ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា
ចុះថ្ងៃទី: 18-09-2023, 10:30 AM, ចំនួនអ្នកអានៈ 245ដង
រាជធានី​ភ្នំពេញ៖កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ក្រោយរាជរដ្ឋាភិបាលបង្កើតកាលពីសប្ដាហ៍មុន។ គណៈកម្មការចំពោះកិច្ចនេះ មានលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាប្រធាន អមដោយអនុប្រធានប្រចាំការ១រូប អនុប្រធាន២រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។ គណៈកម្មការចំពោះកិច្ចមានតួនាទី និងភារកិច្ចដូចខាងក្រោម៖ * តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ ក្នុងការចេញ ចូល និងឆ្លងកាត់ព្រំដែន * ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ ចូលរបស់ពលករខ្មែរឲ្យបានត្រឹមត្រូវ * ទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន * សិក្សាស្រាវជ្រាវលើប្រភពបញ្ញា ឬភាពមិនប្រក្រតីនានា ដែលបង្កការរំខានដល់ដំណើរចេញចូល ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរតាមព្រំដែន * រៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់មិនប្រក្រតី * ធ្វើការត្រួតពិនិត្យដើម្បីសម្រួលឲ្យពលករអាចទំនាក់ទំនង និងរាយការណ៍ភាពតាមដានការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីមានបណ្ដឹងមិនសុខចិត្តពីពលករ * ចុះពិនិត្យ សិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញ ចូលនៅច្រកទ្វារព្រំដែន * ដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្ដីណែនាំ ដើម្បីលុបបំបាត់ការយកកម្រៃក្រៅ ផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន សំដៅសម្រួលដល់ការធ្វើដំណើរចេញ ចូលរបស់ពលករនៅតាមព្រំដែន * ធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមទាក់ទងនឹងការងារ * លុបបំបាត់ការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន * អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-12-2025, 08:33 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ មានសារព័ត៌មានថៃ បានដកស្រង់សំដីរបស់មន្ត្រីថៃ ដោយព្រមានចង់បិទខ្ទប់ ការធ្វើដំណើររបស់នាវាឆ្លងកាត់ឈូងសមុទ្រថៃមកកាន់កម្ពុជា។ ក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-12-2025, 08:31 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ២១ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនលោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីទិញកៅស៊ូតង់ យកទៅចែកជូនប្រជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-12-2025, 08:35 AM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖គិតត្រឹមវេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃបានបន្តបាញ់ចូលដីកម្ពុជា នៅតាមសមរភូមិថ្មដា ពោធិ៍សាត់ ភូមិព្រៃចាន់ ភូមិជោគជ័យ បន្ទាយមានជ័យ និងសមរភូមិឧត្តរមានជ័យ ព្រមទាំងសមរភូមិព្រះវិហារផងដែរ។ ប៉ុន្តែគ្រប់សមរភូមិទាំងអស់ ត្រូវបានកម្លាំងយើងទប់ទល់ និងបាញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:23 PM, ចំនួនអ្នកអានៈ​ 62ដង
ខេត្តពោធិ៍សាត់៖អំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន រួមមាន៖ អង្ករ៥តោន, ទឹកបរិសុទ្ធដបធំ៥០កេស, មី១០០កេស, អំបុក២០០កញ្ចប់, កន្សែងពោះគោ១០០, បន្លែគ្រប់មុខ៤៥០គីឡូក្រាម, នំបារាំង១០០ដុំ, នំសាំងវ៉ិចគៀប៥កេសធំ និងនំដំឡូងបង្គាស្រស់៥កេសធំ។ បន្ថែមពីនោះ ក៏មានអំណោយរបស់ក្រុមអតីតសិស្សសាលាកម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:24 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថាបានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:15 PM, ចំនួនអ្នកអានៈ​ 67ដង
លោក ហ្សេលេនស្គី បានបញ្ជាក់ថា ដោយសារដៃគូមួយចំនួនពីអាមេរិក និងអឺរ៉ុបមិនគាំទ្រសមាជិកភាពរបស់អ៊ុយក្រែន ដូច្នេះការធានាសន្តិសុខទ្វេភាគីពីអាមេរិក អឺរ៉ុប កាណាដា និងជប៉ុន ដែលមានលក្ខណៈស្រដៀងនឹង «មាត្រា ៥» របស់ណាតូ គឺជាជម្រើសដ៏ល្អបំផុតដើម្បីការពារការឈ្លានពានរបស់រុស្ស៊ីនៅពេលអនាគត។ លោកបានសង្កត់ធ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:14 PM, ចំនួនអ្នកអានៈ​ 64ដង
លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន ហើយបានអះអាងថាមេដឹកនាំទាំង២ បានយល់ព្រម បញ្ឈប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:12 PM, ចំនួនអ្នកអានៈ​ 65ដង
អនុប្រធានគណបក្សប្រជាជន (Peospanle’s Party) ដែលជាបក្សប្រឆាំងធំជាងគេនៅថៃ លោក រ៉ាងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) បានព្រមាននៅថ្ងៃអាទិត្យនេះ ចំពោះក្រុមមនុស្សដែលលើកឡើងថា ជម្លោះព្រំដែនថៃ-កម្ពុជាដែលអូសបន្លាយ អាចនឹងធ្វើឱ្យមានការពន្យារពេលការបោះឆ្នោត។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ​ Khaosod។ លោកបានសង្កត់ធ្ងន់យ៉ាង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 10:09 PM, ចំនួនអ្នកអានៈ​ 83ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៨ថ្ងៃមកនេះ យោធាថៃ បានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី។ លោក នេត្រ ភក្ត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 07:55 PM, ចំនួនអ្នកអានៈ​ 70ដង
ខេត្តបន្ទាយមានជ័យ៖លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអង្ករ ទឹកសុទ្ធ និងសាប៊ូ ជូនពុកម៉ែបងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 07:49 PM, ចំនួនអ្នកអានៈ​ 68ដង
ខេត្តបន្ទាយមានជ័យ៖លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមពិធីបូជាសពវីរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 07:32 PM, ចំនួនអ្នកអានៈ​ 75ដង
រាជធានីភ្នំពេញ៖សហគមន៍ខ្មែរនៅប្រទេសជប៉ុន នឹងធ្វើមហាបាតុកម្មជួបជុំចំនួន៦ទីតាំងផ្សេងគ្នានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាដែលបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ ស្លាប់ រងរបួស និងភៀសសិករាប់សែននាក់។ ក្នុងអត្ថន័យប្រហាក់ប្រហែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 06:48 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ បានប្រកាសថា នៅវេលាម៉ោង១៦:០៤នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥​នេះ យោធាថៃបានបាញ់ប្រហារមកលើកកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 06:45 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ដល់រថយន្ដ Ford សរុបចំនួន៥គ្រឿង ដល់គណៈបញ្ជាការនគរបាលជាតិទិសភូមិភាគ៤ ប្រាសាទព្រះវិហារ ដើម្បីបម្រើការជូនជាតិប្រឆាំងការឈ្លានពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-12-2025, 01:34 PM, ចំនួនអ្នកអានៈ​ 75ដង
រាជធានីភ្នំពេញ៖ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក ។នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៣៣ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4400 នាក់
ម្សិលមិញ : 10443 នាក់
សរុបទាំងអស់ : 10630565 នាក់