ពាក់ព័ន្ធចំណាត់ការគ្រឿងញៀន, សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើពលរដ្ឋបើមិនសំអាតខ្លួនឯងមិនស្អាត តើពលរដ្ឋរំពឹងអ្វី
ចុះថ្ងៃទី: 03-03-2024, 05:38 PM, ចំនួនអ្នកអានៈ 114ដង
ប្រទេសអូស្រ្តាលី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់បញ្ហាគ្រឿងញៀន គឺមិនមែនមានតែកម្ពុជានោះទេ គឺនៅទូទាំងពិភពលោក ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស ដោយបានដាក់ចេញនូវវិធានការជាច្រើន។ ហើយកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ដែលមានឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ជាប្រធាន និងអនុប្រធាន។ ពាក់ព័ន្ធចំណាត់ការគ្រឿងញៀន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រសិនបើមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋបើមិនសំអាតខ្លួនឯងមិនស្អាត តើប្រជាពលរដ្ឋរំពឹងអ្វី។ ការបញ្ជាក់ជាថ្មីបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ។ បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ មន្ត្រីកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំជាច្រើនកន្លែង ដោយរឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំរាប់តោន ព្រមទាំងឃាត់ខ្លួនមនុស្សជាច្រើនផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានដាក់បទបញ្ជា គឺអត់មានការយោគយល់ចំពោះមន្ត្រីរាជការណា ឱ្យតែមានរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺបណ្តេញចេញពីក្របខ័ណ្ឌ មិនគិតថាអ្នកឯងជាអ្នកណាទេ កាលខ្ញុំនៅជាមេបញ្ជាការកងទ័ពជើងគោក ខ្ញុំបានដាក់គោលការណ៍នៅសាលាយោធាបណ្តេញចេញអត់មានយោគយល់ទេ […] អីឡូវចាប់ផ្តើមពីអាជ្រុងហ្នឹង គឺយកពីមន្ត្រីរដ្ឋាភិបាលតែម្តង ធ្វើហើយកុំឱ្យចូលវិញ ហើយចាប់ផ្តើមជ្រុងផ្សេងៗទៀត បើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកបម្រើរាស្ត្រ អ្នកអនុវត្តន៍ច្បាប់ខ្លួនឯងអត់ស្អាតផង តើយើងទៅរំពឹងស្អី អញ្ចឹងគ្រឿងញៀនេះត្រូវចាប់ផ្តើមមុន»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀនមាននៅគ្រប់ប្រទេសទាំងអស់ សូម្បីតែប្រទេសមានច្បាប់តឹង ដែលអ្នកជួញដូរ ត្រូវដាក់ទោសធ្ងន់ រហូតត្រូវប្រហារជីវិតចោល ក៏មានបញ្ហាគ្រឿងញៀនដែរ។ ប្រទេសមហាអំណាច បានចំណាយរាប់លានដុល្លារក្នុងមួយឆ្នាំ ក៏នៅប្រឈមបញ្ហានេះ។ ទន្ទឹមនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ក៏រំលឹកពីវិធានការដាច់ណាត់ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំង ដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវដេញចេញពីក្របខណ្ឌ។ ដោយក្នុងសម្តេចបានចុះហត្ថលេខាលើសេចក្ដីសម្រេចឱ្យធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ក្នុងករណីរកឃើញមន្ត្រីណាមួយប្រើប្រាស់គ្រឿងញៀន នឹងបណ្ដេញចេញពីក្របខ័ណ្ឌ ដូចធ្លាប់អនុវត្តន៍លើកងកម្លាំងនៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កន្លងមកមានការអនុវត្តរួចហើយ ទៅលើកងកម្លាំងប្រដាប់អាវុធ រួមមាន៖ នគរបាល និងកងទ័ព ហើយចាប់ពីពេលនេះតទៅ មន្ត្រីរាជការស៊ីវិលក៏ដូចគ្នាដែរ។ ការអនុវត្តយ៉ាងដូច្នេះ គឺដើម្បីពង្រឹងវិន័យ សីលធម៌ និងការទទួលខុសត្រូវ សម្រាប់មន្ត្រីរាជការម្នាក់ៗ សម្រាប់ធ្វើជាគំរូដល់ប្រជាពលរដ្ឋ។ នៅចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅអូស្ត្រាលី និងណូវែលហ្សេឡង់, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកការសម្រេចចិត្តរបស់សម្តេច គឺមិនអនុញ្ញាតឱ្យដាំកញ្ឆានៅកម្ពុជា។ សម្តេចប្រកាសថា ដរាបណាសម្តេចនៅបន្តធ្វើជានាយករដ្ឋមន្ត្រី គឺប្រឆាំងដាច់ខាតមិនឱ្យមានការដាំកញ្ឆានៅកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-10-2024, 05:28 PM, ចំនួនអ្នកអានៈ​ 28ដង
