ADB បញ្ចេញទឹកប្រាក់ ១០០ពាន់លានដុល្លារ ក្នុងការផ្តល់មូលនិធិថ្មី សម្រាប់ទស្សវត្សរ៍ខាងមុខ ដើម្បីជួយដល់អាស៊ី និងប៉ាស៊ីហ្វិក
ចុះថ្ងៃទី: 29-09-2023, 12:47 PM, ចំនួនអ្នកអានៈ 264ដង
កំណែទម្រង់ទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធន (Capital Adequacy Framework ឬ CAF) របស់ ADB ។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មី ប្រចាំឆ្នាំរបស់ ADB ដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬ ប្រហែល ៤0% ។ ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិតនៃមូលធនភាវូនីយកម្មរបស់ ADB ជាមួយការរក្សាបាននូវហានិភ័យនានារបស់វា។ កំណែទម្រង់ទាំងនេះក៏បង្កើតជា ជំនួយដល់ការផ្តល់កម្ចីដោះស្រាយបញ្ហារំខានដល់ដំណើរសេដ្ឋកិច្ច (Countercyclical Lending Buffer) ដើម្បីគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ(DMCs) របស់ ADB ដែលប្រឈមនឹងវិបត្តិដែលមិននឹកស្មានដល់។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃនេះបានអនុម័តកំណែទម្រង់ការគ្រប់គ្រងមូលធនដែលបញ្ចេញទឹកប្រាក់ ១០០ពាន់លានដុល្លារ ជាទំហំនៃការផ្តល់មូលនិធិថ្មី ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដើម្បីដោះស្រាយវិបត្តិដែលកើតផ្ទួនៗ និងបន្ត បន្ទាប់គ្នាក្នុងតំបន់។ ការពង្រីកទំហំមូលនិធិនេះនឹងត្រូវបង្កើនថែមទៀត តាមរយៈការកៀងគរមូលធនឯកជន និងមូលនិធិក្នុងស្រុកដើម្បីដំឡើងពីចំនួនពាន់លាន (billions) ទៅចំនួនពាន់ពាន់លាន(trillions) ដែលនឹងត្រូវការដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។ វិធានការទាំងនេះ ដែលនឹងអនុញ្ញាតឲ្យ ADB ផ្តល់ហិរញ្ញប្បទានផ្ទាល់ខ្លួនរហូតដល់ ៣៦០ ពាន់លានដុល្លារដល់ DMCs និងអតិថិជនផ្នែកឯកជនរបស់ខ្លួនក្នុងទសវត្សរ៍ក្រោយ ត្រូវបានរៀបចំឡើងដើម្បីធានាថា ADB រក្សាចំណាត់ថ្នាក់ឥណទាន AAA របស់ខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់មូលនិធិដល់ DMCs ក្នុងតម្លៃទាបនិងមានកាលកំណត់វែង។ កំណែទម្រង់នេះការពារការវាយតម្លៃឥណទាន AAA របស់ ADB បន្ថែមទៀតតាមរយៈការអនុវត្តផែនការស្តារឡើងវិញ ដែលនឹងការពារការថយចុះនៃដើមទុនក្នុងអំឡុងពេលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ ក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធនរបស់ ADB នឹងត្រូវពិនិត្យឡើងវិញរៀងរាល់បីឆ្នាំម្តង។ ប្រធាន ADB លោក Masatsugu Asakawa បានថ្លែងថា «កំណែទម្រង់សំខាន់ៗទាំងនេះនឹងចូលរួមយ៉ាងខ្លាំងក្លាក្នុងការពង្រីកសមត្ថភាពរបស់ ADB ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សំខាន់ៗ ជាច្រើននៅទូទាំងអាស៊ីនិងប៉ាស៊ីហ្វិក ដែលរួមមានធនធានសម្បទាន កាន់តែច្រើនសម្រាប់សមាជិកដែលងាយរងគ្រោះរបស់យើង។ ការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះគឺជាផ្នែកមួយនៃការឆ្លើយ តបរបស់ ADB ចំពោះការអំពាវនាវឱ្យធនាគារអភិវឌ្ឍន៍ពហុភាគី (MDBs) ជួយកាន់តែច្រើននិងលឿន ជាងមុនជាមួយនឹងធនធានរបស់យើង។ ធនធានទាំងនេះនឹងជួយតំបន់នេះគ្រប់គ្រងសំណុំស្មុគស្មាញ នៃវិបត្តិកើនឡើងផ្ទួនគ្នា ដោះស្រាយវិសមភាពយេនឌ័រ និងផ្តល់តម្រូវការជាមូលដ្ឋានក្នុងបរិបទបញ្ហា