នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ Apple នឹងប្រកាសចេញ iPhone 15 ហើយ
ចុះថ្ងៃទី: 10-09-2023, 11:32 AM, ចំនួនអ្នកអានៈ 201ដង
ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនបានផ្ញើលិខិតអញ្ជើញទៅកាន់អ្នកចូលរួមទស្សនាដោយផ្ទាល់នឹងតាមរយៈអនឡាញរួចរាល់ហើយ ដែលទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងធ្វើឡើងនៅរោងមហោស្រព Steve Jobs ក្នុង Apple Park រដ្ឋកាលីហ្វ័រញ៉ា។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងរៀបចំព្រឹត្តិការណ៍ប្រកាសចេញត្រកូល iPhone 15 ជំនាន់ថ្មីបំផុតរបស់ខ្លួននៅរយៈពេល ៣ថ្ងៃខាងមុខនេះ។ ពោលគឺ នៅថ្ងៃទី ១២ ខែកញ្ញា សប្តាហ៍ក្រោយតែម្តង ដែលក្នុងព្រឹត្តិការណ៍ដ៏ធំនោះនឹងមានប្រកាសចេញនូវឧបករណ៍ថ្មីៗជាច្រើនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ដ៏ធំរបស់ Apple នេះមានឈ្មោះថា «Wonderlust» ដែលមានន័យថា ការពុះពារក្នុងការធ្វើដំណើរ។ Apple នឹងចាប់ផ្តើមប្រារព្ធព្រឹត្តិការណ៍នេះនៅម៉ោង ១០ព្រឹកតទៅម៉ោងនៅសហរដ្ឋអាមេរិក ដែលត្រូវនឹងម៉ោង ១២យប់រំលងអាធ្រាតម៉ោងនៅក្នុងប្រទេសកម្ពុជា។ មិនខុសពីរាល់ដងទេ Apple នឹងចាក់ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណិតដែលមាននៅលើ Apple.com ក៏ដូចជានៅក្នុងកម្មវិធី Apple TV ផងដែរ។ គួរជម្រាបដែរថា ក្នុងព្រឹត្តិការណ៍នោះ Apple នឹងប្រកាសបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ទាំង ៤ម៉ូដែល រួមមាន iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ ប៉ុន្តែតាមពាក្យចចាមអារ៉ាមមួយរយៈចុងក្រោយនេះបានលើកឡើងថា Apple នឹងបញ្ចេញម៉ូដែល iPhone 15 Ultra ថ្មីស្រឡាងមួយបន្ថែមទៀតដែលមានទំហំផ្ទុករហូតដល់ 2TB ឯណោះ ខណៈតម្លៃវិញក៏ខ្ពស់ខ្លាំងផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-01-2026, 12:46 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:42 PM, ចំនួនអ្នកអានៈ​ 4ដង
ក្រុមហង្សក្រហមមួយនេះ បានគ្រងតំណែងជើងឯកលីគ Premier League គម្រប់លើកទី២០ នារដូវកាលមុន នាំឱ្យពួកគេរកបានចំណូលសរុប ៨៣៦លានផោន ច្រើនជាងក្លឹបណាៗទាំងអស់ទៀតផង គ្រាដែល Manchester United ក៏បានបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅឈរនៅលេខរៀងទី២៩ ដែលជាចំណាត់ថ្នាក់ដ៏ទាបបំផុតមិនធ្លាប់មានពីមុនមក។ ក្រុមបាល់ទាត់អាជីព Liverspanool បានក្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:40 PM, ចំនួនអ្នកអានៈ​ 27ដង
លោក ត្រាំ បានអះអាងថាលោកបានពិភាក្សាជាមួយលោក ពូទីន ហើយជឿថាប្រធានាធិបតីរុស្ស៉ីមានបំណងចង់បានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត៤ឆ្នាំមកនេះ។ តាមលោក ត្រាំ លោក ហ្សេលេនស្គីឥលូវក៏ហាក់ដូចជាបានត្រៀមខ្លួនរាល់ដើម្បីឈានដល់កិច្ចព្រមព្រៀងផងដែរ។ នៅក្នុងកិច្ចពិភាក្សាមួយ នាឱកាសចូលរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:37 PM, ចំនួនអ្នកអានៈ​ 26ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេស្វ៊ីស នៅបន្ទាប់ពីជំនួបជាមួយប្រមុខ NATO លោក Mark Rutte លោក ត្រាំ បានគូសបញ្ជាក់ថា «គាត់ (លោក ពូទីន) ត្រូវបានអញ្ជើញ។ គាត់បានយល់ព្រមទទួលយកការអញ្ជើញ»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២១ ខែមករា បានអះអាងថាប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:35 PM, ចំនួនអ្នកអានៈ​ 3ដង
លោករដ្ឋមន្ត្រី បានឯកភាពលើសំណូមពររបស់លោកប្រធានអង្គការ ដែលបានផ្តួចផ្តើមគំនិតក្នុងការសហការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ក្នុងការបង្កើតថ្នាក់បណ្តុះបណ្តាលមគ្គុទ្ទេសក៍និយាយភាសាកូរ៉េ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកជំនាញមគ្គុទេ្ទសក៍ប្រើប្រាស់ភាសាកូរ៉េឱ្យបានស្ទាត់ជំនាញ និងទទួល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:28 PM, ចំនួនអ្នកអានៈ​ 25ដង