លោក Afif បានសង្កត់ធ្ងន់ថា ក្រុម Resistance អ៊ីស្លាមទទួលខុសត្រូវទាំងស្រុង និងផ្តាច់មុខសម្រាប់ប្រតិបត្តិការនៅ Caesarea រួមទាំងការវាយប្រហារលើលំនៅដ្ឋានលោក Netanyahu ផងដែរ ។ ក្រុមហេសបូឡាលីបង់ ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារ កាលពីថ្ងៃទី ១៩ ខែតុលា លើផ្ទះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ នេះបើយោងតាម លោក Mohamme
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:28 PM, ចំនួនអ្នកអានៈ​ 31ដង
ការិយាល័យអាកាសធាតុបានព្យាករណ៍ថា ព្យុះស៊ីក្លូន Dana ដែលកំពុងវាយលុកឈូងសមុទ្រ Bengal នឹងពង្រឹងទៅជាព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរ ជាមួយនឹងល្បឿនខ្យល់ រហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយទំនងជានឹងវាយប្រហារ រដ្ឋ Odisha នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា។ ជាវិធានការបង្ការ សាលារៀននៅក្នុងស្រុកចំនួន ១៤ ត្រូវបានប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:26 PM, ចំនួនអ្នកអានៈ​ 31ដង
អាជ្ញាធរ បានចោទប្រកាន់លោក Toledo ថាទទួលយកសំណូកចំនួន ៣៥ លានដុល្លារពីក្រុមហ៊ុន Odebrecht ជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់ផ្លូវហាយវេនៅក្នុងប្រទេសអាមេរិកខាងត្បូង។ អតីតប្រធានាធិបតីប្រទេសប៉េរូ លោក Alejandro Toledo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ និង ៦ ខែ នៅក្នុងករណីទទួលយកសំណូកប្រាក់រាប់លានដុល្លារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:23 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន គណៈប្រតិភូ TV STORM សាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោក Lee Young Seok ជាប្រធាន TV STORM Smart Media Solution Comspanany for Pay TV ospanerators សាធារណៈរដ្ឋកូរ៉េ បានបញ្ជាក់ពីគោលបំណងចង់មកធ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:20 PM, ចំនួនអ្នកអានៈ​ 31ដង
លោក Balitsky បានសរសេរនៅលើ Telegram ថា ភេរវករអ៊ុយក្រែន ប្រើប្រាស់ UAVs ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងទីក្រុង Energodar និងតំបន់ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaspanorozhy ខណភ្លាមៗដាច់អគ្គិសនីទូទាំងទីក្រុង។ លោក Yevgeny Balitsky អភិបាលនៃតំបន់ Zaspanorozhye បាននិយាយថា មនុស្សម្នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:17 PM, ចំនួនអ្នកអានៈ​ 29ដង
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទកាសែតថា ថ្មីៗនេះ ប្រទេសចិន និងឥណ្ឌា រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាមរយៈបណ្តាញការទូត និងយោធា លើបញ្ហាទាក់ទងនឹងព្រំដែន។ បច្ចុប្បន្ននេះ ភាគីទាំងពីរបានឈានដល់ការដោះស្រាយលើបញ្ហាពាក់ព័ន្ធ ។ ប្រទេសចិន បានបញ្ជាក់ថា ខ្លួនឈានដល់ដំណោះស្រាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:16 PM, ចំនួនអ្នកអានៈ​ 32ដង
បន្ទះឈីប Ryzen 9000X3D គឺជាអ្នកស្នងតំណែងរបស់បន្ទះឈីប​ Ryzen 7000X3D ជំនាន់មុន ដែលជាបន្ទះឈីបទទួលបានការគាំទ្រខ្លាំងបំផុត។ ម៉ូដែលថ្មីនេះ នឹងត្រូវបានបំពាក់ដោយស្ថាបត្យកម្ម AM5 ដូចទៅនឹងបន្ទះឈីប Ryzen 9000 ធម្មតាដែល ប៉ុន្តែក្រុមហ៊ុន AMD នឹងរួមបញ្ចូលនូវបច្ចេកវិទ្យាពិសេសម្យ៉ាងមានឈ្មោះថា 3D V-cache ព្រមទាំងស្រទាប់ (ឬ Layer) L3 cache ដែលវាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:59 PM, ចំនួនអ្នកអានៈ​ 32ដង
