| តារាកំប្លែង ជុំ រស្មី ហៅស្រីទូច និងតារាចម្រៀង ស៊ូ ស៊ីរីកា ត្រូវជាក្មួយស្រី ដង្ហោយរកយុតិ្តធម៌ ខណៈរឿងក្ដីបន្តឡើងដល់តុលាការឧទ្ធរណ៍ |
|
| ចុះថ្ងៃទី: 03-03-2024, 02:23 PM, ចំនួនអ្នកអានៈ 454ដង |
|
រាជធានីភ្នំពេញ ៖កិតារាកំប្លែង ជុំ រស្មី ហៅស្រីទូច បានបង្ហាញអារម្មណ៍ឈឺចាប់ដោយបានបញ្ជាក់ថា អ្នកស្រីនិងសមាជិកក្រុមគ្រួសារបានខិតខំអស់ពីលទ្ធភាពហើយក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដើម្បីតតាំងតាមផ្លូវតុលាការជាមួយនឹងភាគីស្វាមីរបស់អ្នកស្រី កែវ មន្ថា ដែលមិនព្រមអនុវត្តន៍តាមបណ្ដាំមរតក ហើយថែមទាំងបានបណ្ដេញសមាជិកជាកូនចៅបង្កើតរបស់អ្នកស្រី កែវ មន្ថា ចេញពីផ្ទះដែលធ្លាប់រស់នៅជួបជុំគ្នាតាំងពីពីយូរមកហើយនោះទៀតផង។ ក្នុងនោះក៏មានក្មួយស្រីរបស់អ្នកស្រី គឺតារាចម្រៀង ស៊ូ ស៊ីរីកា ផងដែរ។
ក្រុមគ្រួសារតារាកំប្លែងជើងចាស់អ្នកស្រី ជុំ រស្មី ហៅស្រីទូច និងក្មួយស្រីតារាចម្រៀងល្បីឈ្មោះកញ្ញា ស៊ូ ស៊ីរីកា កំពុងតែដង្ហោយរកភាពយុត្តិធម៌ពីតុលាការពាក់ព័ន្ធរឿងបណ្ដាំមរតករបស់លោកស្រី កែវ មន្ថា ខណៈនិតិវិធីបានដល់ដៃតុលាការឧទ្ធរណ៍ទៅហើយនោះ។
សម្រាប់អ្នកស្រី ជុំ រស្មី បញ្ជាក់ថា អ្វីដែលអ្នកស្រីរួមទាំងបងប្អូនកូនចៅ ដែលក្នុងនោះក៏មានតារាចម្រៀងនាង ស៊ូ សីរីកា គឺចង់ឲ្យមានការផ្តល់ភាពយុត្តិធម៌ចំពោះពួកគាត់ដូចដែលមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់លោក ស្រី កែវ មន្ថា ដែលជាម្តាយ និងជីដូន។ ប៉ុន្តែរហូតមកដលពេលនេះអ្នកស្រីនៅមិនទាន់ទទូលបានដំណោះស្រាយផ្លូវច្បាប់ណាមួយដែលស្របនឹងឆន្ទៈរបស់មរតកជនលោកស្រី កែវ មន្ថា ឬដំណោះស្រាយណាមួយសមរម្យដែលរូបអ្នកស្រី និងសមាជិកគ្រួសារទាំងអស់អាចទទួលយកបាននៅឡើយ ស្របពេលសំណុំរឿងនេះកំពុងនៅក្នុងដៃរបស់សាលាឧទ្ធរណ៍នៅឡើយ។
ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំ នៃដំណើរការនិតិវិធីច្បាប់ពីសាលាដំបូងរាជធានីភ្នំពេញដល់សាលាឧទ្ធរណ៍ ព្រោះតែអ្នកស្រីចង់រក្សាការពារផលប្រយោជន៍ស្របច្បាប់ដែលសមាជិកគ្រួសារទាំងអស់គួរទទួលបានស្របតាមឆន្ទៈ និងគោលបំណងរបស់ម្ដាយនៅក្នុងបណ្ដាំមរតកដែលត្រូវបានប្រកាសដោយមេធាវីប៉ុណ្ណោះ។ ជាពិសេសគឺស្វែងរកភាពយុត្តិធម៌ជូនសមាជិកទាំងអស់ដែលមិនទទួលបានមរតកថែមទាំងត្រូវបណ្ដេញចេញពីផ្ទះយ៉ាងអយុត្តិធម៌។
អ្នកស្រី ជុំ រស្មី បានសង្កត់ធ្ងន់ថា «និយាយដោយត្រង់ខ្ញុំបានយកផ្ទះរស់នៅរាល់ថ្ងៃទៅបញ្ចាំ ដើម្បីតវ៉ារឿងក្ដីនេះ។ ឥឡូវ២ឆ្នាំហើយ ពួកខ្ញុំអស់លទ្ធភាពហើយ មានតែស្នើរដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារពួកខ្ញុំផង»។
