នាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវឲ្យអ្នកវិនិយោគជាតិ-អន្ដរជាតិ ចូលរួមគាំទ្រវិស័យបាល់ទាត់កម្ពុជា
ចុះថ្ងៃទី: 19-09-2023, 02:15 PM, ចំនួនអ្នកអានៈ 80ដង
រាជធានី​ភ្នំពេញ៖នាយឧត្តមសេនីយ៍ សៅ សុខា បន្ដថា «ក្នុងនាមមហាគ្រួសារបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខ្ញុំសូមអំពាវនាវក្រុមហ៊ុនអ្នកវិនិយោគជាតិ និងបរទេសដទៃផ្សេងទៀត ព្រមទាំងអ្នកដែលនិយមលេង និងទស្សនាកីឡាបាល់ទាត់ បន្ដចូលរួមគាំទ្រសកម្មភាពកីឡាប្រភេទនេះបន្ដទៀត»។ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានអំពាវនាវដល់ក្រុមហ៊ុនវិនិយោគជាតិ និងអន្ដរជាតិ ចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាកំពុងមានប្រជាប្រិយមួយនេះ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងធនាគារអេស៊ីលីដា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ លោកបានចាត់ទុកកិច្ចសហការមួយនេះ បានបង្ហាញនូវឌ្ឍនភាព ក៏ដូចជាការគាំទ្រវិស័យបាល់ទាត់នៅកម្ពុជាយ៉ាងសំខាន់លើផ្នែកហិរញ្ញវត្ថុ។ ប្រធានសហព័ន្ធដដែលបន្ថែមថា តាមរយៈការខិតខំប្រឹងប្រែងផ្ទាល់របស់សហព័ន្ធ និងការចូលរួមឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ ការចូលរួមលេង និងទស្សនាពីអ្នកនិយមវិស័យបាល់ទាត់ ពិសេសដោយបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិ ទើបជំរុញឲ្យសកម្មភាពបាល់ទាត់កម្ពុជា មានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។ លើសពីនេះ សកម្មភាពកីឡាបាល់ទាត់ បានរួមចំណែកទៅដល់វិស័យអប់រំសុខភាពសាធារណៈ បង្កបរិយាកាសកំសាន្ដសប្បាយរីករាយ និងកាត់បន្ថយបាតុភាពអសកម្មក្នុងសង្គមជាដើម។ អ្វីដែលពិសេស តាមរយៈលទ្ធផលនៃការប្រកួតលក្ខណៈអន្ដរជាតិ ទាំងប្រកួតមិត្តភាព និងផ្លូវការ ក៏បាននាំមកនូវកិត្យានុភាពជាតិ ត្រូវបានលើកស្ទួយ និងផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។ ជាមួយគ្នា អ្នកចាំទីជម្រើសជាតិកម្ពុជា ហ៊ុល គឹមហ៊ុយ បានបង្ហាញនូវសេចក្ដីរីករាយ ដែលវិស័យបាល់ទាត់ ត្រូវបានក្រុមហ៊ុនឯកជនធំៗចាប់អារម្មណ៍ និងចូលរួមឧបត្ថម្ភគាំទ្រជាបន្ដបន្ទាប់ តាមរយៈសហព័ន្ធ។ គឹមហ៊ុយ បានចាត់ទុកការគាំទ្រផ្នែកហិរញ្ញវត្ថុនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យមួយឲ្យមាននិរន្ដរភាព ពិសេសវិស័យបាល់ទាត់តែម្ដង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 31-01-2026, 10:03 PM, ចំនួនអ្នកអានៈ​ 69ដង
រាជធានីភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់រូបនេះបានលើកឡើងទៀតថា «សូមមានជំនឿលើគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ជាយន្តការអន្តរក្រសួង ដែលមានទីស្តីការគណ:រដ្ឋមន្ត្រី គឺនឹងធានាឱ្យកិច្ចដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្ដិធម៌ ជូនដល់បេក្ខជន ដែលជាកូនចៅប្រជាពលរដ្ឋយើងទាំងអស់គ្នា គឺធានាឱ្យបានថា អ្នកជាប់ គឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:57 PM, ចំនួនអ្នកអានៈ​ 72ដង
រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា «ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៤៣,៥៧៧តោន កើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងទឹកប្រាក់នាំចេញ សរុបឈានដល់១៧៨លានដុល្លារ កើនឡើង១៦.៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤»។ ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:55 PM, ចំនួនអ្នកអានៈ​ 42ដង
លោក Wang អាយុ ៦៣ឆ្នាំ បានចូលកាន់តំណែងជារដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន នៅខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីកាន់តំណែងជាប្រធានក្រុមហ៊ុនថាមពលរដ្ឋចិន National Energy Investment Corspan។ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនាថ្ងៃសៅរ៍ ទី៣១ ខែមករា​ នេះថា រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន លោក Wang Xiangxi កំពុងស្ថិតក្រោមក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:52 PM, ចំនួនអ្នកអានៈ​ 43ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា​ លោក Momeni ត្រូវទទួលខុសត្រូវចំពោះការបង្ក្រាបសម្លាប់បាតុករក្នុងប្រទេសអ៉ីរ៉ងនៅក្នុងខែនេះ ហេីយមន្ត្រីសន្តិសុខអ៉ីរ៉ង់ ៥នាក់ផ្សេងទៀតត្រូវរងនូវទណ្ឌកម្ម​ ពាក់ព័ន្ធនឹងការគាបសង្កត់ប្រជាជនអ៉ីរ៉ង់ដោយហិង្សា។ កាលពីថ្ងៃសុក្រ ទី៣០ ខែមករា សហរដ្ឋអាមេរិក បានប្រកាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:51 PM, ចំនួនអ្នកអានៈ​ 71ដង
