កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង​ច្រើន​គ្រាប់ បន្ទាប់ពី​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​
ចុះថ្ងៃទី: 18-05-2024, 10:43 PM, ចំនួនអ្នកអានៈ 237ដង
អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង​បាន​ថ្កោលទោស​ការបាញ់​បង្ហោះ​នេះ​ថា​ជាការ​បង្កហេតុ​។ យោធា​ក៏បាន​ឲ្យ​ដឹងថា កាំជ្រួច​ត្រូវបាន​បាញ់​ចេញពី​ទីក្រុង Wonsan ភាគ​ខាងកើត ហើយ​បាន​ហោះ​ប្រហែល ៣០០ គីឡូម៉ែត្រ (186 ម៉ា​យ​) មុនពេល​ចុះចត​ក្នុង​សមុទ្រ​។​ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ជាច្រើន ឆ្ពោះទៅកាន់​សមុទ្រ ពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន កាលពី​ថ្ងៃ​សុក្រ មួយថ្ងៃ​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បានធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​យន្តហោះ​ចម្បាំង​បំបាំងកាយ ក្លែង​ធ្វើ​សមរភូមិ​អាកាស​។​ ដោយ​លើកឡើង​ពី​មន្ត្រី​រដ្ឋាភិបាល ទូរទស្សន៍​សាធារណៈ NHK របស់​ប្រទេស​ជប៉ុន​ក៏បាន​រាយការណ៍​ផងដែរ​ថា កាំជ្រួច​រយៈ​ចម្ងាយ​ខ្លី​មួយ​ហាក់ដូចជា​ត្រូវបាន​បាញ់​បង្ហោះ និង​បាន​ធ្លាក់ចុះ​រួចទៅហើយ​។​ កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប ក៏ដូចជា​គ្រាប់​រ៉ុក្កែត​យុទ្ធសាស្ត្រ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ពណ៌នា​ថា​វា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​របស់ខ្លួន​។​ យោធា​កូរ៉េខាងត្បូង​មិនបាន​បញ្ជាក់​ពី​ប្រភេទ​អាវុធ​ចុងក្រោយបង្អស់​នោះទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង​បាន​រាយការណ៍​ថា យោធា​របស់ខ្លួន​បាន​នឹង​កំពុង​សាកល្បង​ប្រព័ន្ធ​រ៉ុក្កែត​បាញ់​បង្ហោះ​ជាច្រើន​ដែល​កំពុង​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​មើល​ការសាកល្បង​គ្រាប់​រ៉ុក្កែត “​ធំ​អស្ចារ្យ​” 600 មី​លី​ម៉ែត្រ និង​គ្រាប់​រ៉ុក្កែត​បាញ់​ច្រើន​គ្រាប់ 240 មី​លី​ម៉ែត្រ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ព្រមទាំង​បាន​ទស្សនា​កន្លែង​ផលិត​ផងដែរ​។​ ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង​ចាប់តាំងពី​កូរ៉េខាងជើង​កាលពី​ឆ្នាំមុន​បាន​លុបចោល​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៨ ដែលមាន​បំណង​កាត់បន្ថយ​ភាព​តានតឹង​នៅ​ជិត​ព្រំដែន​យោធា​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​បទ​ឈប់​បាញ់​បញ្ចប់សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-១៩៥៣ ហើយ​បន្ទាប់មក​បានដាក់​កូរ៉េ​ខាងត្បូង​ថា ជាស​ត្រូវ​លេខ ១ លើ​លោក​។​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Yo Jong បាន​និយាយថា អាវុធ​យុទ្ធសាស្ត្រ​របស់ខ្លួន​គឺមាន​បំណង​តែមួយគត់​ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​យោធា​កូរ៉េខាងត្បូង ខណៈពេលដែល​បាន​បដិសេធ​ម្តង​ទៀតថា​ទីក្រុង​ព្យុងយ៉ាង​មិន​នាំចេញ​អាវុធ​នោះទេ រួមទាំង​នាំទៅ​រុស្ស៊ី​ផងដែរ​។​មន្ត្រី​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ថា​បាន​ដឹកជញ្ជូន​អាវុធ​ទៅ​រុស្ស៊ី ដើម្បី​ជួយ​ក្រុង​ម៉ូស្គូ​បំពេញ​ស្តុក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គ្រាម​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។ ទីក្រុង​មូ​ស្គូ និង​ក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​ ការបាញ់​បង្ហោះ​កាំជ្រួច​នៅ​ថ្ងៃ​សុក្រ​នេះ កើតឡើង​ក្នុងពេល​ដំណាលគ្នា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅកាន់​ទីក្រុង​ហា​ប៊ី​ន