ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសអូស្រ្តាលី រយៈពេល១សប្តាហ៍
ចុះថ្ងៃទី: 18-05-2024, 10:35 PM, ចំនួនអ្នកអានៈ 183ដង
រាជធានីភ្នំពេញ: នេះជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ គិតចាប់ពីថ្ងៃចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ តបតាមការអញ្ជើញពីរាជរដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីកង់បេរ៉ា និងទីក្រុងម៉ែលប៊ន នៃប្រទេសអូស្ត្រាលី ស្តីពី «ការឈ្វេងយល់អំពីប្រតិបត្តិការការងាររបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី (Department of Prime Minister and Cabinet) និងក្រសួងពាក់ព័ន្ធនឹងកិច្ចការសាធារណៈរបស់ប្រទេសអូស្ត្រាលី និងមេរៀនជាបទពិសោធសម្រាប់ការពង្រឹងការអនុវត្តការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅកម្ពុជា» ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចផ្លូវការនេះមានគោលបំណងសិក្សាឈ្វេងយល់អំពី (១) ការកំណត់របៀបវារៈសម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី (២) តួនាទីរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលីក្នុងការផ្តល់យោបល់ផ្នែកគោលនយោបាយ និងគតិយុត្តជូននាយករដ្ឋមន្រ្តី ការតាមដាន និងការជំរុញការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាល ព្រមទាំងការតាមដាន និងការវាយតម្លៃការអនុវត្តគោលនយោបាយជាតិ (៣) សិទ្ធិអំណាច និងតួនាទីសម្របសម្រួលរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលីជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ (៤) រំហូរការងារពាក់ព័ន្ធនឹងការរាយការណ៍ ការសម្របសម្រួល និងការសម្រេចចិត្ត ចាប់ពីកម្រិតក្រសួង ស្ថាប័នរហូតដល់នាយករដ្ឋមន្ត្រី និង (៥) ការរៀបចំប្រព័ន្ធការងារនិងរចនាសម្ព័ន្ធស្ថាប័នរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។ ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ គណៈប្រតិភូកម្ពុជានឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអង្គភាពពាក់ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាលអូស្ត្រាលី រួមមាន ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្ម និងរតនាគារជាតិ ជាដើម។ ទស្សនកិច្ចផ្លូវការនេះពិតជាមានសារសំខាន់សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបាននូវមេរៀនជាបទពិសោធ និងការអនុវត្តល្អៗបន្ថែម ដែលអាចប្រើប្រាស់ជាមូលដ្ឋាន ដើម្បីពង្រឹងលើការអនុវត្តតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាស្ថាប័នថ្នាក់ជាតិមួយដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី និងដំណើរការរបស់គណៈរដ្ឋមន្ត្រី។ ការណ៍នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការអនុវត្តការងារស្ថាប័នរដ្ឋ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព ភារតភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ត្រាលី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-07-2024, 07:00 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នេះមានការចូលរួមពីបណ្តាសមាគម និងអង្គការអតីតយុទ្ធជន ដែលជាប្រទេសសមាជិកអាស៊ានទាំងអស់ផងដែរ។នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:54 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ឈ្មោះ វ៉ាន់ ធារ៉ន (អាចែ) ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ហ៊ីម អាមីណាស់ ភេទស្រី អាយុ៤៦ឆ្នាំ។ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:52 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើបទបង្ហាញខ្លីអំពីសក្តានុពលរបស់កម្ពុជា ទាក់ទងធនធានមនុស្ស វិស័យឧស្សាហកម្ម កសិកម្ម ឱកាសបង្កើតការងារ កាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យនានាជាច្រើននៅប្រទេសកម្ពុជា។ ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:46 AM, ចំនួនអ្នកអានៈ​ 47ដង
កម្ពស់ទឹកជំនន់ បានហក់ឡើងដល់កម្រិតខ្ពស់មួយ ពោលគឺលេចដល់ដំបូលផ្ទះរាប់រយខ្នង ព្រមទាំងលេចផ្លូវ និងលេចលង់ដំណាំស្រូវចំនួន ៣០,០០០ ហិកតា សម្លាប់សត្វគោ រួមទាំងបសុបក្សី ចំនួន ២០,០០០ ក្បាល ។ មនុស្សជាង ១០ នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ និង ៩ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបំផ្លិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:44 AM, ចំនួនអ្នកអានៈ​ 45ដង
