រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជិត៣៥ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសិក្សា និងការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី |
|
ចុះថ្ងៃទី: 08-11-2023, 06:22 PM, ចំនួនអ្នកអានៈ 48ដង |
|
ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាពលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងរដ្ឋាករទឹកមណ្ឌលគិរី នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ៣៤៨,៩១៩ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) សម្រាប់ការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា និងការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅជនបទកម្ពុជា ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី។
គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖
*ទី១៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាស្រែកិន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ថវិកាចំនួន៩២,៤២៥ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ
ក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ៥បន្ទប់បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ ១ខ្នង ៣បន្ទប់ និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាស្រែកិន ក្នុងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នសិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។ មិនតែប៉ុណ្ណោះ បរិស្ថានមិនសូវមានអនាម័យដោយសារកង្វះកន្លែងលាងដៃ និងបង្គន់។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុនហើយយើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្ស ចំនួន ១៤៩នាក់ និងគ្រូបង្រៀនចំនួន៤នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។
*ទី២៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាឬស្សី ដូចក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ថវិកាចំនួន ១០០,៣៤៤ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ
ក្នុងគម្រោងនេះ អគារសិក្សា ១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាឬស្សីដួច ក្នុងខេត្តកំពង់ធំ។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សាដោយសារអគារសិក្សាឈើបច្ចុប្បន្ន និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។ មិនតែប៉ុណ្ណោះ បរិស្ថានមិនសូវមានអនាម័យ ដោយសារកង្វះកន្លែងលាងដៃ។
គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ១៦២នាក់ និងគ្រូបង្រៀន ចំនួន ៨នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។
*ទី៣៖ គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ថវិកាចំនួន ១៥៦,១៥០ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយរដ្ឋាករទឹកមណ្ឌលគិរី
ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកស្អាតប្រមាណ ២៦គីឡូម៉ែត្រនឹងត្រូវបានដំឡើងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រជាជនភាគច្រើនដែលរស់នៅក្នុងតំបន់នេះ ជួបការលំបាកក្នុងការទទួលបានទឹកបរិភោគដែលមានសុវត្ថិភាព និងកំពុងប្រឈមមុខនឹងហានិភ័យសុខភាព ដោយសារកង្វះបរិក្ខារផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុង។ តាមរយៈគម្រោងនេះ ប្រជាជនប្រមាណ ២,៥០០នាក់នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ដែលនឹងរួមចំណែកដល់ការកែលម្អកម្រិតជីវភាពរស់នៅរបស់ពួកគេ។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន។
ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង៦៨លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-12-2023, 04:35 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕
ខាងក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2023, 04:25 PM, ចំនួនអ្នកអានៈ 0ដង
មន្ត្រីដដែល បន្តថា សកម្មភាពទាំងនេះ អាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតសំខាន់ៗ នៅកោះនេះ នាពេលខាងមុខ ។ មន្ត្រីតៃវ៉ាន់ បង្ហាញក្ដីព្រួយបារម្ភអំពីអ្វីដែលខ្លួនពណ៌នាថា ជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតពីសំណាក់ប្រទេសចិន ខណទីក្រុងប៉េកាំង បានឧបត្ថម្ភការធ្វើដំណើរសម្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2023, 04:20 PM, ចំនួនអ្នកអានៈ 0ដង
យោងទៅតាមលោក Hagari អះអាងថា ចំណាប់ខ្មាំង ៤ នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមានឈ្មោះ Eliyahu Margalit, Mia Goren, Ronen Engel និង Aryeh Zalmanovich ។
អ្នកនាំពាក្យ IDF លោក Daniel Hagari បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល បញ្ជាក់ពីការស្លាប់របស់ចំណាប់ខ្មាំង ៤ នាក់ដែលត្រូវបានចាប់ខ្លួន។
