| រដ្ឋមន្ត្រីការពារជាតិថៃ ស្ញប់ស្ញែងនឹងពិសោធន៍ដឹកនាំរបស់សម្តេចតេជោ ដែលលោកនឹងយកធ្វើជាគំរូ |
|
| ចុះថ្ងៃទី: 02-12-2023, 04:19 PM, ចំនួនអ្នកអានៈ 128ដង |
|
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រីការពារជាតិថៃ លើកឡើងបែបនេះ ក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមាន៧មករា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។លោក សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបង្ហាញការស្ញប់ស្ញែងជាខ្លាំងចំពោះបទពិសោធន៍នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសបញ្ចប់ភ្លើងសង្គ្រាម រក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។ លោករដ្ឋមន្ត្រីការពារជាតិ បានចាត់ទុកបទពិសោធន៍នៃការដឹកនាំរបស់សម្តេចតេជោ ជាគំរូមួយដែលលោកយកមករៀនសូត្រតាម។
បន្ទាប់ពីលើកកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរបស់ថៃ លោក សុធីន ខ្លាំងសែង បានជ្រើសយកកម្ពុជា ជាប្រទេសបំពេញទស្សនកិច្ចលើកដំបូង ដូចទៅនឹងនាយករដ្ឋមន្ត្រីរបស់ខ្លួនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសទី១ ក្នុងដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ ក៏ដូចជាទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ កាលពីខែកញ្ញាកន្លងទៅ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ថៃ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីសង្ឃឹមថា ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិថៃនៅពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពទាំងពីរ។
លោក សុធីន ខ្លាំងសែង បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យគណៈប្រតិភូរបស់លោក បានចូលជួបសម្ដែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ។ លោករដ្ឋមន្ត្រីការពារជាតិថៃ បានជម្រាបជូនសម្ដេចតេជោ អំពីលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជំនួបសម្ដែងការគួរសមចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាក្នុងជំនួបសម្ដែងការគួរសមស្និទ្ធស្នាលជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់។
លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដែលមានភាពកាន់តែរលូន រឹងមាំជាលំដាប់ ដោយប្រទេសទាំងពីរបានប្រើយន្តការដែលមានស្រាប់នាពេលកន្លងមក ដូចជា៖ យន្តការ JBC ក្នុងការពង្រឹងទំនាក់ទំនងជាលំដាប់។
លោករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងជ្រាលជ្រៅ និងគោរពចំពោះសម្ដេចតេជោ ដែលបានដឹកនាំនយោបាយនាំមកនូវសុខសន្តិភាពដល់ប្រទេស និងនាំមកនូវការកសាងប្រទេសបានរីកលូតលាស់ មានស្ថេរភាពទាំងខាងនយោបាយ សេដ្ឋកិច្ច ប្រជាជនរស់នៅដោយសុខសប្បាយ មានជីវភាពកាន់តែធូរធារចម្រើនរុងរឿង ហើយការបន្តវេនទៅឱ្យជំនាន់ក្រោយប្រកបដោយភាពរលូន ដែលបង្ហាញនូវកម្លាំងរឹងមាំក្នុងការបន្តដឹកនាំពីអ្នកជំនាន់មុន ហើយសង្ឃឹមថា ប្រទេសកម្ពុជា និងមានការរីកចម្រើនលូតលាស់ជាលំដាប់យ៉ាងឆាប់រហ័ស។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ក្រោយពីបានស្ដាប់ប្រសាសន៍ប្រកបដោយអត្ថន័យជាគំរូដឹកនាំ ដែលលោកអាចរៀនសូត្រ រៀបចំការដឹកនាំនៅក្នុងប្រទេសរបស់លោកផងដែរ។
លោករដ្ឋមន្ត្រី បានចាត់ទុកបទពិសោធន៍របស់សម្ដេចតេជោ មានសារៈសំខាន់មិនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងវេទិកាពិភពលោក ក៏ដូចជាក្នុងវេទិកាអាស៊ានផងដែរ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងគាំទ្រចំពោះគោលនយោបាយប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនមានសុខសន្តិភាព មានកិច្ចសហប្រត្តិការ និងការអភិវឌ្ឍ ហើយនឹងគោលដៅក្នុងការបញ្ចប់មីននៅកម្ពុជា ក្នុងឆ្នាំ២០២៥ ដែលលោកបានឯកភាព ហើយសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពប្រទេសទាំងពីរ ក្នុងការដោះមីននៅតាមព្រំដែនឱ្យអស់ ដើម្បីបង្កល់លក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ក្នុងការបង្កបង្កើនផល ក៏ដូចជាការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការបើកច្រកព្រំដែន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានទូលំទូលាយថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានសំដែងការរីករាយចំពោះលទ្ធផលពិភាក្សាកន្លងមក របស់លោករដ្ឋមន្ត្រីការពារជាតិថៃ ជាមួយឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏ដូចជាសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនពីអ្នកជំនាន់មុន ហើយសង្ឃឹមថា រដ្ឋាភិបាលរបស់ថៃបច្ចុប្បន្ន និងរដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេននៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរឹងមាំ និងលូតលាស់ជាលំដាប់ តាមរយៈការកើនឡើងទំហំពាណិជ្ជកម្ម ការផ្លាស់ប្ដូរទេសចរណ៍តាមព្រំដែន ជាពិសេសតួនាទីសំខាន់របស់កងទ័ព ដែលមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នានឹងគ្នា។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកទឹកចិត្តរាជរដ្ឋាភិបាលប្រទេសទាំងពីរ កងទ័ពទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការល្អប្រសើរកន្លងមក បន្តកិច្ចសហប្រតិបត្តិការថែមទៀត លើយន្តការដែលមានស្រាប់ បន្ថែមលើយន្តការ JBC និង GBC គឺយើងនៅមានយន្តការជាច្រើនទៀតដូចជា៖ GMS, ACMEC, CLMTV , ASEAN។ល៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-11-2025, 09:21 PM, ចំនួនអ្នកអានៈ 50ដង
ខេត្តបន្ទាយមានជ័យ៖ នាឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ដែលបានរៀបចំទីតាំងជូនពលរដ្ឋជនភៀសសឹកបានយ៉ាងល្អប្រសើរ ព្រមទាំងមានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រុមគ្រូពេទ្យប្រចាំការ ដើម្បីពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលផងដែរ។
នៅថ្ងៃទី១៥ ខែវិច្ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 09:17 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ក្លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វនី (សន្និសីទ CMF) លើកទី៤៦ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគឺហ្គាលី សាធារណរដ្ឋរវ៉ាន់ដា តាមការ អ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 09:13 PM, ចំនួនអ្នកអានៈ 54ដង
ទីភ្នាក់ងារ Antara បានដកស្រង់សម្តីមន្ត្រីគ្រោះមហន្តរាយ លោក Budi Irawan ដែលនិយាយថា ការបាក់ដីនៅទីក្រុង Cilacaspan បានកប់ផ្ទះរាប់សិបខ្នងក្នុងភូមិ Cibeunying បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់កាលពីថ្ងៃព្រហស្បតិ៍។ ដោយឡែកសាកសពមនុស្ស ៣ត្រូវបានរកឃើញបន្ថែម និងបន្តបាត់ខ្លួន ១៧នាក់។ តាមលោក Budi ទីតាំងកេីតហេតុពិបាកសម្រាប់ក្រុមសង្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 07:17 PM, ចំនួនអ្នកអានៈ 53ដង
តាម Kyodo ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Minoru Kihara បានឱ្យដឹងថាជប៉ុនបានបញ្ជូនសារទៅកាន់ចិន និងបានស្នើឱ្យទីក្រុងប៉េកាំងចាត់វិធានការសកម្មភាពសមស្រប។ ប៉ុន្តែ Kyodo មិនបាន ដកស្រង់សម្ដីរបស់លោក Kihara ឬលម្អិតពីការស្នើសុំរបស់ភាគីជប៉ុននោះទេ ដោយគ្រាន់តែបន្ថែមថាជប៉ុន និងចិនមានការខ្វែងគំនិតគ្នាលើបញ្ហាដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 07:16 PM, ចំនួនអ្នកអានៈ 52ដង
