ធនាគារពិភពលោក អនុម័តថវិកាបន្ថែម ៧៩.៥លានដុល្លារ សម្រាប់លើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា |
|
ចុះថ្ងៃទី: 31-05-2024, 03:50 PM, ចំនួនអ្នកអានៈ 193ដង |
|
រាជធានីភ្នំពេញ: មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះមានឥណទានចំនួន៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។
ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩.៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាព ដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបាន ការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាព ទទួលបានការអប់រំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ»។
លោកស្រីបន្ថែមទៀតថា «ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។
កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ សកម្មភាពសំខាន់ៗរួមមាន៖
* ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត,
* ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា,
* សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោមការរចនាដែលធន់នឹងអាកាសធាតុ,
* សាកល្បងដាក់ឲ្យប្រើបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព,
* ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ,
* ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅតាមនីមួយៗ។
គម្រោងនេះ សង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កភាពងាយស្រួលដល់កុមារមកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហគមន៍ជនជាតិដើមភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព។
លោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ បានថ្លែងថា «អង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ នៅតែបន្តការប្តេជ្ញាចិត្ត ក្នុងការជួយកម្ពុជា ក្នុងការពង្រីកការទទួលបានការអប់រំ ប្រកបដោយគុណភាពទៅដល់កុមារជាច្រើនទៀត ជាពិសេសកុមារក្រីក្របំផុត»។ លោកស្រីបន្តទៀតថា «មូលនិធិបន្ថែមនេះនឹងផ្តល់ជាឱកាសសម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លឿនការងើបឡើងវិញនៃការសិក្សា បន្ទាប់ពីមានការប៉ះពាល់បង្កដោយការរាតត្បាតជំងឺកូវីដ-១៩»៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:33 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ប្រតិបត្តិការរបស់អង្គការ HALO Trust នៅភ្នំគូលែន ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក Hay បានឃើញផ្ទាល់ភ្នែកនូវប្រតិបត្តិការបោសសម្អាត និងបានជួបជាមួយអ្នកទទួលផលក្នុងស្រុក ដែលសហគមន៍របស់ពួកគេត្រូវបានធ្វើឱ្យមានសុវត្ថិភាព និងរីកចម្រើនជាងមុន ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:29 PM, ចំនួនអ្នកអានៈ 13ដង
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញសេចក្តីប្រកាសថា ក្រុមបាល់ទាត់នារីកម្ពុជា នឹងប្រកួតមិត្តភាពក្នុងដីដំបូងបំផុត ជាមួយក្រុមជម្រើសជាតិហ្គាំ(Guam) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ជាមួយគ្នានេះ ស្ថាប័ន FFC ក៏បានឱ្យដឹងទៀតថា កីឡាករយុវជន ០២
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:25 PM, ចំនួនអ្នកអានៈ 22ដង
ប្រធានាធិបតីអ៊ុយរូហ្កាយ លោក Yamandu Orsi បានប្រកាសដំណឹងមរណភាពរបស់លោក Mujica កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ លោក Mujica គឺជាអតីតសមាជិកក្រុមឧទ្ទាមឆ្វេងនិយម ដែលបានក្លាយជាប្រធានាធិបតីអ៊ុយរូហ្កាយ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញកើតជំងឺមហារីកបំពង់ក កាលពីឆ្នាំ២០២៤។ អ្នកនយោបាយជុំវិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:19 PM, ចំនួនអ្នកអានៈ 19ដង
ក្រុមឆ្មាខ្មៅ Sunderland បានបាត់មុខពីលីគកំពូល Premier League គិតចាប់តាំងពីបញ្ចប់រដូវកាល២០១៦-១៧ ខណៈនេះជាការស្វែងរកកៅអីឡើងទៅមកវិញរបស់ក្រុម Sheffield United បន្ទាប់ពីធ្លាក់ចុះនៅរដូវកាល២០២៣-២៤ ។
ក្រុមឆ្មាខ្មៅ Sunderland និងក្រុម Sheffield United ពេលនេះត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Chamspanionshispan spanlay-off 2024-25 ដើម្បីដណ្តើមកៅអីមួយឡើងទៅលីគកំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:16 PM, ចំនួនអ្នកអានៈ 14ដង
ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើង កាលពីខែតុលា ឆ្នាំ ២០២៣ ការផ្តល់ជំនួយត្រូវបានធ្វើឡើង ដោយក្រុមផ្តល់ជំនួយអន្តរជាតិ និងទីភ្នាក់ងាររបស់ UN។ ប៉ុន្តែអ៉ីស្រាអែល បានស្នើឡើងកាលពីសប្តាហ៍មុន ឱ្យក្រុមហ៊ុនឯកជនធ្វើជាអ្នកទទួលបន្ទុកចែកចាយជំនួយ នៅភាគខាងត្បូងហ្កាហ្សា។
