ក្រុមហ៊ូទី អះអាងពីការវាយប្រហារលើនាវា ៤គ្រឿងនៅមហាសមុទ្រឥណ្ឌា និងសមុទ្រក្រហម
ចុះថ្ងៃទី: 30-04-2024, 12:06 PM, ចំនួនអ្នកអានៈ 38ដង
កប៉ាល់ដឹកកុងតឺន័រ MSC Orion ដោតទង់ជាតិព័រទុយហ្កាល់ បានចាកចេញពីទីតាំងចន្លោះកំពង់ផែ Sines ប្រទេសព័រទុយហ្គាល់ និងកំពង់ Salalah ប្រទេសអូម៉ង់ ហើយជារបស់ក្រុមហ៊ុនដឹកជញ្ជូន Zodiac។ Zodiac ត្រូវគេស្គាល់ថាគ្រប់គ្រងដោយអ្នកជំនួញជនជាតិអ៉ីស្រាអែល។ អ្នកនាំពាក្យរបស់ហ៊ូទី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមរបស់ខ្លួនក៏បានកំណត់គោលដៅលើនាវាពាណិជ្ជកម្ម Cyclades និងនាវាចម្បាំងអាមេរិក ២គ្រឿងទៀត នៅឯសមុទ្រក្រហមផងដែរ។ បើតាមក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey កប៉ាល់ដឹកកុងតឺន័រនោះដោតទង់ជាតិម៉ាល់តា ហើយត្រូវបានកំណត់គោលដៅដោយមីស៉ីល ៣គ្រាប់កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ខណៈកំពុងធ្វើដំណើរពីប្រទេសជីប៊ូទី ទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រុមហ៊ូទី នៅយេម៉ែន បានអះអាងថា ពួកគេបានកំណត់គោលដៅលើកប៉ាល់ដឹកកុងតឺន័រ MSC Orion ក្នុងការវាយប្រហារដោយយន្តហោះដ្រូន នៅមហាសមុទ្រឥណ្ឌា និងនាវា ៣គ្រឿងទៀតនៅសមុទ្រក្រហម ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួនលើប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប្រឆាំងនឹងសកម្មភាពយោធារបស់អ៉ីស្រាអែល ក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០២៤។ គួរបញ្ជាក់ថា ក្រុមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលម្តងហើយម្តងទៀត នៅតំបន់សមុទ្រក្រហម ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកាមកម្ល៉េះ បង្ខំក្រុមហ៊ុនដឹកជញ្ជូនទំនិញ ត្រូវធ្វើដំណើរតាមផ្លូវវាងដែលមានចម្ងាយឆ្ងាយ និងតម្លៃថ្លៃនៅជុំវិញអាហ្វ្រិកខាងត្បូង។ កាលពីខែមីនា មេដឹកនាំរបស់ហ៊ូទីថា ក្រុមខ្លួនកំពុងពង្រីកតំបន់វាយប្រហាររបស់ខ្លួន ដើម្បីទប់ស្កាត់នាវាដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល មិនឱ្យឆ្លងកាត់មហាសមុទ្រឥណ្ឌា ឆ្ពោះទៅកាន់ច្រក Cape of Good Hope៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-05-2024, 06:43 PM, ចំនួនអ្នកអានៈ​ 17ដង
ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំហូឡង់ លោក Vusimuzi Madonsela បានស្នើ ICJ បង្គាប់អ៉ីស្រាអែលឱ្យដកកងទ័ពទាំងអស់ ចេញជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌពីទឹកដីប៉ាឡេស្ទីន។ ក្រុមអ្នកច្បាប់អាហ្រ្វិកខាងត្បូង បានកត់ត្រាប្រតិបត្តិការយោធាអ៉ីស្រាអែល ជាផ្នែកនៃផែនការប្រល័យពូជសាសន៍ ដែលមានបំណងលុបបំបាត់ប្រជាជនប៉ាឡេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 17ដង