លោក Bulgakov ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅទីក្រុងម៉ូស្គូ ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីបញ្ជាក់ការពិតនៃ «សកម្មភាពខុសច្បាប់» របស់លោក។ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចាប់ខ្លួនលោក Dmitry Bulgakov អតីតអនុរដ្ឋមន្ត្រីការពារជាតិ ពីបទពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:42 AM, ចំនួនអ្នកអានៈ​ 22ដង
ពិធីបើកការប្រកួតកីឡាអូឡាំពិកលើកនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែល នឹងប្រព្រិត្តឡើងក្រៅពហុកីឡាដ្ឋាន ដោយពិធីបើកកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ត្រូវធ្វើឡើងតាមដងទន្លេសែន ដោយតម្រូវឱ្យអត្តពលិកនិងប្រតិភូទាំង ២០៦ នៃ NOCs ជិះទូកចំនួន ៨៥ គ្រឿង ហែរក្បួន Parade។ ព្រឹត្តិការណ៍ប្រកួត​កីឡាអូឡាំពិក​ឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:36 AM, ចំនួនអ្នកអានៈ​ 54ដង
លោកស្រី បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំទើបតែបានជួបជាមួយលោកនាយករដ្ឋមន្ត្រី Netanyahu ហើយខ្ញុំសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំហំនៃការរងទុក្ខរបស់ប្រជាជននៅហ្គាហ្សា រួមទាំងការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ជាច្រើនផងដែរ ។ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:35 AM, ចំនួនអ្នកអានៈ​ 21ដង
លោកស្រី បានលើកឡើងថា ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការជជែកដេញដោលជាមួយ លោក Donald Trumspan ដោយបន្ថែមថា ខ្ញុំ​យល់​ព្រម​នឹង​កិច្ច​ប្រជុំ​ដែល​​ព្រមព្រៀង​គ្នា ​កាល​ពី​ថ្ងៃ​ទី ​១០ ខែ​កញ្ញា ។អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បាននិយាយថា លោកស្រី ត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការជជែកដេញដោលជាមួយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:32 AM, ចំនួនអ្នកអានៈ​ 20ដង
កីឡា ៖ ខ្សែបម្រើស្លាបសញ្ជាតិបារាំង Moussa Diaby របស់ក្លិបបាលទាត់ Aston Villa បានចូលរួមជាមួយក្លឹប Saudi Pro League គឺក្រុម Al-Ittihad ​​ ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ​។ Diaby ​បានចូលរួមជាមួយ Villa កាលពីមួយឆ្នាំមុនពី Bayer Leverkusen ក្នុងតម្លៃខ្លួន ៥២ លានផោន (៦៧ លានដុល្លារអាមេរិក) បានបង្ហាញខ្លួន ៥៤ប្រកួត ក្នុងរដូវកាល ២០២៣-២៤ ដោយបានស៊ុតបញ្ចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:31 AM, ចំនួនអ្នកអានៈ​ 20ដង
ដោយផ្អែកលើការវិភាគពេញលេញនៃសេចក្តីថ្លែងការណ៍សាធារណៈ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូឃ្លីប លោក Anadolu បានកំណត់ថាចំនួនសមាជិកសភា និងសមាជិកព្រឹទ្ធសភាជាប្រវត្តិសាស្ត្របានធ្វើពហិការមិនស្តាប់សុន្ទរកថារបស់លោក Netanyahu ។ សមាជិកសភាយ៉ាងហោចណាស់ ៩៦ នាក់គឺជិតពីរដងនៃចំនួនអ្នកប្រជាធិបតេយ្យដែលបានធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:27 AM, ចំនួនអ្នកអានៈ​ 22ដង
លោកថា ជាទូទៅ រុស្ស៊ីបើកចំហសម្រាប់ដំណើរការចរចា ប៉ុន្តែជាដំបូង យើងត្រូវយល់ពីរបៀបដែលអ៊ុយក្រែនត្រូវបានរៀបចំ និងថាតើខ្លួនមានការអនុញ្ញាតសម្រាប់រឿងនោះពីអ្នកដោះស្រាយដែរឬទេ។រុស្ស៊ីប្រកាសបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីត្រូវស្វែងយល់អំពីរបៀបដែលអ៊ុយក្រែនត្រៀមខ្លួន។ ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:22 AM, ចំនួនអ្នកអានៈ​ 21ដង
កីឡាករ Yang Min-hyuk វ័យ១៨ឆ្នាំ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការផ្ទេរទៅកាន់ក្រុម Sspanurs នៅពេលបញ្ចាប់ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមតារា​ឆ្នើម​កូរ៉េ K League XI ជួបជាមួយក្រុម Tottenham Sspanurs នៅកីឡដ្ឋាន Seoul World Cuspan ក្នុងប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣១ ខែកក្កដា។ ក្លិបមាន់ខ្នាយមាស Tottenham Sspanurs ត្រូវបានគេរាយការណ៍ថា កំពុងតែខិតជិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:21 AM, ចំនួនអ្នកអានៈ​ 21ដង
លោក Lukashenko បានបញ្ជាក់ថាលោកនឹងធ្វើការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងជើង ដើម្បីធ្វើឱ្យវាពោរពេញទៅដោយខ្លឹមសារថ្មី និងកម្មវិធីរួមនៃការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដល់សុខុមាលភាពកាន់តែប្រសើរឡើងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានសន្យានៅថ្ងៃសុក្រនេះថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2024, 11:19 PM, ចំនួនអ្នកអានៈ​ 39ដង
ខេត្តកណ្ដាល៖ សូមបញ្ជាក់ដែរថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ព
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4828 នាក់
ម្សិលមិញ : 4348 នាក់
សរុបទាំងអស់ : 6848490 នាក់