ក្រសួងទេសចរណ៍ជំរុញអ្នកវិនិយោគចូលរួមពិព័រណ៍ CAMFOOD ដើម្បីរួមគ្នាលើកស្ទួយទេសចរណ៍ជាតិ |
|
ចុះថ្ងៃទី: 14-09-2023, 04:44 PM, ចំនួនអ្នកអានៈ 219ដង |
|
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងពិធីសម្ពោធបើកការតាំងពិព័រណ៍នៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រកាសបើកជាផ្លូវការ នូវពិធីតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារនិងសណ្ឋាគារ ខ្នាតអន្តរជាតិដែលជាព្រឹត្តិការណ៍មួយ សម្រាប់ទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុកអាចមកប្រមូលផ្តុំគ្នា និងចែកចាយនូវផលិតផលតាមបណ្តាក្រុមហ៊ុនសម្រាប់បម្រើដល់អ្នកទេសចរណ៍។
ក្រសួងទេសចរណ៍បានជំរុញឱ្យអ្នកវិនិយោគចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបអាហារ វិស័យសំណង់ និងបដិសណ្ឋារកិច្ចល្អ CAMFOOD ដើម្បីធ្វើការប្រមូលផ្តុំនូវផលិតផលទាំងក្នុងស្រុកនិងក្រៅប្រទេស ដាក់បញ្ចូលគ្នាសម្រាប់បង្កើតជាឱកាសដ៏ធំមួយ ឆ្ពោះទៅរកគោលដៅទេសចរណ៍នៅប្រទេសកម្ពុជា។
លោកបានថ្លែងថា ក្រសួងទេសចរណ៍ជំរុញឱ្យមានការដាក់តាំងពិព័រណ៍លាយឡំគ្នាជាមួយនឹងផលិតផលក្នុងស្រុក ក៏ដូចជាផលិតផលក្រៅស្រុក ដើម្បីបង្កើតទៅជាពិព័រណ៍ម្ហូបអាហារ ក៏ដូចជាពិព័រណ៍ពាណិជ្ជកម្ម ដែលមានការរួមគ្នាជាមួយនឹងអាជីវករ ក៏ដូចជាក្រុមហ៊ុនបម្រើលើវិស័យទេសចរណ៍ អាចបង្កើននូវភាពជឿជាក់ទៅលើគោលដៅទេសចរណ៍នៅកម្ពុជា។
លោកបានថ្លែងថា «ក្នុងនាមក្រសួងទេសចរណ៍ ខ្ញុំសូមលើកទឹកចិត្តដល់អាជីវករនៅក្នុងឧស្សាហ៍កម្មទេសចរណ៍ ត្រូវធ្វើយ៉ាងណាជំរុញឱ្យមានការគាំទ្រលើផលិតផលរបស់ខ្លួន តាមរយៈការផ្តល់សេវាកម្មពីបុគ្គលិកនៅក្នុងអាជីវកម្ម។ ក្នុងន័យនេះ ម្ចាស់អាជីវករគួរធ្វើការពង្រឹងទៅលើជំនាញរបស់បុគ្គលិក ដើម្បីអាចចូលរួមផ្តល់សេវាកម្មលើវិស័យទេសចរណ៍ឱ្យកាន់តែល្អជាងមុន ដោយត្រូវជំរុញឱ្យបុគ្គលិកម្នាក់ ត្រូវតែមានជំនាញមួយឱ្យបានច្បាស់លាស់»។
ក្រសួងទេសចរណ៍បានសហកាជាមួយនឹងក្រុមហ៊ុន Kofi ដើម្បីបើកវគ្គបណ្តុះបណ្តាលតាមអនឡាញ និងសាធារណៈធ្វើការពង្រឹងសមត្ថភាពដល់បុគ្គលិក តាមបណ្តាក្រុមហ៊ុននីមួយៗ ដែលផ្តោតលើជំនាញឆុងកាហ្វេ ក្រឡុកស្រា ក៏ដូចជាការងារមួយចំនួនទៀត ដែលក្រុមហ៊ុននិងក្រសួងបានអនុវត្តនាពេលកន្លងមក។
សូមបញ្ជាក់ថា សម្រាប់គោលដៅពង្រឹងលើវិស័យទេសចរណ៍ ក៏តម្រូវឱ្យមានការយកចិត្តទុកដាក់ទៅលើផ្នែកបម្រើលើសេវាកម្ម និងការផ្គត់ផ្គង់ទៅលើវិស័យទំនិញនិងម្ហូបអាហារដែរ ដូច្នេះការរៀបចំពិធីពិព័រណ៌នៅថ្ងៃនេះ ក៏ជាផ្នែកមួយបំផុសឱ្យមានការជួបជុំជាមួយនឹង ម្ចាស់អាជីវកម្ម បុគ្គលិក និងអ្នកពាក់ព័ន្ធ ជាច្រើនទៀត ដើម្បីរួមគ្នាគិតគូរលើផ្នែកសេវាកម្ម និងការផ្គត់ផ្គង់ទំនិញម្ហូបអាហារដល់អ្នកទេសចរណ៍ឱ្យត្រូវកន្លែង សមស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។
ជាមួយនឹងការតាំងពិព័រណ៍ CAMFOOD នេះដែរ ក៏នឹងបង្ហាញពីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច និងធ្វើម្ហូបផ្សេងៗនៅកម្ពុជា ដែលនឹងបង្ហាញដោយអ្នកជំនាញក្នុងវិស័យ F&B និងផ្នែកបដិសណ្ឋារកិច្ចប្រកួតប្រជែងដណ្តើមពានរង្វាន់។ លើសពីនេះទៅទៀត នឹងមានសិក្ខាសាលាចែករំលែកបច្ចេកទេសដោយមិនគិតថ្លៃ ទាក់ទងនឹងការច្នៃប្រឌិតថ្មីក្នុងសម្ភារសំណង់ អគ្គិសនី/មេកានិច ថាមពលព្រះអាទិត្យ និងប្រធានបទ HVAC ដែលនឹងប្រារព្ធឡើងរួមគ្នាជាមួយព្រឹត្តិការណ៍ CAMBUILD៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-10-2024, 11:54 AM, ចំនួនអ្នកអានៈ 0ដង