លោក បានបន្ថែមថា ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2023, 04:19 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រីការពារជាតិថៃ លើកឡើងបែបនេះ ក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមាន៧មករា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។លោក សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបង្ហាញការស្ញប់ស្ញែងជាខ្លាំងចំពោះបទពិសោធន៍នៃការដឹកនាំរបស់សម្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2023, 04:15 PM, ចំនួនអ្នកអានៈ 2ដង
ក្រសួងដដែល បានបន្ថែមថា ផ្កាយរណបចារកម្មដំបូងគេដែលមិនធ្លាប់មានដែលត្រូវបានបាញ់បង្ហោះដោយកូរ៉េខាងត្បូង បានសម្រេចគន្លងដែលកំណត់ ហើយអាចទំនាក់ទំនងជាមួយស្ថានីយ៍ដីគោកផងដែរ។ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ពីការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយជោគជ័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2023, 04:14 PM, ចំនួនអ្នកអានៈ 1ដង
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានរាយការណ៍បន្ថែមទៀតថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតប ចំពោះសកម្មភាពជ្រៀតជ្រែកណាមួយពីសំណាក់សហរដ្ឋអាមេរិក តាមរយៈការកម្ទេចផ្កាយរណបស៉ើបការណ៍នានារបស់អាមេរិក។ កូរ៉េខាងជើងបានប្រកាសថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-12-2023, 01:07 AM, ចំនួនអ្នកអានៈ 13ដង
យោងតាមរបាយការណ៍ក្នុងស្រុក បញ្ជាក់ថា អាជ្ញាធរក្រុងតូក្យូ បានទទូចឲ្យអាមេរិក បញ្ឈប់ការហោះហើរនៃយន្តហោះប្រភេទនេះទាំងអស់ ដោយបារម្ភពីសុវត្ថិភាពយោធា។
ប្រទេសជប៉ុន បានផ្អាកការហោះហើរយន្តហោះយោធា Osspanrey tiltrotor របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះ Osspanrey ប្រភេទស្រដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:37 PM, ចំនួនអ្នកអានៈ 29ដង
នេះមានន័យថា ក្រុមតោកំណាចមួយនេះ បានវិលទៅកាន់ចំណាត់ថ្នាក់លេខ៣ ដដែលវិញ ជាទីដែលពួកគេធ្លាប់ធ្វើបានកាលឆ្នាំ២០២១ ក្រោយរងជើងឯកពានរង្វាន់អឺរ៉ុប UEFA Euro 2020 បន្ទាប់ពីចាញ់អ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានឡើងទៅឈរលេខ៣ ក្នុងតារាងច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:36 PM, ចំនួនអ្នកអានៈ 31ដង
កីឡា៖ ក្លឹប Inter Miami CF បានប្រកាសលក់សំបុត្រអស់ហើយសម្រាប់រដូវកាលឆ្នាំ២០២៤ ក្នុងក្របខណ្ឌលីគកំពូលអាមេរិក(MLS) ។ ការលក់ចេញយ៉ាងឆាប់រហ័សនេះកើតឡើងត្រឹមតែពីរសប្តាហ៍បន្ទាប់ពីការបញ្ចប់នៃរដូវកាល 2023 ហើយអាចត្រូវបានគេសន្មតថាភាគច្រើនដោយសារតែការមកដល់របស់កំពូលតារាបាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:35 PM, ចំនួនអ្នកអានៈ 31ដង
កីឡា ៖ ក្រោយទទួលជ័យជម្នះយ៉ាងលំបាកលើ Porto នឹងជួយឲ្យក្រុមអ្នកមានបុណ្យ Barcelona កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Chamspanions League អ្នកចាក់ការលោក Xavi Hernandez បានដាក់ឈ្មោះក្រុមដែលលោកមិនចង់ជួបនៅវគ្គចាញ់ធ្លាក់ ។
បន្ទាប់ពីយកឈ្នះ ២-១លើ Porto លោក Xavi បាននិយាយទៅកាន់អ្នកសារព័ត៌មាន ថា លោកនឹងម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:31 PM, ចំនួនអ្នកអានៈ 30ដង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតអគ្គលេខាធិការដ្ឋានមួយ ដើម្បីប្រតិបត្តិការនូវការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
យោងតាមអនុក្រឹត្យដែលសម្តេចធិបតី បានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកំណត់តួនាទី និងភារកិច្ចរបស់អ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:26 PM, ចំនួនអ្នកអានៈ 30ដង
កូរ៉េខាងជើងតាមរយៈក្រសួងការបរទេសបាននិយាយថា អំពើឃោរឃៅរបស់អ៊ីស្រាអែលក្រោមលេសនៃ សិទ្ធិការពារខ្លួន គឺជាការរំលោភសិទ្ធិមនុស្សគ្មានសីលធម៌ និងឧក្រិដ្ឋកម្មសង្គ្រាមដែលមិនអើពើនឹងច្បាប់ និងបទដ្ឋានអន្តរជាតិដោយបើកចំហតែម្តង។ ក្រសួងការបរទេសក៏បានចោទប្រកាន់អាមេរិក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:21 PM, ចំនួនអ្នកអានៈ 34ដង
សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កើតឡើង បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានធ្វើឡើង កាលពីដើមសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើង។
កាលពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:18 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖យោងតាមបណ្តាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងជំនួប លោក សុធីន ខ្លាំងសែង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ជួបសម្តែងការគួរសម។ លោករដ្ឋមន្ត្រីការពារជាតិថៃ ក៏បាននាំយកការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:13 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចពិភាក្សានៅថ្ងៃតី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីរដ្ឋមន្ដ្រី ចម និម្មល បានលើកឡើងអំពីវឌ្ឍនភាព និងកាលានុវត្តភាព នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងអំពីសារៈសំខាន់ នៃការធ្វើសមាហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់ និងសកល ជាពិសេសភាពចាំបាច់ក្នុងការត
 ព័ត៌មានលម្អិត
|
|
|