|
សហព័ន្ធកីឡាទូកក្តោងកម្ពុជា បញ្ជូនគណៈប្រតិភូ២រូប និងកីឡាករចំនួន៣រូបចូលរួមប្រកួតកីឡាអាស៊ីនៅចិន |
|
ចុះថ្ងៃទី: 18-09-2023, 06:14 PM, ចំនួនអ្នកអានៈ 35ដង |
|
រាជធានីភ្នំពេញ៖ដោយឃើញពីសមត្ថភាព និងលទ្ធផលជោគជ័យ នៃការរៀបចំការប្រកួតកីឡាទូកក្តោង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា និងទទួលបានមេដាយចំនួន ២គ្រឿង គឺមេដាយប្រាក់ ១គ្រឿង លើប្រភេទវិញ្ញាសា Windsurfing RS:One Under19 ដោយកីឡាករ កែវ ភារុណ និងមេដាយសំរិទ្ធ ១គ្រឿង លើប្រភេទវិញ្ញាសា Windsurfing RS:X Under20 ដោយកីឡាករ សែម ប្រុសពៅ សហព័ន្ធកីឡាទូកក្តោងកម្ពុជាទទួលការជ្រើសរើសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ជាប្រភេទវិញ្ញាសាកីឡាមួយក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណៈរដ្ឋប្រជាមានិតចិន ក្រោមពាក្យស្លាក Heart to Heart, @Future ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដែលបានលើកពីឆ្នាំ២០២២មកឆ្នាំ២០២៣ ដោយសារជំងឺរាតត្បាតកូវីដ-១៩។
លោក ថោង រដ្ឋសក្កិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានស្តីទី សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនគណៈប្រតិភូ០២រូប និងកីឡាករចំនួន០៣រូប រួមមាន ៖ ១. លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ, ២. Meng Wang ទីប្រឹក្សាសហព័ន្ធ, ៣. កីឡាករ ញ៉ូវ ចាន់ អាយុ ២១ឆ្នាំ ប្រកួតលើវិញ្ញាសា ILCA7 Men, ៤. កីឡាករ កែវ ភារុណ អាយុ១៩ឆ្នាំ ប្រកួតលើវិញ្ញាសា Windsurfing RS:X និង ៥. កីឡាករ កែវ ភានុន អាយុ ១៩ឆ្នាំ ប្រកួតលើវិញ្ញាសា Wind Foiling iQ:Foil ដើម្បីចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្តោង Ningbo Xiangshan Sailing Center ក្នុងទីក្រុងNingbo ខេត្ត Zhejiang សាធារណៈរដ្ឋប្រជាមានិតចិន ដោយចាប់ផ្តើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានប្រទេសចូលរួមសរុបចំនួន១៨ប្រទេស នៃទ្វីបអាស៊ី និងមានកីឡាករ កីឡាការិនីសរុបប្រមាណ១៥០នាក់ ប្រកួតលើវិញ្ញាសាសរុបចំនួន១៤ ក្នុងនោះវិញ្ញាសាបុរសចំនួន ៦, វិញ្ញាសានារីចំនួន៦ និងវិញ្ញាសាចម្រុះចំនួន២។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ថោង រដ្ឋសក្កិ ក៏បានរៀបចំអាហារសាមគ្គីពេលថ្ងៃត្រង់ ជាមួយនឹងប្រតិភូ កីឡាករទាំងទូកក្តោង និងបានផ្តល់អនុសាសន៍ល្អៗជាច្រើនក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ។
ការចូលរួមក្នុងការប្រកួតនេះ គឺជាឱកាសដ៏ល្អមួយ របស់ក្រុមកីឡាករទូកក្តោងវ័យក្មេងកម្ពុជា ក្នុងការប្រកួតប្រជែង និងដកស្រង់បទពិសោធន៍ល្អៗពីកីឡាករ កីឡាការិនី ដែលមកពីប្រទេសក្នុងទ្វីបអាស៊ី ដើម្បីត្រៀមបន្តចូលរួមការប្រកួត
SEA Games លើកទី៣៣ ២០២៥ នៅប្រទេសថៃ, SEA Games លើកទី៣៤ ២០២៧ នៅប្រទេសម៉ាឡេស៊ី, SEA Games លើកទី៣៥ ២០២៩ នៅប្រទេសសិង្ហបុរី និងជាពិសេសយកបទពិសោធន៍ល្អៗដើម្បីបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីវ័យក្មេងជំនាន់ក្រោយក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទីបួនឆ្នាំ២០១៩ (Asian Youth Games 2029)ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡានៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា អត្តពលិកកីឡាកម្ពុជា ដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៣នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណៈរដ្ឋប្រជាមានិតចិន រួមមានវិញ្ញាសាកីឡាបាល់ទះ, បាល់បោះ, អត្តពលកម្ម, ហែលទឹក, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ជឺជីតស៊ូ, ការ៉ាតេ, ទូកក្ដោង, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:48 PM, ចំនួនអ្នកអានៈ 20ដង