រាជធានីភ្នំពេញ៖គណៈកម្មការ JBC ភាគីកម្ពុជា តវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ពួកគេវិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្តូរបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 05:47 PM, ចំនួនអ្នកអានៈ​ 72ដង
ខេត្តកំពង់ស្ពឺ៖ជាកិច្ចចាប់ផ្ដើម របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សខេត្ត ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែមករាកន្លងទៅ។ នាព្រឹកថ្ងៃទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:11 PM, ចំនួនអ្នកអានៈ​ 68ដង
សម្ដេច ម៉ែន សំអន ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តបន្តប្រចាំឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:06 PM, ចំនួនអ្នកអានៈ​ 83ដង
យោងតាមរបាយការណ៍ពី Reuters ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ សមាជិកសភាឥណ្ឌា លោក L.S.K. Devarayalu ដែលជាសម្ព័ន្ធមិត្តរបស់​លោកនាយករដ្ឋមន្ត្រី Modi បានដាក់សំណើច្បាប់បិទបណ្ដាញសង្គមលើអនីតិជន។ លោកបានបញ្ជាក់ថា៖ «មិនត្រឹមតែកុមារយើងញៀនបណ្ដាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែឥណ្ឌាក៏ជាប្រភពផលិតទិន្នន័យដ៏ធំបំផុតសម្រាប់ក្រុមហ៊ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:04 PM, ចំនួនអ្នកអានៈ​ 66ដង
ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បានព្រមានគ្នាទៅវិញទៅមក ចាប់តាំងពីប្រធានាធិបតីអាមេរិក ដំបូងឡើយបានគំរាមធ្វើអន្តរាគមន៍យោធា ជុំវិញការបង្រ្កាបបាតុកម្មដ៏សាហាវ កាលពីពេលថ្មីៗនេះ ហើយបានបញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង មកកាន់តំបន់មជ្ឈិមបូព៌ា។ នាថ្ងៃសុក្រ ទី៣០ ខែមករា ប្រមុខការទូតអ៉ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:01 PM, ចំនួនអ្នកអានៈ​ 75ដង
មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសបានអនុម័តគម្រោងលក់មីស៉ីលនិងសម្ភារពាក់ព័ន្ធ នៃប្រព័ន្ធខែលការពារដែនអាកាស Patriot ឱ្យអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃខ្ទង់៩ពាន់លានដុល្លារ បន្ទាប់ពីទីក្រុងរីយ៉ាដបានស្នើទិញមីស៉ីល PAC-3 MSE សរុបចំនួន ៧៣០គ្រាប់។ នាថ្ងៃសុក្រ ទី៣០ ខែមករា មន្ទីរបញ្ចកោណបានឱ្យដឹងថា ក្រសួង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 03:09 PM, ចំនួនអ្នកអានៈ​ 77ដង
ខេត្តព្រះវិហារ៖ តាមបណ្តាញសង្គម សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:59 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ខ្សែផ្លូវធំៗសំខាន់ៗក្នុងក្រុងកំពង់ចាម ដែលក្រុមការងារការដ្ឋានកំពុងពន្លឿននោះរួមមាន៖ ផ្លូវព្រះត្រសក់ផ្អែម, ផ្លូវព្រះសីហនុ, ផ្លូវព្រះបាទកេតុមាលា, ផ្លូវបុរីឌីឌុក, ផ្លូវជាតិលេខ៧ចាស់, ផ្លូវព្រះបាទអង្គច័ន្ទ, ផ្លូវក្បែរផ្សា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:34 PM, ចំនួនអ្នកអានៈ​ 78ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិ​ន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «កត្តាស្ថាប័នដើម្បីចូលរួមទប់ស្កាត់ ការបោកបញ្ឆោតតាមប្រព័ន្ធអ៉ីនធើណិត» លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:27 PM, ចំនួនអ្នកអានៈ​ 69ដង
សប្តាហ៍នេះ ទីក្រុងហុងកុង រួមជាមួយប្រទេសម៉ាឡេស៉ី សិង្ហបុរី ថៃ និងវៀតណាម ជាដើម ស្ថិតក្នុងចំណោមទីតាំងនៅតំបន់អាស៉ី ដែលបានរឹតបន្តឹងការត្រួតពិនិត្យលើ អ្នកដំណើរនៅតាមអាកាសយានដ្ឋាន ដើម្បីបង្ការទប់ស្កាត់លទ្ធភាពនៃការឆ្លងរាលដាលវីរុស Nispanah បន្ទាប់ពីឥណ្ឌាបានប្រកាសរកឃើញអ្នកឆ្លង២នាក់ នៅក្នុងប្រទេសរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:24 PM, ចំនួនអ្នកអានៈ​ 68ដង
វិមានក្រឹមឡាំង បាននិយាយថា លោក ពូទីន បានយល់ព្រមឈប់វាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន សម្រាប់រយៈពេល១សប្តាហ៍ ដែលនឹងផុតនៅថ្ងៃទី១ ខែកុម្ភៈ ក្រោយមានការស្នើពីលោក ត្រាំ។ ក្នុងសប្តាហ៍នេះ លោក ត្រាំ បានអះអាងថា រូបលោកបានស្នើឱ្យ​លោក ពូទីន ផ្អាកការវាយប្រហារលើទីក្រុងកៀវនិងតំបន់ជុំវិញ ស្របពេលដែលសីតុណ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1302 នាក់
ម្សិលមិញ : 9329 នាក់
សរុបទាំងអស់ : 11064369 នាក់