មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ការគាំទ្រអ្នកនិពន្ធ នាំឱ្យពួកគេមានកម្លាំងចិត្តខំប្រឹងបញ្ចេញស្នាដៃថ្មីៗ
ចុះថ្ងៃទី: 13-05-2024, 06:23 PM, ចំនួនអ្នកអានៈ 735ដង
រាជធានី​ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យម្ចាស់វណ្ណកម្មប្រលោមលោក «៣រាត្រី» ចូលជួបសម្តែងការគួរសម និងជូនសៀវភៅប្រលោមលោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការគាំទ្រអ្នកនិពន្ធ នឹងនាំឱ្យពួកគេមានកម្លាំងចិត្តខិតខំប្រឹងប្រែងច្នៃប្រតិដ្ឋតែងនិពន្ធ និងបញ្ចេញស្នាដៃថ្មីៗជាបន្តបន្ទាប់ទៀត។ បើតាមលោកស្រី ឡងឌី សាន់ណារ៉ា លោកស្រីជាអ្នកលើកស្ទួយការតែងនិពន្ធ ព្រោះការបង្កើតបានសៀវភៅរឿងមួយក្បាលៗ ពុំមែនជាភាពងាយស្រួលទេ តោងទាល់តែដាក់ចិត្តដាក់កាយ និងរៀបផ្លូវដើរច្បាស់លាស់។ លោកស្រី បានលើកទឹកចិត្តដល់អ្នកតែងនិពន្ធ​ បញ្ចេញវណ្ណកម្មថ្មីៗ ដើម្បីលើកស្ទួយការអាន និងការតែងនិពន្ធ ផងដែរ។ ក្នុងឱកាសនោះ លោក សេម បានលើកឡើងថា ប្រលោមលោក «៣រាត្រី» ជាវណ្ណកម្មថ្មីមួយ ស្ថិតក្នុងចលនាខេមរនិយម។ លោកបន្តថា រឿង «៣រាត្រី» គឺជារឿងពិតខ្លះ និងប្រតិដ្ឋខ្លះ ដែលជាស្នាដៃតែងនិពន្ធលើកដំបូងរបស់លោក ដោយបានបង្ហាញពីតថភាពជីវិតយុវវ័យ ដកចេញពីផ្នែកតូចមួយរបស់គេ។ ជាមួយគ្នានេះដែរ រឿងនេះមានគោលបំណងចង់អប់រំយុវវ័យ ឱ្យចេះគិតគូរនិងប្រយ័ត្នប្រយែង នៅពេលខ្លួនធ្លាក់ក្នុងអន្លង់ស្នេហា។ រឿងនេះ ក៏លើកទឹកចិត្តដល់មនុស្ស ដែលយល់ថាខ្លួនបាត់បង់គ្រប់យ៉ាង និងគិតថាខ្លួនមិនមានប្រយោជន៍ ឱ្យប្រឹងប្រែងកសាងជីវិត។ លោក សេម បានឱ្យដឹងថា តាំងពីក្មេងរហូតមកដល់ពេលនេះ លោកបានអានសៀវភៅរាប់មិនអស់ ដែលវាធ្វើឱ្យលោកមានចំណង់ចំណូលចិត្តក្នុងការតែងនិពន្ធ។ ការតែងនិពន្ធនេះ ជាទម្រង់និទានកថា ដោយតួអង្គឯកជាមនុស្សស្រី រៀបរាប់ពីអតីតដែលបានកើតឡើងចំពោះនាងកាលពី ១០ឆ្នាំមុន។ ស្មេរវ័យក្មេងរូបនេះ ក៏ចង់លើកស្ទូយវិស័យតែងនិពន្ធនៅកម្ពុជា ឱ្យរីកចម្រើនខ្លាំងផងដែរ ខណៈសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ដោយកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកំណត់យកនេះ ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។ បើតាមលោក សេម ពេលអានរឿង «៣រាត្រី» គេនឹងឃើញមានភាសាអង់គ្លេសខ្លះ និងខ្មែរខ្លះ ពេលតួអង្គផ្ញើសារទៅគ្នា។ អ្នកនិពន្ធសរសេរបែបនេះ ក៏ដោយសារតែយល់ថា ជាទម្លាប់នៃការឆ្លងឆ្លើយសារ គឺយុវវ័យប្រើភាសាអង់គ្លេសខ្លះ និងខ្មែរខ្លះ ទើបលោកចង់បង្ហាញតថភាពមួយនេះដែរ។ លោក សេម ក៏បានឆ្លៀតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជួយឱ្យសៀវភៅនេះ ត្រូវបានផលិតឡើង និងអរគុណដល់មិត្តភក្តិទាំងអស់ ដែលបានបង្ហាញពីឆន្ទៈចង់អានស្នាដៃដ៏ថ្មីសន្លាងមួយនេះ។ លោកបានឱ្យដឹងថា ថវិកាមួយផ្នែក ដែលទទួលបានពីការលក់សៀវភៅនេះ នឹងយកទៅបរិច្ចាគលើការងារមនុស្សធម៌។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកម្តាយ ឃុត សាឃីម និងលោកប៉ា ឡាច គីម កូនសូមថ្វាយបង្គំដឹងគុណលោកទាំងពីរដែលបានផ្តល់កំណើតដល់រូបកូន និងបីបាច់រក្សាកូនបានយ៉ាងល្អបំផុត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានឧបត្ថម្ភថវិកាបោះពុម្ពសៀវភៅនេះទាំងស្រុង។ បើពុំមានការជួយជ្រោមជ្រែង នោះស្នាដៃនេះមិនអាចលេចរូបរាងឡើយ។ សូមអរគុណដល់ ឯកឧត្តម លឹម ជាវុត្ថា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ដែលបានគាំទ្រនិងលើកទឹកចិត្តដល់រូបខ្ញុំ ចំពោះកិច្ចការតែងនិពន្ធដ៏មានន័យខ្លឹមសារនេះ និងជួយផ្សព្វផ្សាយ»។ ការបោះពុម្ពលើកទី១ តែងតែជួបប្រទះនូវចំណុចខ្វះខាតដោយជៀសពុំរួច ហេតុដូចនេះស្មេរ នឹងទទួលយកមតិរិះគន់ ដើម្បីកែលម្អជានិច្ច។ អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏បានសង្ឃឹមថា «៣រាត្រី» នឹងក្លាយជាវត្ថុកម្សាន្តអារម្មណ៍របស់លោកអ្នក និងជាគ្រឿងលម្អក្នុងទូដាក់សៀវភៅរបស់លោកអ្នកជាក់ជាពុំខាន។ មិត្តអ្នកអាន ចង់ជាវសៀវភៅនេះ សូមទំនាក់ទំនងលេខទូរសព្ទ ០៩៦៦២០៣៣៦០ ឬទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «៣រាត្រី»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-11-2025, 09:21 PM, ចំនួនអ្នកអានៈ​ 60ដង
ខេត្តបន្ទាយមានជ័យ៖ នាឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ដែលបានរៀបចំទីតាំងជូនពលរដ្ឋជនភៀសសឹកបានយ៉ាងល្អប្រសើរ ព្រមទាំងមានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រុមគ្រូពេទ្យប្រចាំការ ដើម្បីពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលផងដែរ។ នៅថ្ងៃទី១៥ ខែវិច្ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 09:17 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ក្លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វនី (សន្និសីទ CMF) លើកទី៤៦ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគឺហ្គាលី សាធារណរដ្ឋរវ៉ាន់ដា តាមការ អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 09:13 PM, ចំនួនអ្នកអានៈ​ 64ដង
ទីភ្នាក់ងារ Antara បានដកស្រង់សម្តីមន្ត្រីគ្រោះមហន្តរាយ លោក Budi Irawan ដែលនិយាយថា ការបាក់ដីនៅទីក្រុង Cilacaspan បានកប់ផ្ទះរាប់សិបខ្នងក្នុងភូមិ Cibeunying បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់កាលពីថ្ងៃព្រហស្បតិ៍។ ដោយឡែកសាកសពមនុស្ស ៣ត្រូវបានរកឃើញបន្ថែម និងបន្តបាត់ខ្លួន ១៧នាក់។ តាមលោក Budi ទីតាំងកេីតហេតុពិបាកសម្រាប់ក្រុមសង្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 07:17 PM, ចំនួនអ្នកអានៈ​ 60ដង
តាម Kyodo ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Minoru Kihara បានឱ្យដឹងថាជប៉ុនបានបញ្ជូនសារទៅកាន់ចិន និងបានស្នើឱ្យទីក្រុងប៉េកាំងចាត់វិធានការសកម្មភាពសមស្រប។ ប៉ុន្តែ Kyodo មិនបាន ដកស្រង់សម្ដីរបស់លោក Kihara ឬលម្អិតពីការស្នើសុំរបស់ភាគីជប៉ុននោះទេ ដោយគ្រាន់តែបន្ថែមថាជប៉ុន និងចិនមានការខ្វែងគំនិតគ្នាលើបញ្ហាដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 07:16 PM, ចំនួនអ្នកអានៈ​ 63ដង
លោក Nalin Prabhat មេប៉ូលិសតំបន់សហព័ន្ធ Jammu និង Kashmir បានប្រាប់សន្និសីទសារព័ត៌មានថា អ្នកស្លាប់រួមមានប៉ូលិស មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកកោសល្យវិច្ច័យដែលកំពុងពិនិត្យសារធាតុគីមី និងគ្រឿងផ្ទុះនៅពេលនោះ រីឯមូលហេតុនៃការផ្ទុះកាលពីល្ងាចថ្ងៃសុក្រ និងទំហំខូចខាតកំពុងត្រូវបានស៊ើបអង្កេត។ លោក Prabhat បញ្ជាក់ថាឧប្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 07:14 PM, ចំនួនអ្នកអានៈ​ 65ដង
កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាចម្បាំង យន្ដហោះចម្បាំង និងកងទ័ពរាប់ម៉ឺននាក់ទៅកាន់តំបន់អាមេរិកឡាទីន និងបានបើកប្រតិបត្តិការយោធា ២០លើកប្រឆាំងនឹងទូកសង្ស័យដឹក គ្រឿងញៀនដោយសម្លាប់មនុស្សយ៉ាងហោច ៨០នាក់។ នៅលើយន្ដហោះ Air Force One ឆ្ពោះទៅកាន់ភូមិគ្រឹះ Mar-a-Lago របស់លោក ក្នុងរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 07:11 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តបន្ទាយមានជ័យ៖ជំនួសមុខប្រជាពលរដ្ឋជនភៀសសឹក លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 06:57 PM, ចំនួនអ្នកអានៈ​ 63ដង
ខេត្តកោះកុង៖ក្នុងគ្រានោះលោក ឃី វិបុលបុត្រា ក៏បានសង្កត់ធ្ងន់ទៅលើប្រជានេសាទ និងអាជីវករលក់ដូរក្តាមថ្ម សូមឱ្យប្រជានេសាទជួយអភិរក្សចំពោះព្រៃកោងកាង និងក្តាមថ្ម ដើម្បីរក្សាពូជក្តាមថ្មកុំឱ្យបាត់បង់ពូជ។ ហេតុដូច្នេះ ត្រូវនេសាទតែក្តាមដែលមានខ្នាត ឬគ្រប់គីឡូ ដែលរដ្ឋបាលជលផលកំណត់ ហើយត្រូវអភិរក្សក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 06:52 PM, ចំនួនអ្នកអានៈ​ 60ដង
ខេត្តកោះកុង ៖លោក យូ សិរីវុឌ្ឍ បានគូសបញ្ជាក់ថា អ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ធផលនៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។ លោកជំរុញដល់សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកោះកុង ត្រូវរួបរួមគ្នាអនុវត្តតាមកម្មវិធីនយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 06:32 PM, ចំនួនអ្នកអានៈ​ 67ដង
កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានបើកកិច្ចចរចាជាផ្លូវការនៅក្នុងក្រុមប្រឹក្សាសន្តិសុខមានជាសមាជិក ១៥ប្រទេស លើដំណោះស្រាយមួយដែលនឹងតាមដានបទឈប់បាញ់នៅក្នុងសង្រ្គាម អូសបន្លាយពេលជាង ២ឆ្នាំរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាផែនការហ្កាហ្សារបស់លោក ត្រាំ។ សេចក្ដីព្រាងដំណោះស្រាយដែលទីភ្នាក់ងារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 06:22 PM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 06:18 PM, ចំនួនអ្នកអានៈ​ 42ដង
លោក Nikorndej Balankura ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បានធ្វើបទបង្ហាញខ្លីស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ លោកបានកត់សម្គាល់ថាកាលពីថ្ងៃសុក្រ ម្សិលមិញ មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ តាមលោក Nikorndej កាលពីយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:55 AM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ, លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:52 AM, ចំនួនអ្នកអានៈ​ 58ដង
រូបភាពច្នៃដោយ AI ដែលសារព័ត៌មាន The Nation យកទៅផ្សព្វផ្សាយនេះ គឺជារូប​ប្រជា​ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ រងរបួសដោយការបាញ់ប្រហាររបស់ទាហានថៃ​នាថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ រូបភាព​ពិតប្រាកដបុរសដែលរងរបួសដេកលើគ្រែពេទ្យមិនមានស្នាមញញឹមនោះឡើយ តែរូប​ភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-11-2025, 11:50 AM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ការចេញមកច្រានចោលនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ធី សុវណ្ណថា បានបង្ហោះថា «ថៃខឹងប្រទេសជាច្រើន ប្តូរជើងយន្តហោះ ហោះត្រង់មកកម្ពុជា លែងឆ្លងកាត់ថៃ ពេលនេះ ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3081 នាក់
ម្សិលមិញ : 7414 នាក់
សរុបទាំងអស់ : 10349255 នាក់