សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រការបន្តរៀបចំលំហាត់រួម គ្រប់កម្រិត និងគ្រប់ប្រភេទ រវាងកងទ័ពកម្ពុជា-ថៃ
ចុះថ្ងៃទី: 01-12-2023, 07:18 PM, ចំនួនអ្នកអានៈ 245ដង
រាជធានី​ភ្នំពេញ៖យោងតាមបណ្តាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងជំនួប លោក សុធីន ខ្លាំងសែង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈ​ប្រតិ​ភូ ជួបសម្តែងការគួរសម។ លោករដ្ឋមន្ត្រីការពារជាតិថៃ ក៏បាននាំយក​ការសាកសួរសុខ​ទុក្ខពី​សំណាក់លោកនាយករដ្ឋមន្ត្រីថៃ ជូនសម្តេចធិបតី ប្រកបដោយមនោសញ្ចេតនាជិតស្និទ្ធ និងស្មារតីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យការពារជាតិ ឱ្យបានកាន់តែរឹងមាំថែមទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រការបន្តរៀបចំ​លំហាត់រួមរវាងកងទ័ពកម្ពុជា និងថៃ លើគ្រប់កម្រិត និងគ្រប់ប្រភេទទ័ព ដើម្បីរឹតចំណងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការនានារវាងកងទ័ពប្រទេសទាំងពីរ។ ការគាំទ្រនេះ បានធ្វើឡើងក្នុងពេលសម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យលោក សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងគណៈប្រតិភូ ជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ។ លោករដ្ឋមន្ត្រីការពារជាតិ ក៏បានបញ្ជាក់អំពីការគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការបន្តផ្តល់អាហារូបករណ៍​ដល់សិក្ខាកាមយោធាកម្ពុជាផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍រដ្ឋមន្ត្រីការពារជាតិថៃ និងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចធិបតី បានអរគុណដល់ភាគីមិត្តថៃ ដែលបន្តផ្តល់ការគាំទ្រដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមបណ្តាយោធភូមិភាគ និងមជ្ឈមណ្ឌលហ្វឹកហ្វឺននានា។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគាំទ្រការបន្តរៀបចំលំហាត់រួមគ្រប់កម្រិត និងប្រភេទទ័ព ព្រមទាំងបាន​បញ្ជាក់​អំពីការគាំទ្រ​ដល់កិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នារវាងក្រសួងការពារជាតិប្រទេស​ទាំងពីរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរ អំពីការបន្តកិច្ចសហការជិតស្និទ្ធតាម​ខ្សែបន្ទាត់​ព្រំដែនកម្ពុជា-ថៃ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា សំដៅធានាបានតំបន់ព្រំដែនសន្តិភាពជូនប្រជាពលរដ្ឋទាំងពីរ ដែលកំពុងរស់នៅប្រកបការងារ និងធ្វើពាណិជ្ជកម្មផ្សេងៗប្រកបដោយសុខសុវត្ថិភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 31-01-2026, 09:57 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា «ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៤៣,៥៧៧តោន កើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងទឹកប្រាក់នាំចេញ សរុបឈានដល់១៧៨លានដុល្លារ កើនឡើង១៦.៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤»។ ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញចេកស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:55 PM, ចំនួនអ្នកអានៈ​ 0ដង
លោក Wang អាយុ ៦៣ឆ្នាំ បានចូលកាន់តំណែងជារដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន នៅខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីកាន់តំណែងជាប្រធានក្រុមហ៊ុនថាមពលរដ្ឋចិន National Energy Investment Corspan។ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនាថ្ងៃសៅរ៍ ទី៣១ ខែមករា​ នេះថា រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន លោក Wang Xiangxi កំពុងស្ថិតក្រោមក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:52 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា​ លោក Momeni ត្រូវទទួលខុសត្រូវចំពោះការបង្ក្រាបសម្លាប់បាតុករក្នុងប្រទេសអ៉ីរ៉ងនៅក្នុងខែនេះ ហេីយមន្ត្រីសន្តិសុខអ៉ីរ៉ង់ ៥នាក់ផ្សេងទៀតត្រូវរងនូវទណ្ឌកម្ម​ ពាក់ព័ន្ធនឹងការគាបសង្កត់ប្រជាជនអ៉ីរ៉ង់ដោយហិង្សា។ កាលពីថ្ងៃសុក្រ ទី៣០ ខែមករា សហរដ្ឋអាមេរិក បានប្រកាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 09:51 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖គណៈកម្មការ JBC ភាគីកម្ពុជា តវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ពួកគេវិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្តូរបរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 05:47 PM, ចំនួនអ្នកអានៈ​ 67ដង