លោក Nalin Prabhat មេប៉ូលិសតំបន់សហព័ន្ធ Jammu និង Kashmir បានប្រាប់សន្និសីទសារព័ត៌មានថា អ្នកស្លាប់រួមមានប៉ូលិស មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកកោសល្យវិច្ច័យដែលកំពុងពិនិត្យសារធាតុគីមី និងគ្រឿងផ្ទុះនៅពេលនោះ រីឯមូលហេតុនៃការផ្ទុះកាលពីល្ងាចថ្ងៃសុក្រ និងទំហំខូចខាតកំពុងត្រូវបានស៊ើបអង្កេត។ លោក Prabhat បញ្ជាក់ថាឧប្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 07:14 PM, ចំនួនអ្នកអានៈ 58ដង
កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាចម្បាំង យន្ដហោះចម្បាំង និងកងទ័ពរាប់ម៉ឺននាក់ទៅកាន់តំបន់អាមេរិកឡាទីន និងបានបើកប្រតិបត្តិការយោធា ២០លើកប្រឆាំងនឹងទូកសង្ស័យដឹក គ្រឿងញៀនដោយសម្លាប់មនុស្សយ៉ាងហោច ៨០នាក់។ នៅលើយន្ដហោះ Air Force One ឆ្ពោះទៅកាន់ភូមិគ្រឹះ Mar-a-Lago របស់លោក ក្នុងរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 07:11 PM, ចំនួនអ្នកអានៈ 55ដង
ខេត្តបន្ទាយមានជ័យ៖ជំនួសមុខប្រជាពលរដ្ឋជនភៀសសឹក លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 06:57 PM, ចំនួនអ្នកអានៈ 58ដង
ខេត្តកោះកុង៖ក្នុងគ្រានោះលោក ឃី វិបុលបុត្រា ក៏បានសង្កត់ធ្ងន់ទៅលើប្រជានេសាទ និងអាជីវករលក់ដូរក្តាមថ្ម សូមឱ្យប្រជានេសាទជួយអភិរក្សចំពោះព្រៃកោងកាង និងក្តាមថ្ម ដើម្បីរក្សាពូជក្តាមថ្មកុំឱ្យបាត់បង់ពូជ។ ហេតុដូច្នេះ ត្រូវនេសាទតែក្តាមដែលមានខ្នាត ឬគ្រប់គីឡូ ដែលរដ្ឋបាលជលផលកំណត់ ហើយត្រូវអភិរក្សក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 06:52 PM, ចំនួនអ្នកអានៈ 53ដង
ខេត្តកោះកុង ៖លោក យូ សិរីវុឌ្ឍ បានគូសបញ្ជាក់ថា អ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ធផលនៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។ លោកជំរុញដល់សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកោះកុង ត្រូវរួបរួមគ្នាអនុវត្តតាមកម្មវិធីនយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 06:32 PM, ចំនួនអ្នកអានៈ 64ដង
កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានបើកកិច្ចចរចាជាផ្លូវការនៅក្នុងក្រុមប្រឹក្សាសន្តិសុខមានជាសមាជិក ១៥ប្រទេស លើដំណោះស្រាយមួយដែលនឹងតាមដានបទឈប់បាញ់នៅក្នុងសង្រ្គាម អូសបន្លាយពេលជាង ២ឆ្នាំរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាផែនការហ្កាហ្សារបស់លោក ត្រាំ។ សេចក្ដីព្រាងដំណោះស្រាយដែលទីភ្នាក់ងារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 06:22 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 06:18 PM, ចំនួនអ្នកអានៈ 40ដង
លោក Nikorndej Balankura ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បានធ្វើបទបង្ហាញខ្លីស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ លោកបានកត់សម្គាល់ថាកាលពីថ្ងៃសុក្រ ម្សិលមិញ មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ តាមលោក Nikorndej កាលពីយប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:55 AM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ, លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:52 AM, ចំនួនអ្នកអានៈ 58ដង
រូបភាពច្នៃដោយ AI ដែលសារព័ត៌មាន The Nation យកទៅផ្សព្វផ្សាយនេះ គឺជារូបប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ រងរបួសដោយការបាញ់ប្រហាររបស់ទាហានថៃនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ រូបភាពពិតប្រាកដបុរសដែលរងរបួសដេកលើគ្រែពេទ្យមិនមានស្នាមញញឹមនោះឡើយ តែរូបភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:50 AM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ការចេញមកច្រានចោលនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ធី សុវណ្ណថា បានបង្ហោះថា «ថៃខឹងប្រទេសជាច្រើន ប្តូរជើងយន្តហោះ ហោះត្រង់មកកម្ពុជា លែងឆ្លងកាត់ថៃ ពេលនេះ ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាក
 ព័ត៌មានលម្អិត
|
|
|