ក្រសួងសង្គមកិច្ច ចាប់ផ្តើមយុទ្ធនាការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់មន្ត្រីសង្គមកិច្ចនៅទូទាំងប្រទេស |
|
ចុះថ្ងៃទី: 22-04-2024, 05:03 PM, ចំនួនអ្នកអានៈ 189ដង |
|
រាជធានីភ្នំពេញ ៖ជាមួយគ្នានេះ លោក ជា សុមេធី បានចាត់ទុកថា ការបណ្តុះបណ្តាលដល់មន្ត្រីលើជំនាញវិជ្ជាជីវៈសង្គមកិច្ច គឺជាការចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ សម្រាប់មន្ត្រីសង្គមកិច្ចនៅទូទាំងប្រទេស។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ច ដល់ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់មន្ត្រីសង្គមកិច្ច នៅទូទាំងប្រទេស។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ច នៅទីស្តីការក្រសួងសង្គមកិច្ច លោក ជា សុមេធី បានជំរុញឱ្យមន្ត្រីរបស់ក្រសួងទាំងអស់ ត្រូវចាំបាច់ទទួលយកការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គមកិច្ច ដើម្បីធានាប្រសិទ្ធកភាពការងារ និងនិរន្តរភាពនាពេលខាងមុខ។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងសង្គមកិច្ច សម្រេចបង្កើតកម្មវិធីបណ្តុះបណ្តាលនេះឡើង ដែលជាការចាប់ផ្តើមយុទ្ធនាការពង្រឹង និងពង្រីកសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់មន្ត្រីសង្គមកិច្ចនៅទូទាំងប្រទេស និងឈានទៅដល់ការបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ច ដើម្បីធានាគុណភាពក្នុងការផ្តល់អាជ្ញាប័ណ្ណ ការទទួលស្គាល់កម្លាំងសេវាសង្គមកិច្ច និងការការពារហានិភ័យវិជ្ជាជីវៈ ដែលអាចកើតឡើង ចំពោះអ្នកផ្តល់សេវាសង្គម និងអតិថិជន ដែលទាំងអស់នេះ ជាឧត្តមប្រយោជន៍ជូនដល់ជនរងគ្រោះ និងងាយរងគ្រោះ។
ជាក់ស្តែងនៅថ្ងៃនេះដែរ វិទ្យាស្ថានជាតិសង្គមកិច្ច បានចាប់ផ្តើមរៀបចំវគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ច នៅទីស្តីការក្រសួងសង្គមកិច្ច ដោយមានការចូលរួមពីមន្ត្រីដឹកនាំក្រសួងចំនួន ៧៤នាក់។
បើតាមលោក វង្ស ភារៈ នាយករងទទួលបន្ទុកការងារទូទៅ នៃវិទ្យាស្ថានជាតិសង្គមកិច្ចបានឱ្យដឹងថា ក្នុងនាមជាសេវាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា វិទ្យាស្ថានជាតិសង្គមកិច្ច បានអនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ជំនាញសង្គមកិច្ច ជូនថ្នាក់ដឹកនាំមុខងារនយោបាយ និងមុខងារបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកបន្តថា វគ្គបណ្តុះបណ្តាលបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងធំៗ២ គឺទី១. ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ របស់សម្តេចបហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានណែនាំឱ្យក្រសួងត្រូវរៀបចំបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ បង្កើតចំនួននិងទទួលស្គាល់សេវាសង្គមកិច្ច ព្រមជាមួយនឹងការរៀបចំផែនការពង្រាយកម្លាំង សេវាសង្គមកិច្ចទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងទី២. ដើម្បីផ្តល់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ នូវការស្វែងយល់បន្ថែម អំពីអ្វីជាមូលដ្ឋានគ្រឹះនៃការងារសង្គមកិច្ច សម្រាប់យកធ្វើជាមូលដ្ឋានសម្រេចចិត្ត ក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច ឱ្យកាន់តែរីចម្រើននិងមានប្រសិទ្ធភាព ឆ្លើយតបនិងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះនិងងាយរងគ្រោះ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ១០ថ្ងៃ ចែកចេញជា ៥មុខវិជ្ជាដោយផ្តោតសំខាន់លើសេចក្តីផ្តើមសង្គមកិច្ច គ្រប់គ្រងករណី ប្រឹក្សាយោលបល់ ជំនួបគាំទ្របច្ចេកទេស និងគោលនយោបាយគាំពារសង្គម និងសុខមាលភាពសង្គម ដែលនិងផ្តល់ទៅកាន់អ្នកសិក្សាឱ្យយល់ដឹងពី៖ ១.