នៅថ្ងៃច័ន្ទនេះ នឹងប្រារព្ធខួបមួយឆ្នាំចាប់តាំងពីការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើម។ ក្រុមអង់គ្លេសដែលឧទ្ទិសដល់ការធានាសិទ្ធិមនុស្សប៉ាឡេស្ទីនបានរៀបចំបាតុកម្មកាលពីថ្ងៃសៅរ៍។ អ្នកចូលរួមបានដើរពេញផ្លូវនៅកណ្តាលទីក្រុងឡុងដ៍ ហើយបានដើរកាត់ទីក្រុ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-10-2024, 11:51 AM, ចំនួនអ្នកអានៈ 0ដង
លោក Fico បានលើកទ្បើងថា ដរាបណាខ្ញុំនៅធ្វើជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី ខ្ញុំនឹងដឹកនាំសមាជិកសភា ដែលខ្ញុំគ្រប់គ្រងជាប្រធានគណបក្ស នឹងមិនយល់ព្រមចំពោះសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូឡើយ។ លោកថា ការចូលអង្គការណាតូរបស់អ៊ុយក្រែននឹងបម្រើជាមូលដ្ឋានដ៏ល្អសម្រាប់បំផ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 01:16 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ មានការអញ្ជើញចូលរួមពីលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមទាំងបណ្តាមេដឹកនាំនៃប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីផ្សេងទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២៤នេះ បានបង្ហោះ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 01:13 PM, ចំនួនអ្នកអានៈ 29ដង
កាលពីដើមសប្តាហ៍នេះ អ៉ីស្រាអែលបានបញ្ជូនកងទ័ព ឱ្យចូលវាយលុកតំបន់ភាគខាងត្បូងលីបង់ ដែលជាសំបុករបស់ចលនាប្រដាប់អាវុធហេសបូឡា ក្រោយបានបើក ការវាយប្រហារតាមផ្លូវអាកាសជាប់រហូត អស់រយៈពេលជាច្រើនថ្ងៃ នៅតាមតំបន់ពាសពេញប្រទេសលីបង់ ហើយអំឡុងការទម្លាក់គ្រាប់បែកទាំងនោះ មេដឹកនាំហេសបូឡា ក៏ត្រូវបានសម្លាប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 12:02 PM, ចំនួនអ្នកអានៈ 27ដង
លោក Araghchi បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងដាម៉ាស ក្រោយជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសស៉ីរី និងជាមួយប្រធានាធិបតីស៉ីរី ដូច្នេះថា «បញ្ហាដែលសំខាន់បំផុតនាពេលនេះ គឺបទឈប់បាញ់ ជាពិសេសនៅហ្កាហ្សា និងលីបង់»។ ទស្សនកិច្ចរបស់លោក Araghichi នៅស៉ីរី ដែលជាលើកដំបូង ក្រោយចូលកាន់តំណែងកាលពីខែសីហា គឺស្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 12:00 PM, ចំនួនអ្នកអានៈ 34ដង
មន្រ្តីខាងលើបានបង្ហើបឱ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា «យោធាអ៉ីស្រាអែល (IDF) កំពុងតែរៀបចំការឆ្លើយតប ចំពោះការវាយប្រហារពុំធ្លាប់មានពីមុន និងខុសច្បាប់របស់អ៉ីរ៉ង់ មកលើប្រទេសអ៉ីស្រាអែល ព្រមទាំងប្រជាជនស៉ីវិលអ៉ីស្រាអែល»។ យ៉ាងណាមិញ មន្រ្តីដដែល មិនបានរៀបរាប់លម្អិត អំពីលក្ខណៈឬក៏ពេលវេលា ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:59 AM, ចំនួនអ្នកអានៈ 27ដង
នៅទូទាំងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ លើពិភពលោកនេះ, គោលនយោបាយជាច្រើន ក្នុងនោះរួមទាំងការកាត់បន្ថយអត្រាការប្រាក់បង់រំលោះ និងអត្រាកម្ចីទិញផ្ទះ ត្រូវបានដាក់ចេញក្នុងឆ្នាំនេះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដោយកាលពីពេលមុន វិស័យនេះមានចំនួន១ភាគ៤ នៃសកម្មភាពសេដ្ឋកិច្ច។