ប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ទំហំនៃការផ្តល់ប្រាក់កម្ចីបន្ថែមនេះនឹងត្រូវបានពង្រីក បន្ថែមទៀត ដោយការខិតខំប្រឹងប្រែងបន្ថែមដើម្បីប្រមូលមូលធនឯកជន និងមូលធនក្នុងស្រុក និងដើម្បីបង្កើន ឥទ្ធិពលនៃការងាររបស់យើង»។ ការកៀរគរមូលធនឯកជននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនមូលធនពី ចំនួនពាន់លាន(millions) ទៅពាន់ពាន់លាន (trillions) ដោយពង្រីកការចូលរួមរបស់វិស័យឯកជននៅក្នុងការងារ អភិវឌ្ឍន៍។ សកម្មភាពនៅថ្នាក់លើ នឹងជួយកែលម្អគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងស្ថាប័ន និង បរិយាកាស អំណោយផលសម្រាប់ការវិនិយោគរបស់វិស័យឯកជន ដែលជំរុញឱ្យមានការកើនឡើងនៃការ វិនិយោគក្នុងស្រុក និងបរទេស។ ជំនួយផ្នែកប្រឹក្សាសម្រាប់ថ្នាក់មធ្យម នឹងជួយបង្កើតគម្រោងត្រៀម និង រៀបចំគម្រោងដែលនឹងទទួលបានជោគជ័យដើម្បីអាចទាក់ទាញការវិនិយោគពីវិស័យឯកជន។ ការផ្តល់ ហិរញ្ញប្បទាននៅថ្នាក់ក្រោម នឹងត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំមូលធនឯកជន សម្រាប់គម្រោង អភិវឌ្ឍន៍ រួមទាំងការកាត់បន្ថយហានិភ័យសម្រាប់វិស័យឯកជនផងដែរ។ ការសម្រួលពីថ្នាក់លើ និងការ កៀរគរមូលធននិងការចូលរួមនៅថ្នាក់កណ្តាលនិងថ្នាក់ក្រោម នឹងបន្ថែមសមត្ថភាពគាំទ្ររបស់ ADB ដោយបង្កើនធនធានដែលមានសម្រាប់គាំទ្រការអភិវឌ្ឍក្នុងតំបន់។ ប្រទេសនានាក៏ត្រូវតែកៀរគរចំណូលពន្ធបន្ថែម ធ្វើទំនើបកម្មអាជ្ញាធរពន្ធដារតាមរយៈឌីជីថលនីយកម្ម និងសហការដើម្បីធានាបាននូវប្រព័ន្ធពន្ធអន្តរជាតិដែលត្រឹមត្រូវនិងដំណើរការល្អ។ ការកៀរគរធនធានក្នុងស្រុក មានសារៈសំខាន់ណាស់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបំណុលប្រកបដោយនិរន្តរភាព និងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ADB បានបង្កើតមជ្ឈមណ្ឌល ពន្ធដារអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Tax Hub) នៅឆ្នាំ ២០២១ ដើម្បីផ្តល់នូវវេទិកាបើកចំហ និងដោយ បរិយាបន្នសម្រាប់ការសន្ទនាគោលនយោបាយយុទ្ធសាស្ត្រ ការចែករំលែកចំណេះដឹង និងការសម្រប សម្រួលអភិវឌ្ឍន៍ក្នុងចំណោម ADB ក៏ដូចជាសមាជិក និងដៃគូអភិវឌ្ឍន៍របស់ខ្លួន។ ប្រជាជនក្រីក្រ និងងាយរងគ្រោះនៅអាស៊ី និងប៉ាស៊ីហ្វិក ប្រឈមមុខនឹងវិបត្តិដែលកើនឡើង និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក ដែលបង្កគ្រោះថ្នាក់ដល់សុខភាព លទ្ធផលអប់រំ និងជីវភាពរស់នៅរបស់ពួកគាត់។ ប្រជាជនប្រមាណ ១៥៥ លាននាក់ ឬ ៣,៩% នៃចំនួនប្រជាជនក្នុងតំបន់រស់នៅក្នុងភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២២ ហើយមនុស្សជាច្រើន ជាពិសេសស្ត្រី ប្រឈមមុខនឹងវិបត្តិថ្លៃទ្រទ្រង់ជីវភាពដែលធ្វើឱ្យម្ហូបអាហារ ព្រមទាំងទំនិញនិងសេវាកម្មចាំបាច់ផ្សេងទៀតឡើងថ្លៃខ្ពស់។ CAF ដែលត្រូវបានធ្វើបច្ចុប្បន្នភាពគឺជាគំនិតផ្តួចផ្តើមថ្មីបំផុតរបស់ ADB ដើម្បីបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ខ្លួន។ កាលពីខែឧសភា ADB បានបង្កើតកម្មវិធីហិរញ្ញវត្ថុច្នៃប្រឌិតសម្រាប់អាកាសធាតុ នៅអាស៊ីនិងប៉ាស៊ីហ្វិក (IF-CAP) ដែលអនុញ្ញាតឱ្យម្ចាស់ជំនួយនានា ធានាផ្នែកមួយចំនួននៃហិរញ្ញប្បទានអធិបតេយ្យក្នុងតារាងតុល្យការរបស់ ADB ដើម្បីពួកគេអាចបញ្ចេញដើមទុនសម្រាប់គម្រោង អាកាសធាតុថ្មីៗ។ ADB ក៏បានចូលរូមក្នុងកិច្ចព្រមព្រៀងចែករំលែកនិងរៀនសូតផ្នែករដ្ឋ (sovereign exposure exchange agreements) ជាមួយ MDBs ផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យនៃការ អនុវត្តគម្រោងដូចៗគ្នា ហើយ ADB ក៏ដឹកនាំការចូលរួមរបស់ MDBs នៅក្នុងគម្រោងហិរញ្ញវត្ថុអន្តរជាតិ សម្រាប់ការអប់រំ (International Finance Facility for Education)ផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-07-2025, 08:08 PM, ចំនួនអ្នកអានៈ​ 30ដង
ប្រទេសបារាំង៖លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួបពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou Assomo ប្រធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 07:45 PM, ចំនួនអ្នកអានៈ​ 40ដង
គណៈកម្មការអឺរ៉ុបបានសម្រេចកាលពីខែមេសាថា ការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់អ្នកផលិត iPhone ដែលរារាំងអ្នកអភិវឌ្ឍន៍កម្មវិធីពីការណែនាំអ្នកប្រើប្រាស់ទៅកាន់កិច្ចព្រមព្រៀងដែលមានតម្លៃថោកនៅក្រៅ Aspanspan Store គឺបានបំពានច្បាប់ខាងលើ។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Aspanspanle បានប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 07:27 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ អ្នកនាំពាក្យក្រសួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 07:23 PM, ចំនួនអ្នកអានៈ​ 37ដង
ទឹកជំនន់ក៏បានហូរកួចយកស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់នេប៉ាល់ និងចិន ឆ្លងទន្លេ Bhotekoshi ផងដែរ។ តាមអាជ្ញាធរគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់នេប៉ាល់ នៅក្នុងប្រទេសនេប៉ាល់ មនុស្សម្នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀត មានជនជាតិនេប៉ាល់ ១១នាក់ និងចិន ៦នាក់កំពុងបាត់ខ្លួន។ ចំណែកទូរទស្សន៍រដ្ឋចិន CCTV បានរាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 06:43 PM, ចំនួនអ្នកអានៈ​ 45ដង
ប្រាសាទព្រះវិហារ៖ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-07-2025, 06:34 PM, ចំនួនអ្នកអានៈ​ 40ដង
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់ជប៉ុនស្តីពីពន្ធគយ លោក Ishiba បញ្ជាក់ថា «យើងបានទទួលសំណើពីសហរដ្ឋអាមេរិក ដើម្បីបន្តការចរចារក្នុងពេលឆាប់ៗ មុនកាលបរិច្ឆេទកំណត់ថ្មី នៅថ្ងៃទី១ ខែសីហា ហើយវាអាស្រ័យលើការឆ្លើយតបរបស់ជប៉ុន ដែលថាបញ្ហាអាចត្រូវបានកែសម្រួលមកវិញ»។ លោកបន្ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:53 PM, ចំនួនអ្នកអានៈ​ 51ដង
ខេត្តតាកែវ៖នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:21 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖ពីឱកាសការងារ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថ្នាក់បណ្ដុះបណ្ដាលជំនាញវិទ្យាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចង់រៀន និងចង់មានជំនាញផ្ទាល់ខ្លួន ហើយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រចាំខែនៅក្នុងអំឡុងពេលសិក្សានោះថែមទៀតផង។ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:09 PM, ចំនួនអ្នកអានៈ​ 59ដង
