កម្ពុជា​-​តួ​ក​ម៉េ​នី​ស្ថាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍
ចុះថ្ងៃទី: 15-08-2023, 10:33 AM, ចំនួនអ្នកអានៈ 324ដង
រាជធានី​ភ្នំពេញ៖នាឱកាស​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឯកអគ្គរដ្ឋទូត​តួ​ក​ម៉េ​នី​ស្ថាន​នៅ​ប្រទេស​កម្ពុជា និង​បានបង្ហាញ​អំពី​កត្តា​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ក្នុងនោះ​វិស័យ​ទេសចរណ៍​ក៏ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ស្ដារ​និង​លើកស្ទួយ​ឡើងវិញ​បន្ទាប់ពី​រង​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ នៅ​ឆ្នាំ​២០២៣​នេះ កម្ពុជា​រំពឹង​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៥​លាន​នាក់ ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍ បង្កើន​ចលនា​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន​លើស​នេះ​ទៀត ខណៈ​៧​ខែ​ដើមឆ្នាំ​២០២៣​នេះ កម្ពុជា​បានទទួល​ទេសចរ​អន្តរជាតិ​ជាង​៣.០៤​លាន​នាក់​រួចទៅហើយ​។​ ការបញ្ជាក់​នេះ​ធ្វើឡើង​ក្នុង​ឱកាសលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យ​លោក មូ​ហាំ​ម៉េ​ត​នី​យ៉ះ ម៉ាស្សា​ឡូ​វ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូត​តួ​ក​ម៉េ​នី​ស្ថាន​ប្រចាំ​កម្ពុជា​ដែលមាន​និវេសនដ្ឋាន​នៅ​ប្រទេស​ម៉ា​ឡេ​ស៉ី ចូលជួប​សម្ដែង​ការគួរ​សមនៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៣​។​ កម្ពុជា និង​តួ​ក​ម៉េ​នី​ស្ថាន​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិ​ស​យ័​ទេសចរណ៍ ដើម្បី​ជម្រុញ​លំហូរ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ទ្បើង​វិញ​។ ទន្ទឹម​នោះ​តួ​ក​ម៉េ​នី​ស្ថាន ក៏បាន​បង្ហាញ​គោលបំណង​ចង់ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​កម្ពុជា​ឱ្យបាន​មុនគេ ក្នុងចំណោម​ប្រទេស​នៅ​តំបន់​អា​ស៉ី​កណ្ដាល​។ ជាមួយគ្នា​នោះ លោក​ឯកអគ្គរដ្ឋទូត មូ​ហាំ​ម៉េ​ត​នី​យ៉ះ ម៉ាស្សា​ឡូ​វ ក៏បាន​ចូលរួម​អបអរសាទរ​ជាមួយ​លោក​រដ្ឋមន្ត្រី ថោង ខុន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​សម្រេចបាន​នូវ​ការស្ដារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ឡើងវិញ ព្រមទាំង​ទទួលបាន​នូវ​ចំនួន​ភ្ញៀវទេសចរ​កើនឡើង​បណ្ដើរៗ​ឡើងវិញ​ដែរ​។ ដោយសារ​ការមើលឃើញ​ពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា​យ៉ាង​ដូច្នេះហើយ ភាគី​តួ​ក​ម៉េ​នី​ស្ថាន​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​លើ​វិស័យ​ទេសចរណ៍​នេះ​ឱ្យ​កាន់តែ​រឹងមាំ​ឡើង ដើម្បី​ជំរុញ​រំហូរ​ទេសចរ​ទៅវិញទៅមក និង​ទេសចរ​ប្រទេស​ទី​៣​។​ លោ​កមូ​ហាំ​ម៉េ​ត​នី​យ៉ះ ម៉ាស្សា​ឡូ​វ បាន​បន្តថា រដ្ឋាភិបាល​តួ​ក​ម៉េ​នី​ស្ថាន​មានបំណង​ចង់ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ខ្លួន​មក​ខេត្តសៀមរាប ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ក្នុង​តំបន់​អាស៊ាន ដើម្បីឱ្យ​ភ្ញៀវទេសចរ​នៅ​ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន និង​ភ្ញៀវទេសចរ​ប្រទេស​ជុំវិញ​បានមក​ទស្សនា​ខេត្តសៀមរាប តំបន់​រមណីយដ្ឋាន​អង្គរ​ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។​ លោក មូ​ហាំ​ម៉េ​ត​នី​យ៉ះ ក៏បាន​លើក​ឡើងជា​សំណើ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ គោលដៅ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពី​ទៅកាន់​ប្រតិបត្តិ​ករ​ទេសចរណ៍ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​/​អន្តរជាតិ​បន្ថែមទៀត រួមចំណែក​សម្រេចបាន​នូវ​គោលដៅ​រួមគ្នា​ជំរុញ​រំហូរ​ទេសចរ​ទៅវិញទៅមក​។​ នៅក្នុង​សប្ដាហ៍​នេះដែរ លោក​ឯកអគ្គរដ្ឋទូត​តួ​ក​ម៉េ​នី​ស្ថាន​ក៏​នឹង​ទៅ​ទស្សនកិច្ច​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ដើម្បី​ស្វែងយល់​ពី​សក្ដានុពល​ទេសចរណ៍​នៅ​ទីនោះ ព្រោះ​ប្រាសាទអង្គរវត្ត និង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​មាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង ដែល​ភ្ញៀវទេសចរ​គ្រប់​ប៉ងប្រាថ្នា​ចង់​មក​ទស្សនា​។​ ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​នូវ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នេះ និង​បាន​ប្ដេជ្ញា​បន្ត​កិច្ចសហការ​ជាមួយ​ភាគី​តួ​ក​ម៉េ​នី​ស្ថាន​។ លោក​រដ្ឋមន្ត្រី​ក៏បានផ្ដល់​ជា​យោបល់​សូមឱ្យ​មានការ​រៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ភាគី​កម្ពុជា និង​ភាគី​តួ​ក​ម៉េ​នី​ស្ថាន ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​ដែល​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នេះ និង​ជា​សក្ខីភាព​ដ៏​រឹងមាំ​នៃ​ប់​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រ​ត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​។​ គួរ​ជម្រាប​ថា តួ​ក​ម៉េ​នី​ស្ថាន គឺជា​ប្រទេសមួយ​ក្នុងចំណោម​ក្រុម​ប្រទេស​នៅ​តំបន់​អា​ស៉ី​កណ្ដាល​ទាំង​៥ (​កា​ហ្សា​ក់​ស្ថាន កៀរ​ហ្ស៉ី​ស៉ី​ស្ថាន តាជី​គី​ស្ថាន តួ​ក​ម៉េ​នី​ស្ថាន និង​អ៊ូ​បេ​គី​ស្ថាន​) ក្រុម​ប្រទេស​នៅ​តំបន់​អា​ស៉ី​កណ្ដាល​ទាំងនេះ​មិនទាន់មាន​ប្រទេស​ណា​ភ្ជាប់​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា​នៅឡើយ​ទេ​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-07-2025, 07:49 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-07-2025, 07:47 PM, ចំនួនអ្នកអានៈ​ 28ដង
បាងកក៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ The Nation។ * លើកទី១ នៅឆ្នាំ១៩៣២ នៅឆ្នាំ១៩៣២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-07-2025, 07:44 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ជាក់ស្តែងនាពេលថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Comspanetition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស មានកូនសិស្ស ៣៣៥នាក់ មកពី ២០ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 08:50 PM, ចំនួនអ្នកអានៈ​ 408ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលើកទឹកចិត្តឲ្យអ៊ីស្រាអែលវាយប្រហារ ត្រឹមតែពីរថ្ងៃមុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយដែលបានគ្រោងទុក។ លោកបានសង្កត់ធ្ងន់ថា ទង្វើនេះ «ច្បាស់ជានឹងប៉ះពាល់ដល់ការបន្តនៃកិច្ចចរចា» ហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 07:13 PM, ចំនួនអ្នកអានៈ​ 392ដង
ខេត្តបាត់ដំបង៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ និងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃវិញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តាមច្រកទ្វារច្រកអន្តរជាតិដូងព្រំដែនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 07:06 PM, ចំនួនអ្នកអានៈ​ 397ដង
