AMRO វាយតម្លៃ​សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នៅរក្សាបានកំណើនក្នុងអត្រា ៥.៣% ដែលជាកំណើនខ្ពស់ក្នុងតំបន់ ​
ចុះថ្ងៃទី: 15-09-2023, 04:53 PM, ចំនួនអ្នកអានៈ 224ដង
រាជធានី​ភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២៣​ ​លោកបណ្ឌិត លី គូឈីង ប្រធាន AMRO ​បានកត់សម្គាល់​ថា សេដ្ឋកិច្ចកម្ពុជា មានការងើបឡើងវិញយ៉ាងឆាប់រហ័ស និងរឹងមាំបន្ទាប់ពីការបើកប្រទេសឡើងវិញ ដែលជំរុញដោយសកម្មភាពចាយវាយក្នុងស្រុក ​និងការកើនឡើងតម្រូវការសកល។ ក្រុមបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន ASEAN+3 (AMRO) បានវាយតម្លៃថា នៅក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជា នៅរក្សាបានកំណើនក្នុងអត្រា ៥.៣% ដែលជាកំណើនខ្ពស់ក្នុងតំបន់ ទោះបីត្រូវថមថយតិច ជាការវាយតម្លៃកាលពីដើមឆ្នាំក្ដី។ លោកបន្តថា កំណើននេះជំរុញដោយការងើបឡើងវិញ យ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍​ ភាពរឹងមាំនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ ​និងលំនឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទោះបីមានការថមថយវិស័យកាត់ដេរ និងភាពទ្រឹងនៃវិស័យសំណង់ និងអចលនទ្រព្យក៏ដោយ ។ កត្តាទាំងនេះ បង្ហាញពីលទ្ធផលនៃការបន្តអនុវត្តវិធានការ អន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីរក្សាលំនឹងជីវភាព និងសកម្មភាពសេដ្ឋកិច្ចរបស់វិស័យអាទិភាពដែលនៅទទួលរងផលប៉ះពាល់ ។ ទោះបីរាជរដ្ឋាភិបាល បានបង្កើនចំណាយសម្រាប់ការជួយអន្តរាគមន៍ទំាងនេះ ក៏ស្ថានភាពហិរញ្ញវត្ថុសាធារណៈជារួមនៅរក្សាបានចីរភាព តាមរយៈការរក្សានូវវិន័យថវិកា ការចាយចំទិសដៅ ព្រមទាំងការរក្សាបំណុលសាធារណៈឱ្យនៅកម្រិតទាបអាចគ្រប់គ្រងបាន។ វិស័យហិរញ្ញវត្ថុក៏នៅមានស្ថិរភាព ទោះបីមានការប៉ះពាល់ខ្លះដោយសារការកើនឡើងនូវអត្រាការប្រាក់គោលជាសកល។ ទំហំពាណិជ្ជកម្មជារួមមានតុល្យភាពល្អប្រសើរ ដោយសារការថមថយការនាំចេញ ជាពិសេស វត្ថុធាតុដើមផលិត ខណៈដែលការបង្វែរឯកជននៅបន្តមានកំណើន។ ​លោកបណ្ឌិត លី គូឈីង បានលើកឡើងជាអនុសាសន៍មួយចំនួនដូចជា៖ កម្ពុជាគួរចាប់ផ្តើមកសាងឡើងវិញនូវទ្រនាប់ថវិកា ដើម្បីពង្រឹងភាពធន់នៃហិរញ្ញវត្ថុសាធារណៈ​, គួរបន្តតាមដាន និងពង្រឹងភាពធន់នៃវិស័យហិរញ្ញវត្ថុ ដើម្បីធានាស្ថិរភាព និង ការបន្តពង្រឹងការអនុវត្តគោលនយោបាយរចនាសម្ព័ន្ធ ដើម្បីបង្កើនភាពធន់ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងឱកាសនោះដែរ ​​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់នៃបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន AMRO ដែលតែងសិក្សាវាយតម្លៃអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ។ ​អគ្គបណ្ឌិតសភាចារ្យ ក៏បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលនៃកំណើនសេដ្ឋកិច្ច និងបានសម្តែងការគាំទ្រទៅនឹងអនុសាសន៍របស់ក្រុមការងារ AMRO ដើម្បីធានាបានចីរភាពកំណើន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ។ និងបានលើកឡើងអំពីទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងភាពធន់ទាំង ៥ ដូចមានក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១៖ ១. ភាពធន់នៃស្ថាប័នសាធារណៈ, ២. ភាពធន់នៃសេដ្ឋកិច្ច, ៣. ភាពធន់នៃសង្គម, ៤. ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ និង ៥. ភាពធន់ផ្នែកបរិស្ថាន។ ​ក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសកលឆ្នាំ២០២៣នេះ ដែលមានភាពធូរស្រាលបន្តិច ហើយដែលត្រូវបានសន្និដ្ឋានចុងក្រោយថានឹងមិនធ្លាក់ទៅក្នុងស្ថានភាពនៃវិបត្តិទេ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចប្រទេសធំៗមួយចំនួន ដូចជា សហរដ្ឋអាមេរិក បានត្រឡប់មករកស្ថានភាពធូរស្រាលជាងមុន ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងចំណាយប្រើប្រាស់ និងភាពរឹងមាំនៃទីផ្សារការងារ ក្រោយសម្ពាធអតិផរណាត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចពិភពលោកហាក់នៅមានភាពផុយស្រួយ និងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ជាងមុន ដោយសារការកើនឡើងនូវភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងការបែកខ្ញែកច្រវ៉ាក់ផ្គត់ផ្គង់សកល, លទ្ធភាពនៃការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាបន្តបន្ទាប់, ការងើបឡើងយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន និងបម្រែបម្រួលអាកាសធាតុ ជាដើម​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-01-2026, 05:19 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖ដើម្បីធានាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការអនុវត្តប្រកាសលេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 05:01 PM, ចំនួនអ្នកអានៈ​ 50ដង
តាមព័ត៌មានលេចធ្លាយថ្មីៗបានបង្ហាញថា Samsung Galaxy S26 Ultra ប្រហែលជានឹងមានលក់ក្នុងជម្រើសពណ៌ ៦ខុសៗគ្នា ពេលវាបង្ហាញជាផ្លូវការ។ Samsung អាចនឹងប្រកាសចេញស៊េរី Galaxy S26 នៅសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ ឆ្នាំ២០២៦។ ការបញ្ជាទិញជាមុន (Pre-order) ទំនងជានឹងបើកនៅថ្ងៃដូចគ្នានៅប្រទេសខ្លះៗ។ ចំណែកឯការចេញលក់ជាផ្លូវការ អាចចាប់ផ្តើមនៅសប្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 04:56 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 04:45 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖កិច្ចជំនួបនេះ មានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 04:37 PM, ចំនួនអ្នកអានៈ​ 70ដង
អ្នកតវ៉ាបានប្រមូលផ្តុំគ្នា ក្នុងទីក្រុងវ៉ាស៉ីនតោន និងនៅតាមទីក្រុងតូចៗដូចជា Asheville រដ្ឋ North Carolina ដោយអ្នកតវ៉ាបានដើរកាត់ទីប្រជុំជន ហើយស្រែកថា «No ICE, no KKK, no fascist USA» ដែលជាពាក្យស្លោកប្រើសម្រាប់ប្រឆាំងនឹងចំណាត់ការបង្រ្កាបជនអន្តោវប្រវេសន៍របស់ លោក ត្រាំ។ នេះបើតាមវីដេអូចែកចាយតាមបណ្តាញសង្គម។ អ្នកធ្វើការ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 04:34 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានបើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ក្រុងសិនជិន ប្រទេសចិន ដោយជោគជ័យ ដែលក្លាយជាគោលដៅដ៏សំខាន់មួយក្នុងទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិនផងដែរ។ ការហោះហើរត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 04:32 PM, ចំនួនអ្នកអានៈ​ 66ដង
អភិបាលខេត្ត Niigata បានយល់ព្រមឱ្យបើករោងចក្រនេះឡើងវិញ កាលពីខែមុន ទោះបីជាមានការជំទាស់ពីសាធារណៈមតិ។ ប្រតិបត្តិករក្រុមហ៊ុន Tokyo Electric Power (TEPCO) បាននិយាយថា «ពួកគេ​កំពុង​បន្ត​ការ​រៀបចំ​ ហើយ​នឹងបើក​កុងតាក់បញ្ជាក្រោយ​ម៉ោង ៧យប់​ថ្ងៃ​នេះ ដើម្បី​ដំណើរការ​ម៉ាស៉ីន​រ៉េអាក់ទ័រ»។ រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 11:28 AM, ចំនួនអ្នកអានៈ​ 78ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 11:25 AM, ចំនួនអ្នកអានៈ​ 60ដង