ខេត្តកំពង់ស្ពឺ៖ជាកិច្ចចាប់ផ្ដើម របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សខេត្ត ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែមករាកន្លងទៅ។ នាព្រឹកថ្ងៃទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:11 PM, ចំនួនអ្នកអានៈ​ 59ដង
សម្ដេច ម៉ែន សំអន ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តបន្តប្រចាំឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:06 PM, ចំនួនអ្នកអានៈ​ 77ដង
យោងតាមរបាយការណ៍ពី Reuters ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ សមាជិកសភាឥណ្ឌា លោក L.S.K. Devarayalu ដែលជាសម្ព័ន្ធមិត្តរបស់​លោកនាយករដ្ឋមន្ត្រី Modi បានដាក់សំណើច្បាប់បិទបណ្ដាញសង្គមលើអនីតិជន។ លោកបានបញ្ជាក់ថា៖ «មិនត្រឹមតែកុមារយើងញៀនបណ្ដាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែឥណ្ឌាក៏ជាប្រភពផលិតទិន្នន័យដ៏ធំបំផុតសម្រាប់ក្រុមហ៊ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:04 PM, ចំនួនអ្នកអានៈ​ 59ដង
ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បានព្រមានគ្នាទៅវិញទៅមក ចាប់តាំងពីប្រធានាធិបតីអាមេរិក ដំបូងឡើយបានគំរាមធ្វើអន្តរាគមន៍យោធា ជុំវិញការបង្រ្កាបបាតុកម្មដ៏សាហាវ កាលពីពេលថ្មីៗនេះ ហើយបានបញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង មកកាន់តំបន់មជ្ឈិមបូព៌ា។ នាថ្ងៃសុក្រ ទី៣០ ខែមករា ប្រមុខការទូតអ៉ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 04:01 PM, ចំនួនអ្នកអានៈ​ 66ដង
មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសបានអនុម័តគម្រោងលក់មីស៉ីលនិងសម្ភារពាក់ព័ន្ធ នៃប្រព័ន្ធខែលការពារដែនអាកាស Patriot ឱ្យអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃខ្ទង់៩ពាន់លានដុល្លារ បន្ទាប់ពីទីក្រុងរីយ៉ាដបានស្នើទិញមីស៉ីល PAC-3 MSE សរុបចំនួន ៧៣០គ្រាប់។ នាថ្ងៃសុក្រ ទី៣០ ខែមករា មន្ទីរបញ្ចកោណបានឱ្យដឹងថា ក្រសួង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 03:09 PM, ចំនួនអ្នកអានៈ​ 70ដង
ខេត្តព្រះវិហារ៖ តាមបណ្តាញសង្គម សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:59 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ខ្សែផ្លូវធំៗសំខាន់ៗក្នុងក្រុងកំពង់ចាម ដែលក្រុមការងារការដ្ឋានកំពុងពន្លឿននោះរួមមាន៖ ផ្លូវព្រះត្រសក់ផ្អែម, ផ្លូវព្រះសីហនុ, ផ្លូវព្រះបាទកេតុមាលា, ផ្លូវបុរីឌីឌុក, ផ្លូវជាតិលេខ៧ចាស់, ផ្លូវព្រះបាទអង្គច័ន្ទ, ផ្លូវក្បែរផ្សា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:34 PM, ចំនួនអ្នកអានៈ​ 74ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិ​ន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «កត្តាស្ថាប័នដើម្បីចូលរួមទប់ស្កាត់ ការបោកបញ្ឆោតតាមប្រព័ន្ធអ៉ីនធើណិត» លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:27 PM, ចំនួនអ្នកអានៈ​ 65ដង
សប្តាហ៍នេះ ទីក្រុងហុងកុង រួមជាមួយប្រទេសម៉ាឡេស៉ី សិង្ហបុរី ថៃ និងវៀតណាម ជាដើម ស្ថិតក្នុងចំណោមទីតាំងនៅតំបន់អាស៉ី ដែលបានរឹតបន្តឹងការត្រួតពិនិត្យលើ អ្នកដំណើរនៅតាមអាកាសយានដ្ឋាន ដើម្បីបង្ការទប់ស្កាត់លទ្ធភាពនៃការឆ្លងរាលដាលវីរុស Nispanah បន្ទាប់ពីឥណ្ឌាបានប្រកាសរកឃើញអ្នកឆ្លង២នាក់ នៅក្នុងប្រទេសរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:24 PM, ចំនួនអ្នកអានៈ​ 60ដង
វិមានក្រឹមឡាំង បាននិយាយថា លោក ពូទីន បានយល់ព្រមឈប់វាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន សម្រាប់រយៈពេល១សប្តាហ៍ ដែលនឹងផុតនៅថ្ងៃទី១ ខែកុម្ភៈ ក្រោយមានការស្នើពីលោក ត្រាំ។ ក្នុងសប្តាហ៍នេះ លោក ត្រាំ បានអះអាងថា រូបលោកបានស្នើឱ្យ​លោក ពូទីន ផ្អាកការវាយប្រហារលើទីក្រុងកៀវនិងតំបន់ជុំវិញ ស្របពេលដែលសីតុណ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-01-2026, 02:22 PM, ចំនួនអ្នកអានៈ​ 66ដង
ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា ដែលជាលើកដំបូងគិតចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ត្រូវបានរៀបចំឡើងជា៣ដំណាក់កាល និងបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ក្រោយប្រព្រឹត្តទៅរយៈពេលខ្ទង់មួយខែ។ ការបោះឆ្នោតនោះ បានរងការរិះគន់​ពីអន្តរជាតិថា គ្រាន់តែជាឧបករណ៍សម្រាប់ផ្លាស់ប្តូរមុខមាត់ថ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8298 នាក់
ម្សិលមិញ : 8154 នាក់
សរុបទាំងអស់ : 11060861 នាក់