លោក Wadespanhul បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងបន្តឈរយ៉ាងរឹងមាំនៅខាងអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនអាចបន្តការពារខ្លួនដោយជោគជ័យ ជាមួយប្រព័ន្ធការពារដែនអាកាសទំនើបៗ និងសព្វាវុធផ្សេងទៀត ព្រមទាំងជាមួយជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច»។ នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ក្រសួងការបរទេសអាល្លឺម៉ង់ បានឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 06:30 PM, ចំនួនអ្នកអានៈ​ 407ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានកំណត់ឲ្យវរសេនីយ៍ឯក ឈឹម រត្ថា ត្រូវបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រហូតមានការសម្រេចជាថ្មី។ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:19 AM, ចំនួនអ្នកអានៈ​ 398ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:13 AM, ចំនួនអ្នកអានៈ​ 397ដង
កាលពីថ្ងៃសុក្រ តុលាការបានបដិសេធសំណើរបស់លោក Netanyahu ក្នុងការលើកពេលសវនាការរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ នៅចុងសប្តាហ៍ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍តាមរយៈការបង្ហោះសារនៅលើបណ្តាញ Truth Social ដោយហៅសវនាការនេះថាជា «ភាពមិនសមហេតុផល» និងបានលើកឡើងថា វាអាចរំខានដល់សមត្ថភាពរបស់លោក Netanyahu ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:12 AM, ចំនួនអ្នកអានៈ​ 402ដង
បើតាមលោក សួន សុម៉ាលីន អភិបាលខេត្ត បានឲ្យដឹងថាចំពោះទេយ្យទានទាំងអស់នេះ គឺដើម្បីវេរប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។ លោកស្រី ញ៉ែម សាខន ស ខេង, លោកអភិសន្តិបណ្ឌិត ស ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-06-2025, 05:06 AM, ចំនួនអ្នកអានៈ​ 415ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។យោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់នានានៅភាគខាងជើងនៃតំបន់ហ្គាហ្សា មុនពេលមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:39 PM, ចំនួនអ្នកអានៈ​ 384ដង
រាជធានីភ្នំពេញ៖ ឧការបញ្ជាក់របស់ សម្តេចមហាបវរធិបតី បានធ្វើឡើងបន្ទាប់ពី ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 02:35 PM, ចំនួនអ្នកអានៈ​ 406ដង
ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaspanhon Nakspanhanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:33 PM, ចំនួនអ្នកអានៈ​ 403ដង
រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ដើម្បីជួយដល់អ្នករងគ្រោះដោយសារតែមានការលួច គណនីយើងត្រូវបែកចែកជា២ ក្នុងនោះមាន ការលួចយកគណនីបណ្ដាញ​សង្គម និងលួចយកគណនីធនាគារ។ ក្នុងនោះបើមានការលួចគណនីបណ្ដាញសង្គមយកទៅគ្រប់គ្រង ត្រូវជូនដំណឹងដល់អាជ្ញាធរឲ្យបានលឿន ក្នុងនោះនាយកដ្ឋានប្រឆាំងបទល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-06-2025, 12:30 PM, ចំនួនអ្នកអានៈ​ 401ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ​ Mi-8, Mi-26 និង Mi-28 ព្រមទាំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3651 នាក់
ម្សិលមិញ : 15589 នាក់
សរុបទាំងអស់ : 9004212 នាក់