ក្រសួងកសិកម្ម នាំក្រុមអ្នកសារព័ត៌មាន ចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោ​មគម្រោង CAPFish រយៈពេល៤ថ្ងៃ នៅរាជធានី-ខេត្ដចំនួន៤
ចុះថ្ងៃទី: 17-09-2023, 12:11 PM, ចំនួនអ្នកអានៈ 322ដង
រាជធានី​ភ្នំពេញ៖ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងផ្អែកលើលើបទពិសោធន៍ជោគជ័យរបស់កម្មវិធីគាំទ្រសហគ្រាសជលផល ខ្នាត តូច និងមធ្យម (VCIS) របស់គម្រោង CAPFish ដែលបានគាំទ្រដល់សហគ្រាស ជលផលចំនួន២៨ ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការអាជីវកម្ម បង្កើតផលជះជាវិជ្ជមានតាមរយៈការបង្កើតការងារ ការប្រើប្រាស់ ធនធាន ប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រាក់ចំណេញបានកាន់តែប្រសើរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល អង្គការ UNIDO និងក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាស ជលផល ក្រោ​មគម្រោង CAPFish រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានី-ខេត្ដចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្ដាល, កំពង់ធំ និងខេត្ដសៀមរាប។ ដំណើរទស្សនកិច្ចសិក្សា រៀបចំជាពិសេសសម្រាប់ក្រុមអ្នកសារព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នផ្សេងៗក្នុងមានគោលបំណង ជាក់លាក់ដូចខាងក្រោម៖ ទី១៖ ផ្តល់សារអប់រំមួយចំនួន ដល់បណ្តាញសារព័ត៌មានស្តីពីការអភិវឌ្ឍអាជីវកម្ម គោលគំនិតនិងការអនុវត្តសុវត្ថិភាព ម្ហូបអាហារ និងការអភិវឌ្ឍវិស័យឯកជន។ ទី២៖ ផ្សព្វផ្សាយអំពីភាពជោគជ័យនៃការអនុវត្តរបស់គម្រោងរបស់រដ្ឋបាលជលផល និង អង្គការ UNIDO។ ទី៣៖ បង្ហាញអំពីការអនុវត្តតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ និងដំណើរការទទួលវិញ្ញាបនប័ត្រ។ ទី៤៖ ផ្សព្វផ្សាយដល់សាធារណជនអំពីសារសំខាន់ៗនិងអត្ថប្រយោជន៍របស់សុវត្ថិភាពម្ហូបអាហារ។ គម្រោង CAPFish សហការផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តដោយ រដ្ឋបាលជលផល និងអង្គការ UNIDO ។ កម្មវិធីទស្សនសិក្សានេះ ដឹកនាំ និងសម្របសម្រួលដោយ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ រដ្ឋបាលជលផល (FiA)។ ដំណើរទស្សនកិច្ចនេះ នឹងមានសកម្មភាពច្រើន ដែលរួមមានដូចការ៖ ការបណ្តុះបណ្តាលអំពីសុវត្ថិភាពម្ហូបអាហារ សន្និសីទសារព័ត៌មាន ដំណើរទស្សនកិច្ចទៅសហគ្រាស ជលផលដែលទទួលបាន ការគាំទ្រពីគម្រោងបទសម្ភាសន៍ ជាមួយអ្នកជំនាញ ម្ចាស់អាជីវកម្ម រួមទាំងអ្នកប្រើប្រាស់។ ដំណើរទស្សនកិច្ចនេះ ផ្តល់រួមចំណែកបង្ហាញ អំពីការប្តេជ្ញាចិត្តពីសំណាក់ភាគីពាក់ព័ន្ធ ដែលរួមមាន រដ្ឋាភិបាល ផ្នែកឯកជន ប្រព័ន្ធផ្សព្វផ្សាយ ដៃគូអភិវឌ្ឋន៌ ក្នុងការធ្វើឲ្យប្រសើរឡើង នូវប្រតិបត្តិការអាជីវកម្ម បង្កើនភាពប្រកួតប្រជែង ឱកាសវិនិយោគថ្មីៗ បង្កើនចំណេះដឹងអំពីសុវត្ថិភាពម្ហូបអាហារ ពង្រឹងប្រពន្ធ័ខ្សែច្រវ៉ាក់តម្លៃជលផល និងលើកកម្ពស់សុខភាពសាធារណៈ។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) គឺជាកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន និងមានគោលដៅគាំទ្រសមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិង អន្តរជាតិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-01-2026, 07:43 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖«ក្នុងនាមជាប្រទេសជិតខាងរបស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធរបស់អាស៊ាន» ប្រទេសចិនដែលបានក្លាយជាដៃគូសន្ទនា និងជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ានតាំងពីឆ្នាំ១៩៩១មក បានយល់ច្បាស់ណាស់ថា ការប្រឈមមុខនឹងវិវាទព្រំដែនរវាងកម្ពុជានិងថៃ ដែលបានរំខានសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:38 PM, ចំនួនអ្នកអានៈ​ 41ដង
សោកនាដកម្មខាងលើកើតឡើងនៅម៉ោង ៧:៤៥នាទីយប់ថ្ងៃអាទិត្យ នៅពេលដែលរថភ្លើងមួយខ្សែធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid បានរអិលធ្លាក់ចេញពីផ្លូវដែកនៅក្បែរទីក្រុង Adamuz ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀតជាហេតុធ្វើឱ្យបុកគ្នានឹងរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរ។ ក្រៅពីអ្នកស្លាប់ មានមនុស្ស ១២២នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:34 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៦ ដោយសម្រេចកំណត់យកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២៧។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:20 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌមួយចំនួន ដោយអាចមានជម្រើសផ្លាស់ប្ដូរទៅលក់ទៅផ្សារដេីមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 07:01 PM, ចំនួនអ្នកអានៈ​ 54ដង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចយកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 06:58 PM, ចំនួនអ្នកអានៈ​ 65ដង
