| ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពី «ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់» |
|
| ចុះថ្ងៃទី: 22-04-2024, 08:26 PM, ចំនួនអ្នកអានៈ 362ដង |
|
រាជធានីភ្នំពេញ ៖លោក វង្សី វិស្សុត បានថ្លែងថា ថ្ងៃនេះក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលថ្មីមួយទៀត ក្រោមប្រធានបទ ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់។ វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី៤ ដែល
ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ ដែល មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ ក្នុងគោលដៅដើម្បីកសាង និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការ គណៈរដ្ឋមន្ត្រីទាំងមូល និងមន្រ្តីមកក្រសួងស្ថាប័ននានា។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់» ដែលរៀបចំដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងធ្វើបទឧទ្ទេស នាមដោយលោកបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិក បម្រុង ជំនួយការ និងមន្ត្រីរាជការនៃ ក្រុម ប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការ
គណៈរដ្ឋមន្រ្តី និស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជាង ៤០០ នាក់។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានចាត់ទុក ប្រធានបទស្តីពី ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់ ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា
សេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជាសម្រាប់នាយករដ្ឋមន្ត្រី ជាពិសេសលើការងារពិនិត្យ និងកែសម្រួលគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ក្នុងវិស័យរដ្ឋបាល និងច្បាប់។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានឃើញការចាប់ផ្តើមរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលជូន ដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចតាមបណ្តាក្រសួង ស្ថាប័ន នានា ព្រមទាំងនិស្សិតតាមសាកលវិទ្យាល័យផងដែរ ដែលជាគំនិតផ្តួចផ្តើម របស់ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការផ្ទាល់។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ នឹងបន្តលើកទឹកចិត្ត និងជំរុញឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានផលិតភាពការងារខ្ពស់ ដើម្បីឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់របស់អង្គភាព។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែសម្រាប់មន្ត្រីក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីតែមួយនោះទេ ប៉ុន្តែក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវពង្រីក និងចែករំលែកការបណ្តុះបណ្តាលនេះដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល និងសិស្ស និស្សិតផងដែរ តាមរយៈការរៀបចំផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំច្បាស់លាស់ទាំងការបណ្ដុះបណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុន។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត សាយ បូរី ដែលជាវាគ្មិនកិត្តិយសដ៏មានសក្តានុពលនិងពោរពេញដោយ សមត្ថភាពនិងបទពិសោធន៍ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តចែករំលែកចំណេះដឹងនិង បទពិសោធន៍ដល់វគ្គបណ្តុះបណ្តាលនេះ។
