ក្រុមបាល់ទះបុរសកម្ពុជា ទៅដល់ភូមិកីឡាមុនគេ ដើម្បីចូលរួមព្រឹត្តិការណ៍ Asian Games ជាថ្មី ក្រោយខកខាន ៥៣ឆ្នាំ
ចុះថ្ងៃទី: 17-09-2023, 12:14 PM, ចំនួនអ្នកអានៈ 343ដង
រាជធានី​ភ្នំពេញ៖នេះគឺជាលើកដំបូង ដែលក្រុមបាល់ទះបុរសកម្ពុជា ត្រូវបង្ហាញខ្លួនជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីនេះ បន្ទាប់ពីខកខានអស់រយៈពេល ៥៣ឆ្នាំ ដ្បិតការប្រកួតលើកចុងក្រោយ ក្រុមបាល់ទះបុរសកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នា១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ ។ គួរដឹងថា ក្នុងបេសកកម្ម នៃការប្រកួតកីឡាអាស៊ីលើកនេះ ក្រុមបាល់ទះបុរសកម្ពុជា ដែលទើបដណ្ដើមបានមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ គឺស្ថិតក្នុងពូលC ជាមួយឥណ្ឌា និងកូរ៉េខាងត្បូងក្រុមបាល់ទាត់បុរសក្នុងសាលជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ភូមិកីឡា នៃទីក្រុង Hangzhou ហើយ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញានេះ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ ឆ្នាំ២០២២ ដែលត្រូវលើកមករៀបចំចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ឆាប់ៗខាងមុខ ។ ចំពោះកម្មវិធីប្រកួតរបស់ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌាមុនគេ នាថ្ងៃទី១៩ ខែកញ្ញា នៅទីលាន China Textile City Sports Centre Gymnasium មុនបន្ដជួបក្រុមខ្លាំងកូរ៉េខាងត្បូង នាថ្ងៃទី២១ ខែកញ្ញា នៅទីលាន Linping Sports Centre Gymnasium ។ សូមរំឮកថា ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ ដែលចិនធ្វើម្ចាស់ផ្ទះនេះ កម្ពុជា បានត្រៀមបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាចូលរួមប្រកួត ខណៈក្រៅពីកីឡាបាល់ទះ ដែលធ្វើដំណើរទៅដល់ភូមិកីឡា នៃទីក្រុង Hangzhou មុនគេ គឺមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ដែលនឹងធ្វើដំណើរជាបន្ដបន្ទាប់ ។ ប៉ុន្ដែដោយសារកីឡាមួយចំនួន កំពុងបោះជំរំហ្វឹកហាត់ នៅប្រទេសចិន ក្រោមជំនួយអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន សម្រាប់កីឡាករ-កីឡាការិនី មានឈ្មោះចូលរួមប្រកួតកីឡាអាស៊ី នឹងធ្វើដំណើរទៅទីក្រុង Hangzhou ដើម្បីត្រៀមការប្រកួតតែម្ដង គ្រាដែលប្រតិភូ និងអត្តពលិកភាគច្រើន ត្រូវចាកចេញពីកម្ពុជា ពិសេសនៅថ្ងៃទី២០ ខែកញ្ញា ដែលនឹងមានការចេញដំណើរទ្រង់ទ្រាយធំ ក្រោមការដឹកនាំរបស់ប្រធានប្រតិភូ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-11-2025, 07:11 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។ លោកស្រី ជើង បុទុមរង្សី រដ្ឋលេខាធិការក្រស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 07:05 PM, ចំនួនអ្នកអានៈ​ 24ដង
កិច្ចចរចានេះធ្វើឡើងស្របពេលដែលរដ្ឋធានីកៀវ ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅពេលយប់ ដោយមានមីស៊ីល និងដ្រូនរាប់រយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តជ្រកកោនក្រោមដីក្នុងស្ថានភាពរដូវរងាដ៏ត្រជាក់។ រដ្ឋលេខាធិការកងទ័ពអាមេរិក លោក ដាន់ ដ្រិសខូល (Dan Driscoll) បានបើកកិច្ចព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 07:02 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:58 PM, ចំនួនអ្នកអានៈ​ 18ដង
បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:20 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ដែរថា នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:08 PM, ចំនួនអ្នកអានៈ​ 3ដង