អ្នកស្រី ជុំ រស្មី ហៅស្រីទូច បានទទូចក្នុងនាមក្រុមគ្រួសារទាំងអស់ដែលកំពុងរងភាពអយុត្តិធម៌ សូមអំពាវនាវយ៉ាងទទូចដល់ស្ថាប័នតុលាការ ក៏ដូចជាក្រសួងយុត្តិធម៌ជួយពន្លឿនរឿងក្តីនេះដល់សមាជិកគ្រួសារទាំងអស់ផង។ ម្យ៉ាងទៀត ពេលនេះសមាជិកគ្រួសារជាច្រើនកំពុងគ្មានផ្ទះជ្រកកោណនោះទេ និងត្រូវរស់នៅយ៉ាងលំបាកវេទនា។
ស្រដៀងគ្នានេះដែរ តារាចម្រៀង ស៊ូ ស៊ីរីកា ក៏បានបានអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំឱ្យរកយុតិ្តធម៌យ៉ាងពិតប្រាដកពីប្រព័ន្ធតុលាការ ព្រោះថារឿងក្តីនេះ កំពុងដំណើរការដល់សាលាឧទ្ធរណ៍ ក៏ប៉ុន្តែមិននៅទាន់ទទូលបានយុតិ្តធម៌ សម្រាបរូបនាងនៅឡើយ។ ដូច្នេះហើយ ស៊ូ ស៊ីរីកា បានអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំឱ្យជួយរកយុតិ្តធម៌ដល់រូបនាង ព្រោះពេលនេះនាងកំពុងតែមានជីវភាពលំបាកខ្លាំង។
បើតាមតារាចម្រៀងរូបនេះ តាំងពីកើតរហូតដល់ដឹងក្ដី នាងបានរស់នៅក្រោមការមើលថែទាំយ៉ាងល្អបំផុតពីជីដូនលោកស្រី កែវ មន្ថា ប្រៀបបានទៅនឹងម្ដាយកូនដូច្នេះដែរ។ ជីដូនរបស់នាងបានផ្គត់ផ្គង់គ្រប់បែបយ៉ាង សូម្បីតែលុយដែលនាងរកបានពីការច្រៀងកន្លងមកក៏ផ្ញើជាមួយជីដូនជាអ្នកទុកដាក់ឱ្យដែរ។ ប៉ុន្តែបន្ទាប់ពីលោកស្រី កែវ មន្ថា បានទទួលអនិច្ចកម្មទៅ មិនបានប៉ុន្មាន ទ្រព្យសម្បត្តិទាំងឡាយដែលជីដូនទិញជាអំណោយទាំងអស់ត្រូវបានដកហូតដូចជារថយន្ត ខុនដូរ សូម្បីតែផ្ទះវីឡាដែលធ្លាប់រួមរស់ជាមួយជីដូនរហូតមក ក៏ត្រូវបានស្វាមីរបស់ជីដូនបណ្ដេញចេញដែរ រួមជាមួយនឹងសមាជិកដទៃទៀត។
ស៊ូ ស៊ីរីកា បញ្ជាក់ថា «ខ្ញុំបាត់បង់គ្រប់យ៉ាង ពេលអត់ពីម៉ាក់យាយទៅ សូម្បីតែកន្លែងជ្រកកោណ ហើយដែលខ្ញុំស្ងាត់កន្លងមកព្រោះតែរឿងនេះ។ ទើបតែពេលនេះបានងើបបានខ្លះតស៊ូបន្តទៀត ហើយខ្ញុំសន្យាធ្វើជាមនុស្សរឹងមាំដូចម៉ាក់យាយចង់ឃើញ»។
គួររំឭកដែរថា កាលពីថ្មីៗកន្លងទៅនេះ ក្រុមគ្រួសាររបស់តារាកំប្លែងអ្នកស្រី ទូច ក៏ធ្លាប់បានចេញមកទម្លាយភាពអយុត្តិធម៌ជាមួយបងប្អូនចំនួន១៤នាក់ ពាក់ព័ន្ធរឿងទំនាស់មរតកដែលលោកស្រី កែវ មន្ថា បានបន្សល់ទុកតាមរយៈមេធាវីផ្ទាល់ដោយបែងចែកទ្រព្យសម្បត្តិមួយចំណែកទៅឱ្យកូនៗ និងចៅដែលរួមរស់ជាមួយបន្ទាប់ពីលោកស្រីទទួលមរណភាពទៅ។ ប៉ុន្តែបើតាមអ្នកស្រី ជុំ រស្មី ហៅស្រីទូច បានបញ្ជាក់ថា ស្វាមីរបស់ខ្លួនពុំបានបំពេញតាមលិខិតបណ្ដាំនោះទេ ព្រមទាំងបានផ្ទេរអចលនទ្រព្យមួយចំនួនទៅឱ្យកូនៗរបស់ខ្លួន ហើយពុំបានអើពើដោះស្រាយតាមបណ្ដាំមរតកម្ដាយ ឬរកដំណោះស្រាយណាមួយសមរម្យនោះឡើយ ទើបអ្នកស្រី និងបងប្អូន និងក្មួយស្រី ស៊ូ ស៊ីរីកា សម្រេចគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការ ខណៈការសម្រេចរបស់សាលាដំបូងអ្នកស្រី និងគ្រួសារមិនអាចទទួលយកបាន ទើបបន្តទៅដល់សាលាឧទ្ធរណ៍៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:13 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាគណបក្សក្រសួងទេសចរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:08 PM, ចំនួនអ្នកអានៈ 71ដង