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បុរសខាងលើ ដែលមិនត្រូវបានបញ្ចេញឈ្មោះ គឺជាប្រធានអង្គភាពលេខ ៤៤០០ របស់ហេសបូឡា ទទួលបន្ទុកលើការផ្ទេរ និងកំណត់ទំហំហិរញ្ញវត្ថុ ទៅកាន់ក្រុមនេះ តាមរយៈការលក់ប្រេងរបស់ទីក្រុងតេហេរ៉ង់។ ក្រុមហេសបូឡា ត្រូវបានគាំទ្រដោយប្រទេសអ៉ីរ៉ង់។ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:55 PM, ចំនួនអ្នកអានៈ​ 28ដង
នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំ UN លោក Robert Wood បានគូសបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុង ពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនអំពីផលវិបាកដែលអាចកើតឡើង ប្រសិនបើការបញ្ជូនទ័ពកូរ៉េខាងជើងទៅជួយរុស្ស៉ីនៅអ៊ុយក្រែនគឺជាការពិតមែននោះ។ លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:51 PM, ចំនួនអ្នកអានៈ​ 28ដង
យោងតាមសារព័ត៌មាន Dailysspanorts បានឲ្យដឹងថា អ្នកគាំទ្រជនជាតិចិនម្នាក់របស់ Ronaldo បានជិះកង់ចម្ងាយ ១៣,០​០០​គីឡូម៉ែត្រ ដើម្បីបំពេញក្ដីស្រម៉ៃជួបតារាព័រទុយហ្គាល់ បន្ទាប់ពីការប្រកួត Pro League ជាមួយ Al-Shabab។ Cristiano Ronaldo នៅតែជាអត្តពលិកដ៏ពេញនិយមបំផុតមួយនៅលើភពផែនដី។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានទាក់ទាញអ្នកគាំទ្រម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:50 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖តាមរយៈអនុស្សរណៈយោគយល់គ្នានេះ នឹងជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ ពីបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាគោលនយោបាយថ្មីរបស់កម្ពុជា ដែលបានទទួលការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:46 PM, ចំនួនអ្នកអានៈ​ 32ដង
Neymar បានរងរបួសជង្គង់នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២៣ ខណៈពេលដែលលេងឱ្យប្រេស៊ីលក្នុងការប្រកួតជម្រុះ World Cuspan ​ 2026 ជាមួយអ៊ុយរូហ្គាយ។ យ៉ាងណាមិញកីឡាករវ័យ ៣២ ឆ្នាំរូបនេះបានចូលលេងនៅនាទីទី ៧៧នៃជ័យជម្នះ ៥-៤ របស់ក្រុម Al-Hilal ​លើក្រុម Al-Ain កាលពីយប់មិញនៅពានប្រចាំទ្វីបអាស៊ី AFC Chamspanions League 2024-2025 បន្ទាប់ពីបានជាសះស្បើយពីការវះកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:44 PM, ចំនួនអ្នកអានៈ​ 35ដង
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបាន​ផ្លាស់ចេញពីក្លិបរួមលីគ Southamspanton មកកាន់កីឡដ្ឋាន Anfield តាំងពីខែមករា ឆ្នាំ ២០១៨ ហើយកិច្ចសន្យាបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ប្រធានក្រុម Liverspanool កីឡាករ Virgil van Dijk បាននិយាយថាលោ​ក​បានបើកការពិភាក្សាជាមួយក្លឹបអំពីការចុះហត្ថលេខាលើកិច្ច​សន្យាថ្មីមួយ។ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:43 PM, ចំនួនអ្នកអានៈ​ 30ដង
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ (MSA) ស្ថិតនៅកោះ Pingtan នៃភាគខាងកើតប្រទេសចិនបានប្រកាសថាការបាញ់គ្រាប់ពិត អាចនឹងត្រូវធ្វើឡើងនៅតាម ទីតាំងមួយចំនួនស្ថិតនៅជិតចិនដីគោក និងស្ថិតនៅចម្ងាយ១០៥គីឡូម៉ែត្រពីកោះតៃវ៉ាន់។ MSA បញ្ជាក់ទៀតថាសមយុទ្ធបាញ់គ្រាប់ពិតនេះដែរត្រូវធ្វើឡើងនៅម៉ោង៩ព្រឹក ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:38 PM, ចំនួនអ្នកអានៈ​ 30ដង
លោក ពូទីន បានប្រាប់ក្រុមអ្នកសារព័ត៌មាន មកពីប្រទេស BRICS ទាំងអស់ថា BRICS មិន​ធ្វើខ្លួនជាអ្នកប្រឆាំង​ នឹងនរ​ណា​ម្នាក់​ឡើយ ហើយការរួមចំណែក​ជំរុញ ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ គឺ​ជា​ការ​ពិត។ លោកគូសបញ្ជាក់ដូច្នេះថា «BRICS ជាសមាគមប្រទេស ដែលធ្វើការជាមួយគ្នាដោយផ្អែកលើតម្លៃរួម ចក្ខុវិស័យនៃការអភិវឌ្ឍន៍ ហើ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 331 នាក់
ម្សិលមិញ : 5340 នាក់
សរុបទាំងអស់ : 7303912 នាក់