លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ |
|
ចុះថ្ងៃទី: 18-05-2024, 10:45 PM, ចំនួនអ្នកអានៈ 266ដង |
|
រាជធានីភ្នំពេញ: លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញទៅកូរ៉េខាងត្បូង ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺគ្មានមូលហេតុអ្វីដែលត្រូវលើកពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជារឿងរបស់ប្រជាជាតិកម្ពុជាសុទ្ធសាធ ទៅជជែកជាមួយថ្នាក់ដឹកនាំកំពូលរបស់សាធារណរដ្ឋកូរ៉េ លោក យូន ស៊ុកយោល (Yoon Suk Yeol) ឡើយ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ ពីព្រោះគម្រោងនេះជាប្រធានរឿងរបស់កម្ពុជាសុទ្ធសាធ ហើយក៏មិនបានធ្វើឱ្យខូចប្រយោជន៍បរទេសណាឡើយ។
ការសង្កត់ធ្ងន់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ បែបនេះធ្វើឡើងក្នុងពេលធ្វើសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំកំពូលរបស់កូរ៉េក៏លោករក្សាភាពថ្លៃថ្នូរ គោរពអធិបតេយ្យ និងប្រយោជន៍របស់កម្ពុជា លោកមិនសួរនាំសូម្បីតែមួយម៉ាត់ឡើយពីប្រធានរឿងព្រែកជីកហ្វូណនតេជោនេះ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជាមិនឆោតទេ មិនធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោក្លាយជារឿងរ៉ាវអន្តរជាតិ ឬតំបន់ ដូចការចង់បានរបស់ក្រុមអ្នកប្រឆាំងផ្កាប់មុខមួយក្ដាប់ជ្រុលនិយម»។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ ក៏បានរំឭកឡើងវិញនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដោយបញ្ជាក់ហើយថា គម្រោងព្រែកជីកហ្វូណនតេជោ គឺចេញពីគំនិតរបស់កម្ពុជាសុទ្ធសាធ បានន័យថា ជាប្រធានរឿងរបស់កម្ពុជា ពាក់ព័ន្ធតែនឹងកម្ពុជា ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងឯករាជ្យនយោបាយរបស់ប្រជាជាតិកម្ពុជាតែមួយគត់។
អតីតប្រធានវិទ្យុបារាំងផ្នែកខេមរភាសារូបនេះ បានបង្ហើរមួយឃ្លាថា ពួកប្រឆាំងមួយក្ដាប់តូចដែលចង់បានប្រយោជន៍នយោបាយសម្រាប់ពួកខ្លួននោះ ស្រាប់តែហ៊ានធ្វើឆោតរហូតដល់ភ័ន្តច្រឡំ មើលមិនយល់ថាអ្វីទៅជាកម្ពុជា អ្វីទៅបរទេស ថាអ្វីទៅប្រយោជន៍របស់កម្ពុជា អ្វីទៅប្រយោជន៍របស់បរទេស។
គួរជម្រាបថា តាំងពីរាជរដ្ឋាភិបាលប្រកាសពីគម្រោងព្រែកជីកហ្វូណនតេជោមក មានក្រុមប្រឆាំងនៅក្រៅប្រទេស និងអ្នកវិភាគមួយចំនួនតូចបានរិះគន់លើគម្រោងនេះជារឿយៗ ដោយលើកហេតុផលថា ការកសាងព្រែកជីនេះនាំឱ្យកម្ពុជាខាតប្រយោជន៍ ខ្លាចបាត់បង់ទឹកដី នាំផលពិបាកដល់ប្រជាជនជាដើម ប៉ុន្តែការលើកឡើងទាំងនោះគឺផ្ទុយស្រឡះពីការយល់ឃើញរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប ដែលមើលឃើញតែពីផលប្រយោជន៍ ផលចំណេញដល់សេដ្ឋកិច្ចជាតិ ឯករាជ្យនយោបាយ ម្ចាស់ការលើផ្នែកដឹកជញ្ជូនផ្លូវទឹក ជំរុញជីវភាពប្រជាពលរដ្ឋនៅតាមបណ្ដោយព្រែកជាដើម៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 18-03-2025, 02:50 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះដែរ ដើម្បីអនុវត្តតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 02:46 PM, ចំនួនអ្នកអានៈ 16ដង
លោក Carney បានអត្ថាធិប្បាយដូចខាងលើ បន្ទាប់ពីបញ្ជាឱ្យមានការពិនិត្យឡើងវិញ លើកិច្ចសន្យាទំហំ ១៩ពាន់លានដុល្លារកាណាដា ឬស្មើនឹង១៣.២៩ពាន់លានដុល្លារអាមេរិក សម្រាប់ការទិញយន្តហោះចម្បាំងធុន F-35 ចំនួន ៨៨គ្រឿង ពីក្រុមហ៊ុនអាមេរិក Lockheed Martin ស្របពេលដែលកាណាដា ឥឡូវនេះ កំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 02:44 PM, ចំនួនអ្នកអានៈ 26ដង
បំណងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញឡើង ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ចំនួន ១១ប្រទេស ដឹកនាំដោយ លោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៉ីប (Cyspanrus) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
លោក ជា ធីរិទ្ធ អ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 02:41 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ: ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (Hara Takashi) ដែលបានចូលសម្តែងការគួរសម និងបង្ហាញមុខចំពោះថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ដោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 02:36 PM, ចំនួនអ្នកអានៈ 18ដង