វិសាលភាពទូទៅនៃការងារសង្គម ២. ទិដ្ឋភាពនិងដំណើរទូទៅ ក្នុងការធ្វើការងារគ្រប់គ្រងករណី ៣. ទិដ្ឋនិងដំណើរការក្នុងការប្រឹក្សាយោបល់ ៤. ផលប្រយោជន៍ដំណើរការទូទៅ ក្នុងការជំនួបគាំទ្របច្ចេកទេសក្នុងវិស័យសង្គមកិច្ច ៥.ផលប្រយោជន៍ និងដំណើរការជាទូទៅ ក្នុងការធ្វើគោលនយោបាយសុខមាលភាពសង្គម៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 12-07-2025, 06:19 AM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ការនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2025, 06:10 AM, ចំនួនអ្នកអានៈ 28ដង
ជាការឆ្លើយតប លោក វ៉ាង យី បានថ្លែងថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញ «សហគមន៍វាសនារួមចិន-ម៉ាឡេស៊ី» ឲ្យកាន់តែមានយុទ្ធសាស្ត្រខ្ពស់។ លោកបានបន្ថែមថា ចិនគាំទ្រយ៉ាងពេញទំហឹងចំពោះតំណែងជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2025, 06:07 AM, ចំនួនអ្នកអានៈ 31ដង
កូឡាឡាំពួរ៖ក្រសួងការបរទេសកម្ពុជា បានផ្សាយឱ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Marco Rubio រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2025, 06:03 AM, ចំនួនអ្នកអានៈ 27ដង
ការថ្លែងនេះធ្វើឡើង ខណៈដែលរដ្ឋសមាជិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញអ្វីដែលពួកគេមើលឃើញថាជាការរំលោភសិទ្ធិមនុស្ស។ ផ្នែកការទូតរបស់ EU បានបង្ហាញជម្រើស ១០ចំណុច សម្រាប់ជាចំណាត់ការនយោបាយប្រឆាំងនឹងអ៊ីស្រាអែល។ ជម្រើសទាំងនោះរួមមានវិធានការធំៗ ដូចជាការផ្អាកកិច្ចព្រមព្រៀងសមាគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-07-2025, 06:01 AM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងពីធីបិទវគ្គបំប៉នជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានក្រើនរំលឹកដល់មន្ត្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវការងារការពារសន្តិសុខ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 01:31 PM, ចំនួនអ្នកអានៈ 39ដង
ក្រាជធានីភ្នំពេញ៖នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 01:27 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ពីឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីមូលហេតុសំខាន់ៗចំនួន៣ ក្នុងការធ្វើវិសោធនកម្មមាត្រា៣៣ ដែលរដ្ឋសភា អនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកមិញនេះ។
