អាចារ្យ​អេ ប្រកាស​លក់​វិទ្យុ អេ ប៊ី ស៊ី ដើម្បី​ដោះបំណុល​ពន្ធ​
ចុះថ្ងៃទី: 19-09-2023, 01:40 PM, ចំនួនអ្នកអានៈ 62ដង
លោក​អាចារ្យ​អេ បាន​ឲ្យ​ដឹងថា បំណុល​ពន្ធ​ដែល​វិទ្យុ អេ ប៊ី ស៊ី ជំពាក់​នោះ​គឺមាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ហើយ​លោក​កន្លងមក​មិន​បានដឹង​ទាល់តែសោះ ។ យ៉ាងណាក៏ដោយ លោក​នឹងមិន​គេចវេស​មិន​បង់ពន្ធ​នោះទេ តែ​លោក​នឹង​លក់​វិទ្យុ​របស់លោក​ដើម្បី​សងបំណុល​ពន្ធ​នោះ ដែលជា​ការបំពេញ​កាត​ព្វ​កិច្ច​។​ អគ្គនាយក​វិទ្យុ អេ ប៊ី ស៊ី (A B C ) លោកគ្រូ​អាចារ្យ​អេ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ នេះ តាមរយៈ​ទ្បា​យ​ផ្ទាល់ បានប្រកាស​លក់​វិទ្យុ អេ ប៊ី ស៊ី របស់លោក​ដើម្បី​យកលុយ​ទៅ​ដោះបំណុល​ពន្ធ ដែល​លោក​បាន​លើកទ្បើង​ថា មាន​ចំនួន​ច្រើន​លើសលុប ដែល​លោក​មិនអាច​ទ្រទ្រង់បាន ។​ លោក​អាចារ្យ​អេ បញ្ជាក់ថា ការប្រកាស​លក់​នេះ​គឺ​ពិតប្រាកដ មិនមែន​និយាយ​លេង​ទេ ហើយ​លោក​ស្នើ​ឲ្យ​លោក​ឧកញ៉ា​ដែលមាន​លុយ​ជួយ​ទិញ​វិទ្យុ អេ ប៊ី ស៊ី នេះ​ផង​ដើម្បី​លោក​បាន​យកលុយ​ទៅ​ដោះបំណុល​។ លោក សេង ប៊ុន​វេ​ង ហៅ​អាចារ្យ​អេ ដែលមាន​ឋានៈ​ជា​រដ្ឋលេខាធិការ បានបញ្ជាក់​បន្ថែមថា ពេល​លក់​ហើយ​គឺ​លោក​សុំ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​សម្រាប់​ម្ចាស់​វិទ្យុ​ថ្មី គឹ​សុំ​បម្រើ​សម្តេច​ពុក​(​សម្តេច ហ៊ុន សែន​)​ហើយ​លោក​ក៏​សុំ​នៅ​បម្រើ​ក្នុង​វិទ្យុ​នេះ​ដោយ​មិន​យកប្រាក់​កម្រៃ​នោះ​ទ្បើ​យ​។​ គេ​មិនដឹងថា តើ​ការប្រកាស​លក់​វិទ្យុ អេ ប៊ី ស៊ី របស់​អាចារ្យ​អេ ជាការ​ពិត​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​តាម​ដឹង​ពីមុនមក​វិទ្យុ​ដ៏​ល្បីល្បាញ​មួយ​នេះ ពិតជា​នៅជាប់​បំណុល​ពន្ធ​ប្រាកដ​មែន តែ​មិនដឹងថា​ចំនួន​ប៉ុន្មាន​នោះទេ ដែល​រហូត​ធ្វើ​ឲ្យ​មានការ​ប្រកា​សលក់​វិទ្យុ​បែបនេះ​។​ សូមជម្រាបថា វិទ្យុ អេ ប៊ី ស៊ី គឺជា​វិទ្យុ​ដែលមាន​ប្រជាប្រិយភាព និង​មានការ​គាំទ្រ​ឬ​អ្នក​ស្តាប់​ច្រើន​បំផុត​លំដាប់​លេខ​១​នៅ​កម្ពុជា ហើយ​បើតាម​ដឹង​សូម្បីតែ​វិទ្យុ​អាស៊ីសេរី ក៏មាន​អ្នក​ស្តាប់​តិចជាង​វិទ្យុ អេ ប៊ី ស៊ី របស់​អាចារ្យ​អេ​នេះដែរ​។​ សាធារណជន សំខាន់​អ្នក​ស្តាប់​វិទ្យុ អេ ប៊ី ស៊ី បានបង្ហាញ​នូវ​ការភ្ញាក់ផ្អើល និង​សោកស្តាយ​យ៉ាងខ្លាំង នៅពេលដែល​បានឮ​ការប្រកាស​លក់​វិទ្យុ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ ព្រោះ​វិទ្យុ អេ ប៊ី ស៊ី មិន​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​សាធារណជន​ទូទៅ​ប៉ុណ្ណោះ​ទេ តែ​វិទ្យុ​នេះ​បាន​បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ​ថែមទៀត​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-07-2024, 07:00 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នេះមានការចូលរួមពីបណ្តាសមាគម និងអង្គការអតីតយុទ្ធជន ដែលជាប្រទេសសមាជិកអាស៊ានទាំងអស់ផងដែរ។នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:54 