នៅឯសន្និសីទសារព័ត៌មានឆ្នាំថ្មី លោក Lee បានសង្កត់ធ្ងន់ថាកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយ​ៈចម្ងាយឆ្ងាយ និងអន្តរទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ សហរដ្ឋអាមេរិក។ តាមលោក Lee សមត្ថភាពមីស៊ីល ICBM របស់កូរ៉េខាងជើងមិនត្រឹមតែគំរាមកំហែងដល់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏គំរាមកំហែងដល់ពិភពលោកទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 11:18 AM, ចំនួនអ្នកអានៈ​ 76ដង
បន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២លានរៀល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 11:04 AM, ចំនួនអ្នកអានៈ​ 40ដង
នេះមានន័យថា កាំភ្លើងធំ Arsenal នៅតែបន្តធ្វើបានល្អ តាមរយៈលេង ៧ប្រកួតឈ្នះទាំងអស់ មិនចាញ់ និងមិនស្មើឡើយ ក្នុងនាមក៏ជាក្រុមដែលកំពុងកាន់កាប់តំណែងកំពូលតារាង Premier League ទៀតផង។ក្រុមរបស់អង់គ្លេស Arsenal និង Tottenham Hotsspanur សុទ្ធតែយកបាន ៣ពិន្ទុដូចគ្នា ក្នុងប្រកួតទី៧ នៃពានរង្វាន់អឺរ៉ុប UEFA Chamspanions League 2025-26 អភ័ព្វតែក្រុមលេខ២ ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 10:19 AM, ចំនួនអ្នកអានៈ​ 69ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឱ្យដឹងថាការអនុម័តការលក់អាវុធខាងលើនឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សិង្ហបុរី ដើម្បីទប់ទល់នឹងការគំរាមបច្ចុប្បន្ន និងនៅពេលអនាគត ជាមួយការផ្ដល់ឱ្យកងកម្លាំងសមុទ្រនូវសមត្ថភាពដ៏គួរឱ្យជឿជាក់បានដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 10:15 AM, ចំនួនអ្នកអានៈ​ 68ដង
ខណៈបណ្ដាមេដឹកនាំអឺរ៉ុបដទៃទៀត ព្យាយាមប្រុងប្រយ័ត្នពាក្យសម្ដីដើម្បីទប់ស្កាត់ជម្លោះជាមួយសហរដ្ឋអាមេរិក លោក ម៉ាក្រុងឯណោះវិញបានបញ្ចេញប្រតិកម្មតបតខ្លាំងៗទៅនឹង ការគំរាមរបស់លោក ត្រាំ។ ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស លោក ម៉ាក្រុងបាននិយាយថាបារាំង និងអឺរ៉ុបនឹងមិនទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 10:02 AM, ចំនួនអ្នកអានៈ​ 75ដង
នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានប្រើប្រាស់រូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ដោយបង្ហាញរូបលោកកាន់ទង់ជាតិអាមេរិកនៅហ្គ្រីនឡែន និងផែនទីមួយទៀតដែលបង្ហាញថាហ្គ្រីនឡែន និងកាណាដាបានក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា «ហ្គ្រីនឡែនគឺចាំបាច់សម្រាប់សន្តិសុខជាតិ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 09:47 AM, ចំនួនអ្នកអានៈ​ 66ដង
ការវាយប្រហារដ៏ធំនេះបានធ្វើឱ្យអគារស្នាក់នៅចំនួន ៥,៦៣៥ កន្លែងគ្មានកម្តៅប្រើប្រាស់ ចំពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -១៥អង្សាសេ។ លោក ហ្សេលេនស្គី បានលើកឡើងថា សហរដ្ឋអាមេរិក «មិនទាន់មានកម្លាំង» គ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីនៅឡើយទេ ប៉ុន្តែរដ្ឋបាលលោក ត្រាំ អាចធ្វើបានច្រើនជាងនេះ។ ប្រធានាធិបតីអ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1752 នាក់
ម្សិលមិញ : 8926 នាក់
សរុបទាំងអស់ : 10982313 នាក់