ប្រតិភូសភាពាណិជ្ជកម្មថៃ ទស្សនកិច្ចនៅកម្ពុជា ស្វែងរកឱកាសវិនិយោគ |
|
ចុះថ្ងៃទី: 16-08-2023, 12:52 PM, ចំនួនអ្នកអានៈ 54ដង |
|
រាជធានីភ្នំពេញ៖ជំនួបនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈសភាពាណិជ្ជកម្មថៃ ដែលបានមកកាន់កម្ពុជា និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្មនាពេលនេះ។ប្រតិភូសភាពាណិជ្ជកម្មរបស់ថៃមួយក្រុម បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។ ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ គណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងទទួលយកនូវព័ត៌មាននានាពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មផងដែរ។
លោករដ្ឋមន្ត្រី បានបន្តថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានលេចចេញជាសេដ្ឋកិច្ចរីកចម្រើនខ្ពស់ ដោយបានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើនពីជុំវិញពិភពលោក ជាពិសេសប្រទេសចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រដ្ឋសមាជិកអាស៊ាន និងប្រទេសថៃជាដើម។
លោក ប៉ាន សូរស័ក្តិ ប្រកាសស្វាគមន៍គណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលមកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា។ លោករដ្ឋមន្ត្រី ចាត់ទុកជំនួបនេះ នឹងផ្តល់ឱ្យនូវឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីអាជីវកម្ម និងឱកាសវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
លោក Voratat Tantimongkolsuk តំណាងសភាពាណិជ្ជកម្មរបស់ថៃ បានជម្រាបលោករដ្ឋមន្ត្រីពាណិជ្ជកម្មថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។
លោកបានបន្តថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ បន្ថែមពីលើនោះកាលពីដើមឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នៅទីក្រុងបាងកក ដែលមានវាគ្មិនមកពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
លោក Voratat Tantimongk បន្ថែមថា ទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម។ លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
ថ្លែងក្នុងជំនួបពិភាក្សាការងារនោះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន សាធារណរដ្ឋកូរ៉េ និងអារ៉ាប់រួម។ នេះបង្ហាញពីកាលានុវត្តភាព វិនិយោគដ៏មានសក្តានុពលសម្រាប់ធុរជនថៃ មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធដែលផ្តល់ដោយកិច្ចព្រមព្រៀងទាំងនោះ។
លោករដ្ឋមន្ត្រី បន្តថា ប្រទេសកម្ពុជាផ្តល់ឱកាសកំណើនរយៈពេលវែងនៅទូទាំងវិស័យជាច្រើន ហើយមានទីតាំងល្អជាមជ្ឈមណ្ឌលសក្តានុពលសម្រាប់អាជីវកម្ម និងការវិនិយោគនៅក្នុងតំបន់ ដោយពិចារណាលើកត្តាសំខាន់ៗមួយចំនួនដូចជាទីតាំងយុទ្ធសាស្ត្រ កម្លាំងពលកម្មវ័យក្មេង និងថាមពល ការទទួលបានទីផ្សារដ៏ធំតាមរយៈ GSP ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។
លោករដ្ឋមន្ត្រី បានលើកឡើងផងដែរថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ជាថ្មីម្តងទៀត កម្ពុជាប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំទឹកប្រាក់ជាង ៤០៩លានដុល្លារអាមេរិក និងថៃនាំចេញ មកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣,៨៣២លានដុល្លារអាមេរិក។
សម្រាប់រយៈពេល៦ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១.៩ពាន់លានដុល្លារអាមេរិក៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:48 PM, ចំនួនអ្នកអានៈ 28ដង
ប្រធានាធិបតី លោក ចូ បៃដិន បានជួបបណ្តាមេដឹកនាំនៅថ្ងៃទី២ នៃកិច្ចប្រជុំប្រចាំឆ្នាំ និងបានសន្យាវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធនានា រួមទាំងខ្សែកាបក្រោម បាតសមុទ្រ ដោយក្រុមមន្រ្តីអាមេរិកនិយាយថា ជាផ្នែកមួយនៃការទាញចំណាប់អាម្មណ៍ដែលមានគោលបំណងទប់ស្កាត់ផ្លូវចូលរបស់ចិន មកក្នុងតំបន់ដែល មានសារៈសំខាន់ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:47 PM, ចំនួនអ្នកអានៈ 25ដង
កំណែទម្រង់ទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធន (Caspanital Adequacy Framework ឬ CAF) របស់ ADB ។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មី ប្រចាំឆ្នាំរបស់ ADB ដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬ ប្រហែល ៤0% ។ ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:43 PM, ចំនួនអ្នកអានៈ 19ដង
យោងតាមអាជ្ញាធរ បានបញ្ជាក់ថា មនុស្ស ២៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងរបួសស្រាល ខណមនុស្សម្នាក់ ស្លាប់ ក្នុងហេតុការណ៍នេះ។