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ឈ្មោះ វ៉ាន់ ធារ៉ន (អាចែ) ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ហ៊ីម អាមីណាស់ ភេទស្រី អាយុ៤៦ឆ្នាំ។ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:52 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើបទបង្ហាញខ្លីអំពីសក្តានុពលរបស់កម្ពុជា ទាក់ទងធនធានមនុស្ស វិស័យឧស្សាហកម្ម កសិកម្ម ឱកាសបង្កើតការងារ កាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យនានាជាច្រើននៅប្រទេសកម្ពុជា។ ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:46 AM, ចំនួនអ្នកអានៈ​ 42ដង
កម្ពស់ទឹកជំនន់ បានហក់ឡើងដល់កម្រិតខ្ពស់មួយ ពោលគឺលេចដល់ដំបូលផ្ទះរាប់រយខ្នង ព្រមទាំងលេចផ្លូវ និងលេចលង់ដំណាំស្រូវចំនួន ៣០,០០០ ហិកតា សម្លាប់សត្វគោ រួមទាំងបសុបក្សី ចំនួន ២០,០០០ ក្បាល ។ មនុស្សជាង ១០ នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ និង ៩ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបំផ្លិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:44 AM, ចំនួនអ្នកអានៈ​ 40ដង
លោក Bulgakov ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅទីក្រុងម៉ូស្គូ ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីបញ្ជាក់ការពិតនៃ «សកម្មភាពខុសច្បាប់» របស់លោក។ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចាប់ខ្លួនលោក Dmitry Bulgakov អតីតអនុរដ្ឋមន្ត្រីការពារជាតិ ពីបទពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:42 AM, ចំនួនអ្នកអានៈ​ 14ដង
ពិធីបើកការប្រកួតកីឡាអូឡាំពិកលើកនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែល នឹងប្រព្រិត្តឡើងក្រៅពហុកីឡាដ្ឋាន ដោយពិធីបើកកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ត្រូវធ្វើឡើងតាមដងទន្លេសែន ដោយតម្រូវឱ្យអត្តពលិកនិងប្រតិភូទាំង ២០៦ នៃ NOCs ជិះទូកចំនួន ៨៥ គ្រឿង ហែរក្បួន Parade។ ព្រឹត្តិការណ៍ប្រកួត​កីឡាអូឡាំពិក​ឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:36 AM, ចំនួនអ្នកអានៈ​ 41ដង
លោកស្រី បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំទើបតែបានជួបជាមួយលោកនាយករដ្ឋមន្ត្រី Netanyahu ហើយខ្ញុំសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំហំនៃការរងទុក្ខរបស់ប្រជាជននៅហ្គាហ្សា រួមទាំងការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ជាច្រើនផងដែរ ។ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:35 AM, ចំនួនអ្នកអានៈ​ 17ដង
លោកស្រី បានលើកឡើងថា ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការជជែកដេញដោលជាមួយ លោក Donald Trumspan ដោយបន្ថែមថា ខ្ញុំ​យល់​ព្រម​នឹង​កិច្ច​ប្រជុំ​ដែល​​ព្រមព្រៀង​គ្នា ​កាល​ពី​ថ្ងៃ​ទី ​១០ ខែ​កញ្ញា ។អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បាននិយាយថា លោកស្រី ត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការជជែកដេញដោលជាមួយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:32 AM, ចំនួនអ្នកអានៈ​ 14ដង
