|
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណន-តេជោ នឹងបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប |
|
ចុះថ្ងៃទី: 03-03-2024, 05:40 PM, ចំនួនអ្នកអានៈ 152ដង |
|
រាជធានីភ្នំពេញ ៖សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានគម្រោងមួយ តពីទឹកសាបទៅទឹកប្រៃ ជីកព្រែកមួយហៅថា ព្រែកជីកហ្វូណន-តេជោ តពីសមុទ្រនៅកំពតយកមកដល់ទន្លេបាសាក់របស់យើង។ ថ្ងៃក្រោយ ប្រជាពលរដ្ឋយើងដឹកជញ្ជូន ពីក្រចេះតាមកប៉ាល់ អាចចេញទៅសមុទ្របាន អីចឹងថ្ងៃក្រោយអាចកាត់បន្ថយ ថ្លៃដឹកជញ្ជូន អ្នករស់នៅតាមផ្លូវទឹក (នឹងសម្បូរសប្បាយព្រោះ) ថ្ងៃក្រោយនឹងក្លាយជាតំបន់ឧស្សាហកម្ម ធ្វើឲ្យពលរដ្ឋធូរធារ»។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។ រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងនេះផងដែរ។
គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។
តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។
ដោយឡែក សម្រាប់គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារនេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:23 PM, ចំនួនអ្នកអានៈ 34ដង
យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា WhatsAspanspan ត្រូវបានដាក់បម្រាមដោយ CCI នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ខណៈដែល Meta កំពុងស្វែងរកការលុបចោលការណែនាំពី CCI ដោយលើកហេតុផល ការធ្វើដូច្នេះគឺជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។ ទន្ទឹមនឹងនេះ សាលាក្តីឧទ្ធរណ៍របស់ប្រទេសឥណ្ឌា ហៅកាត់ NCLAT បានបញ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:20 PM, ចំនួនអ្នកអានៈ 28ដង
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ដុំមាសបានធ្លាក់ឡើង ០,២% មកនៅត្រឹមប្រហែល ២ ៧៥០ដុល្លារក្នុងមួយអោន (៨,៣ជី) ពោលគឺទាបជាង ៤០ដុល្លារធៀបនឹងតម្លៃខ្ពស់បំផុតដែលធ្លាប់កើតមាន។ តម្លៃមាសត្រូវបានគាំទ្រដោយការកើនឡើងតម្រូវការសម្រាប់ធ្វើជាទ្រព្យសុវត្ថិភាព នៅពេលដែលវិនិយោគិនថ្លឹងថ្លែងអំពីទំនាក់ទំនងដែ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:14 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖តាមរយៈនេះធុរជន និង វិនិយោគិន ដែលស្នើសុំនិង អនុវត្តគម្រោង ឬសកម្មភាព ក្នុងឆ្នាំ២០២៥ រួមមាន: (១). គម្រោងវិនិយោគ ឬ ធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង (២). គម្រោងវិនិយោគ ឬធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង (៣). ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:11 PM, ចំនួនអ្នកអានៈ 32ដង
ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia និយាយថា លោកស្រី Catherine Russell ដែលជានាយកប្រតិបត្តិអង្គការ UNICEF បានលើកយកបញ្ហាកុមារអ៊ុយក្រែន មកនិយាយមិនឈប់មិនឈរ ប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខទាំង ១៥រូប។ លោក Nebenzia បញ្ជាក់ថា «ដូច្នេះវាបង្ហាញថា ពេលដែលនិយាយដល់កុមារ សម្រាប់ UNICEF កុមារហ្កាហ្សា មិនសូវសំខាន់ដូច
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:09 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ និងឯកភាពគាំទ្រចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្តកែប សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លោកបានបន្តថា លទ្ធផលការងាររបស់រដ្ឋបាលខេត្តកែប ពិតជាបានបម្រើជាប្រយោជន៍ជូនដល់ប្រជាជនក្នុងខេត្តជារួម ដោយបានចូលរួមចំណែកយ៉ាងសំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:04 PM, ចំនួនអ្នកអានៈ 16ដង
លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការ WHO កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។ WHO កាលពីថ្ងៃអង្គារ ក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ខណៈសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 12:02 PM, ចំនួនអ្នកអានៈ 11ដង
ទាំងនៅមុន និងក្រោយឡើងកាន់តំណែងជាប្រធានាធិបតី លោក ត្រាំ បានប្រកាសជាច្រើនលើកថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែនដោយប្រើពេលត្រឹមតែមួយថ្ងៃ។ ប៉ុន្តែក្រុមមន្ត្រីទីប្រឹក្សារបស់លោក ត្រាំ បានទទួលស្គាល់ថា ការបិទបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន នឹងត្រូវចំណាយពេលច្រើនខែ។ «ខ្ញុំពិតជាចង់ជួបលោកប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 11:57 AM, ចំនួនអ្នកអានៈ 14ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទទួលស្គាល់លោក Ratcliffe ជានាយក CIA ក្នុងសំឡេងគាំទ្រ ៧៤ ទល់នឹង២៥សំឡេងជំទាស់។ លោក Ratcliffe ធ្លាប់កាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រោយអាណត្តិទី១របស់លោក ត្រាំ។ លោកក៏ជាមនុស្សម្នាក់ដែលផ្តោតជាសំខាន់លើចិនផងដែរ ដោយលោកបាននិយាយថា CIA
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-01-2025, 11:55 AM, ចំនួនអ្នកអានៈ 19ដង
ការបិទនេះ ត្រូវធ្វើឡើងនៅពាក់កណ្តាលយប់ថ្ងៃពុធ, នេះបើតាមលោក Naspanoleon Adok អគ្គនាយកនៃអាជ្ញាធរទំនាក់ទំនងជាតិស៊ូដង់ខាងត្បូង បានសរសេរនៅក្នុងលិខិតមួយ ផ្ញើទៅកាន់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត។
អាជ្ញាធរស៊ូដង់ខាងត្បូង បានផ្អាកការចូលទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់រយៈពេលតិចបំផុត៣០ថ្ងៃ បន្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 06:29 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កំពង់ផែទេស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 06:27 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៤២គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 06:18 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 06:01 PM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ជំរុញបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញនូវការវិនិយោគ ក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលមានការចូលរួម ពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 05:50 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ការប្រកាសលទ្ធផលនេះ គឺមានការចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានចូលរួមជាសាក្សីពី តំណាងក្រសួងសេដ្ឋកិច្ច តំណាងអគ្គនាយកដ្ឋានពន្ធដារ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ផងដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-01-2025, 05:42 PM, ចំនួនអ្នកអានៈ 46ដង
លោក ពេជ្រ សារ៉ាត ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ជាពិសេសចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ។
ឧបករណ៍ភ្លេងបុរាណខ្មែរ ត្រូវបានសហគមន៍ចាប៉ីអមតៈ យកដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរ បុណ្យចូ
ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 4353 នាក់ |
|
ម្សិលមិញ |
: 5937 នាក់ |
|
សរុបទាំងអស់ |
: 7804569 នាក់ |
|
|