ក្រុមហ៊ុនផលិតផ្ទាំងថាមពលពន្លឺព្រះអាទិត្យចិនកំពុងផ្អាកផលិតកម្មនៅរោងចក្រក្នុងតំបន់អាស៊ីអាគ្នេយ៍
ចុះថ្ងៃទី: 07-06-2024, 06:43 AM, ចំនួនអ្នកអានៈ 150ដង
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Longi Green Energy Technology Co បានចាប់ផ្តើមកាត់បន្ថយសកម្មភាពបន្តិចម្តងៗនៅរោងចក្រមួយក្នុងប្រទេសម៉ាឡេស៊ីនៅសប្តាហ៍នេះ បន្ទាប់ពីបានបញ្ឈប់ខ្សែច្រវាក់ផលិតកម្មទាំងប្រាំនៅឯរោងចក្រក្នុងប្រទេសវៀតណាមកាលពីសប្តាហ៍មុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន Arfcg.com កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ។ ក្រុមហ៊ុនផលិតផ្ទាំងថាមពលពន្លឺព្រះអាទិត្យរបស់ចិនកំពុងផ្អាកផលិតកម្មនៅរោងចក្រនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលការបង្កើនរបាំងពាណិជ្ជកម្មដោយសហរដ្ឋអាមេរិកបង្កើតភាពមិនច្បាស់លាស់សម្រាប់ការនាំចេញពីតំបន់នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ យោងតាមកាសែត Sina Finance វិញ កាសែតនេះបានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពមិនបង្ហាញអត្តសញ្ញាណថា ក្រុមហ៊ុន Trina Solar Co បានផ្អាកការផលិតនៅរោងចក្រក្នុងប្រទេសថៃ។ អ្នកនាំពាក្យក្រុមហ៊ុន Longi បាននិយាយថា ក្រុមហ៊ុនរបស់លោកបានធ្វើការកែសម្រួលផែនការផលិតកម្មរបស់ខ្លួននៅរោងចក្រមួយចំនួន ដើម្បីទប់ស្កាត់ការធ្លាក់ចុះថ្លៃ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មចាប់តាំងពីដើមឆ្នាំនេះមក។ ក្រុមហ៊ុន Trina មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំអត្ថាធិប្បាយតាមអ៊ីមែលរបស់ Bloomberg ទេ។ ក្រុមហ៊ុនផលិតផ្ទាំងថាមពលពន្លឺព្រះអាទិត្យរបស់ចិនកំពុងព្យាយាមស្វែងរកភាពជោគជ័យបើទោះបីជាប្រាក់ចំណេញធ្លាក់ចុះក្ដីក្នុងគ្រាដែលមានរោងចក្រថ្មីមួយចំនួនបានបើកដំណើរការក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ជំនួសឱ្យការចាប់យកទីផ្សារដែលកំពុងកើនឡើង ការផ្គត់ផ្គង់ថ្មីមានច្រើនលើសលុបជាងតម្រូវការដែលជំរុញឱ្យមន្ត្រីអាមេរិកនិងអឺរ៉ុបត្អូញត្អែរថា ប្រទេសចិនកំពុងរារាំងកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ផ្ទាល់របស់ពួកគេ។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កាលពីខែមុនបានចេញច្បាប់ជាបន្តបន្ទាប់ ដែលដំឡើងពន្ធលើការនាំចូលឧបករណ៍ផ្ទាំងថាមពលពន្លឺព្រះអាទិត្យ។ វិធានការបន្ធូរបន្ថយពន្ធរយៈពេលពីរឆ្នាំសម្រាប់ការនាំចូលផ្ទាំងថាមពលពន្លឺព្រះអាទិត្យមួយចំនួនពីប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី និងវៀតណាមនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយសហរដ្ឋអាមេរិកក៏គ្រោងនឹងបញ្ចប់ការលើកលែងពន្ធលើម៉ូឌុលផ្ទាំងថាមពលពន្លឺព្រះអាទិត្យដែលមានផ្ទៃមុខសងខាងផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-12-2024, 07:21 PM, ចំនួនអ្នកអានៈ​ 26ដង
អេមីរ៉ាត់អារ៉ាប់រួម៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 07:18 PM, ចំនួនអ្នកអានៈ​ 19ដង
ដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ចាំបាច់ត្រូវតែទទួលបានសំឡេងគាំទ្រ ២ភាគ៣ ក្នុងចំណោមសមាជិកសភាជាតិ ៣០០រូប។ ពោលដើម្បីអាចទម្លាក់លោក Yoon​ ពីតំណែង គណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ ២ ភាគ៣ ឬពីសមាជិកសភាចំនួន ២០០រូប។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 07:16 PM, ចំនួនអ្នកអានៈ​ 21ដង
ក្រៅពីចាប់យកទីក្រុង Alespanspano នៅភាគខាងជើង ទីក្រុង Hama នៅភាគកណ្តាល និងទីក្រុង​ Deir al-Zor នៅភាគខាងកើត ក្រុមឧទ្ទាមបានឈានទៅចាប់យកភាគខាងត្បូងទីក្រុង​ Suweida និងទីក្រុង Deraa ថែមទៀត។ ឧទ្ទាមស៉ីរីបានប្រកាសថា​ ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុលទៅមុខបន្ថែមទៀត​ ខណៈដែលកងកម្លាំងរដ្ឋាភិបាលកំពុងពង្រឹងការការពារនៅត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 05:11 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖លោក កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក យ៉ាង កូវរួយ (Yang Guorui) នាយករងរដ្ឋបាលរដ្ឋនៃវិទ្យុ និងទូរទស្សន៍ចិន Chen Cong ទីប្រឹក្សារដ្ឋមន្ត្រីនៃស្ថានទូតចិនប្រចាំកម្ពុជា លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានចូលរួម។ លើសពីនេះ តំណាងមកពីឧស្សាហកម្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 05:06 PM, ចំនួនអ្នកអានៈ​ 24ដង
