កម្ពុជា និងចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ |
|
ចុះថ្ងៃទី: 22-04-2024, 11:33 AM, ចំនួនអ្នកអានៈ 95ដង |
|
រាជធានីភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយលោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាទ្វេភាគី នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ ម្សិលមិញ ប្រមុខការទូតកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងការបរទេស បានអះអាងថា «ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ ភាគីទាំងពីរក៏បានយល់ស្របអំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម និងញឹកញាប់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបង្ហាញឱ្យឃើញអំពីជំនឿទុកចិត្តផ្នែកនយោបាយខ្ពស់ និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ»។
ក្រសួងការបរទេសកម្ពុជា បានអះអាងទៀតថា ការបន្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍរួមគ្នានៃ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ត្រូវបានលើកយកមកពិភាក្សា។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រមុខការទូតទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ។
លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមកដល់កម្ពុជាហើយ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។
ដំណើរទស្សនកិច្ចនានេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 16-06-2025, 06:39 PM, ចំនួនអ្នកអានៈ 2ដង
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យន្តហោះចម្បាំង និងយន្តហោះយោធាជាង៥០គ្រឿង បានធ្វើប្រតិបត្តិការវាយប្រហារនិងកម្ទេច ប្រព័ន្ធបាញ់មីស៉ីល surface-to-surface ជាង១២០គ្រឿង។ ចំនួននេះគឺស្មើទៅនឹង ១ភាគ៣នៃប្រព័ន្ធបាញ់មីស៉ីល surface-to-surface ទាំងអស់ ដែលប្រទេសអ៉ីរ៉ង់មាន»។
នៅថ្ងៃចន្ទ ទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:40 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន»៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:28 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ អំណោយនេះ ត្រូវបានព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុុជរដ្ឋ ចាត់តាំង លោកស្រី ឈរ រ៉ានី, លោកស្រី ម៉ែន នារីនិមល សមាជិកាគណៈកម្មាធិការនាយក និងលោក សៅ សផាត (ឆានុ) ប្រធានគណៈកម្មការ យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដោយបានការទទួលសម្របសម្រួល ពីសំណាក់ ឧត្តមសេនីយ៍ឯក អឿម សំអាត និងលោក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:22 PM, ចំនួនអ្នកអានៈ 24ដង
កាលពីថ្ងៃសុក្រ ទីក្រុងបាដាដ បានដាក់ ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ជុំវិញការណ៍ដែរអ៉ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីអនុវត្តការវាយប្រហារអ៉ីរ៉ង់។ប្រទេសអ៉ីរ៉ាក់ បានអំពាវនាវទុកជាមុនឱ្យសហរដ្ឋអាមេរិក រារាំងយន្តហោះចម្បាំងអ៉ីស្រាអែល ពីការរំលោភលើដែនអាកាសអ៉ីរ៉ាក់ ករណីមានការអន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:21 PM, ចំនួនអ្នកអានៈ 26ដង
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim អគ្គិភ័យបានឆាបឆេះនៅដំណាក់កាលទី ១៤ នៃរោងចក្រ ដែលនាំឲ្យមានការខាតបង់ផលិតកម្មឧស្ម័ន ១២ លានម៉ែត្រគូប។ ហេតុការណ៍នេះ កើតឡើងក្រោយពេលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង ៩% រួចទៅហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:19 PM, ចំនួនអ្នកអានៈ 24ដង