គួរបញ្ជាក់ដែរថា លោកបណ្ឌិត សាយ បូរី គឺជាអ្នកច្បាប់ជើងចាស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់នៅកម្ពុជា។ លោកបណ្ឌិត បានទទួលសញ្ញាបត្របណ្ឌិតច្បាប់ផ្នែកវិទ្យាសាស្ត្ររដ្ឋបាល ពីប្រទេសបារាំងតាំងពីឆ្នាំ១៩៧៤។
លោកបណ្ឌិតបានកាន់តួនាទីសំខាន់ៗជាច្រើន នៅក្នុងវិស័យច្បាប់និងនយោបាយនៅកម្ពុជា តាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ន ដូចជា អ្នកជំនាញការនៃសភាធម្មនុញ្ញ និងជំនាញការនៃគណៈកម្មការអចិន្ត្រៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ឧត្តមប្រឹក្សាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ, រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា នៃរដ្ឋាភិបាលបណ្តោះអាសន្នកម្ពុជា ឆ្នាំ១៩៩៣, ប្រធានស្ថាបនិកនៃគណៈមេធាវីនៃព្រះរាជណាចក្រកម្ពុជា, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, សាស្ត្រាចារ្យបង្រៀនច្បាប់ តាមសាកល វិទ្យាល័យនានា និងរាជបណ្ឌិត្យសភាកម្ពុជា និងថ្មីៗនេះ ត្រូវបានព្រះមហក្សត្រតែងតាំងជា ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:17 AM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮ»។ ការបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារ និងតម្រង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:13 AM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរលើការប្រែប្រួល ជាវិជ្ជមាននូវផ្នត់គំនិត និងការពិចារណារបស់មន្រ្តីសុខាភិបាល ក្នុងការស្វះស្វែងរកចំណុចកែលម្អ ក្នុងការងារបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:09 AM, ចំនួនអ្នកអានៈ 54ដង
លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំគិតថា ពួកយើងនឹងមានកិច្ចប្រជុំដ៏ប្រសើរមួយ ជាមួយលោកប្រធានាធិបតីចិន ស៉ី ហើយបញ្ហាជាច្រើន នឹងត្រូវបានដោះស្រាយ»។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកមិន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:07 AM, ចំនួនអ្នកអានៈ 68ដង
រាជធានីភ្នំពេញ៖ការជំរុញនេះ ដោយលោកសង្កេតឃើញថា កន្លងមក ម្ចាស់សហគ្រាសមួយចំនួន មិនបានទៅស្នើសុំចុះបញ្ជីផលិតផលដោយខ្លួនឯងនោះទេ ហើយអ្នកខ្លះបានគេចវេសមិនព្រមទៅចុះបញ្ជីផលិតផល ឬចុះតែមួយចំនួន ដោយពួកគេលើកឡើងថា តម្លៃថ្លៃ។ តម្លៃថ្លៃនេះ គឺសុទ្ធតែចេញពីមាត់អ្នករត់ការ ឬឈ្មួញជើងសារ ដែលគេបន្លំថា ចុះម្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:04 AM, ចំនួនអ្នកអានៈ 57ដង
យោងតាមរបាយការណ៍ថ្មីៗនេះ PSG ដែលធ្លាប់បានស្ថិតនៅលំដាប់ទី៣ នៅក្នុងតារាង Deloitte Football Money League កាលពីខែមករាដើមឆ្នាំ២០២៤ ខណៈនេះពួកគេបានកើនប្រាក់ចំណូលពីមុនប្រមាណ ៨០៦លានអឺរ៉ូដែលជាប្រាក់ចំណូលខ្ពស់បំផុត ។
ក្រុម Paris St Germain បានប្រកាសពីប្រាក់ចំណូលខ្ពស់បំផុតក្នុងរដូវកាលឆ្នាំ ២០២៤-២០២៥ មានចំនួនប្រមាណ ៨៣៧ លានអឺរ៉ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:03 AM, ចំនួនអ្នកអានៈ 60ដង
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់តេស្តមីស៉ីលគ្រូសខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សមុទ្រលឿង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយវាហោះបានរយៈពេលជាង២ម៉ោង។ លោក ត្រាំ បាននិយាយថា រូបលោកពិតជាចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងសប្តាហ៍នេះ អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:01 AM, ចំនួនអ្នកអានៈ 54ដង