ប៉េកាំង៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ «បុណ្យចូលឆ្នាំថ្មីចិន៖ សកម្មភាពសង្គមរបស់ជនជាតិចិន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិ» ដែលស្នើសុំចុះបញ្ជីដោយប្រទេសចិន បានត្រូវអនុម័ត ក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូនៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 05:04 PM, ចំនួនអ្នកអានៈ​ 23ដង
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាគម្រោងវិថីសូត្រថ្មីមួយរបស់ប្រទេសចិន ដែលត្រូវបានប្រកាសឱ្យអនុវត្ត កាលពីឆ្នាំ២០១៣ ដោយលោកប្រធានាធិបតី ស៊ីជីនពីង។ គម្រោងនេះបែងចែកចេញជាពីរគឺទី១ គម្រោង «ផ្លូវមួយ» ដែលសំដៅដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ឬ សូត្រសមុទ្រសតវត្សរ៍ទី២១ ដែលតភ្ជាប់ពីតំបន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 05:02 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោក កើត រិទ្ធ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះអាជីវករផ្សារបឹងឈូកទាំងអស់ដោយក្តីនឹករលឹកបំផុត។ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 04:51 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តកំពត៖នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 04:43 PM, ចំនួនអ្នកអានៈ​ 37ដង
កាលពីព្រឹកថ្ងៃសៅរ៍នេះ លោក Yoon បានចេញមុខសុំទោសប្រជាជន ប៉ុន្តែមិនបានលាលែងពីតំណែងតែម្តងឡើយ។ យ៉ាងណាមិញ លោក Yoon បានអះអាងថា រូបលោក នឹងមិនព្យាយាមគេចវេះពី ការទទួលខុសត្រូវផ្នែកនយោបាយ ក៏ដូចជាផ្នែកនយោបាយ សម្រាប់ការសម្រេចចិត្តប្រកាសច្បាប់អាជ្ញាសឹករបស់លោក នោះទេ។ បើតាមលោក Yoon ការសម្រេចចិត្តប្រកាសច្បាប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 02:54 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តតាកែវ​៖ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចវាលស្រែភូមិកណ្តាល​ ឃុំលំពង់​ ស្រុកបាទី​ ខេត្តតាកែវ​។ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅសួរនាំ ក្រោយបាញ់បោះសេរីឡើងលើទាំងកណ្ដាលយប់រហូតដល់៧១គ្រាប់។ ខ្មាន់កាំភ្លើងវ័យ២០ឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 02:50 PM, ចំនួនអ្នកអានៈ​ 22ដង
Bloomberg បាននិយាយថា ក្រុមហ៊ុនផលិត iPhone កំពុងតែសម្លឹងមើលយុទ្ធសាស្រ្តវ៉ាដាច់បច្ចេកវិទ្យារបស់ Qualcomm គិតត្រឹមឆ្នាំ២០២៧ ខាងមុខ។ Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបម៉ូដឹមឈានមុខគេ ដែលភ្ជាប់ស្មាតហ្វូនទៅនឹងបណ្តាញទិន្នន័យចល័ត ក៏ធ្លាប់បានក្រើនរំលឹកវិនិយោគិនផងដែរថា Aspanspanle នឹងឈប់ប្រើប្រាស់បន្ទះឈីបរបស់ខ្លួនជាយថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 02:47 PM, ចំនួនអ្នកអានៈ​ 26ដង
លោក Yoon បានចេញមុខសុំទោសប្រជាជនកូរ៉េខាងត្បូង អំឡុងការថ្លែងសារជាលើកដំបូងទៅកាន់ប្រជាជាតិ ចាប់តាំងពីលោក បានព្យាយាមប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្រៅពីការសុំទោស លោក Yoon បានបញ្ជាក់ថា នឹងមិនមានការប្រកាសច្បាប់អាជ្ញាសឹក ជាលើកទី២ឡើយ ហើយលោកបានបន្ថែមថា រូបលោកនឹងទុកឱ្យ គណប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 02:44 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 02:35 PM, ចំនួនអ្នកអានៈ​ 25ដង
លោក Samer Abdeljaber ដែលជាមន្រ្តីជាន់ខ្ពស់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់ UN បាននិយាយថា អំពើហិង្សា បានធ្វើឱ្យមនុស្សប្រមាណ ២៨០ ០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ គិតចាប់តាំងវាបានផ្ទុះឡើងកាលពីចុងខែវិច្ឆិកាមក។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានការណ៍នៅតែបន្តដូចបច្ចុប្បន្ន មនុស្សប្រហែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-12-2024, 02:32 PM, ចំនួនអ្នកអានៈ​ 26ដង
លោក ពូទីន បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះសំណើមួយ របស់ដោយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko អំឡុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ នៅទីក្រុងមីនស្កិ៍។ លោក ពូទីន បានបញ្ជាក់ថា បេឡារុសនឹងជាអ្នកកំណត់គោលដៅ សម្រាប់មីស៉ីល Oreshnik ដែលដាក់ពង្រាយនៅលើទឹកដីរបស់ខ្លួន។ កាលពីខែវិច្ឆិកាកន្លងទៅ រុស្ស៉ីបា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 317 នាក់
ម្សិលមិញ : 5995 នាក់
សរុបទាំងអស់ : 7565424 នាក់