របាយការណ៍បឋមបានឱ្យដឹងថា សិស្ស ១១នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ ២នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៧:០០ព្រឹក នៅពេលដែលរថយន្តដឹកសិស្សឯកជននោះ កំពុងដឹកសិស្សទៅសាលារៀននានានៅភាគនិរតីនៃទីក្រុងហ្សូហានណេសប៊ឺគ (Johannesburg)។ អាជ្ញាធរអាហ្វ្រិកខាងត្បូងបានប្រកាសថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:22 PM, ចំនួនអ្នកអានៈ​ 61ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកស្រី Takaichi បាននិយាយថា នៅថ្ងៃនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី លោកស្រីបានសម្រេចចិត្តថានឹងរំលាយរដ្ឋសភានៅថ្ងៃទី២៣ ខែមករា។ ក្រោយរំលាយសភា លោកស្រីគ្រោងស្នើឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៨ ខែកុម្ភៈ។ លោកស្រី Takaichi បាននិយាយថា ការសម្រេចចិត្តរំលាយសភា ដើម្បីបោះឆ្នោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:21 PM, ចំនួនអ្នកអានៈ​ 57ដង
ក្នុងសារផ្ញើទៅកាន់នាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Store ពាក់ព័ន្ធការចង់បានកោះ Greenland របស់ប្រទេសដាណឺម៉ាក លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «ជូនចំពោះ Jonas ដោយសារតែប្រទេសរបស់អ្នក បានសម្រេចចិត្តមិនផ្តល់ពានរង្វាន់ណូបែលសន្តិភាពឱ្យខ្ញុំ ទោះបីជាខ្ញុំបានបញ្ចប់សង្រ្គាមលើសពី៨ក៏ដោយនោះ ខ្ញុំយល់ថា លែងមានកាតព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:19 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធផលមួយបន្ថែមទៀតដែលជាការរីកចម្រើននៃវិស័យសុខាភិបាលកម្ពុជា និងជាលទ្ធផលជាក់ស្តែងនៃចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ ដែលមានភាពធន់ ឯករាជ្យភាព និងគុណភាពខ្ពស់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:11 PM, ចំនួនអ្នកអានៈ​ 51ដង
លោក Oleksandr Syrskyi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «យើងឃើញមានការកើនឡើងនូវសកម្មភាពយោធា ការកើនឡើងនូវចំនួនក្រុមសត្រូវវាយប្រហារ ការកើនឡើងនូវការផលិតអាវុធ មីស៉ីល និងដ្រូន»។ លោកបន្ថែមថា «ពេលនេះ សត្រូវ (រុស្ស៉ី) ផលិតដ្រូន 404 Shaheds ជាប្រចាំ ក្នុងប្រភេទផ្សេងៗគ្នា។ ហើយផែនការគឺបង្កើនចំនួន ​ដល់​ទៅ ១ ០០០ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 05:08 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចដកហូតមុខតំណែង ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គលេខ ០២២២២ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:16 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនេះដែរ លោក ជុំ សុន្ទរី បានអបអរសាទរដល់និស្សិតជ័យលោភីចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ពួកគេ និងបានសរសើរការលះបង់ និងការតាំងចិត្តរបស់ពួកគេក្នុងការសិក្សាភាសាជប៉ុន។ លោកក៏បានសម្តែងការកោតសរសើរដោយស្មោះចំពោះមូលនិធិអន្តរជាតិ Kyoritsu ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអប់រំភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:15 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តតាកែវ៖ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណនូវវត្តមាន របស់ថ្នាក់ដឹកនាំទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន និងមន្រ្តីជំនាញទាំងអស់ ដែលបានចូលរួមកម្មវិធីនេះ និងទទួលយល់ដឹងនូវសមិទ្ធផលការងារ ក្នុងវិស័យកសិកម្ម ជាពិសេសការកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:09 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖របាយការណ៍សង្ខេបនៃច្បាប់ថវិកា របស់អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីចំនួនប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឆ្នាំ២០២៦។ បើតាមរបាយការណ៍, ការចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-01-2026, 03:06 PM, ចំនួនអ្នកអានៈ​ 63ដង
លោក Bessent ប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថាការកាន់កាប់ Greenland គឺមានសារៈសំខាន់ នៅក្នុងការប្រកួតលេងអុកភូមិសាស្ត្រនយោបាយ ជាមួយរុស្ស៉ី និងចិន។ លោកបញ្ជាក់ថា «យើង (សហរដ្ឋអាមេរិក) គឺជាប្រទេសខ្លាំងបំផុតលើពិភពលោក។ កម្លាំងអឺរ៉ុបទន់ខ្សោយ។ កម្លាំងអាមេរិកខ្លាំង»។ ការអត្ថាធិប្បាយនេះ បានធ្វើឡើងមួយថ្ងៃ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8592 នាក់
ម្សិលមិញ : 7267 នាក់
សរុបទាំងអស់ : 10961328 នាក់