យោធាអ៉ីស្រាអែលនិយាយថា មីស៉ីលជាច្រើនទៀតត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ ឆ្ពោះមកអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ហើយកំពុងត្រូវបានស្ទាក់ចាប់។ យោធាអ៉ីស្រាអែលក៏បាននិយាយដែរថា ខ្លួនកំពុងវាយប្រហារគោលដៅយោធាក្នុងទីក្រុងតេហេរ៉ង់ របស់អ៉ីរ៉ង់។ ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ អ៉ីស្រាអែល និងអ៉ីរ៉ង់ បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:04 PM, ចំនួនអ្នកអានៈ 26ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តម្លៃសំបុត្រ ១សន្លឹកមានតម្លៃត្រឹម ២០ដុល្លារ និងទិញ១ បានដល់ទៅ ៤សន្លឹសសម្រាប់សិស្ស-និស្សិតប្រចាំទីក្រុង Miami ដើម្បីលើកទឹកចិត្តចូលរួមក្នុងកម្មវិធីបើកនារាត្រីថ្ងៃនេះ នៅឯកីឡដ្ឋាន Hard Rock។
តម្លៃសំបុត្រចូលទស្សនាកម្មវិធីប្រកួតបាល់ទាត់កម្រិតក្លិបអន្តរទ្វីប Club World Cuspan 2025 ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 12:01 PM, ចំនួនអ្នកអានៈ 24ដង
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្ស ៥ ឬ ៦នាក់ នៅលើឧទ្ធម្ភាគចក្រនោះ នៅពេលធ្លាក់។ របាយការណ៍ក៏បានបញ្ជាក់ដែរថា អាកាសធាតុនៅទូទាំងជ្រលងភ្នំ Kedarnath គឺអាក្រក់ខ្លាំងនៅពេលកើតហេតុ។
ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងធ្វើដំណើរពីក្រុង Dehradun ទៅកាន់តំបន់សក្ការៈ Kedarnath បានធ្លាក់នៅក្បែរតំបន់ Gauriku
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 11:58 AM, ចំនួនអ្នកអានៈ 24ដង
កន្លងមក មានសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអ៊ីស្រាអែល អំពីភាពរកាំរកូសរវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក ណេតាន់យ៉ាហ៊ូ បានគំរាមវាយប្រហារអ៊ីរ៉ង់ ទោះបីជាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការកម្រិតលើកម្មវិធីនុយក្លេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 11:56 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-06-2025, 11:48 AM, ចំនួនអ្នកអានៈ 26ដង
លោក Albanese ដែលកាលពីដើមខែនេះបានថ្លែងថា លោកកំពុងទន្ទឹងរង់ចាំជំនួប «ទល់មុខគ្នា» ជាមួយលោក ត្រាំ ដោយមិនបានបញ្ជាក់ថានៅពេលណានោះ បានឲ្យដឹងថា លោកនឹងជួបលោក ត្រាំ នៅថ្ងៃអង្គារ នៅក្រៅកិច្ចប្រជុំកំពូល G7 ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា លោកនឹងជួបជាមួយប្រធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 06:48 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា« មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 04:18 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទការប្រកួតនោះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលេីកឡេីងថា មហោស្រពនេះមិនត្រឹមតែជាការផ្ដល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែបានជួយបំផុស និងដាស់ស្មារតីដល់យុវជន ដែលជាទំពាំងស្នងឫស្សី ឱ្យឃើញកាន់តែច្បាស់អំពីលក្ខណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 04:10 PM, ចំនួនអ្នកអានៈ 27ដង
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei ដែលនិយាយថា «ភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) ធ្វេីឱ្យការចរចាគ្មានន័យ។ អ្នកមិនអាចទាមទារចរចាបានឡេីយ ក្នុងពេលដែលអនុញ្ញាតឱ្យរបបអ៉ីស្រាអែលកំណត់គោលដៅលើទឹកដីអ៉ីរ៉ង់»។ លោកបន្ថែមថា «អ៉ីស្រាអែលជោគជ័យក្នុងឥទ្ធិពលកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-06-2025, 12:02 PM, ចំនួនអ្នកអានៈ 44ដង
Mastanuono ជាកីឡាករក្មេងជាងគេរបស់ក្រុមម្ចាស់ជើងឯក World Cuspan 2022 បានចូលលេងចុងម៉ោង នៅពេលពពកសអាហ្សង់ទីន យកឈ្នះឈីលី ១-០ ជម្រុះ World Cuspan ឆ្នាំក្រោយ។ រូបគេបានក្លាយជាសមាជិកថ្មីទី៣ ក្នុងទីផ្សារទិញដូរនាពេលនេះជាមួយ Real ក្រោយការមកដល់របស់ Trent Alexander-Arnold ពី Liverspanool និង Dean Huijsen ពីក្លិប AFC Bournemouth។
Real Madrid បាននាំចូលកីឡាករថ្មីទី៣ របស់ពួកគេគឺខ្
 ព័ត៌មានលម្អិត
|
|
|