ការពន្យល់របស់ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 01:23 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា ដែលស្នើសុំពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្តីជូនដំណឹងដែលអង្គភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 01:19 PM, ចំនួនអ្នកអានៈ 26ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃសុក្រ ទី១១ ខែកក្កដាថា «ឧត្តមសេនីយ៍ជាន់ខ្ពស់ (លោក Min Aung Hlaing) បានទទួលស្គាល់ពី ភាពដឹកនាំដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី (ត្រាំ) ក្នុងការដឹកនាំប្រទេសរបស់លោកឆ្ពោះទៅរកភាពរុងរឿងជាមួយស្មារតីស្នេហាជាតិដ៏ពិតប្រាកដ»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 01:16 PM, ចំនួនអ្នកអានៈ 41ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមញញួរធំបានបដិសេធសំណើ ៥០លានផោនម្តងមកហើយពី Sspanurs កាលសប្តាហ៍មុន ដ្បិតខ្សែបម្រើអន្តរជាតិហ្គាណា វ័យ ២៤ឆ្នាំរូបនេះមានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៨៥លានផោនជាមួយក្លិបថ្មី ពោលគឺដល់ឆ្នាំ២០៣១។
Mohammed Kudus កីឡាករអន្តរជាតិហ្គាណា ត្រូវបានក្លិប West Ham United លក់ចេញមកឱ្យគូប្រជែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 01:14 PM, ចំនួនអ្នកអានៈ 24ដង
ប៉ុន្មានថ្ងៃកន្លងមកនេះ លោក ត្រាំ បានបង្ហាញអារម្មណ៍ខកចិត្តចំពោះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងភាពរីកចម្រើនតិចតួចឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមដែលបង្កឡើង ដោយការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៉ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 01:08 PM, ចំនួនអ្នកអានៈ 25ដង
វិធានការនេះ ធ្វើឡើងបន្ទាប់ពីមានការរឹតបន្តឹងជាច្រើនលើក្រុមហ៊ុន DeespanSeek នៅក្នុងប្រទេសផ្សេងទៀត រួមមាន អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ដោយសារតែកង្វល់អំពីការការពារទិន្នន័យ។ លោក Fiala បានប្រាប់សន្និសីទសារព័ត៌មានផ្សាយផ្ទាល់ថា៖ «រដ្ឋាភិបាលបានសម្រេចចិត្តហាមឃាត់ការប្រើប្រាស់ផលិតផល AI កម្មវិធី ដំណោះស្រាយ គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 12:40 PM, ចំនួនអ្នកអានៈ 25ដង
ការបង្ហាញចំណាត់ថ្នាក់ FIVB Ranking របស់សហព័ន្ធកីឡាបាល់ទះអន្ដរជាតិ(FIVB) នេះ ក្រុមជម្រើសជាតិកម្ពុជា ឈរលេខរៀងទី៦៦ បើធៀបបណ្ដាប្រទេសក្នុងតំបន់ គឺស្ថិតក្រោមថៃ ឈរលេខរៀងទី៥៦, វៀតណាម ឈរលេខរៀងទី៦១ និងឥណ្ឌូនេស៊ី ឈរលេខរៀងទី៦៥ តែកម្ពុជា បានឈរលើហ្វីលីពីន ដែលកំពុងឈរលេខរៀងទី៦៨។
ទីបំផុតក្រុមបាល់ទះជម្រើសជាតិកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 12:38 PM, ចំនួនអ្នកអានៈ 26ដង
ក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំទាំងពីរ បានប្រកាសពីការយល់ព្រមជាគោលការណ៍ លើច្រកចេញចូលតែមួយ ដែលតម្រូវឱ្យចក្រភពអង់គ្លេស និរទេសអ្នកដែលមិនមានឯកសារត្រឹមត្រូវត្រឡប់ទៅបារាំងវិញ ជាថ្នូរនឹងការទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ ដែលមានសាច់ញាតិជាជនជាតិបារាំងនៅអង់គ្លេស ក្នុងចំនួនស្មើគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 12:35 PM, ចំនួនអ្នកអានៈ 24ដង
លោក Israel Katz ធ្វើការព្រមានបែបនេះនៅឯពិធីបញ្ចប់ការសិក្សាមួយរបស់និស្សិតជាទាហានទ័ពអាកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។ ប្រមុខការពារជាតិអ៉ីស្រាអែលរូបនេះ បានគូសបញ្ជាក់ថា «អាវុធរបស់អ៉ីស្រាអែលនឹងហោះទៅរកពួកអ្នកនៅក្នុងទីក្រុងតេហេរ៉ង់ Tabriz Isfahan និងនៅទីណាក៏ដោយ បើពួកអ្នកហ៊ានគំរាមកំហែង ឬបង្កគ្រោ
 ព័ត៌មានលម្អិត
|
|
|