|
សម្តេចធិបតី លើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេស ផ្នែកពាណិជ្ជកម្ម, វិនិយោគ, កសិកម្មទំនើប, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល រវាងកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៉ី |
|
ចុះថ្ងៃទី: 18-09-2023, 09:57 AM, ចំនួនអ្នកអានៈ 35ដង |
|
រាជធានីភ្នំពេញ៖សម្តេចធិបតីស្នើបែបនេះ ពេលសម្តេចអនុញ្ញាតឱ្យ លោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង គណៈប្រតិភូ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាសៀលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង, ជាពិសេស ផ្នែកពាណិជ្ជកម្ម, វិនិយោគ, កសិកម្មទំនើប, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល រវាងកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល, សម្ដេចធិបតី បានអរគុណ លោកអភិបាល និងបានឯកភាពចំពោះការបញ្ជាក់របស់លោកអភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង, ជាពិសេស ផ្នែកពាណិជ្ជកម្ម, វិនិយោគ, កសិកម្មទំនើប, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល។
ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានស្នើឱ្យ ឯកឧត្តមអភិបាល ពិនិត្យលទ្ធភាពពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមាន ដើម្បីបញ្ចប់ និងសម្រេច ប្រកបដោយផ្លែផ្កា និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។
បន្ទាប់ពីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអភិបាល និងគណៈប្រតិភូ, សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ទីក្រុង និងប្រជាជនណាននីង ដែលបានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដល់ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា និងបានគូសបញ្ជាក់អំពីផ្លែផ្កាដែល សម្ដេចធិបតី ទទួលបានពីការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, លោកអភិបាល បានវាយតម្លៃខ្ពស់ចំពោះ ការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមពិព័រណ៍របស់ សម្ដេចធិបតី និងគណៈប្រតិភូ ដែលនេះបញ្ជាក់អំពីការយកចិត្តទុកដាក់ និងជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះប្រទេសចិន, និយាយជារួម, និងចំពោះទីក្រុងណាននីង, និយាយដោយឡែក។
លោកអភិបាល ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវត្ថុបំណងនៃការធ្វើដំណើរទស្សនកិច្ចរបស់លោក មកប្រទេសកម្ពុជា កាលពីខែមេសាឆ្នាំ ២០២៣ គឺដើម្បីពិនិត្យមើលការរីកចម្រើន, វិបុលភាព និងវឌ្ឍនភាពរបស់កម្ពុជា ព្រមទាំងដើម្បីគោរពអញ្ជើញ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មកបំពេញទស្សនកិច្ចនៅទីក្រុងណាននីង និងតំបន់ដទៃទៀត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
លោកអភិបាល ក៏បានរំលេចបន្ថែមថា លោកបានស្ដាប់យ៉ាងយកចិត្តទុកដាក់នូវសុន្ទរកថាដែល សម្ដេចធិបតី បានថ្លែងនៅក្នុងឱកាសនៃការបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ ហើយលោក បានឯកភាពទាំងស្រុង ចំពោះទស្សនវិស័យដែល សម្តេចធិបតី បានលើកឡើង។
ជាការឆ្លើយតប, លោកអភិបាល បានគោរពជម្រាបជូន សម្ដេចធិបតី ថា លោក និងរដ្ឋបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការ និងខិតខំធ្វើការងារជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាផ្លែផ្កា។
នៅទីបញ្ចប់, លោកអភិបាល បានគោរពអរគុណសារជាថ្មី ចំពោះការអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចធិបតី។ លោកអភិបាល ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករឭកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានជូនពរឱ្យ សម្តេចធិបតី និងគណៈប្រតិភូ ធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:48 PM, ចំនួនអ្នកអានៈ 20ដង
ប្រធានាធិបតី លោក ចូ បៃដិន បានជួបបណ្តាមេដឹកនាំនៅថ្ងៃទី២ នៃកិច្ចប្រជុំប្រចាំឆ្នាំ និងបានសន្យាវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធនានា រួមទាំងខ្សែកាបក្រោម បាតសមុទ្រ ដោយក្រុមមន្រ្តីអាមេរិកនិយាយថា ជាផ្នែកមួយនៃការទាញចំណាប់អាម្មណ៍ដែលមានគោលបំណងទប់ស្កាត់ផ្លូវចូលរបស់ចិន មកក្នុងតំបន់ដែល មានសារៈសំខាន់ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:47 PM, ចំនួនអ្នកអានៈ 16ដង
កំណែទម្រង់ទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធន (Caspanital Adequacy Framework ឬ CAF) របស់ ADB ។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មី ប្រចាំឆ្នាំរបស់ ADB ដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬ ប្រហែល ៤0% ។ ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:43 PM, ចំនួនអ្នកអានៈ 19ដង
យោងតាមអាជ្ញាធរ បានបញ្ជាក់ថា មនុស្ស ២៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងរបួសស្រាល ខណមនុស្សម្នាក់ ស្លាប់ ក្នុងហេតុការណ៍នេះ។
