គ.ជ.ប ជូនដំណឹងពីការរៀបចំបែបបទ សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ |
|
ចុះថ្ងៃទី: 20-11-2023, 05:56 PM, ចំនួនអ្នកអានៈ 64ដង |
|
រាជធានីភ្នំពេញ៖អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា (ប.ន.ព.ស) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពី គណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃ រួចរាល់ហើយ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមពាក្យសុំ ទ.១០០៨ និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្នុងចំណុច ៥.៨.៣ នៃ ប.ន.ព.ស។
ចំពោះបទប្បញ្ញត្តិ ដូចមានចែងក្នុងចំណុច ៥.៨.៣.៤ និងចំណុច ៥.៨.៣.១០ គឺតម្រូវឱ្យគណបក្សនយោបាយអនុវត្តតាមការកំណត់ដូចខាងក្រោម៖
ទី១៖ ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
គណបក្សនយោបាយត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះសរុបទូទាំងប្រទេស។ បញ្ជីនេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។ ក្នុងន័យនេះត្រូវកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច ១៩រូប នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។
បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលភូមិភាគត្រូវមានបេក្ខជនគ្រប់តាមចំនួនអាសនៈ និងតាមគំរូដែល គ.ជ.ប ផ្ដល់ជូន។
ទី២៖ ការបង់ប្រាក់តម្កល់ចំនួន ១៥,០០០,០០០រៀល
គណបក្សនយោបាយត្រូវធ្វើពាក្យស្នើសុំបង់ប្រាក់តម្កល់មក គ.ជ.ប (ពាក្យស្នើសុំដូចមានភ្ជាប់មកក្នុងទម្រង់បែបបទលេខ ១០០៨)។ ក្រោយពី គ.ជ.ប បានធ្វើលិខិតទៅអគ្គនាយកដ្ឋានរតនាគារជាតិអំពីសំណើសុំអនុញ្ញាតឱ្យគណបក្សនយោបាយបង់ប្រាក់តម្កល់រួចហើយ គ.ជ.ប នឹងជូនដំណឹងទៅសាមីគណបក្សនយោបាយឱ្យអញ្ជើញទៅបង់ប្រាក់តម្កល់ចំនួន ១៥,០០០,០០០រៀល នៅធនាគារជាតិនៃកម្ពុជា (គណនីចរន្តរបស់អគ្គនាយកដ្ឋានរតនាគារជាតិលេខ ០០០០០០០០១១១១)។ បន្ទាប់ពីទទួលបានបណ្ណបង់ប្រាក់តម្កល់ពីធនាគារជាតិនៃកម្ពុជា សាមីគណបក្សនយោបាយត្រូវយកបណ្ណបង់ប្រាក់តម្កល់នេះទៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលបានបង្កាន់ដៃបង់ប្រាក់តម្កល់ (លិខិតជូនដំណឹងឥណទានពីអគ្គនាយកដ្ឋានរតនាគារជាតិ)៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-10-2024, 11:51 AM, ចំនួនអ្នកអានៈ 0ដង
លោក Fico បានលើកទ្បើងថា ដរាបណាខ្ញុំនៅធ្វើជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី ខ្ញុំនឹងដឹកនាំសមាជិកសភា ដែលខ្ញុំគ្រប់គ្រងជាប្រធានគណបក្ស នឹងមិនយល់ព្រមចំពោះសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូឡើយ។ លោកថា ការចូលអង្គការណាតូរបស់អ៊ុយក្រែននឹងបម្រើជាមូលដ្ឋានដ៏ល្អសម្រាប់បំផ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 01:16 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ មានការអញ្ជើញចូលរួមពីលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមទាំងបណ្តាមេដឹកនាំនៃប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីផ្សេងទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២៤នេះ បានបង្ហោះ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 01:13 PM, ចំនួនអ្នកអានៈ 29ដង
កាលពីដើមសប្តាហ៍នេះ អ៉ីស្រាអែលបានបញ្ជូនកងទ័ព ឱ្យចូលវាយលុកតំបន់ភាគខាងត្បូងលីបង់ ដែលជាសំបុករបស់ចលនាប្រដាប់អាវុធហេសបូឡា ក្រោយបានបើក ការវាយប្រហារតាមផ្លូវអាកាសជាប់រហូត អស់រយៈពេលជាច្រើនថ្ងៃ នៅតាមតំបន់ពាសពេញប្រទេសលីបង់ ហើយអំឡុងការទម្លាក់គ្រាប់បែកទាំងនោះ មេដឹកនាំហេសបូឡា ក៏ត្រូវបានសម្លាប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 12:02 PM, ចំនួនអ្នកអានៈ 27ដង
លោក Araghchi បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងដាម៉ាស ក្រោយជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសស៉ីរី និងជាមួយប្រធានាធិបតីស៉ីរី ដូច្នេះថា «បញ្ហាដែលសំខាន់បំផុតនាពេលនេះ គឺបទឈប់បាញ់ ជាពិសេសនៅហ្កាហ្សា និងលីបង់»។ ទស្សនកិច្ចរបស់លោក Araghichi នៅស៉ីរី ដែលជាលើកដំបូង ក្រោយចូលកាន់តំណែងកាលពីខែសីហា គឺស្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 12:00 PM, ចំនួនអ្នកអានៈ 34ដង
មន្រ្តីខាងលើបានបង្ហើបឱ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា «យោធាអ៉ីស្រាអែល (IDF) កំពុងតែរៀបចំការឆ្លើយតប ចំពោះការវាយប្រហារពុំធ្លាប់មានពីមុន និងខុសច្បាប់របស់អ៉ីរ៉ង់ មកលើប្រទេសអ៉ីស្រាអែល ព្រមទាំងប្រជាជនស៉ីវិលអ៉ីស្រាអែល»។ យ៉ាងណាមិញ មន្រ្តីដដែល មិនបានរៀបរាប់លម្អិត អំពីលក្ខណៈឬក៏ពេលវេលា ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:59 AM, ចំនួនអ្នកអានៈ 27ដង
នៅទូទាំងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ លើពិភពលោកនេះ, គោលនយោបាយជាច្រើន ក្នុងនោះរួមទាំងការកាត់បន្ថយអត្រាការប្រាក់បង់រំលោះ និងអត្រាកម្ចីទិញផ្ទះ ត្រូវបានដាក់ចេញក្នុងឆ្នាំនេះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដោយកាលពីពេលមុន វិស័យនេះមានចំនួន១ភាគ៤ នៃសកម្មភាពសេដ្ឋកិច្ច។
ការលក់ផ្ទះន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:58 AM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ការអំពាវនាវបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកឆ្លៀតមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនា ល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ គ្រាដែលលោកដឹកនាំបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចុះទ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:53 AM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សមាជិកគណៈកម្មាការមេប្រយោគ អប្បមាទទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមណ្ឌល និងសមាជិកអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួនប្រមាណ ២៩៧នាក់។
លោកបណ្ឌិតសភាចារ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:50 AM, ចំនួនអ្នកអានៈ 26ដង
Waymo មានរថយន្តប្រមាណ៧០០គ្រឿង កំពុងបម្រើសេវាកម្មរបស់ខ្លួន ហើយជាក្រុមហ៊ុនអាម៉េរិកតែមួយគត់ ដែលប្រតិបត្តិការរថយន្តឈ្នួលគ្មានមនុស្សបើកបរ។
ក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ Waymo ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alspanhabet នឹងបន្ថែមរថយន្តអគ្គិសនី មកពីក្រុមហ៊ុន Hyundai Motor របស់កូរ៉េខាងត្បូង ចូល
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:45 AM, ចំនួនអ្នកអានៈ 30ដង
កិច្ចប្រជុំខាងលើ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ស្ថិតក្នុងក្រុង Ramstein ក្បែរទីក្រុង Frankfurt ត្រូវបានរំពឹងថា នឹងប្រមូលផ្តុំសម្ព័ន្ធមិត្តជាង៥០ប្រទេស របស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ លោក ហ្សេលេនស្គី បាននិយាយលើបណ្តាញទំនាក់ទំនងសង្គមដូច្នេះថា «យើងកំពុងត្រៀមរៀបចំ សម្រាប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-10-2024, 11:32 AM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានប ឱ្យដឹងថា ក្នុងពិធីបិទកិច្ចប្រជុំកំពូលលើកទី១៩ នោះ ក៏មានការប្រកាសជាផ្លូវការអំពីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ផងដែរ។
នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-10-2024, 05:38 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖លោក កត្តា អ៊ន ក៏បានរំលេចផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ឯកឧត្តម ហេង សួរ ជារដ្ឋមន្ត្រី សូមថ្លែងការអរគុណដល់គ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេសដែលបាននិងកំពុងចូលរួមក្នុងបេសកកម្មនៃការកសាងធនធានមនុស្សនៅប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-10-2024, 05:33 PM, ចំនួនអ្នកអានៈ 41ដង
លទ្ធផលនៃការស៊ើបអង្កេតនៅមិនទាន់ត្រូវបានប្រកាសបង្ហាញនោះទេ ប៉ុន្តែបើយោងតាមសារព័ត៌មានក្នុងស្រុកឥណ្ឌាជាច្រើនបានចេញផ្សាយថា អាជ្ញាធរឥណ្ឌាបានបន្ថែមការចោទប្រកាន់ និងករណីស៊ើបអង្កេតថ្មីមួយចំនួនទៀត ក្នុងនោះមានពីរករណីធ្ងន់ធ្ងរគឺ «ឧបាយកលតម្លៃភាគហ៊ុន និងជំរិតទារប្រាក់» ហើយបើសិនជារកឃើញការពិត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-10-2024, 05:30 PM, ចំនួនអ្នកអានៈ 42ដង
អតីតកីឡាកររកបានគ្រាប់ច្រើនជាងគេរបស់ជម្រើសជាតិអ៊ុយរូហ្គាយ Luis Suarez បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិកាលពីខែមុន បាននិយាយថា របស់របៀបលេង ឬកលល្បិច និងការផ្លាស់ប្តូរក្នុងក្រុមរបស់លោក Bielsa គិតចាប់តាំងពីបានចូលកាន់តំណែងកាលពីឆ្នាំមុន បានបង្កឱ្យមានការប្រេះឆានៅក្នុងក្រុម ។
អតីតខ្សែប្រយុទ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-10-2024, 05:29 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ដើម្បីចូលរួមចំណែកឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ ខាងលើប្រព្រឹត្តទៅដោយរលូន និងជោគជ័យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងឲ្យផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មមួយចំនួន នៅជុំវិញមណ្ឌលប្រឡងសញ្ញាបត្រមធ្យមស
ព័ត៌មានលម្អិត
|
|
|