ការសម្រេចនេះ​បានផ្អាកសេចក្តីបញ្ជារបស់រដ្ឋាភិបាលកាណាដា ដែលបានចេញនៅឆ្នាំ ២០២៤ ដែលបញ្ជាឲ្យ TikTok Technology Canada Inc. បញ្ចប់ប្រតិបត្តិការរបស់ខ្លួន ដោយយោងទៅលើការព្រួយបារម្ភផ្នែកសន្តិសុខជាតិ ពាក់ព័ន្ធនឹងក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន។​ តុលាការបានបញ្ជូនករណីនេះត្រឡប់ទៅកាន់ក្រសួងឧស្សាហកម្មកាណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:16 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖ពិធីនេះមានការចូលរួមពីសំណាក់លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុម ការ ងារ រាជរដ្ឋាភិបាល ចុះ មូ ល ដ្ឋានក្រុង ស្រុក នៃខេត្តក្រចេះជាច្រើនរូបផងដែរ។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:09 PM, ចំនួនអ្នកអានៈ​ 21ដង
លោក ត្រាំ បាននិយាយថាការសម្រេចចិត្តរបស់លោកធ្វើឡើងបន្ទាប់ពីរូបលោកបានឈានដល់កិច្ចព្រមព្រៀងគោលមួយជាមួយ NATO ពាក់ព័ន្ធនឹងអនាគតរបស់ Greenland។ នៅក្នុងការបង្ហោះ លើបណ្ដាញទំនាក់ទំនងសង្គម Truth Social ក្រោយជួបពិភាក្សាជាមួយប្រមុខ NATO លោក Mark Rutte ក្នុងទីក្រុង Davos ប្រទេសស្វ៊ីសជាទីដែលលោកកំពុងចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 12:04 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ចេង ហុង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានីយវិទ្យុទាក់ទង​ Smart Net X1 ដោយបាន​ធ្វើ​ការ​ជួសជុល​ និងផ្លាស់ប្តូរ​ សម្ភារៈបរិក្ខារមួយចំនួន ដើម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-01-2026, 11:57 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ស្របតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្តីពីការតវ៉ាចំពោះការរំលោភបំពានរបស់ថៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 05:19 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ដើម្បីធានាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការអនុវត្តប្រកាសលេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 05:01 PM, ចំនួនអ្នកអានៈ​ 53ដង
តាមព័ត៌មានលេចធ្លាយថ្មីៗបានបង្ហាញថា Samsung Galaxy S26 Ultra ប្រហែលជានឹងមានលក់ក្នុងជម្រើសពណ៌ ៦ខុសៗគ្នា ពេលវាបង្ហាញជាផ្លូវការ។ Samsung អាចនឹងប្រកាសចេញស៊េរី Galaxy S26 នៅសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ ឆ្នាំ២០២៦។ ការបញ្ជាទិញជាមុន (Pre-order) ទំនងជានឹងបើកនៅថ្ងៃដូចគ្នានៅប្រទេសខ្លះៗ។ ចំណែកឯការចេញលក់ជាផ្លូវការ អាចចាប់ផ្តើមនៅសប្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 04:56 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 04:45 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖កិច្ចជំនួបនេះ មានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 04:37 PM, ចំនួនអ្នកអានៈ​ 72ដង
អ្នកតវ៉ាបានប្រមូលផ្តុំគ្នា ក្នុងទីក្រុងវ៉ាស៉ីនតោន និងនៅតាមទីក្រុងតូចៗដូចជា Asheville រដ្ឋ North Carolina ដោយអ្នកតវ៉ាបានដើរកាត់ទីប្រជុំជន ហើយស្រែកថា «No ICE, no KKK, no fascist USA» ដែលជាពាក្យស្លោកប្រើសម្រាប់ប្រឆាំងនឹងចំណាត់ការបង្រ្កាបជនអន្តោវប្រវេសន៍របស់ លោក ត្រាំ។ នេះបើតាមវីដេអូចែកចាយតាមបណ្តាញសង្គម។ អ្នកធ្វើការ និង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4750 នាក់
ម្សិលមិញ : 8926 នាក់
សរុបទាំងអស់ : 10985311 នាក់