អង្គការសហប្រជាជាតិ សរសើររាជរដ្ឋាភិបាលកម្ពុជា ចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ |
|
ចុះថ្ងៃទី: 22-04-2024, 05:09 PM, ចំនួនអ្នកអានៈ 137ដង |
|
រាជធានីភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋាបាល។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនេះ រាជរដ្ឋាភិបាលបានកំណត់មុំការងារសំខាន់ចំនួន៥ទៀត រួមមាន៖ ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។
អង្គការសហប្រជាជាតិ បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ការវាយតម្លៃនេះធ្វើឡើងតាមរយៈលោកស្រីបណ្ឌិត អាមីដា សាលសុីយ៉ាអាលីសចាបាណា អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP)។
ក្នុងជំនួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិនាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា នៅក្នុងជំនួបព្រឹកមិញនេះ លោកស្រីបណ្ឌិត អាមីដា បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់គណ:កម្មការ ESCAP ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក ដោយគណ:កម្មការ ESCAP គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាបានផ្តល់ជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា រួមមាន ដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាប័ន្នសង្គម និងអភិបាលកិច្ច ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណ:កម្មការ ESCAP ដែលបានជួយគាំទ្រការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលគោលនយោបាយនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ESCAP ក្នុងការចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន។ សម្តេចធិបតី បានបង្ហាញការប្ដេជា្ញចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងគណ:កម្មការ ESCAP បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់ទាំងអស់គ្នា៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-12-2024, 07:21 PM, ចំនួនអ្នកអានៈ 26ដង
អេមីរ៉ាត់អារ៉ាប់រួម៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 07:18 PM, ចំនួនអ្នកអានៈ 19ដង
ដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ចាំបាច់ត្រូវតែទទួលបានសំឡេងគាំទ្រ ២ភាគ៣ ក្នុងចំណោមសមាជិកសភាជាតិ ៣០០រូប។ ពោលដើម្បីអាចទម្លាក់លោក Yoon ពីតំណែង គណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ ២ ភាគ៣ ឬពីសមាជិកសភាចំនួន ២០០រូប។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 07:16 PM, ចំនួនអ្នកអានៈ 21ដង
ក្រៅពីចាប់យកទីក្រុង Alespanspano នៅភាគខាងជើង ទីក្រុង Hama នៅភាគកណ្តាល និងទីក្រុង Deir al-Zor នៅភាគខាងកើត ក្រុមឧទ្ទាមបានឈានទៅចាប់យកភាគខាងត្បូងទីក្រុង Suweida និងទីក្រុង Deraa ថែមទៀត។
ឧទ្ទាមស៉ីរីបានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុលទៅមុខបន្ថែមទៀត ខណៈដែលកងកម្លាំងរដ្ឋាភិបាលកំពុងពង្រឹងការការពារនៅត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 05:11 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖លោក កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក យ៉ាង កូវរួយ (Yang Guorui) នាយករងរដ្ឋបាលរដ្ឋនៃវិទ្យុ និងទូរទស្សន៍ចិន Chen Cong ទីប្រឹក្សារដ្ឋមន្ត្រីនៃស្ថានទូតចិនប្រចាំកម្ពុជា លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានចូលរួម។ លើសពីនេះ តំណាងមកពីឧស្សាហកម្ម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 05:06 PM, ចំនួនអ្នកអានៈ 24ដង
ប៉េកាំង៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ «បុណ្យចូលឆ្នាំថ្មីចិន៖ សកម្មភាពសង្គមរបស់ជនជាតិចិន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិ» ដែលស្នើសុំចុះបញ្ជីដោយប្រទេសចិន បានត្រូវអនុម័ត ក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូនៃ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 05:04 PM, ចំនួនអ្នកអានៈ 23ដង