អាជ្ញាធរអ៊ូសបេគីស្ថាន បានរាយការណ៍ពីការផ្ទុះដ៏ធំមួយនៅជិតអាកាសយានដ្ឋាន ក្នុងរដ្ឋធានី តាសខេន របស់ប្រទេស ដែលបណ្តាលឲ្យមនុស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:52 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖បើតាមសេចក្តីប្រកាសក្រសួងការបរទេស ស្តីពីលទ្ធផលជំនួបមេដឹកនាំទាំងពីរ បានឱ្យដឹងថា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានប្តេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធក្នុង ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ ផ្លាស់ប្ដូរនិងចែករំលែកព័ត៌មាន សហការក្នុងការប្រយុទ្ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:38 PM, ចំនួនអ្នកអានៈ 24ដង
លោក Villavicencio ជាអតីតសមាជិកសភា និងជាអ្នកកាសែតម្នាក់ដែលធ្វើយុទ្ធនាការប្រឆាំងនឹងអំពើរលួយ ត្រូវបានគេបាញ់សម្លាប់ក្នុងរដ្ឋធានី គីតូ កាលពីថ្ងៃទី៩ ខែសីហា ក្នុងពេលមិនដល់ ២សប្ដាហ៍ផង មុនការបោះឆ្នោតប្រធានាធិបតី។ ប៉ូលិសអេក្វាទ័រ បានចាប់ខ្លួនជនសង្ស័យ ៦នាក់ដែលត្រូវបាន រាយការណ៍ថាជាជនជាតិកូឡុំប៊ីទាំងអស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:36 PM, ចំនួនអ្នកអានៈ 22ដង
កញ្ញា ជា ថារី គ្រូបង្វឹកកីឡាការ៉ាតេរបស់សមាគមន៍ក្រសួងមហាផ្ទៃ និងជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ី (Referee Commission) និងកញ្ញា ប្លុង ពេជ្រអក្ខ ជាប់ជាអាជ្ញាកណ្តាលខ្មែរពីររូបទៅកាត់ក្តីក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅចិន។ កញ្ញា ជា ថារី ជាចៅក្រមដាក់ពិន្ទុ លើប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:34 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងពេលលោក ថាវីស៊ីន បំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា។
នាយករដ្ឋមន្រ្តីកម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:12 PM, ចំនួនអ្នកអានៈ 23ដង
កីឡា ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៧ ហើយ ដោយថ្ងៃទី២៩ ខែកញ្ញានេះ មាន២គូ នៅលើទីលានបាល់ទាត់ផ្សេងគ្នា។
សូមជម្រាបថា គិតត្រឹមសប្ដាហ៍ទី៦ ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងនៃក្របខណ្ឌ Cambodian Premier League ជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:07 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ឆ្លើយតបសំណួរនោះ សម្តេចបានលើកយកខ្លឹមសារទាំងស្រុងនៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកជូនសម្តេចនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:04 PM, ចំនួនអ្នកអានៈ 34ដង
ក្រុមម៉ូតូទឹកកម្ពុជា ចំនួន ៩ នាក់ ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៤ ខែកញ្ញា ដើម្បីចូលរួមការប្រកួតកម្រិតពិភពលោក WGP#1 World Series នៅទីនោះ ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៤ ដល់ទី៨ ខែតុលា ខាងមុខ។
ការប្រកួត WGP#1 World Series ដែលធ្វើនៅសហរដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:03 PM, ចំនួនអ្នកអានៈ 16ដង
នាយកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR ប្រចាំការិយាល័យទីក្រុងញូវយ៉ក លោកស្រី រូវិន មេនីគឌីវេឡា (Ruven Menikdiwela) បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដូច្នេះថា «គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា កន្លងទៅនេះ មានមនុស្សច្រើនជាង ២,៥០០នាក់ បានស្លាប់ ឬបាត់ខ្លួន ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 11:59 AM, ចំនួនអ្នកអានៈ 29ដង
Barcelona ប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយជុំវិញការបង់ប្រាក់ជូនលោក Jose Maria Enriquez Negreira ដែលជាអតីតអនុប្រធានគណៈកម្មាធិការ ដើម្បីជាថ្នូរនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។
ក្រុមប៉ូលិសអេស្ប៉ាញបានឆ្មក់ចូលឆែកឆេរដល់ក្នុងការិយាល័យគណៈកម្មាធិការអាជ្ញាកណ្តាលបាល់ទាត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:42 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំអោយមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:36 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការសម្រេចបិទ និងដកហូត មន្ទីរពេទ្យសម្រាកព្យាបាលឯកជនខាងលើនេះ ដោយមូលហេតុប្រើប្រាស់បុគ្គលិកមិនមានគុណវឌ្ឍិស្របទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:34 PM, ចំនួនអ្នកអានៈ 29ដង
ក្នុងកញ្ចប់ថវិកាខាងលើ ក៏រួមមានទាំងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ចំនួន២០០ដុល្លារសិង្ហបុរី (១៤៥ដុល្លារអាមេរិក) សម្រាប់ប្រជាជនសិង្ហបុរីពេញវ័យប្រមាណ ២.៥លាននាក់ ឬស្មើជិតពាក់កណ្តាលនៃប្រជាជនសិង្ហបុរីសរុប ដែលនឹងត្រូវចែកចាយនៅខែធ្នូ ចុងឆ្នាំនេះ។ កញ្ចប់ថវិកាគាំទ្រនេះ ដែលជាការប្រកាសបន្ថែមព
 ព័ត៌មានលម្អិត
|
|
|