ការលក់ផ្ទះន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:58 AM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ការអំពាវនាវបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកឆ្លៀតមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនា ល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ គ្រាដែលលោកដឹកនាំបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចុះទ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:53 AM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សមាជិកគណៈកម្មាការមេប្រយោគ អប្បមាទទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមណ្ឌល និងសមាជិកអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួនប្រមាណ ២៩៧នាក់។
លោកបណ្ឌិតសភាចារ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:50 AM, ចំនួនអ្នកអានៈ 26ដង
Waymo មានរថយន្តប្រមាណ៧០០គ្រឿង កំពុងបម្រើសេវាកម្មរបស់ខ្លួន ហើយជាក្រុមហ៊ុនអាម៉េរិកតែមួយគត់ ដែលប្រតិបត្តិការរថយន្តឈ្នួលគ្មានមនុស្សបើកបរ។
ក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ Waymo ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alspanhabet នឹងបន្ថែមរថយន្តអគ្គិសនី មកពីក្រុមហ៊ុន Hyundai Motor របស់កូរ៉េខាងត្បូង ចូល
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:45 AM, ចំនួនអ្នកអានៈ 30ដង
កិច្ចប្រជុំខាងលើ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ស្ថិតក្នុងក្រុង Ramstein ក្បែរទីក្រុង Frankfurt ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំសម្ព័ន្ធមិត្តជាង៥០ប្រទេស របស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ លោក ហ្សេលេនស្គី បាននិយាយលើបណ្តាញទំនាក់ទំនងសង្គមដូច្នេះថា «យើងកំពុងត្រៀមរៀបចំ សម្រាប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:32 AM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានប ឱ្យដឹងថា ក្នុងពិធីបិទកិច្ចប្រជុំកំពូលលើកទី១៩ នោះ ក៏មានការប្រកាសជាផ្លូវការអំពីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ផងដែរ។
នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-10-2024, 05:38 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖លោក កត្តា អ៊ន ក៏បានរំលេចផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ឯកឧត្តម ហេង សួរ ជារដ្ឋមន្ត្រី សូមថ្លែងការអរគុណដល់គ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេសដែលបាននិងកំពុងចូលរួមក្នុងបេសកកម្មនៃការកសាងធនធានមនុស្សនៅប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-10-2024, 05:33 PM, ចំនួនអ្នកអានៈ 41ដង
លទ្ធផលនៃការស៊ើបអង្កេតនៅមិនទាន់ត្រូវបានប្រកាសបង្ហាញនោះទេ ប៉ុន្តែបើយោងតាមសារព័ត៌មានក្នុងស្រុកឥណ្ឌាជាច្រើនបានចេញផ្សាយថា អាជ្ញាធរឥណ្ឌាបានបន្ថែមការចោទប្រកាន់ និងករណីស៊ើបអង្កេតថ្មីមួយចំនួនទៀត ក្នុងនោះមានពីរករណីធ្ងន់ធ្ងរគឺ «ឧបាយកលតម្លៃភាគហ៊ុន និងជំរិតទារប្រាក់» ហើយបើសិនជារកឃើញការពិត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-10-2024, 05:30 PM, ចំនួនអ្នកអានៈ 42ដង
អតីតកីឡាកររកបានគ្រាប់ច្រើនជាងគេរបស់ជម្រើសជាតិអ៊ុយរូហ្គាយ Luis Suarez បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិកាលពីខែមុន បាននិយាយថា របស់របៀបលេង ឬកលល្បិច និងការផ្លាស់ប្តូរក្នុងក្រុមរបស់លោក Bielsa គិតចាប់តាំងពីបានចូលកាន់តំណែងកាលពីឆ្នាំមុន បានបង្កឱ្យមានការប្រេះឆានៅក្នុងក្រុម ។
អតីតខ្សែប្រយុទ
ព័ត៌មានលម្អិត
|
|
|