កាលពីចុងសប្តាហ៍កន្លងទៅនេះ យោធាអាមេរិក បានចាប់ផ្តើមបើកការយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ក្នុងទ្រង់ទ្រាយធំ ក្រោមបញ្ជាប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រឆាំងក្រុមហ៊ូទីដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមនេះ លើកប៉ាល់ដឹកជញ្ជូននៅតំបន់សមុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 02:34 PM, ចំនួនអ្នកអានៈ 18ដង
ចក្រភពអង់គ្លេសនិងបារាំង បានរួមគ្នាដឹកនាំកិច្ចប្រឹងប្រែង ដើម្បីផ្តល់ផែនការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចចរចា ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី។ នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ត្រាំ នឹងសន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 02:32 PM, ចំនួនអ្នកអានៈ 17ដង
ខេត្តកំពង់ធំ៖លោក ឃីម សុឃាង អភិបាលស្រុកប្រាសាទសំបូរ បានលើកឡើងថា ចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ កម្ពុជាជាប្រទេសមានច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 12:30 PM, ចំនួនអ្នកអានៈ 31ដង
ជំនួបនោះនឹងរួមបញ្ចូលនូវការបង្កើនសកម្មភាពប្រឆាំងការគំរាមកំហែងចម្រុះ ដូចជាការវាយប្រហារតាមអ៉ីនធឺណេត ការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៉ី។ លោកស្រី Kallas និងលោក Lammy ក៏នឹងកំណត់ផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងពិនិត្យឡើងវិញ ដើម្បីជំរុញការចំណាយលើវិស័យការពារជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 12:14 PM, ចំនួនអ្នកអានៈ 23ដង
ខេត្តតាកែវ៖កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួង ប្រធានអនុគណៈកម្មការ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 12:07 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូកុងស៊ុល កិត្តិយស នៃ សាធារណរដ្ឋស៊ីប (Cyspanrus) ដឹកនាំដោយលោក Salah ESSA កុងស៊ុល កិត្តិយស និងជាព្រឹទ្ធបុរសកុងស៊ុលកិត្តិយសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 12:00 PM, ចំនួនអ្នកអានៈ 28ដង
McGregor ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកក៏ប្រាប់ពីទុក្ខកង្វល់របស់អៀរឡង់ទៅកាន់លោក Trumspan ជុំវិញបញ្ហាអន្តោប្រវេសន៍ក្នុងជំនួបនោះដែរ។មេដឹកនាំនយោបាយនៃប្រទេសអៀរឡង់ បានធ្វើការតិះទៀន ចំពោះកីឡាករប្រដាល់ក្នុងទ្រុង UFC គឺលោក Conor McGregor ដែលមិនបាននិយាយពីប្រទេសអៀរឡង់ ក្នុងជំនួបជាមួយប្រធានាធិបសហរដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 11:58 AM, ចំនួនអ្នកអានៈ 26ដង
តាមក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន មនុស្សយ៉ាងហោច១០០នាក់ ក្នុងនោះរួមមានទាំងកុមារជាច្រើននាក់ រួមទាំងមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ហាម៉ាស លោក Mahmoud Abu Watfa ត្រូវបានសម្លាប់ និងជាង ១៥០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោច ៣៥លើករបស់អ៉ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា។ ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 06:51 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ជូនដល់ប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ និងនិស្សិត មកពីគ្រឹះស្ថានសិក្សានានា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 06:49 AM, ចំនួនអ្នកអានៈ 23ដង
យ៉ាងណាមិញ, Google មិនបានកាត់ផ្តាច់ទំនាក់ទំនង ជាមួយក្រុមហ៊ុន Broadcom ដែលជាអ្នករចនាបន្ទះឈីប ដែលខ្លួនបានធ្វើការងារជាមួយ លើការផលិតបន្ទះឈីប AI អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនោះទេ។ នេះបើតាមរបាយការណ៍បានឱ្យដឹង ដោយមានការអះអាងពីបុគ្គលិក នៅឯក្រុមហ៊ុន Broadcom។
ក្រុមហ៊ុន Google របស់ក្រុមហ៊ុនមេ Alspanhabet កំពុងត្រៀមក្នុងកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-03-2025, 06:47 AM, ចំនួនអ្នកអានៈ 33ដង
សន្និសីទប្រចាំឆ្នាំដែលរៀបចំដោយសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៧ ត្រូវបានធ្វើឡើងជាលើកដំបូង ដោយមានការចូលរួមពីរដ្ឋាភិបាលស៊ីរីថ្មី បើទោះបីជាការសន្យាជំនួយត្រូវបានគេរំពឹងថា នឹងមានកម្រិតទាបជាងឆ្នាំមុនៗក៏ដោយ។ មន្ត្រីសហភាពអឺរ៉ុបសង្ឃឹមថា សន្និសីទនេះនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ បើទ
 ព័ត៌មានលម្អិត
|
|
|