នៅក្នុងខែនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់ថ្នាក់ក្រុម Cartel de los Soles ឬ Cartel of the Suns ជាអង្គការភេរវករបរទេស (FTO) ដោយចោទប្រកាន់ជាបណ្តាញឧក្រិដ្ឋជន នាំគ្រឿងញៀនខុសច្បាប់ចូលមកសហរដ្ឋអាមេរិក។​ មន្រ្តីអាមេរិកផ្សេងទៀតនិយាយថា Cartel de los Soles បានធ្វើការជាមួយក្រុមជនអន្ធពាល Tren de Aragua នៅវ៉េណេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 06:05 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីបន្តធ្វើបទបង្ហាញជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះធ្វើឡើងនៅទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 05:39 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖លោកស្រី អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានលើកឡើងថា៖ កិច្ចពិភាក្សា​ការងារ​នាថ្ងៃ​នេះ​មានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស​យើងទាំង​ពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការគោរពគ្នាទៅវិញទៅមក ព្រមទាំងការ​យោគ​យល់​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 05:29 PM, ចំនួនអ្នកអានៈ​ 35ដង
សហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ បានលើកសំណើព្រាងបទឈប់បាញ់ រយៈពេល ៣ខែសម្រាប់ធ្វើកិច្ចចរចាសន្តិភាព។ ជាការឆ្លើយតប RSF ថានឹងទទួលយក ប៉ុន្តែក្រោយមកបានវាយប្រហារ លើភាគីខាងកងទ័ពជាតិស៊ូដង់ ជាមួយនិងដ្រូនរាប់សិបគ្រឿង។ មេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា RSF របស់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:17 AM, ចំនួនអ្នកអានៈ​ 59ដង
ការបោះជំហានដ៏សំខាន់នេះកើតឡើងចំពេលដែលឥណ្ឌាត្រូវបានគេមើលឃើញថាជាទីផ្សារកំណើនដ៏សំខាន់សម្រាប់បច្ចេកវិទ្យា AI ដោយសារតែមានអ្នកប្រើប្រាស់អ៊ីនធឺណិតជិតមួយពាន់លាននាក់។ ភាពជាដៃគូផ្តល់មូលនិធិនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ Google ដែលបានប្តេជ្ញាចិត្តវិនិយោគ ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:15 AM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំភ្លឺ៣ចំណុច ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ សម្តេចបានបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:11 AM, ចំនួនអ្នកអានៈ​ 60ដង
គំនិតផ្តួចផ្តើមនេះផងដែរ បានធ្វើឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នាជាមួយ FIFA ដែលបានប្រកាសនាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការវិនិយោគលើកន្លែងកីឡា ដោយផ្តោតលើការរួមបញ្ចូលនៃបញ្ហាសង្គម ក៏ដូចជាការផ្តល់ការអភិវឌ្ឍន៍ដល់យុវជន និងកំណើនសេដ្ឋក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:06 AM, ចំនួនអ្នកអានៈ​ 67ដង
វត្ត Wat Rat Prakhong Tham នៅក្នុងខេត្ត Nonthaburi ស្ថិតនៅជាយទីក្រុងបាងកក បានបង្ហោះវីដេអូមួយនៅលើទំព័រ Facebook ដោយបង្ហាញពីស្ត្រីម្នាក់ដែលកំពុងដេកនៅក្នុងមឈូស ពណ៌សនៅលើរថយន្ដ spanick-uspan ពណ៌ខ្មៅមួយគ្រឿង កម្រើកដៃ និងក្បាល។ លោក Pairat Soodthoospan ជាអ្នកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុរបស់វត្តខាងលើបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:03 AM, ចំនួនអ្នកអានៈ​ 62ដង
លោកស្រី Siddiqi នឹងដឹកនាំប្រតិបត្តិការរបស់ ADB នៅកម្ពុជា គ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB សម្រាប់ឆ្នាំ២០២៤-២០២៨​ ដែលមានសង្គតិភាពយ៉ាងជិតស្និតទៅនឹងយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលដូចគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-11-2025, 11:00 AM, ចំនួនអ្នកអានៈ​ 57ដង
លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថាការវិលត្រឡប់របស់តៃវ៉ាន់ មកនៅក្រោមការគ្រប់គ្រង របស់ចិនវិញ គឺជាចំណុចស្នូលមួយនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាមលោកលើកទី២។ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7412 នាក់
ម្សិលមិញ : 10093 នាក់
សរុបទាំងអស់ : 10435740 នាក់