ប្រធានាធិបតី លោក ចូ បៃដិន បានជួបបណ្តាមេដឹកនាំនៅថ្ងៃទី២ នៃកិច្ចប្រជុំប្រចាំឆ្នាំ និងបានសន្យាវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធនានា រួមទាំងខ្សែកាបក្រោម បាតសមុទ្រ ដោយក្រុមមន្រ្តីអាមេរិកនិយាយថា ជាផ្នែកមួយនៃការទាញចំណាប់អាម្មណ៍ដែលមានគោលបំណងទប់ស្កាត់ផ្លូវចូលរបស់ចិន មកក្នុងតំបន់ដែល មានសារៈសំខាន់ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:47 PM, ចំនួនអ្នកអានៈ 16ដង
កំណែទម្រង់ទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធន (Caspanital Adequacy Framework ឬ CAF) របស់ ADB ។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មី ប្រចាំឆ្នាំរបស់ ADB ដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬ ប្រហែល ៤0% ។ ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:43 PM, ចំនួនអ្នកអានៈ 19ដង
យោងតាមអាជ្ញាធរ បានបញ្ជាក់ថា មនុស្ស ២៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងរបួសស្រាល ខណមនុស្សម្នាក់ ស្លាប់ ក្នុងហេតុការណ៍នេះ។
អាជ្ញាធរអ៊ូសបេគីស្ថាន បានរាយការណ៍ពីការផ្ទុះដ៏ធំមួយនៅជិតអាកាសយានដ្ឋាន ក្នុងរដ្ឋធានី តាសខេន របស់ប្រទេស ដែលបណ្តាលឲ្យមនុស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:52 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖បើតាមសេចក្តីប្រកាសក្រសួងការបរទេស ស្តីពីលទ្ធផលជំនួបមេដឹកនាំទាំងពីរ បានឱ្យដឹងថា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានប្តេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធក្នុង ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ ផ្លាស់ប្ដូរនិងចែករំលែកព័ត៌មាន សហការក្នុងការប្រយុទ្ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:38 PM, ចំនួនអ្នកអានៈ 24ដង
លោក Villavicencio ជាអតីតសមាជិកសភា និងជាអ្នកកាសែតម្នាក់ដែលធ្វើយុទ្ធនាការប្រឆាំងនឹងអំពើរលួយ ត្រូវបានគេបាញ់សម្លាប់ក្នុងរដ្ឋធានី គីតូ កាលពីថ្ងៃទី៩ ខែសីហា ក្នុងពេលមិនដល់ ២សប្ដាហ៍ផង មុនការបោះឆ្នោតប្រធានាធិបតី។ ប៉ូលិសអេក្វាទ័រ បានចាប់ខ្លួនជនសង្ស័យ ៦នាក់ដែលត្រូវបាន រាយការណ៍ថាជាជនជាតិកូឡុំប៊ីទាំងអស់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:36 PM, ចំនួនអ្នកអានៈ 22ដង
កញ្ញា ជា ថារី គ្រូបង្វឹកកីឡាការ៉ាតេរបស់សមាគមន៍ក្រសួងមហាផ្ទៃ និងជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ី (Referee Commission) និងកញ្ញា ប្លុង ពេជ្រអក្ខ ជាប់ជាអាជ្ញាកណ្តាលខ្មែរពីររូបទៅកាត់ក្តីក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅចិន។ កញ្ញា ជា ថារី ជាចៅក្រមដាក់ពិន្ទុ លើប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:34 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងពេលលោក ថាវីស៊ីន បំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា។
