រដ្ឋមន្រ្តីបរិស្ថាន៖ កន្លែងវិបស្សនានៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» ជាគោលដៅទេសចរណ៍ធម្មជាតិស្រស់ស្អាត
ចុះថ្ងៃទី: 22-04-2024, 11:54 AM, ចំនួនអ្នកអានៈ 316ដង
រាជធានី​ភ្នំពេញ ៖លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាសសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កន្លែងវិបស្សនាថ្មីជាគោលដៅទេសចរណ៍លំហែបៃតង និងសាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។ គម្រោងទេសចរណ៍លំហែរបៃតង ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបានផ្តោលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តបានយកចិត្តទុកដាក់លើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ ឱ្យរកប្រាក់ចំណូលបន្ថែម ព្រមទាំងរក្សាភាពថ្លៃថ្នូរដែលជាទំនៀមទម្លាប់ របស់ប្រជាជាតិពីដូនតាខ្មែរ។ សូមបញ្ជាក់ថា កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បានរចនាឡើងតាមរចនាបទខ្មែរ តាមគំនិតច្នៃប្រឌិតនិងបង្កើតឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងបានសង់ឡើងជាតង់សម្រាក តាមស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់ សម្រាប់កន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។ បច្ចុប្បន្នគម្រោងបានបញ្ចប់ការសាងសង់ សមាធិចំនួន១០កន្លែង ព្រមទាំងកាំជញ្តើរឡើងភ្ជាប់ទៅទីតាំងទាំងនោះ ដ៏ល្អស្អាតផងដែរ។ លោករដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងារសាងសង់ បន្តយកចិត្តទុកដាក់បង្កើតជាសួនច្បារ ដែលត្រូវដាំដុះផ្កា និងដើមឈើលម្អបន្ថែមទៀត ដើម្បីបង្កើនសោភ័ណភាព និងបរិយាកាសល្អមួយកម្រិតទៀត។ តាមគម្រោងកន្លែងសមាធិ នឹងត្រូវសាងសង់ចំនួន ៥០ទីតាំង ផ្សេងគ្នាជាបន្តបន្ទាប់ ដើម្បីទទួលពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តឧទ្យានជាតិ «គីរីរម្យ» បានចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្លយល់អកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋតពីដូនតា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-02-2026, 06:37 AM, ចំនួនអ្នកអានៈ​ 53ដង
អភិបាលតំបន់ លោក អូឡេកសាន់ ហាន់ហ្សា (Oleksandr Hanzha) បានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្ស ១២នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីដ្រូនរុស្ស៊ីមួយគ្រឿងបានវាយប្រហារនៅក្បែររថយន្តក្រុងមួយ នៅក្នុងតំបន់ នីប្រូពេត្រាវ (Dnispanrospanetrovsk) ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ​ ដោយទីភ្នាក់ងារសារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-02-2026, 06:36 AM, ចំនួនអ្នកអានៈ​ 59ដង
ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៣នាក់បន្ថែមទៀត និងបានរាប់បញ្ចូលទារកអាយុ ៦ខែម្នាក់ដែលពីមុនបានបាត់ឈ្មោះពីបញ្ជីផ្លូវការ ចូលទៅក្នុងតួលេខអ្នកស្លាប់សរុប។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើងជិតមួយសប្តាហ៍ហើយ បន្ទាប់ពីសាឡាងបានលិចនៅក្បែរកោះ Baluk-Baluk ខណៈកំពុងធ្វើដំណើរពីទីក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 08:39 PM, ចំនួនអ្នកអានៈ​ 81ដង
ខេត្តព្រះវិហារ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាល ដែលប្រឹងប្រែង និងសហការរួមគ្នា ក្នុងការបម្រើសេវាថែទាំសុខភាព ព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរ៍ភាព ស្របនឹងពាក្យមួយថា «ទុក្ខអ្នកជំងឺ គឺជាទុក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 08:12 PM, ចំនួនអ្នកអានៈ​ 80ដង
លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថា «ក្រុមចរចារបស់យើងទើបតែបានផ្តល់របាយការណ៍។ កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំបីភាគីបន្ទាប់ត្រូវបានកំណត់ហើយ គឺថ្ងៃទី៤ និង ៥ ខែកុម្ភៈ នៅអាប៊ូដាប៊ី»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅថ្ងៃអាទិត្យនេះថា ជុំថ្មីនៃកិច្ចចរចាត្រីភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 06:16 PM, ចំនួនអ្នកអានៈ​ 79ដង
រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតពីម៉ោង៦ព្រឹកថ្ងៃទី៣១ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៧៥៣នាក់បន្ថែមទៀត បានបន្តវិល​ត្រ​ឡប់​ទៅ​លំនៅឋានវិញ។ បើតាមក្រសួងមហាផ្ទៃ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មាន​ប្រមាណ​ជិត៥សែន៤ម៉ឺននាក់ ឬស្មើនឹង៨៣% ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 06:10 PM, ចំនួនអ្នកអានៈ​ 81ដង
ព្រះវិហារ៖ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនយោធិនបើកបរ ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការក៏បានពាំនាំនូវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 06:05 PM, ចំនួនអ្នកអានៈ​ 77ដង
សហភាពអឺរ៉ុបបានផ្លាស់ប្ដូរជានិមិត្តរូបមួយនៅក្នុងវិធីសាស្ត្ររបស់ខ្លួនចំពោះមេដឹកនាំអ៉ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះតាមរយៈការចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអង្គការភេរវករ បន្ទាប់ពី កងកម្លាំងសន្តិសុខអ៉ីរ៉ង់ធ្វើការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករកាលពីដើមខែមករា។ លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 06:02 PM, ចំនួនអ្នកអានៈ​ 62ដង
រាជធានីភ្នំពេញ៖វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់អ្នករកការងារ និងនិយោជក, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 04:10 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងតាមចាប់មេក្លោង និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូលសាលាពេទ្យ។ ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃនេះ (ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦) រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិសិ្សតចូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 04:01 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 02:09 PM, ចំនួនអ្នកអានៈ​ 44ដង
ខេត្តស្វាយរៀង៖នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 02:05 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 02:01 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តកែប៖ ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន និងបានចូលរួមចំណែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 01:57 PM, ចំនួនអ្នកអានៈ​ 82ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរចេញពីរដ្ឋផ្ល័ររីដា ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបានព្រមព្រៀងគ្នា រួចហើយលើកិច្ចព្រមព្រៀងបែបនេះ»។ ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-02-2026, 11:47 AM, ចំនួនអ្នកអានៈ​ 78ដង
ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅការអភិវឌ្ឍប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4530 នាក់
ម្សិលមិញ : 9698 នាក់
សរុបទាំងអស់ : 11077664 នាក់