ប្រធានទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 02:12 PM, ចំនួនអ្នកអានៈ 16ដង
នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក យល់ព្រមទម្លាក់ពន្ធបដិការរបស់ខ្លួន ដែលត្រូវបានដំឡើងដល់១៤៥ភាគរយ ទៅលើទំនិញនាំចូលពីប្រទេសចិន ឱ្យចុះមកនៅត្រឹម៣០ភាគរយ រីឯខាងចិនបានយល់ព្រមទម្លាក់ពន្ធលើទំនិញរបស់អាមេរិក មកនៅត្រឹម១០ភាគរយវិញ បន្ទាប់ពីដំឡើងដល់១២៥ភាគរយ។
នៅថ្ងៃពុធនេះ កិច្ចព្រមព្រៀងពាណិជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:51 PM, ចំនួនអ្នកអានៈ 21ដង
កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំសហការី នាំយកស៊ីម៉ងត៍ចំនួន ២តោន អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន ៥កេស ទឹកត្រីទឹកស៊ីអ៊ីវនិងត្រីខកំប៉ុង ព្រមទាំងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃសម្រាប់បន្តការសាងសង់កុដិមួយខ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:46 PM, ចំនួនអ្នកអានៈ 28ដង
ដោយចង់បញ្ជូនទាំងសារព្រមានចុងក្រោយ និងការបើកចំហទ្វារការទូតផង លោក ត្រាំ បាននិយាយថាអ៉ីរ៉ង់ត្រូវតែជ្រើសរើសយករវាងថាតើចង់បន្តបង្កចលាចល ឬក៏ចង់ឆ្ពោះទៅរកសនិ្តភាព។ អ៉ីរ៉ង់តែងតែ ច្រានចោលជារឿយៗចំពោះការចោទប្រកាន់ខ្លួនជាមេបង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ តាមលោក ត្រាំ លោកផ្ទាល់ចង់ចុះកិច្ចព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:41 PM, ចំនួនអ្នកអានៈ 24ដង
ប្រធានាធិបតីចិន លោក Xi Jinspaning បានប្រាប់ប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva ថា «ប្រទេសទាំងពីរគួរតែប្រឆាំងដាច់ខាតនូវលទ្ធិឯកតោភាគី គាំពារនិយម និងទង្វើសម្លុតគំរាម»។ ចំណែក លោក Lula បាននិយាយថា «ទំនាក់ទំនងរវាងចិន និងប្រេស៉ីលក្នុងពេលនេះ គឺចាំបាច់ជាងពេលណាៗទាំងអស់»។
នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ចិន និងប្រេស៉ី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:39 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានណែនាំដល់មន្រ្តីនៅតាមព្រំដែន ឱ្យចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាងដែលប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន។បានបញ្ជាក់ថា ដើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:34 PM, ចំនួនអ្នកអានៈ 20ដង
បុរសវ័យ ៦៥ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាជាមួយសហព័ន្ធប្រេស៊ីល CBF ដើម្បីដឹកនាំអតីតជើងឯកពានរង្វាន់ពិភពលោក World Cuspan ៥សម័យកាលច្រើនជាងគេមួយនេះ ដល់បំណាច់ឆ្នាំ២០២៦ ក្រោយពេលជោគជ័យក្នុងក្លិបអាជីពរួចមក។
គ្រូបង្វឹកសញ្ជាតិអ៉ីតាលី Carlo Ancetotti ត្រូវបានគេរាយការណ៍ថា នឹងទទួលបានថ្លៃនឿយហត់ប្រមាណ ១១.១លានដុល្លារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:15 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា ការចាប់ផ្តេីមដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ធ្វេីឡេីងតាមរយៈគេហទំព័រ httspans://vehicle.mspanwt.gov.kh ឬ នៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 12:10 PM, ចំនួនអ្នកអានៈ 23ដង
កិច្ចចរចារវាងក្រុមមន្ត្រីការទូតជាន់ខ្ពស់អ៉ីរ៉ង់ និងអឺរ៉ុប កើតមានឡើងខណៈភាគីទាំងសងខាងកំពុងលើកកម្ពស់ការចូលរួមរបស់ខ្លួន នៅមុនកិច្ចចរចាជុំទី៥រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ត្រូវចាប់ផ្ដើមនៅប៉ុន្មាន ថ្ងៃខាងមុខទៀតនេះ។ កិច្ចចរចារវាងអ៉ីរ៉ង់ និងប្រទេសអឺរ៉ុបដូចជាចក្រភពអង់គ្លេស បារាំង និងអាល្លឺ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 11:58 AM, ចំនួនអ្នកអានៈ 22ដង
ខណៈពេលដែលថ្មលីចូម-អ៊ីយ៉ុងត្រូវបានផលិតឡើងតាមបែបប្រពៃណី បានផ្តល់ថាមពលដល់ឧបករណ៍ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ពួកវាត្រូវបានកំណត់កត្រាជាច្រើន ដោយត្រូវពេលវេលាក្នុងការសាកថាមពលឡើងវិញ, ភាពប្រែប្រួលនៃសីតុណ្ហភាព និងតម្រូវការសម្រាប់ការជំនួស។ ប៉ុន្តែថ្មនុយក្លេអ៊ែរថ្មីនេះ ដំណើរការដោយអ៊ីស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-05-2025, 11:24 AM, ចំនួនអ្នកអានៈ 29ដង
ការលើកឡើងបែបនេះរបស់លោក Macron ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1។ លោក Macron បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែជួយអ៊ុយក្រែនឱ្យមានសមត្ថភាពការពារខ្លួនឯង ប៉ុន្តែយើងក៏មិនចង់ឱ្យសង្រ្គាមលោកលើកទី៣ផ្ទុះឡើងនោះដែរ។ សង្រ្គាមត្រូវតែបញ្ចប់ ហើយអ៊ុយក្រែនត្រូវតែស្ថិតនៅលើគោលជំហរមួយដ៏ល្អប្រសើរ
 ព័ត៌មានលម្អិត
|
|
|