រដ្ឋមន្ត្រីការបរទេសអង់គ្លេស ទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងអប់រំ
ចុះថ្ងៃទី: 03-03-2024, 06:52 PM, ចំនួនអ្នកអានៈ 84ដង
រាជធានី​ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រី Trevelyan បានចូលជួបប្រជុំជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីការគាំទ្ររបស់ចក្រភពអង់គ្លេស ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធបៃតងផងដែរ។ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Rt Hon. Anne-Marie Trevelyan បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២-៤ ខែមីនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច និងការអប់រំ។ ពាណិជ្ជកម្ម និងការវិនិយោគរវាងចក្រភពអង់គ្លេស និងកម្ពុជានៅតែបន្តអភិវឌ្ឍ ដែលត្រូវបានជំរុញដោយគំនិតផ្តួចផ្តើមនានា រួមទាំងប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំមាន តម្លៃជាង១ពាន់លានផោន។ កម្ពុជាក៏ជាប្រទេសអាទិភាពមួយសម្រាប់កម្មវិធីភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស ដែលជំរុញការវិនិយោគពីវិស័យឯកជនទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព គុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ។ ក្នុងសេចក្តីថ្លែងមតិនៅមុនដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីបានមានឲ្យដឹងថា កម្ពុជាជាប្រទេសមានប្រវត្តិសាស្ត្របុរាណដ៏គួរឲ្យស្ញប់ស្ញែង និងដែលបានជម្នះភាពលំបាកនាពេលថ្មីៗនេះ ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងអាស៊ាន។ លោកស្រីថា «ទំនាក់ទំនងទ្វេភាគីអង់គ្លេស-កម្ពុជាកំពុងរីកចម្រើនលើវិស័យផ្សេងៗ ហើយយើងប្តេជ្ញាគាំទ្រប្រទេសកម្ពុជា ចំពោះដំណាក់កាលបន្ទាប់នៃដំណើរអភិវឌ្ឍន៍របស់ខ្លួន។ ខ្ញុំទន្ទឹងរង់ចាំស្ដាប់បន្ថែមទៀតអំពីកិច្ចការងារនៃគម្រោង ភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេសកំពុងអនុវត្តសម្រាប់ប្រទេសកម្ពុជា និងតួនាទីនៃការអប់រំរបស់ចក្រ ភពអង់គ្លេសក្នុងការអភិវឌ្ឍទេពកោសល្យនៅទីនេះ»។ លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក មកកាន់ប្រទេសកម្ពុជា ជាដំណើរទស្សនកិច្ចលើកដំបូង ថ្នាក់រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ចាប់តាំងពីរដ្ឋាភិបាលរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលកាន់តំណែងកាលពីខែសីហាឆ្នាំមុន។ លោកបានបន្តថា ដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។ ចក្រភពអង់គ្លេសប្ដេជ្ញាគាំទ្រដល់កំណើនសេដ្ឋកិច្ចដែលបង្កើតការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគប្រកបដោយនិរន្តរភាព គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ និងពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចនេះក៏នឹងក្លាយជាឱកាស សម្រាប់ការពិភាក្សាបើកចំហលើបញ្ហាជាតិ និងអន្តរជាតិសំខាន់ៗ។ ខ្ញុំរីករាយដែលលោកស្រីរដ្ឋមន្ត្រីអាចស្តាប់ ឮពីប្រជាជនកម្ពុជាជាច្រើនអំពីអនាគត។ កំឡុងពេលនៅទីក្រុងភ្នំពេញ លោកស្រីរដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យ De Montfort ដែលជាសាកលវិទ្យាល័យនៃចក្រភពអង់គ្លេសដំបូងគេដែលបានបើកសាខានៅក្នុងប្រទេសកម្ពុជា ហើយមានដើមកំណើតនៅទីក្រុង Leicester នៃចក្រភពអង់គ្លេស។ លោកស្រីរដ្ឋមន្ត្រីនឹងជួបជជែកជាមួយបុគ្គលិកសាកលវិទ្យាល័យ និងអ្នកផ្តល់សេវាអប់រំផ្សេងទៀត នៅមុនពេលសកលវិទ្យាល័យបើកទ្វារស្វាគមន៍ក្រុមនិស្សិតដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០២៤។ ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី និងកុមារី គឺជាអាទិភាពយូរអង្វែងនៅក្នុងទំនាក់ទំនងចក្រភពអង់គ្លេស-កម្ពុជា។ បន្ថែមពីលើកម្មវិធីដែលមានស្រាប់ នៅឆ្នាំ២០២៣ ចក្រភពអង់គ្លេសបានប្ដេជ្ញាចិត្តផ្តល់មូលនិធិ៣០លានផោន ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំសម្រាប់ស្ត្រី និងកុមារីនៅទូទាំងអាស៊ីអាគ្នេយ៍។ មូលនិធិនេះនឹងគាំទ្រដល់ស្ត្រី និងកុមារីប្រហណ១០០,០០០នាក់ ដោយរួមមានតាមរយៈការផ្តល់អាហារូបករណ៍ និងថ្នាក់បំប៉នបន្ថែម ក៏ដូចជាការបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបង្កើនគុណភាពនៃមេរៀន។ ជាការបង្ហាញនៃការគោរពរបស់ចក្រភពអង់គ្លេសចំពោះប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា លោកស្រីដ្ឋមន្ត្រីក៏នឹងទៅទស្សនាសារមន្ទីរជាតិកម្ពុជា ដើម្បីមើលវត្ថុបុរាណដែលទើបត្រឡប់មកកម្ពុជាពីចក្រភពអង់គ្លេសនាពេលថ្មីៗនេះ ហើយក៏មានឱកាសដើម្បីស្ដាប់អង្គការសង្គមស៊ីវិល និងការងារសំខាន់ៗរបស់ពួកគេស្តីពីអភិបាលកិច្ចល្អ តម្លាភាព ការការពារ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងប្រទេសផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-07-2024, 07:00 AM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នេះមានការចូលរួមពីបណ្តាសមាគម និងអង្គការអតីតយុទ្ធជន ដែលជាប្រទេសសមាជិកអាស៊ានទាំងអស់ផងដែរ។នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:54 AM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ឈ្មោះ វ៉ាន់ ធារ៉ន (អាចែ) ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ហ៊ីម អាមីណាស់ ភេទស្រី អាយុ៤៦ឆ្នាំ។ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:52 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើបទបង្ហាញខ្លីអំពីសក្តានុពលរបស់កម្ពុជា ទាក់ទងធនធានមនុស្ស វិស័យឧស្សាហកម្ម កសិកម្ម ឱកាសបង្កើតការងារ កាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យនានាជាច្រើននៅប្រទេសកម្ពុជា។ ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:46 AM, ចំនួនអ្នកអានៈ​ 46ដង
កម្ពស់ទឹកជំនន់ បានហក់ឡើងដល់កម្រិតខ្ពស់មួយ ពោលគឺលេចដល់ដំបូលផ្ទះរាប់រយខ្នង ព្រមទាំងលេចផ្លូវ និងលេចលង់ដំណាំស្រូវចំនួន ៣០,០០០ ហិកតា សម្លាប់សត្វគោ រួមទាំងបសុបក្សី ចំនួន ២០,០០០ ក្បាល ។ មនុស្សជាង ១០ នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ និង ៩ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបំផ្លិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:44 AM, ចំនួនអ្នកអានៈ​ 43ដង
លោក Bulgakov ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅទីក្រុងម៉ូស្គូ ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីបញ្ជាក់ការពិតនៃ «សកម្មភាពខុសច្បាប់» របស់លោក។ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចាប់ខ្លួនលោក Dmitry Bulgakov អតីតអនុរដ្ឋមន្ត្រីការពារជាតិ ពីបទពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:42 AM, ចំនួនអ្នកអានៈ​ 21ដង
ពិធីបើកការប្រកួតកីឡាអូឡាំពិកលើកនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែល នឹងប្រព្រិត្តឡើងក្រៅពហុកីឡាដ្ឋាន ដោយពិធីបើកកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ត្រូវធ្វើឡើងតាមដងទន្លេសែន ដោយតម្រូវឱ្យអត្តពលិកនិងប្រតិភូទាំង ២០៦ នៃ NOCs ជិះទូកចំនួន ៨៥ គ្រឿង ហែរក្បួន Parade។ ព្រឹត្តិការណ៍ប្រកួត​កីឡាអូឡាំពិក​ឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:36 AM, ចំនួនអ្នកអានៈ​ 52ដង