ភាគ​ឦសាន​ប្រទេស​ចិន​ផងដែរ​។​ លោក ពូ​ទីន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​រិះគន់​ទីក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចំពោះ​អ្វីដែល​មេដឹកនាំ​ហៅថា ការបំភិតបំភ័យ​ក្នុង​វិស័យ​យោធា ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើង នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉េកាំង​។​ កងទ័ពអាកាស​របស់​កូរ៉េខាងត្បូង​បាន​និយាយថា យន្តហោះ​ចម្បាំង​បំបាំងកាយ​របស់​សហរ​ដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​បានធ្វើ​សមយុទ្ធ​រួមគ្នា​ដ៏​ខ្លាំងក្លា កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​តំបន់​កណ្តាល ដើម្បី​សាកល្បង និង​បង្កើន​ការវាយលុក និង​កម្លាំង​ការពារ​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-03-2025, 02:50 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសនោះដែរ ដើម្បីអនុវត្តតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 02:46 PM, ចំនួនអ្នកអានៈ​ 14ដង
លោក Carney បានអត្ថាធិប្បាយដូចខាងលើ បន្ទាប់ពីបញ្ជាឱ្យមានការពិនិត្យឡើងវិញ លើកិច្ចសន្យាទំហំ ១៩ពាន់លានដុល្លារកាណាដា ឬស្មើនឹង១៣.២៩ពាន់លានដុល្លារអាមេរិក សម្រាប់ការទិញយន្តហោះចម្បាំងធុន F-35 ចំនួន ៨៨គ្រឿង ពីក្រុមហ៊ុនអាមេរិក Lockheed Martin ស្របពេលដែលកាណាដា ឥឡូវនេះ កំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្ម​ជាមួយអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 02:44 PM, ចំនួនអ្នកអានៈ​ 22ដង
បំណងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញឡើង ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ចំនួន ១១ប្រទេស ដឹកនាំដោយ លោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៉ីប (Cyspanrus) ប្រចាំនៅកម្ពុជា​ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោក ជា ធីរិទ្ធ អ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 02:41 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ: ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (Hara Takashi) ដែលបានចូលសម្តែងការគួរសម និងបង្ហាញមុខចំពោះថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ដោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 02:36 PM, ចំនួនអ្នកអានៈ​ 14ដង
កាលពីចុងសប្តាហ៍កន្លងទៅនេះ យោធាអាមេរិក បានចាប់ផ្តើមបើកការយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ក្នុងទ្រង់ទ្រាយធំ ក្រោមបញ្ជា​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រឆាំងក្រុមហ៊ូទីដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ដោយសារ​ការវាយប្រហាររបស់ក្រុមឧទ្ទាមនេះ លើកប៉ាល់ដឹកជញ្ជូននៅតំបន់សមុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 02:34 PM, ចំនួនអ្នកអានៈ​ 16ដង
ចក្រភពអង់គ្លេសនិងបារាំង បានរួមគ្នាដឹកនាំកិច្ចប្រឹងប្រែង ដើម្បីផ្តល់ផែនការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចចរចា ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី។ នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ត្រាំ នឹងសន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 02:32 PM, ចំនួនអ្នកអានៈ​ 15ដង