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាគម្រោងវិថីសូត្រថ្មីមួយរបស់ប្រទេសចិន ដែលត្រូវបានប្រកាសឱ្យអនុវត្ត កាលពីឆ្នាំ២០១៣ ដោយលោកប្រធានាធិបតី ស៊ីជីនពីង។ គម្រោងនេះបែងចែកចេញជាពីរគឺទី១ គម្រោង «ផ្លូវមួយ» ដែលសំដៅដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ឬ សូត្រសមុទ្រសតវត្សរ៍ទី២១ ដែលតភ្ជាប់ពីតំបន់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 05:02 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោក កើត រិទ្ធ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះអាជីវករផ្សារបឹងឈូកទាំងអស់ដោយក្តីនឹករលឹកបំផុត។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 04:51 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តកំពត៖នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 04:43 PM, ចំនួនអ្នកអានៈ 37ដង
កាលពីព្រឹកថ្ងៃសៅរ៍នេះ លោក Yoon បានចេញមុខសុំទោសប្រជាជន ប៉ុន្តែមិនបានលាលែងពីតំណែងតែម្តងឡើយ។ យ៉ាងណាមិញ លោក Yoon បានអះអាងថា រូបលោក នឹងមិនព្យាយាមគេចវេះពី ការទទួលខុសត្រូវផ្នែកនយោបាយ ក៏ដូចជាផ្នែកនយោបាយ សម្រាប់ការសម្រេចចិត្តប្រកាសច្បាប់អាជ្ញាសឹករបស់លោក នោះទេ។ បើតាមលោក Yoon ការសម្រេចចិត្តប្រកាសច្បាប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:54 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តតាកែវ៖ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅសួរនាំ ក្រោយបាញ់បោះសេរីឡើងលើទាំងកណ្ដាលយប់រហូតដល់៧១គ្រាប់។
ខ្មាន់កាំភ្លើងវ័យ២០ឆ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:50 PM, ចំនួនអ្នកអានៈ 22ដង
Bloomberg បាននិយាយថា ក្រុមហ៊ុនផលិត iPhone កំពុងតែសម្លឹងមើលយុទ្ធសាស្រ្តវ៉ាដាច់បច្ចេកវិទ្យារបស់ Qualcomm គិតត្រឹមឆ្នាំ២០២៧ ខាងមុខ។ Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបម៉ូដឹមឈានមុខគេ ដែលភ្ជាប់ស្មាតហ្វូនទៅនឹងបណ្តាញទិន្នន័យចល័ត ក៏ធ្លាប់បានក្រើនរំលឹកវិនិយោគិនផងដែរថា Aspanspanle នឹងឈប់ប្រើប្រាស់បន្ទះឈីបរបស់ខ្លួនជាយថា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:47 PM, ចំនួនអ្នកអានៈ 26ដង
លោក Yoon បានចេញមុខសុំទោសប្រជាជនកូរ៉េខាងត្បូង អំឡុងការថ្លែងសារជាលើកដំបូងទៅកាន់ប្រជាជាតិ ចាប់តាំងពីលោក បានព្យាយាមប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្រៅពីការសុំទោស លោក Yoon បានបញ្ជាក់ថា នឹងមិនមានការប្រកាសច្បាប់អាជ្ញាសឹក ជាលើកទី២ឡើយ ហើយលោកបានបន្ថែមថា រូបលោកនឹងទុកឱ្យ គណប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:44 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:35 PM, ចំនួនអ្នកអានៈ 25ដង
លោក Samer Abdeljaber ដែលជាមន្រ្តីជាន់ខ្ពស់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់ UN បាននិយាយថា អំពើហិង្សា បានធ្វើឱ្យមនុស្សប្រមាណ ២៨០ ០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ គិតចាប់តាំងវាបានផ្ទុះឡើងកាលពីចុងខែវិច្ឆិកាមក។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានការណ៍នៅតែបន្តដូចបច្ចុប្បន្ន មនុស្សប្រហែ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-12-2024, 02:32 PM, ចំនួនអ្នកអានៈ 26ដង
លោក ពូទីន បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះសំណើមួយ របស់ដោយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko អំឡុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ នៅទីក្រុងមីនស្កិ៍។ លោក ពូទីន បានបញ្ជាក់ថា បេឡារុសនឹងជាអ្នកកំណត់គោលដៅ សម្រាប់មីស៉ីល Oreshnik ដែលដាក់ពង្រាយនៅលើទឹកដីរបស់ខ្លួន។ កាលពីខែវិច្ឆិកាកន្លងទៅ រុស្ស៉ីបា
ព័ត៌មានលម្អិត
|
|
|