លោកស្រី បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំទើបតែបានជួបជាមួយលោកនាយករដ្ឋមន្ត្រី Netanyahu ហើយខ្ញុំសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំហំនៃការរងទុក្ខរបស់ប្រជាជននៅហ្គាហ្សា រួមទាំងការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ជាច្រើនផងដែរ ។ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:35 AM, ចំនួនអ្នកអានៈ​ 19ដង
លោកស្រី បានលើកឡើងថា ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការជជែកដេញដោលជាមួយ លោក Donald Trumspan ដោយបន្ថែមថា ខ្ញុំ​យល់​ព្រម​នឹង​កិច្ច​ប្រជុំ​ដែល​​ព្រមព្រៀង​គ្នា ​កាល​ពី​ថ្ងៃ​ទី ​១០ ខែ​កញ្ញា ។អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បាននិយាយថា លោកស្រី ត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការជជែកដេញដោលជាមួយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:32 AM, ចំនួនអ្នកអានៈ​ 19ដង
កីឡា ៖ ខ្សែបម្រើស្លាបសញ្ជាតិបារាំង Moussa Diaby របស់ក្លិបបាលទាត់ Aston Villa បានចូលរួមជាមួយក្លឹប Saudi Pro League គឺក្រុម Al-Ittihad ​​ ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ​។ Diaby ​បានចូលរួមជាមួយ Villa កាលពីមួយឆ្នាំមុនពី Bayer Leverkusen ក្នុងតម្លៃខ្លួន ៥២ លានផោន (៦៧ លានដុល្លារអាមេរិក) បានបង្ហាញខ្លួន ៥៤ប្រកួត ក្នុងរដូវកាល ២០២៣-២៤ ដោយបានស៊ុតបញ្ចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:31 AM, ចំនួនអ្នកអានៈ​ 17ដង
ដោយផ្អែកលើការវិភាគពេញលេញនៃសេចក្តីថ្លែងការណ៍សាធារណៈ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូឃ្លីប លោក Anadolu បានកំណត់ថាចំនួនសមាជិកសភា និងសមាជិកព្រឹទ្ធសភាជាប្រវត្តិសាស្ត្របានធ្វើពហិការមិនស្តាប់សុន្ទរកថារបស់លោក Netanyahu ។ សមាជិកសភាយ៉ាងហោចណាស់ ៩៦ នាក់គឺជិតពីរដងនៃចំនួនអ្នកប្រជាធិបតេយ្យដែលបានធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:27 AM, ចំនួនអ្នកអានៈ​ 21ដង
លោកថា ជាទូទៅ រុស្ស៊ីបើកចំហសម្រាប់ដំណើរការចរចា ប៉ុន្តែជាដំបូង យើងត្រូវយល់ពីរបៀបដែលអ៊ុយក្រែនត្រូវបានរៀបចំ និងថាតើខ្លួនមានការអនុញ្ញាតសម្រាប់រឿងនោះពីអ្នកដោះស្រាយដែរឬទេ។រុស្ស៊ីប្រកាសបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីត្រូវស្វែងយល់អំពីរបៀបដែលអ៊ុយក្រែនត្រៀមខ្លួន។ ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:22 AM, ចំនួនអ្នកអានៈ​ 19ដង
កីឡាករ Yang Min-hyuk វ័យ១៨ឆ្នាំ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការផ្ទេរទៅកាន់ក្រុម Sspanurs នៅពេលបញ្ចាប់ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមតារា​ឆ្នើម​កូរ៉េ K League XI ជួបជាមួយក្រុម Tottenham Sspanurs នៅកីឡដ្ឋាន Seoul World Cuspan ក្នុងប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣១ ខែកក្កដា។ ក្លិបមាន់ខ្នាយមាស Tottenham Sspanurs ត្រូវបានគេរាយការណ៍ថា កំពុងតែខិតជិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:21 AM, ចំនួនអ្នកអានៈ​ 20ដង
លោក Lukashenko បានបញ្ជាក់ថាលោកនឹងធ្វើការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងជើង ដើម្បីធ្វើឱ្យវាពោរពេញទៅដោយខ្លឹមសារថ្មី និងកម្មវិធីរួមនៃការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដល់សុខុមាលភាពកាន់តែប្រសើរឡើងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានសន្យានៅថ្ងៃសុក្រនេះថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2024, 11:19 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តកណ្ដាល៖ សូមបញ្ជាក់ដែរថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ព
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4350 នាក់
ម្សិលមិញ : 4348 នាក់
សរុបទាំងអស់ : 6848012 នាក់