អ្នកនាំពាក្យតុលាការ លោក អាសហ្គា ចាហានហ្គី (Asghar Jahangir) បានព្រមានថា សកម្មភាពមួយចំនួនត្រូវបានចាត់ទុកថាជា ទង្វើ «Mohareb» ដែលជាបទល្មើសត្រូវផ្តន្ទាទោសប្រហារជីវិតតាមច្បាប់ឥស្លាម។
មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ រួមទាំងកងកម្លាំងសន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:07 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានបន្តលើកកម្ពស់សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន ជាពិសេសបង្កភាពងាយស្រួល លក្ខខណ្ឌគាំពារ បរិយាកាសអំណោយផលគាំទ្រដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន រួមចំណែកធានាសន្តិសុខព័ត៌មាននៅទូទាំងប្រទេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 11:03 PM, ចំនួនអ្នកអានៈ 61ដង
ខេត្តកំពង់ស្ពឺ៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជ២២:៣០នាទី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចកម្មពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ករណីវាយតបគ្នាផ្អើលពេលរោងការ ត្រូវបានអ្នកលេងបណ្តាញសង្គមចែកចាយយ៉ាងព្រោងព្រាត ពេលនេះត្រូវកម្លាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 10:59 PM, ចំនួនអ្នកអានៈ 63ដង
លោក ត្រាំ បានប្តេជ្ញាថានឹងដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន ៨ រួមទាំងបារាំង អាល្លឺម៉ង់ និងអង់គ្លេស រហូតទាល់តែសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះហ្គ្រីនឡែនក្រោយពីប្រទេសទាំងនេះ បានបញ្ជូនកងកម្លាំងយោធាតូចៗទៅការពារកោះនោះ។
សហភាពអឺរ៉ុប (EU) នៅថ្ងៃអាទិត្យនេះ បានប្រឈមមុខនឹងការអំពាវនាវឱ្យប្រើប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 10:41 PM, ចំនួនអ្នកអានៈ 77ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការបាញ់ទឹកលាងសំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 10:37 PM, ចំនួនអ្នកអានៈ 61ដង
យន្តហោះប្រភេទ ATR 42-500 នេះបានបាត់បង់ការទាក់ទងជាមួយប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ដែនអាកាសកាលពីរសៀលថ្ងៃសៅរ៍។ នៅលើយន្តហោះមានសហសេវិក ៧នាក់ និងអ្នកដំណើរ ៣នាក់ ដែលជាមន្ត្រីរបស់ក្រសួងកិច្ចការសមុទ្រ និងជលផល។
អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសនៅថ្ងៃអាទិត្យនេះថា ខ្លួនបានរកឃើញបំណែកយន្តហោះឃ្លាំមើលជលផលដែល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 05:16 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ក្នុងបទបង្ហាញ លោក ផ្លុង តូន បានផ្តោតលើការពន្យល់អំពី តួនាទីស្នូលនៃគរុកោសល្យក្នុងបរិបទអប់រំទំនើប ដោយបានបញ្ជាក់ថា គរុកោសល្យមិនមែនគ្រាន់តែជាវិធីសាស្រ្តបង្រៀនទេ ប៉ុន្តែជាវិទ្យាសាស្រ្ត និងសិល្បៈនៃការរៀបចំបទពិសោធន៍សិក្សា ដែលអាចឆ្លើយតបទៅនឹងតម្រូវការចម្រុះរបស់អ្នកសិក្សា និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 05:01 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។
តាមសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 04:31 PM, ចំនួនអ្នកអានៈ 55ដង
លោក Pedro Sanchez ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៨ ខែមករា។ តាមលោក Sanchez សកម្មភាពយោធាណាមួយរបស់ សហរដ្ឋអាមេរិកប្រឆាំងនឹង Greenland ដែលជាតំបន់ស្វយ័តមួយរបស់ដាណឺម៉ាក ក៏នឹងបំផ្លាញ NATO ហើយក៏ដូចជាការទទួលស្គាល់ដោយប្រយោលថាការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែនជារឿងស្របច្បាប់ផងដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:39 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី នៅវិមានព្រឹទ្ធសភា។
ដោយមានរបៀបវារៈដូចខាងក្រោម៖
ទី១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:31 PM, ចំនួនអ្នកអានៈ 60ដង
ខេត្តបន្ទាយមានជ័យ៖ លោកបណ្ឌិតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលខេត្ត និងកម្លាំងជួរមុខទាំង១២ អង្គភាព ប្រចាំទិសខេត្តបន្ទាយមានជ័យ។
នៅថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:23 PM, ចំនួនអ្នកអានៈ 63ដង
ត្បូងឃ្មុំ-កំពង់ចាម៖ ក្នុងឳកាសនោះលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។
ដោយការគិតគូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:13 PM, ចំនួនអ្នកអានៈ 60ដង
នៅក្នុងបរិបទនៃការវិវត្តន៍ស្ថានការណ៍អន្តរជាតិ និងតំបន់ថ្មីៗនេះ មានការលើកឡើងជាច្រើនអំពីតុលាការអន្តរជាតិ។ ដើម្បីជាមូលដ្ឋាននៃការពិចារណាប្រកបដោយវិចារណញ្ញាណ និងចំណេះដឹងច្បាប់ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃតុលាការកំពូល បានធ្វើការបកស្រាយលម្អិតអំពីស្ថាប័នកំពូលទាំងពីរនេះដូចតទៅ៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-01-2026, 03:10 PM, ចំនួនអ្នកអានៈ 64ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការកងទ័ពអាមេរិកបានបញ្ជាក់ថាមេដឹកនាំសាខាក្រុមអាល់កៃដាខាងលើមានឈ្មោះថា Bilal Hasan al-Jasim។ ជននេះមាន ជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងខ្មាន់កាំភ្លើង ISIS ម្នាក់ដែលបានសម្លាប់ និងធ្វើឱ្យកងអាមេរិក រួមទាំងកងទ័ពស៊ីរីជាច្រើននាក់រងរបួសកាលពីថ្ងៃទី១៣ ខែធ្នូ ក្នុងទីក្រុង Palmyra ប្រទេ
 ព័ត៌មានលម្អិត
|
|
|