កម្មវិធី HSP ដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងក្នុងតំបន់អាស៊ាន ដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល លើកកម្ពស់លទ្ធភាពទទួលបានការថែទាំសុខភាព និងពង្រឹងសមត្ថភាពអាស៊ាន​ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ ដូចជាផលប៉ះពាល់សុខភាពនៃ ការប្រែប្រួលអាកាសធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-07-2025, 06:00 PM, ចំនួនអ្នកអានៈ​ 53ដង
ការធ្លាក់ចុះខាងលើនៃតួលេខភ្ញៀវទេសចរចិន បានបង្ខំឱ្យអាជ្ញាធរក៏ដូចជាប្រតិបត្តិករទេសចរណ៍ថៃ កែសម្រួលការព្យាកររបស់ពួកគេ ហើយបង្កើនកិច្ចប្រឹងប្រែងទាក់ទាញ់ភ្ញៀវទេសចរ ចំពោះមុខបរិស្ថានសកលដ៏លំបាកមួយ។ ស្ថិតិសម្រាប់ឆមាសទី១នៃឆ្នាំ២០២៥ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិសរុបទាំងអស់ចំនួនជិត១៦.៧លាននា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 10:57 PM, ចំនួនអ្នកអានៈ​ 188ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានស្នើប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឲ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 06:01 PM, ចំនួនអ្នកអានៈ​ 245ដង
បុគ្គលិកដែលនៅសេសសល់របស់ Microsoft នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជូនដំណឹងជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការបញ្ចប់ប្រតិបត្តិការទាំងស្រុង។ នេះបើយោងតាមលោក Jawwad Rehman ដែលជាប្រធានក្រុមហ៊ុន Microsoft ប្រចាំប្រទេសប៉ាគីស្ថានដំបូងគេ។ ទោះបីជា Microsoft មិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីមូលហេតុនៃការចាកចេញក៏ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 01:02 PM, ចំនួនអ្នកអានៈ​ 272ដង
រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) ដែលជាឯកសារផ្លូវកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:51 PM, ចំនួនអ្នកអានៈ​ 253ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Chelsea ក្នុងនាមជាក្រុមមកពីអង់គ្លេសដែល FIFA មានក្តីរំពឹងថា នឹងមានអ្នកចូលទស្សនាផ្ទាល់ច្រើនក្នុងកីឡដ្ឋាន ដែលខុសពីការរំពឹងទុកស្រឡះ ក្នុងកម្មវិធីដែលបានបង្កើនក្រុមពី ៧ដល់ ៣២ក្រុមនាពេលនេះ។ សម្រាប់តម្លៃសំបុត្រដើម្បីចូលទស្សនា តោខៀវ Chelsea ប្រកួតទល់នឹង Palmeiras វគ្គ ៨ក្រុម FIFA Club World
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-07-2025, 12:47 PM, ចំនួនអ្នកអានៈ​ 269ដង
រាជធានីភ្នំពេញ៖NDC3.0 របស់កម្ពុជា បានដាក់ផែនការ និងឆន្ទៈក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន្នផ្ទះកញ្ចក់ រហូតដល់៥៤% គឺមានការកើនឡើង បើប្រៀបជាមួយ NDC 2.0 ចំនួន៤២% និងINDC ប្រមាណជា២៧% តែប៉ុណ្ណោះ។ នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់ស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7491 នាក់
ម្សិលមិញ : 11498 នាក់
សរុបទាំងអស់ : 9081753 នាក់