ឋផ្ល័ររីដា ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបានព្រមព្រៀងគ្នា រួចហើយលើកិច្ចព្រមព្រៀងបែបនេះ»។ ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:47 AM, ចំនួនអ្នកអានៈ​ 67ដង
ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅការអភិវឌ្ឍប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3687 នាក់
ម្សិលមិញ : 9698 នាក់
សរុបទាំងអស់ : 11076821 នាក់