អាជ្ញាធរអ៊ូសបេគីស្ថាន បានរាយការណ៍ពីការផ្ទុះដ៏ធំមួយនៅជិតអាកាសយានដ្ឋាន ក្នុងរដ្ឋធានី តាសខេន របស់ប្រទេស ដែលបណ្តាលឲ្យមនុស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:52 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖បើតាមសេចក្តីប្រកាសក្រសួងការបរទេស ស្តីពីលទ្ធផលជំនួបមេដឹកនាំទាំងពីរ បានឱ្យដឹងថា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានប្តេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធក្នុង ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ ផ្លាស់ប្ដូរនិងចែករំលែកព័ត៌មាន សហការក្នុងការប្រយុទ្ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:38 PM, ចំនួនអ្នកអានៈ 24ដង
លោក Villavicencio ជាអតីតសមាជិកសភា និងជាអ្នកកាសែតម្នាក់ដែលធ្វើយុទ្ធនាការប្រឆាំងនឹងអំពើរលួយ ត្រូវបានគេបាញ់សម្លាប់ក្នុងរដ្ឋធានី គីតូ កាលពីថ្ងៃទី៩ ខែសីហា ក្នុងពេលមិនដល់ ២សប្ដាហ៍ផង មុនការបោះឆ្នោតប្រធានាធិបតី។ ប៉ូលិសអេក្វាទ័រ បានចាប់ខ្លួនជនសង្ស័យ ៦នាក់ដែលត្រូវបាន រាយការណ៍ថាជាជនជាតិកូឡុំប៊ីទាំងអស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:36 PM, ចំនួនអ្នកអានៈ 22ដង
កញ្ញា ជា ថារី គ្រូបង្វឹកកីឡាការ៉ាតេរបស់សមាគមន៍ក្រសួងមហាផ្ទៃ និងជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ី (Referee Commission) និងកញ្ញា ប្លុង ពេជ្រអក្ខ ជាប់ជាអាជ្ញាកណ្តាលខ្មែរពីររូបទៅកាត់ក្តីក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅចិន។ កញ្ញា ជា ថារី ជាចៅក្រមដាក់ពិន្ទុ លើប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:34 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងពេលលោក ថាវីស៊ីន បំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា។
នាយករដ្ឋមន្រ្តីកម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:12 PM, ចំនួនអ្នកអានៈ 14ដង
កីឡា ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៧ ហើយ ដោយថ្ងៃទី២៩ ខែកញ្ញានេះ មាន២គូ នៅលើទីលានបាល់ទាត់ផ្សេងគ្នា។
សូមជម្រាបថា គិតត្រឹមសប្ដាហ៍ទី៦ ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងនៃក្របខណ្ឌ Cambodian Premier League ជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:07 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ឆ្លើយតបសំណួរនោះ សម្តេចបានលើកយកខ្លឹមសារទាំងស្រុងនៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកជូនសម្តេចនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:04 PM, ចំនួនអ្នកអានៈ 31ដង
ក្រុមម៉ូតូទឹកកម្ពុជា ចំនួន ៩ នាក់ ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៤ ខែកញ្ញា ដើម្បីចូលរួមការប្រកួតកម្រិតពិភពលោក WGP#1 World Series នៅទីនោះ ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៤ ដល់ទី៨ ខែតុលា ខាងមុខ។
ការប្រកួត WGP#1 World Series ដែលធ្វើនៅសហរដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:03 PM, ចំនួនអ្នកអានៈ 12ដង
នាយកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR ប្រចាំការិយាល័យទីក្រុងញូវយ៉ក លោកស្រី រូវិន មេនីគឌីវេឡា (Ruven Menikdiwela) បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដូច្នេះថា «គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា កន្លងទៅនេះ មានមនុស្សច្រើនជាង ២,៥០០នាក់ បានស្លាប់ ឬបាត់ខ្លួន ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 11:59 AM, ចំនួនអ្នកអានៈ 21ដង
Barcelona ប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយជុំវិញការបង់ប្រាក់ជូនលោក Jose Maria Enriquez Negreira ដែលជាអតីតអនុប្រធានគណៈកម្មាធិការ ដើម្បីជាថ្នូរនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។
ក្រុមប៉ូលិសអេស្ប៉ាញបានឆ្មក់ចូលឆែកឆេរដល់ក្នុងការិយាល័យគណៈកម្មាធិការអាជ្ញាកណ្តាលបាល់ទាត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:42 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំអោយមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:36 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការសម្រេចបិទ និងដកហូត មន្ទីរពេទ្យសម្រាកព្យាបាលឯកជនខាងលើនេះ ដោយមូលហេតុប្រើប្រាស់បុគ្គលិកមិនមានគុណវឌ្ឍិស្របទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:34 PM, ចំនួនអ្នកអានៈ 29ដង
ក្នុងកញ្ចប់ថវិកាខាងលើ ក៏រួមមានទាំងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ចំនួន២០០ដុល្លារសិង្ហបុរី (១៤៥ដុល្លារអាមេរិក) សម្រាប់ប្រជាជនសិង្ហបុរីពេញវ័យប្រមាណ ២.៥លាននាក់ ឬស្មើជិតពាក់កណ្តាលនៃប្រជាជនសិង្ហបុរីសរុប ដែលនឹងត្រូវចែកចាយនៅខែធ្នូ ចុងឆ្នាំនេះ។ កញ្ចប់ថវិកាគាំទ្រនេះ ដែលជាការប្រកាសបន្ថែមព
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 1424 នាក់ |
|
ម្សិលមិញ |
: 3397 នាក់ |
|
សរុបទាំងអស់ |
: 5776628 នាក់ |
|
|