កីឡា ៖ ខ្សែបម្រើស្លាបសញ្ជាតិបារាំង Moussa Diaby របស់ក្លិបបាលទាត់ Aston Villa បានចូលរួមជាមួយក្លឹប Saudi Pro League គឺក្រុម Al-Ittihad ​​ ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ​។ Diaby ​បានចូលរួមជាមួយ Villa កាលពីមួយឆ្នាំមុនពី Bayer Leverkusen ក្នុងតម្លៃខ្លួន ៥២ លានផោន (៦៧ លានដុល្លារអាមេរិក) បានបង្ហាញខ្លួន ៥៤ប្រកួត ក្នុងរដូវកាល ២០២៣-២៤ ដោយបានស៊ុតបញ្ចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:31 AM, ចំនួនអ្នកអានៈ​ 11ដង
ដោយផ្អែកលើការវិភាគពេញលេញនៃសេចក្តីថ្លែងការណ៍សាធារណៈ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូឃ្លីប លោក Anadolu បានកំណត់ថាចំនួនសមាជិកសភា និងសមាជិកព្រឹទ្ធសភាជាប្រវត្តិសាស្ត្របានធ្វើពហិការមិនស្តាប់សុន្ទរកថារបស់លោក Netanyahu ។ សមាជិកសភាយ៉ាងហោចណាស់ ៩៦ នាក់គឺជិតពីរដងនៃចំនួនអ្នកប្រជាធិបតេយ្យដែលបានធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:27 AM, ចំនួនអ្នកអានៈ​ 18ដង
លោកថា ជាទូទៅ រុស្ស៊ីបើកចំហសម្រាប់ដំណើរការចរចា ប៉ុន្តែជាដំបូង យើងត្រូវយល់ពីរបៀបដែលអ៊ុយក្រែនត្រូវបានរៀបចំ និងថាតើខ្លួនមានការអនុញ្ញាតសម្រាប់រឿងនោះពីអ្នកដោះស្រាយដែរឬទេ។រុស្ស៊ីប្រកាសបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីត្រូវស្វែងយល់អំពីរបៀបដែលអ៊ុយក្រែនត្រៀមខ្លួន។ ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:22 AM, ចំនួនអ្នកអានៈ​ 16ដង
កីឡាករ Yang Min-hyuk វ័យ១៨ឆ្នាំ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការផ្ទេរទៅកាន់ក្រុម Sspanurs នៅពេលបញ្ចាប់ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមតារា​ឆ្នើម​កូរ៉េ K League XI ជួបជាមួយក្រុម Tottenham Sspanurs នៅកីឡដ្ឋាន Seoul World Cuspan ក្នុងប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣១ ខែកក្កដា។ ក្លិបមាន់ខ្នាយមាស Tottenham Sspanurs ត្រូវបានគេរាយការណ៍ថា កំពុងតែខិតជិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:21 AM, ចំនួនអ្នកអានៈ​ 16ដង
លោក Lukashenko បានបញ្ជាក់ថាលោកនឹងធ្វើការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងជើង ដើម្បីធ្វើឱ្យវាពោរពេញទៅដោយខ្លឹមសារថ្មី និងកម្មវិធីរួមនៃការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដល់សុខុមាលភាពកាន់តែប្រសើរឡើងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានសន្យានៅថ្ងៃសុក្រនេះថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2024, 11:19 PM, ចំនួនអ្នកអានៈ​ 33ដង
ខេត្តកណ្ដាល៖ សូមបញ្ជាក់ដែរថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ព
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3084 នាក់
ម្សិលមិញ : 4348 នាក់
សរុបទាំងអស់ : 6846746 នាក់