​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សង្ឃឹមថា ដំណើរ​ទស្សនៈកិច្ច​នេះ​នឹង​ពង្រឹង​នូវ​ទំនាក់ទំនង​មិ​ត​ភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​បារាំង និង​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែមទៀត​ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 14ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនទាំងនេះ គឺជាក្រុមហ៊ុនចុងក្រោយបំផុត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីការហាមឃាត់ការនាំចូល នៃច្បាប់ស្តីពីបញ្ជីក្រុមហ៊ុនបង្ការពលកម្មដោយបង្ខំ លើជនជាតិអ៊ុយហ្គួរ (Ugyhur) ដែលរឹតបន្តឹងការនាំចូលទំនិញទាក់ទង ទៅនឹងអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:22 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានី​ភ្នំពេញ៖ តាម​ព័ត៌មាន​ទទួលបាន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​នោះ ពីបទ​ដើរ​ឆបោក​លុយ​ប្រជាពលរដ្ឋ​ខ្ទង់​ម៉ឺន​ដុល្លារ ដោយ​បន្លំ​ជា​មន្ត្រីនគរបាល និង​ជា​កូនចៅ​លោកស្នងការ ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណារិន ។​ ទីបំផុត​តុលាការ​បានសម្រេច​ឃុំខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:18 PM, ចំនួនអ្នកអានៈ​ 0ដង
មុខងារថ្មីនេះ ត្រូវបានប្រទះឃើញដំបូងដោយអ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Matt Navarra ដែលបង្ហាញពីការផ្លាស់ប្តូរទម្រង់ដើមនៃវីដេអូរបស់ TikTok។ ជាមួយនឹងមហិច្ឆតាប្រកួតប្រជែងទៅនឹង YouTube កម្មវិធីកម្សាន្តវីដេអូខ្លីៗនេះ ដំបូងឡើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះវីដេអូបានត្រឹមតែរយៈ ១៥វិនាទីតែប៉ុណ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:15 PM, ចំនួនអ្នកអានៈ​ 0ដង
​កីឡា ៖ ក្លឹប Manchester City បាន​បញ្ចេញ​ឈុត​ថ្មី​ក្នុង​ដី ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន PUMA សម្រាប់​រដូវ​កាល 2024-25 ។ អាវ​នេះ​រចនា​ឡើង​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​ក្រុង Manchester ដោយ​ពណ៌​ខៀវ​មេឃ នឹងមាន​លេខ​កូដ 0161 នៅ ក និង​ដៃ ផងដែរ​៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:12 PM, ចំនួនអ្នកអានៈ​ 18ដង
ការវាយប្រហារ​នៅ​ប៉ុស្តិ៍ប៉ូលីស Ulu Tiram ដែល​កើតឡើង​ម៉ោង​ប្រហែល ២ និង ៣០ នាទី​ព្រឹក បានសម្លាប់​មន្ត្រី​ប៉ូលីស ២ នាក់​ហើយ​ធ្វើឱ្យ​ជន​ស៊ីវិល​ម្នាក់​រងរបួស​។​មនុស្ស​ជាង ២០ នាក់​ដែល​គេ​ជឿថា​ជា​សមាជិក​នៃ​ក្រុម​ភេរ​វករ Jemaah Islamiyah (JI) ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​វាយប្រហារ​លើ​ប៉ុស្តិ៍ប៉ូលីស​មួយកន្លែង​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:09 PM, ចំនួនអ្នកអានៈ​ 0ដង
សម្ព័ន្ធមិត្ត​នយោបាយ​របស់លោក Demirtas ជាង​រាប់សិប​នាក់ ក៏ត្រូវ​បាន​ចាប់​ដាក់ពន្ធនាគារ​ផងដែរតុលាការ​ទួរគី បាន​កាត់ទោស​មេដឹកនាំ​ប្រឆាំង​ឃឺ​ដ លោក Selahattin Demirtas ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤២ ឆ្នាំ ជុំវិញ​តួនាទី​របស់លោក ដែល​បង្កឱ្យមាន​ការតវ៉ា​ដ៏​សាហាវ​លើ​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី​​។​ ប្រព័ន្ធ​ផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:06 PM, ចំនួនអ្នកអានៈ​ 1ដង
អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤​នេះ បានបង្ហាញ​មុខ​ក្រុម​ក្មេង​ទំនើង​ចំនួន​១៤​នាក់ មកពី​ក្រុម​លី​អូ​ហោះ (LH) ក្រុម​ស៊ី​ខេ​កាហ្វេ​កុង និង​ក្រុម​ឈូក​វ៉ា​១ (CV១) ចំនួន​០៤ ករណី មុន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ដោយ​អនុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 01:33 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ: ថ្ងៃស្រុកទី17 ខែ ឧសភា ឆ្នាំ 2024 ថ្នីៗនេះប្រជាពលរដ្ឋនៅខណ្ឌមករា មានចម្ងល់ថា ល្បែងសីសងរបស់តាសួ បើកលេងភ្នាលហូរកញ្ជៀវយ៉ាងសប្បាយរីកថ្លើមដោយគ្មានសម្ថកិច្ចក្នុងមូលដ្ថាន យកភ្នែកមើលអីបន្តិច ដោយសាមានចំហាយឧញ៉ាមហាលោតផ្លោះម្នាក់មែនរឺ....? តើគោលនយោបាយរបស់ដ្ឋាភិបាលណត្តិទី7 មានការកែទម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:36 AM, ចំនួនអ្នកអានៈ​ 31ដង
រាជធានី​ភ្នំពេញ៖ ការរៀបចំព្រឹត្តិការណ៍នេះ គឺស្របទៅតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានច្រើននៅខេត្តសៀមរាប ហើយក៏ស្របនឹងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។ ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ Car and Bike Festival ក្រោមប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:33 AM, ចំនួនអ្នកអានៈ​ 29ដង
រាជធានី​ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុអង្គភាពអន្តរាគមន៍ ទៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:31 AM, ចំនួនអ្នកអានៈ​ 35ដង
កូរ៉េខាងត្បូង៖វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និង សភា​ពាណិជ្ជ​កម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុប​ជាង ៣០០នាក់ តំណាង​ឱ្យ១៩៨ក្រុមហ៊ុន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់​ចេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:26 AM, ចំនួនអ្នកអានៈ​ 27ដង
​ក្រុម​មាន់គក​បារាំង នឹង​ចាប់​ប្រកួត​ដំបូង Euro 2024 ទល់នឹង​អូទ្រីស​នៅ​ថ្ងៃទី ១៧ ខែមិថុនា មុនពេល​ប៉ះ​ហូ​ឡង់​នៅ​ថ្ងៃទី ២១ ខែមិថុនា និង​ប៉ូឡូញ​នៅ​ថ្ងៃទី ២៥ ខែមិថុនា សម្រាប់​វគ្គ​ស​ន្សុំ​ពិន្ទុ​តាម​ពូ​ល​។​គ្រូបង្វឹក​សញ្ជាតិ​បារាំង​លោក Didier Deschamspans បានបង្ហាញ​បញ្ជី​ឈ្មោះកីឡាករ​ចំនួន ២៥ នាក់​របស់លោក​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:24 AM, ចំនួនអ្នកអានៈ​ 31ដង
​អ្នកចាំទី​ទាំង ៤​រូប​ដែល​ត្រូវបាន​កោះហៅ​នោះ​រួមមាន កីឡាករ Alexander Nuebel របស់​ក្លិប VfB Stuttgart, កីឡាករ Manuel Neuer របស់​ក្លិប Bayern Munich, កីឡាករ Oliver Baumann របស់​ក្លិប TSG Hoffenheim និង​កីឡាករ Marc-Andre ter Stegen របស់​ក្លិប FC Barcelona ខណៈ​លោក Nagelsmann បានបង្ហាញ​ជំនឿ​ចិត្ត ចំពោះ​កីឡាករ​ដែល​លោក​ធ្លាប់​ជ្រើសរើស​ឱ្យ​លេង ក្នុង​រយៈពេល ៧​ខែ​កន្លងទៅនេះ​។​ ម្ច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3468 នាក់
ម្សិលមិញ : 4525 នាក់
សរុបទាំងអស់ : 6545625 នាក់