នាយករដ្ឋមន្រ្តីកម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:12 PM, ចំនួនអ្នកអានៈ 14ដង
កីឡា ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៧ ហើយ ដោយថ្ងៃទី២៩ ខែកញ្ញានេះ មាន២គូ នៅលើទីលានបាល់ទាត់ផ្សេងគ្នា។
សូមជម្រាបថា គិតត្រឹមសប្ដាហ៍ទី៦ ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងនៃក្របខណ្ឌ Cambodian Premier League ជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:07 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ឆ្លើយតបសំណួរនោះ សម្តេចបានលើកយកខ្លឹមសារទាំងស្រុងនៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកជូនសម្តេចនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:04 PM, ចំនួនអ្នកអានៈ 31ដង
ក្រុមម៉ូតូទឹកកម្ពុជា ចំនួន ៩ នាក់ ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៤ ខែកញ្ញា ដើម្បីចូលរួមការប្រកួតកម្រិតពិភពលោក WGP#1 World Series នៅទីនោះ ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៤ ដល់ទី៨ ខែតុលា ខាងមុខ។
ការប្រកួត WGP#1 World Series ដែលធ្វើនៅសហរដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 12:03 PM, ចំនួនអ្នកអានៈ 12ដង
នាយកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR ប្រចាំការិយាល័យទីក្រុងញូវយ៉ក លោកស្រី រូវិន មេនីគឌីវេឡា (Ruven Menikdiwela) បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដូច្នេះថា «គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា កន្លងទៅនេះ មានមនុស្សច្រើនជាង ២,៥០០នាក់ បានស្លាប់ ឬបាត់ខ្លួន ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-09-2023, 11:59 AM, ចំនួនអ្នកអានៈ 21ដង
Barcelona ប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយជុំវិញការបង់ប្រាក់ជូនលោក Jose Maria Enriquez Negreira ដែលជាអតីតអនុប្រធានគណៈកម្មាធិការ ដើម្បីជាថ្នូរនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។
ក្រុមប៉ូលិសអេស្ប៉ាញបានឆ្មក់ចូលឆែកឆេរដល់ក្នុងការិយាល័យគណៈកម្មាធិការអាជ្ញាកណ្តាលបាល់ទាត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:42 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំអោយមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:36 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការសម្រេចបិទ និងដកហូត មន្ទីរពេទ្យសម្រាកព្យាបាលឯកជនខាងលើនេះ ដោយមូលហេតុប្រើប្រាស់បុគ្គលិកមិនមានគុណវឌ្ឍិស្របទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-09-2023, 03:34 PM, ចំនួនអ្នកអានៈ 29ដង
ក្នុងកញ្ចប់ថវិកាខាងលើ ក៏រួមមានទាំងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ចំនួន២០០ដុល្លារសិង្ហបុរី (១៤៥ដុល្លារអាមេរិក) សម្រាប់ប្រជាជនសិង្ហបុរីពេញវ័យប្រមាណ ២.៥លាននាក់ ឬស្មើជិតពាក់កណ្តាលនៃប្រជាជនសិង្ហបុរីសរុប ដែលនឹងត្រូវចែកចាយនៅខែធ្នូ ចុងឆ្នាំនេះ។ កញ្ចប់ថវិកាគាំទ្រនេះ ដែលជាការប្រកាសបន្ថែមព
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 1414 នាក់ |
|
ម្សិលមិញ |
: 3397 នាក់ |
|
សរុបទាំងអស់ |
: 5776618 នាក់ |
|
|