ខេត្តកំពង់ធំ៖លោក ឃីម សុឃាង អភិបាលស្រុកប្រាសាទសំបូរ បានលើកឡើងថា ចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ កម្ពុជាជាប្រទេសមានច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 12:30 PM, ចំនួនអ្នកអានៈ​ 28ដង
ជំនួបនោះនឹងរួមបញ្ចូលនូវការបង្កើនសកម្មភាពប្រឆាំងការគំរាមកំហែងចម្រុះ ដូចជាការវាយប្រហារតាមអ៉ីនធឺណេត ការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៉ី។ លោកស្រី Kallas និងលោក Lammy ក៏នឹងកំណត់ផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងពិនិត្យឡើងវិញ ដើម្បីជំរុញការចំណាយលើវិស័យការពារជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 12:14 PM, ចំនួនអ្នកអានៈ​ 22ដង
ខេត្តតាកែវ៖កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួង ប្រធានអនុគណៈកម្មការ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 12:07 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូកុងស៊ុល កិត្តិយស នៃ សាធារណរដ្ឋស៊ីប (Cyspanrus) ដឹកនាំដោយលោក Salah ESSA កុងស៊ុល កិត្តិយស និងជាព្រឹទ្ធបុរសកុងស៊ុលកិត្តិយសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 12:00 PM, ចំនួនអ្នកអានៈ​ 28ដង
McGregor ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកក៏ប្រាប់ពីទុក្ខកង្វល់របស់អៀរឡង់ទៅកាន់លោក Trumspan ជុំវិញបញ្ហាអន្តោប្រវេសន៍ក្នុងជំនួបនោះដែរ។មេដឹកនាំនយោបាយនៃប្រទេសអៀរឡង់ បានធ្វើការតិះទៀន ចំពោះកីឡាករប្រដាល់ក្នុងទ្រុង UFC គឺលោក Conor McGregor ដែលមិនបាននិយាយពីប្រទេសអៀរឡង់ ក្នុងជំនួបជាមួយប្រធានាធិបសហរដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 11:58 AM, ចំនួនអ្នកអានៈ​ 26ដង
តាមក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន មនុស្សយ៉ាងហោច១០០នាក់ ក្នុងនោះរួមមានទាំងកុមារជាច្រើននាក់ រួមទាំងមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ហាម៉ាស លោក Mahmoud Abu Watfa ត្រូវបានសម្លាប់ និងជាង ១៥០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោច ៣៥លើករបស់អ៉ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា។ ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 06:51 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ជូនដល់ប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ និងនិស្សិត មកពីគ្រឹះស្ថានសិក្សានានា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 06:49 AM, ចំនួនអ្នកអានៈ​ 23ដង
យ៉ាងណាមិញ, Google មិនបានកាត់ផ្តាច់ទំនាក់ទំនង ជាមួយក្រុមហ៊ុន Broadcom ដែលជាអ្នករចនាបន្ទះឈីប ដែលខ្លួនបានធ្វើការងារជាមួយ លើការផលិតបន្ទះឈីប AI អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនោះទេ។ នេះបើតាមរបាយការណ៍បានឱ្យដឹង ដោយមានការអះអាងពីបុគ្គលិក នៅឯក្រុមហ៊ុន Broadcom។ ក្រុមហ៊ុន Google របស់ក្រុមហ៊ុនមេ Alspanhabet កំពុងត្រៀមក្នុងកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-03-2025, 06:47 AM, ចំនួនអ្នកអានៈ​ 32ដង
សន្និសីទប្រចាំឆ្នាំដែលរៀបចំដោយសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៧ ត្រូវបានធ្វើឡើងជាលើកដំបូង ដោយមានការចូលរួមពីរដ្ឋាភិបាលស៊ីរីថ្មី បើទោះបីជាការសន្យាជំនួយត្រូវបានគេរំពឹងថា នឹងមានកម្រិតទាបជាងឆ្នាំមុនៗក៏ដោយ។ មន្ត្រីសហភាពអឺរ៉ុបសង្ឃឹមថា សន្និសីទនេះនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ បើទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4030 នាក់
ម្សិលមិញ : 5031 នាក់
សរុបទាំងអស់ : 8112247 នាក់