TASS បានរាយការណ៍ដូចខាងលើ ដោយយោងតាមសម្តីរបស់លោកស្រី Natalya Eismont អ្នកនាំពាក្យប្រធានាធិបតីបេឡារុស លោក Alexander Lukashenko។ លោកស្រី Eismont បាននិយាយថា ការងារត្រៀមរៀបចំសម្រាប់ការដាក់ពង្រាយពួកវា គឺជិតចប់រួចរាល់ហើយ។ លោក Lukashenko ផ្ទាល់ បាននិយាយថា ការដាក់ពង្រាយមីស៉ីលល្បឿនលឿនជាងសំឡេងនេះ គឺជាការឆ្លើយតបចំពោះអ្វីដែលលោកចាត់ទុក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:21 AM, ចំនួនអ្នកអានៈ 35ដង
អំឡុងពេលប្រជុំជាមួយក្រុមមន្រ្តីរដ្ឋាភិបាល លោក ហ្សេលេនស្គី ក៏បានបញ្ជាឱ្យបន្តបង្កើនការផលិតយន្តហោះដ្រូន និងចង់ឱ្យមានការធានាថាអាវុធ ក៏ដូចជាគ្រាប់រំសេវផលិតក្នុងស្រុកអាចគ្របដណ្តប់បានប្រហែល ៥០ភាគរយ នៃតម្រូវការរបស់កងទ័ព។
ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៩ ខែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 07:08 AM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅទីក្រុងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 07:12 AM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់ ២១ព្រះវស្សា។
សារលិខិតរបស់សម្តេចតេជោ ហ៊ុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 06:57 AM, ចំនួនអ្នកអានៈ 63ដង
នៅក្នុងការប្រកាសមួយដែលធ្វើឡើងនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ លោក ហិចសេត បានគូសបញ្ជាក់ថា នេះគឺជាការកើនឡើងជាបន្តបន្ទាប់នៃប្រតិបត្តិការវាយប្រហារ ហើយក៏ជាលើកទីមួយផងដែរ ដែលការវាយប្រហារជាច្រើនលើកត្រូវបានប្រកាសក្នុងថ្ងៃតែមួយ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហិចសេត (Pete Hegseth) បានប្រកាសថា យោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 07:13 AM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញនៅក្នុងសន្និសីទសារព័ត៌មាននេះលោកណ្ឌិត សូ ណារ៉ូ បានថ្លែងបញ្ជាក់ថា «ឆ្លៀតក្នុងឱកាសនោះដែរ តាំងនាមប្រទេសកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា ចំពោះការខិតខំប្រឹងប្រែងដោយផ្ទាល់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 06:49 AM, ចំនួនអ្នកអានៈ 54ដង
លោក Netanyahu បានបញ្ជាក់ថា អដ្ឋិធាតុដែលក្រុមហាម៉ាសបានប្រគល់ឱ្យកាលពីយប់ថ្ងៃចន្ទ គឺជារបស់លោក អូហ្វី ត្សាហ្វាទី (Ofir Tzarfati) ដែលជាចំណាប់ខ្មាំងម្នាក់ដែលសាកសពរបស់គាត់ត្រូវបានកងកម្លាំងអ៉ីស្រាអែលរកឃើញរួចទៅហើយកាលពីរយៈពេលដំបូងនៃសង្គ្រាម មិនមែនជារបស់ចំណាប់ខ្មាំងម្នាក់ក្នុងចំណោម ១៣នាក់ដែលនៅបាត់ខ្លួននោះទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 06:47 AM, ចំនួនអ្នកអានៈ 50ដង
ក្រុមហ៊ុនអាកាសចរណ៍ Mombasa Air Safari បានបញ្ជាក់ថា យន្តហោះដែលមានលេខចុះបញ្ជី 5Y-CCA នោះ បានដឹកអ្នកដំណើរជនជាតិហុងគ្រី ៨នាក់, ជនជាតិអាល្លឺម៉ង់ ២នាក់ និងអ្នកបើកបរជនជាតិកេនយ៉ាម្នាក់។ យន្តហោះបានហោះចេញពីក្រុងរមណីយដ្ឋានទេសចរណ៍ Diani។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបានបញ្ជាក់ថា «ជាអកុសល មិនមានអ្នកណាម្នាក់ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-10-2025, 07:19 PM, ចំនួនអ្នកអានៈ 71ដង
រាជធានីភ្នំពេញអង្គការក្រៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) បានសហការជាមួយ OKTA ភ្នំពេញ, មជ្ឈមណ្ឌល PGCT, ក្រុមហ៊ុនមេធាវី C.K. ការិយាល័យមេធាវី One Asia Law Firm, ធនាគាវ KB Daehan Sspanecialized Bank Plc និងប្រធាន Nextgen Leaders Network បានផ្តល់ការបរិច្ចាគនូវថ្នាំពេទ្យ, សម្ភារវេជ្ជសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ និងស
 ព័ត៌មានលម្អិត
|
|
|